Chủ nhật, 18-10-26 22:40:24
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

Báo Cà Mau ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai ធ្វើអនាម័យតាមដងផ្លូវដែលយុវជនស្ម័គ្រចិត្តបានដាំផ្កាលម្អ និងដើមឈើ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់អង្គភាពយុវជនស្ម័គ្រចិត្តដែលកំពុងសាងសង់ផ្លូវក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយម Pháp លោកប្រធាន Hồ Chí Minh បានណែនាំដល់យុវជនថា៖ “គ្មានការអ្វីលំបាក ខ្លាចតែចិត្តមិនថេរ គាស់ភ្នំលុបទន្លេ ប្តេជ្ញាចិត្តធ្វើបាន”។ ផ្តោតលើស្មារតីនោះ កម្លាំងយុវជនស្ម័គ្រចិត្តមិនខ្លាចការលះបង់សាច់ឈាមស្រស់ និងឆ្លងកាត់ជួរភ្នំ Trường Sơn ដោះគ្រាប់បែក បំពេញរណ្ដៅគ្រាប់បែក និងធានាផ្លូវដឹកជញ្ជូនសំខាន់ៗក្នុងអំឡុងពេលដ៏សាហាវព្រៃផ្សៃបំផុតនៃសង្គ្រាមតស៊ូ។

វិលត្រឡប់ទៅកាន់ជីវិតធម្មតាវិញ អតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានបន្តរក្សាគុណសម្បត្តិជាវីរភាពរបស់ខ្លួន ដោយក្លាយជាឥស្សរជន “ដើមខ្ពស់ ផ្តល់ម្លប់ត្រជាក់” ជាគំរូដ៏ភ្លឺស្វាងក្នុងរាល់កិច្ចការងារ និងកសាងមាតុភូមិទៀតផង។ ជាមួយស្មារតី “យុវជន ប្រយុទ្ធតតាំង មនុស្សចាស់គំរូ” អតីតយុវជនស្ម័គ្រចិត្តបានចូលរួមយ៉ាងសកម្មក្នុងចលនាសង្គមដូចជា៖ ការកសាងជនបទថ្មី ការពារបរិស្ថាន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ និងការអនុវត្តបណ្តាប្រពៃពី “ស្រឡាញ់គ្នារវាងមិត្តរួមកងទ័ព”។ ចំណុចលេចធ្លោគួរឱ្យកត់សម្គាល់មួយគឺការថែទាំជីវិតរបស់សមាជិកខ្លួន។ សមាគមបានកៀរគរការគាំទ្រសម្រាប់សកម្មភាពសេដ្ឋកិច្ច ទៅសួរសុខទុក្ខអ្នកជំងឺ ផ្តល់អំណោយក្នុងអំឡុងពេលថ្ងៃឈប់សម្រាក និងបុណ្យទានប្រពៃណីជាដើម ព្រមទាំងចូលរួមប្រពៃណី “ជ្រូកដីសន្សំប្រាក់” ដែលផ្តួចផ្តើមឡើងដោយសមាគមនារី បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងផងដែរ។

លោក Trần Thanh Quang សមាជិកអចិន្ត្រៃយ៍នៃសមាគមអតីតយុវជនស្ម័គ្រចិត្តខេត្ត Cà Mau ឱ្យដឹង៖ “ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai។ សកម្មភាពជាច្រើនរបស់សមាគមមានអត្ថន័យ និងជាក់ស្តែងខ្លាំងណាស់សម្រាប់ជីវិតរស់នៅរបស់សមាជិកគ្រប់រូប និងសង្គមផងដែរ នេះគួរតែត្រូវបានពង្រីកយ៉ាងទូលំទូលាយក្នុងសាខាផ្សេងៗដទៃទៀត”។

សមាជិកនៃសមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai រួមគ្នារំលឹកខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam  (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦)។

ការកត់សម្គាល់នេះ គឺជាការលើកទឹកចិត្តសម្រាប់សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai ដើម្បីបន្តរក្សាស្មារតី និងការលះបង់ដ៏ល្អឥតខ្ចោះរបស់ខ្លួន។ ក្រៅពីសកម្មភាពសប្បុរសធម៌ សមាគមក៏ដើរតួជាស្ពានតភ្ជាប់ស្រាប់ការអប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហាននេះផងដែរ។ បណ្តាទម្រង់ល្អៗ ដូចជា៖ "ដាំផ្កាលម្អដោយយុវជនស្ម័គ្រចិត្ត" ឬក៏ទម្រង់ផលិតប្រកបដោយជោគជ័យមិនត្រឹមតែធ្វើឱ្យដងផ្លូវស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីចរិតលក្ខណៈរបស់អតីតយុវជនស្ម័គ្រចិត្តជំនាន់មុនៗទៀតផង។

អតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai នឹងបន្តខិតខំប្រឹងប្រែង ដោយធ្វើជាគំរូឈានមុខក្នុងការអនុវត្តគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងក្រឹត្យច្បាប់របស់រដ្ឋ ដើម្បីសក្តិសមជាប្រភពកម្លាំងដ៏រឹងមាំនៃការជំនួយខាងស្មារតីវិញ្ញាណ និងការលើកទឹកចិត្តសម្រាប់យុវជនជំនាន់ក្រោយនៅលើមាគ៌ាឆ្ពោះទៅរកការកសាងមាតុភូមិដ៏សម្បូររុងរឿង ស្រស់ស្អាត និងស៊ីវិល័យ៕

Danh Điệp

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។