Chủ nhật, 18-10-26 23:26:29
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

“ទីផ្សារ ០ ដុង” ផ្តល់ភាពកក់ក្តៅសម្រាប់អ្នកក្រ

Báo Cà Mau ផ្តើមចេញពីទឹកចិត្តនៃការចែករំលែកជាមួយអ្នកក្រីក្រ ថ្មីៗនេះដែរ នៅវត្ត Hưng Nhơn (ភូមិ Sở Tại ឃុំ Thạnh Phú ស្រុក Cái Nước) បានរៀបចំផ្សារ “០ដុង” ដោយមានអំណោយរាប់រយចំណែកដើម្បីចែករំលែកនូវក្តីស្រលាញ់ និងផ្តល់ភាពកក់ក្តៅ សម្រាប់អ្នកដែលបានផ្តល់ រួមទាំងអ្នកទទួលផងដែរ។

បណ្តាសប្បុរសជនទាំងឡាយតែងមានវត្តមាននៅតាមតូប ត្រៀមខ្លួនជាស្រេចដើម្បីជំនួយឧបត្ថម្ភបងប្អូនមាមីង។

យោងតាម​តម្រូវការនីមួយៗ អ្នក​រាល់គ្នាអាចមកកាន់តូបនឹងទទួលបានចំនួន១ផលិតផលដោយមិនចាំបាច់ចំណាយប្រាក់។

នេះជាលើកទីមួយហើយដែលវត្ត Hưng Nhơn បានរៀបចំទីផ្សារ “០ ដុង” ចាប់តាំងពីបើកដំណើរការរហូតមក ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកឧបត្ថម្ភ និងសប្បុរសជនទាំងឡាយក្នុងខេត្ត ដោយអំណោយយ៉ាងជាក់ស្តែង រួមមានដូចជា៖  ម្ហូបអាហារ ផលិតផលសំខាន់ៗ និង ឧបករណ៍ប្រើប្រាស់ផ្សេងៗ និងបន្លែ ផ្លែឈើជាដើម... ដោយមានតូបចូលរួមចំនួន៣៨ ស្មើនឹង៣៨អង្គភាពដែលមានទឹកចិត្តសប្បុរសធម៌ផ្តល់អំណោយផ្សេងៗជាច្រើនប្រភេទ សរុបថវិកាជាង១៥០ លានដុង។

បងប្អូនប្រជាជនអឹកធឹកទទួល​អំណោយអំពីសប្បុរសជន។

បន្ទាប់ចេញផុតពីតូបទាំង៣៨រួចហើយ ម្នាក់ៗបានចាកចេញដោយមានសុទ្ធតែអំណោយក្នុងដៃទៀតផង។

អតិថិជនសម្រាប់ទីផ្សានេះរ សុទ្ធសឹងជាគ្រួសារក្រីក្រ និងមនុស្សចាស់មានជីវភាពជួបលំបាក ម្នាក់ៗទទួលបានថង់កាបូប១សម្រាប់ដាក់ឥវ៉ាន់ និងប័ណ្ណទទួលអំណោយដែលមានតម្លៃជាង៧០០ពាន់ដុង ដូច្នេះពួកអ្នកទាំងឡាយអាចទៅតូបដើម្បីជ្រើសរើសរបស់របរដែលពួកខ្លួនត្រូវការ។

ភិក្ខុនី Thích Nữ Diệu Mẫn រួមជាមួយសប្បុរសជនផ្តល់អង្ករសម្រាប់អ្នកក្រីក្រ។

ភិក្ខុនី Thích nữ Diệu Mẫn ចៅអធិការវត្ត Hưng Nhơn បានចែករំលែកថា៖ “នេះជាលើកទីមួយហើយដែលយើងខ្ញុំបានរៀបចំផ្សារ យើងខ្ញុំក៏មានអារម្មណ៍សប្បាយរីករាយណាស់ដែលមានទទួលបានការជំនួយឧបត្ថម្ភអំពីសប្បុរសជនគ្រប់ទិសទីដើម្បីយើងខ្ញុំមានលក្ខណៈជួយជាង២០០គ្រួសារក្រលំបាកនៅតាមភូមិភាគ ដើម្បីយើងខ្ញុំបង្កើតផ្សារដូចបានពោលខាងលើ។យើងខ្ញុំសង្ឃឹមថា រាល់បណ្តាសកម្មភាពបែបនេះ នឹងត្រូវបានពង្រីកទូលំទូលាយ និងរៀបចំចាត់តាំងបានច្រើនថែមទៀត ទោះបីជាតម្លៃនៃអំណោយនីមួយៗមិនធំយ៉ាងណាក្តី តែក៏ជាទង្វើដ៏ល្អមួយដើម្បីបង្ហាញនូវស្មារតីនៃការចែករំលែកក្តីទុក្ខលំបាកសម្រាប់អ្នកខ្វះសំណាងរស់នៅក្នុងសង្គមផងដែរ៕

 

អនុវត្តដោយ៖  Hữu Nghĩa

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។