Thứ hai, 19-10-26 00:07:07
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ត្រៀមជាស្រេចសម្រាប់មហាសន្និបាត

Báo Cà Mau យោងតាមគម្រោងការ មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្ត Cà Mau លើកទី IV ឆ្នាំ ២០២៤ នឹងប្រព្រឹត្តឡើងក្នុងអំឡុងខែសីហា។ នេះជាព្រឹត្តិការណ៍នយោបាយសង្គមដ៏សំខាន់ចាំបាច់ក្នុងជីវភាពរស់នៅរបស់បណ្តាជនជាតិភាគតិច បញ្ជាក់នូវការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះជនរួមជាតិភាគតិចទាំងឡាយផងដែរ ស្របឱកាសនោះ ក៏ធ្វើការបូកសរុបនិងវាយតម្លៃបណ្តាលទ្ធផលជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយជនជាតិ និងកិច្ចការងារជនជាតិ តំណាក់កាល២០១៩-២០២៤ ព្រមទាំងលើកសរសើរដល់បណ្តាសមូហភាព ឯកជនគំរូឆ្នើមក្នុងប្រពៃណីប្រឡងប្រណាំងស្នេហាជាតិលើគ្រប់វិស័យ។

មហាសន្និបាតតំណាងបណ្តាជនជាតិលើកទី IV ឆ្នាំ២០២៤ ត្រូវបានចាត់តាំងសម្រាប់២ថ្នាក់៖ ថ្នាក់ស្រុក ក្រុង និងថ្នាក់ខេត្ត។ យោងតាមការកំណត់ និងណែនាំសម្រាប់ស្រុកទាំង៥ រួមមាន៖ Thới Bình, Trần Văn Thời, U Minh, Đầm Dơi ចំណែក៤ស្រុកដែលនៅសល់គឺ Ngọc Hiển, Cái Nước, Năm Căn និង Phú Tân គ្រាន់តែចាត់តាំងសន្និបាតពិគ្រោះយោបល់ប៉ុណ្ណោះ។ គិតមកទល់ពេលនេះ គ្រប់បណ្តាស្រុក និងក្រុង Cà Mau ក៏បានចាត់តាំងសម្រេចជោគជ័យមហាសន្និបាត និងសន្និបាតត្រឹមត្រូវយោងតាមផែនការដែលបានដាក់ចេញហើយដែរ គឺសម្រេចនូវមុនថ្ងៃទី៣០ ខែមិថុនាកន្លងហើយ។

សិល្បករ សិល្បការិនីនៃក្រុមសិល្បៈខ្មែរខេត្តកំពុងហ្វឹកហាត់រាល់បណ្តាឈុតសម្តែងសម្រាប់បម្រើមហាសន្និបាត។

សម្រាប់មហាសន្និបាតថ្នាក់ខេត្តវិញ អនុកម្មការខ្លឹមសារកំពុងកសាងរបាយការណ៍ខាងនយោបាយ និងលិខិតប្តេជ្ញាចិត្តកម្មវិធីមហាសន្និបាត នាដកថា លម្អិត និងបណ្តាសេចក្តីថ្លែងការណ៍ក្នុងពិធីបើក និងបិទវគ្គ ព្រមទាំងចង្អុលការណែនាំមហាសន្និបាត។ បូកសរុប ធ្វើសេនាធិការសម្រាប់សកម្មភាពការងារប្រឡងប្រណាំងលើកសរសើរ៖ សហការជាមួយគ្រប់បណ្តាស្រុក និងក្រុង ដើម្បីជម្រើសប្រតិភូតំណាងថ្លែងបទអន្តរគមន៍នៅមហាសន្និបាត អនុកម្មការផ្សព្វផ្សាយ និងរៀបចំបន្ទប់ប្រជុំ កសាងកម្មវិធីដោះដូរផ្នែកខាងវប្បធម៌សិស្បៈ និងកម្មវិធីសិល្បៈអំណរមហាសន្និបាត ជំរុញខ្លាំងខ្លាសកម្មភាពផ្សព្វផ្សាយលើតាមបណ្តាប្រព័ន្ធសារព័ត៌មហាជន សហការជម្រើសផលិតផល និងទម្រង់ផលិតដ៏ឆ្នើមក្នុងជនជាតិភាគតិច ដើម្បីរៀបចំតាំងពិព័ណ៌នៅមហាសន្និបាត។

លោក Hữu Trung ប្រធានក្រុមសិល្បៈខ្មែរខេត្ត ឱ្យដឹង៖ ដើម្បីរួមចំណែកក្នុងការលើកទឹកចិត្ត និងបង្កើនភាពអ៊ូរអរអំណរមហាសន្និបាតតំណាងគ្រប់បណ្តាជនជាតិភាគតិចថ្នាក់ខេត្តលើកទី IV ឆ្នាំ២០២៤ អង្គភាពយើងខ្ញុំកំពុងមមាញឹកក្នុងការហាត់សោម រាល់បណ្តាឈុតឆាកនៃការសម្តែងផ្នែកខាងសិល្បៈចម្រៀងតន្ត្រី រួមមានទាំងអស់ជិត១០កម្មវិធី ដែលត្រូវបាននិព័ន្ធនិងទំនុកយ៉ាងសម្បូរបែបគួរជាទីចំណាប់អារម្មណ៍ រួមជាមួយបណ្តាសិល្បករ សិល្បការិនី កវីនិពន្ធជើងចាស់ដែលមានទេពកោសល្យ ក្នុងការសម្តែងសម្រាប់បម្រើមហាសន្និបាត បង្កើតបរិយាកាសសប្បាយរីករាយ កក់ក្តៅ និងសាមគ្គីភាព។

លើសពីនេះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ គ្រោងដាក់ទីតាំងឃោសនាតាមរូបភាព ដូចជាព្យួរពាក្យស្លោក បដាទង់ ជាតិជាដើម ព្រមទាំងតុបតែងលម្អសោភណ្ឌភាពនៅតាមដងផ្លូវ និងផ្លូវប្រសព្វជុំវិញមជ្ឈមណ្ឌលសាលាប្រជុំខេត្ត។រៀនចាត់ចែងរថយន្តផ្សព្វផ្សាយតាមដងផ្លូវសារធារណៈចំនួន២ថ្ងៃដែលប្រព្រឹត្តឡើងនៃមហាសន្និបាតនៅតាមបណ្តាដងផ្លូវជុំវិញក្រុង Cà Mau។

សំណង់កែជួសជុលសាលាទាននៅភូមិលេខ៦ ឃុំ Khánh Hoà ស្រុក U Minh កំពុងស្ថិតក្នុងដំណើរការសម្រេចជាស្ថារពរ។សំណង់បានសម្រេចជោគជ័យរួមជាមួយអំឡុងពេលដែលចាត់តាំងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខេត្តក៏បង្កើតបានបរិយាកាសសប្បាយរីករាយ និងកក់ក្តៅក្នុងជនរួមជាតិភាគតិចផងដែរ។

ទន្ទឹមនិងនោះ អនុគណៈកម្មការភស្តុភារ សន្តិសុខ និងសណ្តាប់ធ្នាប់ រៀបចំផែនការ និងផែនការលម្អិត នឹងអនុវត្តការងារដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសម្រាប់សកម្មភាពមុន ក្នុងពេល និងក្រោយមហា សន្និបាតថ្នាក់ខេត្ត។ រៀបចំកងកម្លាំងដើម្បីបម្រើការការពារសន្តិសុខ ធានាការងារខាងសុខាភិបាល អនាម័យរាល់មុខម្ហូបអាហារនិងសុវត្ថិភាពក្នុងអំឡុងពេលប្រព្រឹត្តឡើងមហាសន្និបាត។ ផ្សព្វផ្សាយដាក់ពង្រាយខាងកិច្ចការងារភស្តុភារ រៀបចំកន្លែងស្នាក់នៅ និងការជូនទៅនាំមកសម្រាប់គណៈប្រតិភូក្នុងអំឡុងប្រព្រឹត្តឡើងនៃមហាសន្និបាត។

លោក Nguyễn Thành Niệm អនុប្រធានគណៈជនជាតិខេត្ត ឱ្យដឹង៖ លក្ខខន្តដាក់ចេញសម្រាប់ការចាត់តាំងមហា សន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលើកទី IV នេះគឺភាពឧឡារឹក ជាក់ស្តែង ប្រសិទ្ធភាព សន្សំសំចៃ និងធានាបាននូវសុវត្ថិភាពទាំងស្រុងទន្ទឹមនឹងនោះ បង្កើតបរិយាកាសប្រឡងប្រណាំងយ៉ាងផុសផុល រំភើបរីករាយក្នុងស្រទាប់វណ្ណៈប្រជាជន។ មកទល់ពេលនេះ ការងារត្រៀមរៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចរបស់ខេត្តកំពុងមានភាពសុក្រិត និងអនុវត្តយ៉ាងបន្ទាន់សម្រាប់កិច្ចការងារដទៃផ្សេងៗទៀត ដើម្បីចាត់តាំងទទួលភាពជោគជ័យនៃមហាសន្និ បាត៕

 

 គ្វីញអាញ

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។