Chủ nhật, 18-10-26 23:26:37
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កូនសោរសម្រាប់បើកទ្វារចាក់ផុតពីភាពក្រីក្រ

Báo Cà Mau ឃុំ Tân Lộc Bắc ស្រុក Thới Bình មាន១៦៥គ្រួសារជនជាតិភាគតិច ក្នុងនោះភាគច្រើនជាគ្រួសារ Khmer មានចំនួន១៥០គ្រួសារ។ អ្នកស្រី Lâm Thị Trúc Mai ប្រធានគណៈកម្មាធិការប្រជាជនឃុំ បានឱ្យដឹង៖ “ឃុំមានភូមិលេខ៧ ដែលជាភូមិជួបពិបាកពិសេស និងភូមិលេខ៤ ជាតំបន់ជនជាតិភាគតិចដែលមានជនរួមជាតិKhmer រស់នៅច្រើនកុះករ។ បច្ចុប្បន្នឃុំនេះមានគ្រួសារក្រីក្រចំនួន១៦គ្រួសារ និង១៣គ្រួសារក្បែរបន្ទាត់ក្រជាជនជាតិ Khmer បានបន្ថយចុះយ៉ាងសកម្មបើបៀបជាមួយតំណាក់កាលមុន។ ទោះបីជាជីវភាពរបស់មាមីងបងប្អូនមួយថ្ងៃកាន់តែមានភាពរីកចម្រើនក្តី តែក៏កំពុងប្រឈរមុខជាមួយការលំបាក ជាពិសេសសកម្មភាពនៃការលុបបំបាត់ក្រ កាត់បន្ថយភាពក្រីក្រ និងបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព”។

លោក Nguyễn Việt Bắc ប្រធានភូមិលេខ៧ មានប្រសាសន៍៖ “ភូមិនេះមានគ្រួសារជនជាតិភាគតិចចំនួន៤៣គ្រួសារ សព្វថ្ងៃនូវត្រឹម៥គ្រួសារក្រ និង២គ្រួសារក្បែរបន្ទាត់ក្រជាជនជាតិ Khmer បើ​ធៀប​នឹង​​ឆ្នាំ​២០០២ ដែលបងប្អូនជនរួមជាតិ Khmer ស្ទើគ្រប់គ្រួសារទូទាំងភូមិដែលស្ថិតក្នុងជីវភាពក្រ និងក្បែរបន្ទាត់ក្រ គឺទាំងនេះជាការអភិវឌ្ឍ​ន៍គួរ​ឲ្យ​កត់​សម្គាល់ផងដែរ។ ទោះជាយ៉ាងនេះក្តី បងប្អូនជនរួមជាតិ Khmer ក៏ត្រូវការជំនួយឧបត្ថម្ភយ៉ាងសកម្មថែមទៀត ពោលគឺមិនត្រឹមរួចចាកក្រ និងលុបបំបាត់ក្រនោះទេ ថែមទាំងឈានឡើងអភិវឌ្ឍន៍ទៀតផង”។

បងស្រី Hữu Thị Phẹl សង្ឃឹមទទួលបានការឧបត្ថម្ភដើមទុនថែមទៀត ដើម្បីពង្រីកការចិញ្ចឹម និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។

“តាមខ្ញុំ រាល់ដំណោះស្រាយនៃការឧបត្ថម្ភសម្រាប់បងប្អូនជនរួមជាតិ Khmer គួរមានភាពជាក់ស្តែង និងសមស្របជាមួយលក្ខណៈ និងសមត្ថភាពរៀងៗខ្លួនរបស់បងប្អូនប្រជាជន មានដូចជាចំណេះដឹង បំណិនក្នុងការចិញ្ចឹមបង្គារ ក្តាម ត្រី និងចិញ្ចឹមបសុសត្វ លក់ដូរកំប៊ិចកំប៉ុក ឬក៏ទម្រង់សេដ្ឋកិច្ចដែលមានប្រសិទ្ធភាពជាដើម។ ចំណែកឯមុខរបរថ្មីវិញ គួរមានភាពជាក់ស្តែងចំពោះការនាំចេញ និងធានាប្រភពប្រាក់ចំណូល ពោលគឺមិនទុកឱ្យបងប្អូនប្រជាជនត្រូវលះបង់កម្លាំងទទេៗដោយឥតប្រយោជន៍នោះទេ” លោក Bắc បានបន្តបែបនេះ។

អ្នកមីង​ Thạch Thị Bé នៅភូមិលេខ៧ បានរួចផុតពីភាពក្រីក្រនូវឆ្នាំ២០២៣ ទោះជាយ៉ាងនេះក្តី គ្រួសារនៅតែមានការព្រួយបារម្ភជាច្រើន។ អ្នកមីង Bảy ឱ្យដឹង៖ “ពីមុន​ខ្ញុំបានបញ្ចាំដីស្រែឱ្យទៅគេចំនួន៤កុង អាស្រ័យមានអ្នកជំនួយប្រាក់ដើម្បីលោះមកវិញ ទើបគ្រួសារខ្ញុំបានលំនឹងចិត្ត។ ពិតមែនតែបានរួចចាកក្រ តែក៏នូវខ្វះបំណុលអ្នកដែលបានជួយសងចំណុះរហូតមកទល់ពេលនេះមិនទាន់សងរួចផង ដូច្នេះហើយ ទើបគ្រួសារខ្ញុំមានការរអែងចិត្តណាស់ដែរ”។

អ្នកមីង Bảy សព្វថ្ងៃ​មាន​អាយុ៧៤ឆ្នាំ ដោយ​រស់នៅ​ជាមួយប្តីប្រពន្ធរបស់​កូន​ប្រុស គឺ​លោក Thạch Văn Dân និងបងស្រី Hữu Thị Phẹl។ ដោយបានបក្សនិងរដ្ឋជំនួយឧបត្ថម្ភហ្វូងទាមួយហ្វូងសម្រាប់ចិញ្ចឹម បងស្រី Phẹl ខិតខំចិញ្ចឹមថែដោយតាំងចិត្តថា “ប្តីខ្ញុំកើតមានជំងឺទឹកនោមផ្អែម ប្តីប្រពន្ធនូវចិញ្ចឹមកូនរៀនសូត្រ៣នាក់ទៀតនោះ ក៏មានបំណងប្រាថ្នាជីវភាពធូរធារផងដែរ​ទេសព្វថ្ងៃនូវជួបលំបាកគ្រប់សព្វបែបយ៉ាង។ បើសិនមានឱកាសបានចូលជិតប្រភពទុនច្រើនថែមទៀត នឹងពង្រីកទូលាយការចិញ្ចឹម គឺប្តីប្រពន្ធខ្ញុំនឹងខិតខំប្រឹងប្រែងរកស៊ីដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ សព្វថ្ងៃ ប្រសិនបើចង់ធ្វើអ្វីមួយក៏ត្រូវការប្រាក់ដែរ តែគ្រួសារខ្ញុំមិនគ្រប់សមត្ថភាព”។

បង Thạch Ngọc Ga សង្ឃឹមចង់មានឱកាសបានចូលជិតប្រភពទុនអនុគ្រោះ ដើម្បីបន្ត និងពង្រីកទម្រង់ចិញ្ចឹមអន្ទង់បន្ថែមទៀតក្នុងអាងស៊ីម៉ងដែលមានប្រសិទ្ធភាពរបស់គ្រួសារខ្លួននាពេលអនាគត។

សម្រាប់​គ្រួសារ​លោក Thạch Ngọc Ga នៅភូមិ​លេខ​៧ ទម្រង់​ចិញ្ចឹម​អន្ទង់ដោយអាងស៊ីម៉ង់ដែលផ្តល់ប្រសិទ្ធភាពយ៉ាងសកម្ម។ បន្ទាប់ពីចិញ្ចឹមបានមួយរដូវទទួលជោគជ័យ បង Ga ក៏បានចិញ្ចឹមបន្តថែម៣អាងទៀត ដោយមានចំនួនពូជអង្ទង់ប្រមាណជាង៧ពាន់ក្បាល។ ​ផ្តើមពីការពឹងលើខ្លួនឯង និងការតាំងចិត្តខិតខំឈានឡើង បង Ga បានស្នើថា៖ “ការចិញ្ចឹមអង្ទង់ពិតមែនតែមានប្រសិទ្ធភាព តែដើមទុនដែលត្រូវដាក់ចេញក៏ច្រើនណាស់ដែរ គ្រួសារខ្ញុំត្រូវខិតខំយ៉ាងអស់ពីសមត្ថភាពក្នុងការចិញ្ចឹម។ ប្រសិនបើមានឱកាសបានចូលជិតបណ្តាប្រភពទុនអនុគ្រោះ ការជំនួយបន្ថែម គឺមិនដឹងជាសប្បាយយ៉ាងណានោះទេ។ ភាពលំបាកសម្រាប់មាមីងបងប្អូន Khmer ទាំងឡាយនៅទីនេះនិយាយរួម គឺខាងបញ្ហាដើមទុនតែម្តង សម្រាប់ក្នុងការវិនិយោគរកស៊ី”។

​ប្រភពទុនសរុបសម្រាប់អនុវត្តបណ្តាកម្មវិធី គម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនៅឃុំ Tân Lộc Bắc ចាប់ពីឆ្នាំ២០២១ រហូតដល់ពេលនេះមានជិត១,២ពាន់លានដុង។ អ្នកស្រី Lâm Thị Trúc Mai បានប្តេជ្ញាចិត្តថា៖ “ដើម្បីជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិភាគតិចក្នុងតំណាក់កាលខាងមុខនេះ គឺបញ្ហាសម្រាប់អភិវឌ្ឍន៍ផលិត និងការធ្វើពិពិធកម្មនៃការរស់នៅសហគមន៍ចាំបាច់ត្រូវជាបញ្ហាអនុគ្រោះ។ នេះគឺជាគន្លឹះសម្រាប់ក្នុងការកាត់បន្ថយក្រ និងលុបបំបាត់ភាពក្រីក្រ ជំនួយបងប្អូនជនរួមជាតិមានលក្ខណៈឈានឡើង​ ដើម្បីកសាងជីវភាពធូរធារ រួមដំណើរការជាមួយមាមីងបងប្អូនដទៃទៀតគួរត្រូវបានអនុវត្តព្រមព្រៀងគ្នា សមស្រប និងប្រសិទ្ធភាព”៕

                                             

   Quốc Rin

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។