Chủ nhật, 18-10-26 22:40:25
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

Báo Cà Mau ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

ទម្រង់ចិញ្ចឹមសត្វរបស់បង Phan Văn Hoá នៅភូមិលេខ ១០ ឃុំ Khánh Lâm ជាសាក្សីមួយបញ្ជាក់ពីប្រសិទ្ធភាពនៃគោលនយោបាយឧបត្ថម្ភបងប្អូនជនរួមជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រភពប្រាក់ចំណូល និងមានជីវភាពនឹងនរ។

ផែនការលេខ ០២៦២ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍដ៏ទូលំទូលាយនៃតំបន់ជនជាតិភាគតិច។ ដល់ឆ្នាំ២០៣០ ប្រាក់ចំណូលជាមធ្យមនឹងឈានដល់ប្រហែល ២/៣ នៃមធ្យមភាគរបស់ខេត្ត អត្រាភាពក្រីក្រនឹងស្ថិតនៅក្រោម ២% នឹងលែងមានឃុំ ឬភូមិលំបាកខ្លាំង និងមាន ១០០% ឃុំ សង្កាត់សម្រេចស្តង់ដារជនបទថ្មី។ ដល់ឆ្នាំ២០៤៥ គោលដៅគឺដើម្បីសម្រេចបានប្រាក់ចំណូលជាមធ្យមចាប់ពី ៨៥% ឬច្រើនជាងនេះនៃមធ្យមភាគរបស់ខេត្ត លុបបំបាត់ភាពក្រីក្រក្នុងគ្រួសារជនជាតិភាគតិច និងធានាថាប្រជាជនមានសិទ្ធិទទួលបានសេវាកម្មចាំបាច់យ៉ាងពេញលេញ និងហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍយ៉ាងទូលំទូលាយទៀតផង។

ដើម្បីអនុវត្តផែនការលេខ ០២៦២ នៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនឃុំ Hưng Mỹ បានចេញផែនការលេខ ៣៣ ដែលមានគោលបំណងធ្វើឱ្យគោលដៅអភិវឌ្ឍន៍សម្រាប់តំបន់ជនជាតិភាគតិចមានលក្ខណៈជាក់ស្តែងស្របតាមលក្ខណៈក្នុងស្រុក។ ផែនការនេះបានផ្តោតលើភារកិច្ចដូចជាការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព អភិវឌ្ឍជីវភាពរស់នៅ បណ្តុះបណ្តាលវិជ្ជាជីវៈ ថែទាំសុខភាព និងការអភិរក្សអត្តសញ្ញាណវប្បធម៌ Khmer ព្រមទាំងការរួមបញ្ចូលជាមួយការអភិវឌ្ឍជនបទថ្មី និងការផ្លាស់ប្តូរឌីជីថល។ ដល់ឆ្នាំ ឆ្នាំ២០៣០ ឃុំនឹងខិតខំលុបបំបាត់ភាពក្រីក្រក្នុងគ្រួសារជនជាតិភាគតិច។ ប្រាក់ចំណូលរបស់បងប្អូនជនរួមជាតិនឹងឈានដល់ប្រហែល ២/៣ នៃមធ្យមភាគរបស់ខេត្ត។ ជាង ៦០% ពលករទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាង ៨០% គ្រួសារបានអនុវត្តវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលក្នុងផលិតកម្ម ព្រមទាំងសម្រេចការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទាំងស្រុង។

យោងតាមលោក Lương Văn Pho អនុប្រធានមន្ទីរជនជាតិ និងសាសនា បន្ទាប់ពីរយៈពេល ១ ឆ្នាំ នៃការបង្កើតខេត្ត កិច្ចការងារជនជាតិក៏សម្រេចបានលទ្ធផលយ៉ាងសកម្មផងដែរ។ បច្ចុប្បន្នទូទាំងខេត្តមានគ្រួសារជនជាតិភាគតិចចំនួន ២៩ ជនជាតិ ដោយមានប្រជាជនចំនួន ១៥៧.៤៧៣ នាក់ (៣៥.៦៧៩ គ្រួសារ) ស្មើនឹងប្រមាណ ៦,៥៦% នៃចំនួនប្រជាជនសរុបរបស់ខេត្ត។ អត្រាភាពក្រីក្របានថយចុះនូវត្រឹម ២,០៥%។ តាមរយៈកម្មវិធីគោលដៅជាតិ គ្រួសារជនជាតិភាគតិចរាប់ពាន់គ្រួសារទទួលបានការឧបត្ថម្ភខាងលំនៅដ្ឋាន និងជីវភាពរស់នៅ បង្កើតជាមូលដ្ឋានសំខាន់មួយសម្រាប់កែលម្អគុណភាពរស់នៅ។

អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច មិនត្រឹមជាការរក្សាតម្លៃប្រពៃណីប៉ុណ្ណោះទេ ថែមទាំងក្លាយជាប្រភពកម្លាំងដើម្បីបង្កើនជីវភាពរស់នៅវប្បធម៌ស្មារតីរបស់បងប្អូនជនរួមជាតិទៀតផង។ (រូបថតនៅវត្តឃោសិតារាម ឃុំ Hưng Hội)។

លោក Lương Văn Pho បានឱ្យដឹង៖ នាពេលខាងមុខ មន្ទីរជនជាតិ និងសាសនានឹងបន្តផ្តល់យោបល់ និងអនុវត្តផែនការលេខ ០២៦២ ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងភារកិច្ចសំខាន់ៗដូចជា៖ ការផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនជាតិភាគតិច។ ឧបត្ថម្ភដល់ការអភិវឌ្ឍផលិត បង្កើនជីវភាពរស់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនជាតិភាគតិច។ ការកែលម្អគុណភាពអប់រំ និងថែទាំសុខភាពនៅតាមតំបន់ជនជាតិភាគតិច។ ក្នុងពេលជាមួយគ្នានេះ វានឹងថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ Khmer រួមជាមួយអភិវឌ្ឍទេសចរណ៍ និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល។ ដោយទាញយកអត្ថប្រយោជន៍ពីតួនាទីរបស់អ្នកមានកិត្យានុភាពដែលមានឥទ្ធិពលនៅក្នុងសហគមន៍ រួមចំណែកពង្រឹងសាមគ្គីទូទាំងជនជាតិ។

ខណៈពេលដែលហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តវិនិយោគ ជីវភាពរស់នៅត្រូវបានពង្រឹងស្ថិរភាព ប្រជាជនមានឱកាសរៀនជំនាញខាងវិជ្ជាជីវៈ ទទួលបានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងសេវាសង្គមសំខាន់ៗទៀតផង។ សម្រាប់តំបន់ជនជាតិភាគតិចនឹងមានកម្លាំងចលករកាន់តែច្រើនដើម្បីឈានឡើង។ នេះក៏ជាយុទ្ធសាស្ត្រសម្រាប់រយៈពេលយូរអង្វែងមួយដើម្បីកសាងខេត្ត Cà Mau ឱ្យកាន់តែមានភាពរីកចម្រើន និងប្រកបដោយចីរភាព៕

Kiều Nương - Chiêu Vương

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។