Chủ nhật, 18-10-26 22:40:24
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បន្តប្រពៃណី គិតគូរដល់មនុស្សជំនាន់មុន

Báo Cà Mau ក្នុងសម័យសង្គ្រាមតស៊ូដ៏យូរអង្វែង ២ លើកប្រឆាំងនឹងអាណានិគម និងចក្រពត្តិនិយមឈ្លានពានទឹកដី Cà Mau គឺជាមូលដ្ឋានបដិវត្តន៍មួយដ៏អង់អាចក្លាហានក្នុងការតស៊ូប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមចំណែកដល់ជ័យជម្នះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១០៧៥ រំដោះប្រទេសជាតិ ឯកភាពទឹកដី។ ប្រវត្តិសាស្ត្រដ៏រុងរឿងនៃតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស ត្រូវបានត្បាញជាមួយនឹងការលះបង់កម្លាំងញើសឈាមរបស់បងប្រជាជនគ្រប់គ្រប់សម័យកាល ដើម្បីឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ រួមទាំងការលះបង់វីរភាពរបស់បងប្អូនជនជាតិភាគតិច និងសាសនានិកផងដែរ។

ស្របឱកាសមកបំពេញទស្សកិច្ចជាផ្លូវការខេត្ត Cà Mau កាលពីថ្ងៃទី ១៤ កក្កដា ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល Hồ Quốc Dũng (ទីពីររាប់ពីស្តាំ) រួមជាមួយលេខានៃគណៈកម្មាធិការបក្សខេត្ត Cà Mau Nguyễn H Hải (ឆ្វេង) រួមទាំងអនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau Lữ Quàng Ngời បានអញ្ជើញទៅសួរសុខទុក្ខ ​និងជូនអំណោយវិរមាតា Việt Nam  Nguyễn Kim Mai នៅសង្កាត់ Hoà Thành។

ប្រវត្តិសាស្ត្រនៃដែនដីវីរភាព Phong Thạnh បានកត់ត្រានៅលើសមរភូមិដ៏សោកនាដកម្ម យ៉ុងបើម ក្នុងឆ្នាំ ១៩៤៦៖ មានជាង ២ ពាន់នាក់សាសនិក Cao Đài Chơn Minh Đạo បានក្រោកឡើងប្រឆាំងនឹងសត្រូវដែលបានគាបសង្កត់ ក្នុងនោះមានអ្នកតស៊ូ "ស្លៀកពាក់ស" ចំនួន ១៣៧ នាក់ពលិកម្ម - នេះជានិមិត្តរូបដ៏ភ្លឺស្វាងនៃទឹកចិត្តស្នេហាជាតិ ស្មារតីមិនចុះចាញ់ និងការប្តេជ្ញាចិត្តស្លាប់ដើម្បីសាសនា និងទឹកដីមាតុភូមិ។ ចំណែកភូមិ Khmer  Tân Lộc វិញ តែងមានមោទនភាពជារៀងរហូតចំពោះវត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែររបស់ខ្លួន - វត្តវង្សស្រង់ក្របីឃ្លៀច (Cao Dân ) ដែលធ្លាប់ជាជម្រកចិញ្ចឹម ការពារកម្មាភិបាល និងទាហានបដិវត្តន៍ ព្រមទាំងព្រះចៅអធិការមួយព្រះអង្គដែលគួរឱ្យគោរពផងនោះគឺវិរបុព្វជិត​ព្រះឧបជ្ឈាយ៍ Hữu Nhem ព្រះអង្គបានពលិកម្មដើម្បីឯករាជ្យជាតិក្នុងឆ្នាំ ១៩៦៦។ល។

ប្រពៃណីបដិវត្តន៍ដ៏រុងរឿងគឺជាមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពរបស់ខេត្ត Cà Mau ក្នុងការកសាង និងផ្លាស់ប្តូរបន្ទាប់ពីការរំដោះ។ ក្នុងដំណើរការថ្មីនេះ គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនខេត្តតែងតែចងចាំនូវសគុណដ៏មហាធំធេងរបស់វិរមាតា Việt Nam វិរយុទ្ធជន ទាហានមានរបួស ទាហានមានជំងឺ និងអ្នកដែលមានសគុណលើបដិវត្តន៍ពង្រីកគោលសីលធម៌ "ផឹកទឹកនឹកប្រភព" និង "តបស្នងសងគុណ"។

បច្ចុប្បន្ន ទូទាំងខេត្តនេះមានប្រជាជនចំនួន ១៨៥.០០៩ នាក់ដែលបានរួមចំណែកជាមួយបដិវត្តន៍ និងសាច់ញាតិរបស់ពួកខ្លួនដែលទទួលស្គាល់ជាអ្នកមានសគុណ រួមទាំងវិរមាតា Việt Nam វិរភាពដ៏អង់អាចក្លាហានចំនួន ៤.៦៦៩ នាក់ដែលត្រូវបានប្រទានកិត្តិនាមនេះ។ បច្ចុប្បន្ន មានម្តាយចំនួន ៥៩ នាក់នៅរស់រានមានជីវិត ហើយកំពុងត្រូវបានទទួលការមើលថែះស់មួយជីវិតដោយភ្នាក់ងារ និងអង្គភាពផ្សេងៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទន្ទឹមជាមួយការអនុវត្តយ៉ាងគ្រប់គ្រាន់ និងទាន់ពេលវេលានូវរាល់បណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ គ្រប់បណ្តាគណៈផ្នែកទាំងក្នុង និងក្រៅខេត្តថែមទាំងបានពង្រីកប្រភពធនធានសង្គម គិតគូរដល់ជិវភាពរស់នៅចំពោះគ្រួសារគោលនយោបាយ អ្នកមានសគុណកាន់តែបានល្អប្រសើរ ធានា ១០០% គ្រួសារមានកម្រឹតរស់នៅគ្រប់គ្រាន់ ឬក៏លើសពីកម្រឹតមធ្យមនៅភូមិសាស្ត្រដែលខ្លួនរស់នៅ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ngô Vũ Thăng ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី និងជូនអំណោយយុទ្ធជនពិការ Nguyễn Văn Lý នៅភូមិ Lung Ba ឃុំ Khánh Bình នូវថ្ងៃទី ៦ កុម្ភៈនាឱកាសបុណ្យចូលឆ្នាំ Việt Nam ២០២៦។

រៀងរាល់ឱកាសបុណ្យទានធំៗ ជាពិសេសខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពិការ - ពលី ២៧ កក្កដា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត តែងរៀបចំសកម្មភាពជាច្រើនដើម្បីសួរសុខទុក្ខ និងផ្តល់អំណោយ ដើម្បីបង្ហាញពីការដឹងគុណដល់គ្រួសារអ្នកទទួលផលគោលនយោបាយ និងអ្នមមានសគុណលើបដិវត្តន៍។ នៅគ្រប់ភូមិភាគទូទាំងខេត្ត សកម្មភាពដែលមានអត្ថន័យ និងជាក់ស្តែងនៃការដឹងគុណ និងការយកចិត្តទុកដាក់នេះត្រូវបានអនុវត្តជាប្រចាំ ដូចជា៖ ចូលរួមអុជទៀនគោរពវិញ្ញាណក្ខន្ធវីរជនពលី សម្អាតតាមបូជណីយដ្ឋានវិរជន និងតុបតែងសីលាចារឹកនៃវិរយុទ្ធជនពលី បេតិកណ្ឌប្រវត្តិសាស្ត្រនៃបដិវត្តន៍។ សួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារគោលនយោបាយ និងអ្នកមានសគុណ។ «ពេលបាយដ៏កក់ក្តៅសម្រាប់ការដឹងគុណ» ជាមួយវិរមាតា Việt Nam និងអតីតយុទ្ធជន។ល។

ជាពិសេស ខេត្ត Cà Mau កំពុងសាងសង់វិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលី និងអ្នកមានសគុដែលមានទីតាំងស្ថិតនៅសង្កាត់ An Xuyên នេះជាគម្រោងមួយដែលមានសារៈសំខាន់ខាងនយោបាយ និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីការដឹងគុណដ៏គ្មានព្រំដែនចំពោះបុព្វជន រួមចំណែកដល់ការអប់រំខាងប្រពៃណីបដិវត្តន៍ និងពង្រីកស្មារតីស្នេហាជាតិសម្រាប់បញ្ញវន្តសម័យបច្ចុប្បន្ន និងអនាគតផងដែរ។ តម្លៃសាងសង់គម្រោងនេះដោយចំណាយជាទឹកប្រាក់ប្រហែល ៣៤២ ពាន់លានដុង ពីសង្គមូបនីយកម្ម ដោយទទួលបានកាឯកភាព និងព្រួតដៃគ្នារួមចំណែកផ្តើមពីបណ្តាស្រទាប់វណ្ណៈប្រជាជន។

«ការតបស្នងសងគុណ» មិនមែនត្រឹមតែជាប្រពៃណីមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជ្រាបចូលទៅក្នុងជីវិតយ៉ាងជ្រៅ នឹងក្លាយជាការបង្ហាញពីលក្ខណៈវប្បធម៌ដ៏ថ្លៃថ្នូរសម្រាប់ការដឹងគុណនៅមាតុភូមិខេត្ត Cà Mau៕

Thái Thanh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។