Chủ nhật, 18-10-26 22:39:54
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

Thanh Hải បន្តរក្សាកិត្តិនាម «ភូមិគ្មានគ្រួសារក្រ»

Báo Cà Mau ការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលនៅកម្រិតមូលដ្ឋានមិនត្រឹមមានគោលបំណងឆ្ពោះទៅកសាងប្រព័ន្ធក្បាលម៉ាស៊ីនដំណើរការមានប្រសិទ្ធភាព និងគុណភាពប៉ុណ្ណោះទេ ថែមទាំងបានដាក់ចេញនូវតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលសម្រេចបានក្នុងរយៈពេលកន្លងទៀតផង។ ចំពោះភូមិ Thanh Hải ឃុំ Gành Hào គោលដៅសំខាន់បន្ទាប់ពីការរៀបចំឡើងវិញគឺរក្សាបាននូវកិត្តនាមជា «ភូមិគ្មានគ្រួសារក្រ»។

សក្តានុពលនៃឃុំមាត់សមុទ្រ Gành Hào គឺលក្ខណៈអំណោយផលសម្រាប់ភូមិ Thanh Hải អភិវឌ្ឍខាងរបរចិញ្ចឹមជលផល។

បន្ទាប់ពីការរៀបចំភូមិឡើងវិញ សាខាបក្ស គណៈប្រជាជនភូមិ និងអង្គការមហាជនភូមិបានធ្វើឱ្យរចនាសម្ព័ន្ធកាន់តែមានស្ថេរភាពយ៉ាងឆាប់រហ័ស និងបានចាត់តាំងភារកិច្ចជាក់ស្តែង ដល់កម្មាភិបាល បក្ខជនទាំងឡាយដែលទទួលបន្ទុកលើភូមិសាស្ត្រ។ ការពិនិត្យឡើងវិញជាប្រចាំអំពីស្ថានភាពរស់នៅរបស់ប្រជាជនត្រូវបានធ្វើឡើងដើម្បីកំណត់ករណីលំបាក ឬអ្នកដែលមានហានិភ័យធ្លាក់ចូលទៅក្នុងភាពក្រីក្រជាបន្ទាន់ ដើម្បីផ្តល់ការឧបត្ថម្ភសមស្រប។

លោក Nguyễn Ngọc Kiên ប្រធានភូមិ Thanh Hải បានឱ្យដឹង៖ ការរក្សាកិត្តិនាមភូមិគ្មានគ្រួសារ ក្រមិនមែនគ្រាន់តែជាការរក្សាកេរឈ្មោះនោះទេ ប៉ុន្តែជាការទទួលខុសត្រូវចំពោះជីវិតរបស់ប្រជាជនម្នាក់ៗទៀតផង។ ដូច្នេះ រួមជាមួយនឹងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គម ភូមិភាគក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះការបង្កើតជីវភាពរស់នៅប្រកបដោយចីរភាព ជំនួយឧបត្ថម្ភបងប្អូនប្រជាជនក្នុងការទទួលបានដើមទុនអនុគ្រោះ អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលក្នុងការផលិត និងអភិវឌ្ឍទម្រង់សេដ្ឋកិច្ចដែលសមស្របទៅនឹងលក្ខណៈភូមិភាគ។

ដោយទទួលបានការយកចិត្តទុកដាក់ និងការឧបត្ថម្ភពីមូលដ្ឋាន បងប្អូនប្រជាជននៅភូមិ Thanh Hải បានសកម្មពង្រឹងស្មារតីពឹងលើខ្លួនឯង ព្រមទាំងម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ មានគ្រួសារជាច្រើនបានវិនិយោគយ៉ាងក្លាហានក្នុងការចិញ្ចឹមបង្គា ក្តាម រួមផ្សំជាមួយអាជីវកម្មសេវាកម្ម បង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ។ អង្គការនានាតែងប្រមូលផ្តុំសមាជិកឱ្យជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍផលិត និងចែករំលែកបទពិសោធន៍ ផ្តល់ការឧបត្ថម្ភកម្លាំងពលកម្ម និងបង្កើតទម្រង់សន្សំសំចៃ បង្កើតប្រភពធនធានដើម្បីជួយគ្រួសារដែលប្រឈមមុខនឹងការលំបាកឱ្យជម្នះលើការខ្វះខាតខាងដើមទុន។

បងស្រី Trần Thị Loán ជាគ្រួសារប្រកៀកបន្ទាត់ក្រ បានឱ្យដឹង៖ “គ្រួសារខ្ញុំមានសមាជិក ៣ នាក់ ប៉ុន្តែមានតែកូនប្រុសរបស់ខ្ញុំទេដែលមានអាយុធ្វើការ។ ខ្ញុំនឹងប្តីរបស់ខ្ញុំទាំងពីរនាក់សុទ្ធតែមានជំងឺ ហើយជារឿយៗត្រូវការព្យាបាលនៅមន្ទីរពេទ្យ។ កាលពីឆ្នាំកន្លងហើយ គ្រួសារខ្ញុំក៏មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលទទួលបានការឧបត្ថម្ភពីរដ្ឋ ដើម្បីសាងសង់ផ្ទះថ្មីមួយខ្នង។ ដូច្នេះហើយ សង្ឃឹមថាសុខភាពនឹងបានល្អប្រសើរជាងមុនដើម្បីបន្តធ្វើសេដ្ឋកិច្ច និងឈានឡើងរួចចាកក្រ”។

លោក Nguyễn Ngọc Kiên ប្រធានភូមិ Thanh Hải (ស្តាំ) រួមជាមួយតំណាងបណ្តាអង្គការមហាជនបានអញ្ជើញទៅសូរសុខទុក្ខ និងចលនាគ្រួសារបងស្រី Trần Thị Loán (ទីបីគិតពីឆ្វេង)។

ភូមិ Thanh Hải មានទាំងអស់ ៥៦២ គ្រួសារ ហើយសព្វថ្ងៃនូវមានត្រឹម ៤០ គ្រួសារប្រកៀកបន្ទាត់ក្រប៉ុណ្ណោះ។ ភូមិនេះបានប្តេជ្ញាកាត់បន្ថយ ២០ គ្រួសារប្រកៀកបន្ទាត់ក្រទៀតនៅចុងឆ្នាំនេះ។ ការបន្តរក្សាកិត្តិនាមភូមិគ្មានគ្រួសារក្រ និងផ្តល់ឧបត្ថម្ភគ្រួសារប្រកៀកបន្ទាត់ក្របន្ទាប់ពីការរៀបចំឡើងវិញនូវរដ្ឋបាលមិនត្រឹមតែបង្ហាញពីប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងលើភូមិភាគទាំងមូលនោះទេ គឺថែមទាំងបញ្ជាក់ពីការឯកភាពគ្នារបស់ប្រជាជនលើការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងគោលនយោបាយធ្វើឱ្យមានភាពសាមញ្ញផងដែរ។ ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងតំបន់ភូមិសាស្ត្រក៏ដោយ ក៏បណ្តាគោលនយោបាយដែលមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតែត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។

សមិទ្ធផលនាបច្ចុប្បន្នគឺជាមូលដ្ឋានគ្រឹះសម្រាប់ភូមិ Thanh Hải បន្តបង្កើនគុណភាពនូវរាល់បទដ្ឋាននៃការអភិវឌ្ឍ ឆ្ពោះទៅកសាងតំបន់ប្រជុំជនស៊ីវិល័យ និងសម្បូររុងរឿងស្ថិតភាពតរៀងទៅ៕

Loan Phương

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។