Chủ nhật, 18-10-26 23:26:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពពីគោលនយោបាយឧបត្ថម្ភ

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ផ្តើមពីការទទួលផលអំពីបណ្តាកម្មវិធីគោលដៅជាតិ ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចទាំងឡាយនៅឃុំ Tân Duyệt ស្រុក Đầm Dơi មានការផ្លាស់ប្តូរយ៉ាងសកម្ម។ បណ្តាគោលនយោបាយឧបត្ថម្ភ ក៏បានជួយមាមីងបងប្អូនស្តារជីវភាពរស់នៅ។

លោក Kiều Minh Tấn ប្រធានគណៈកម្មាធិការប្រជាជនឃុំTân Duyệt ឱ្យដឹង៖ ទូទាំងឃុំមាន១៧៦គ្រួសារជនជាតិភាគតិច ប្រមូលផ្តុំច្រើនបំផុតនៅភូមិទាំង៣៖ Bá Huê, Đồng Tâm A, Đồng Tâm B។  បណ្តាភូមិទាំងនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងច្រើនកម្មវិធីជំនួយឧបត្ថម្ភខាងផលិត និងផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ នេះមិនត្រឹមជួយស្តារសោភ័ណភាពនៃបរិស្ថានប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់គុណភាពរស់នៅជូនមានមីងបងប្អូនប្រជាជនទីនេះទៀតផង។ មានគ្រួសារជាចន្រើនបានផ្តើមគំនិតខិតខំរកស៊ី សន្សំសំចៃ ឈានឡើងរួចចាចកក្រចីរភាព។

ផ្តើមពីកម្មវិធីគោលដៅជាតិ បង Thạch Văn Bé ក៏បានឧបត្ថម្ភសង់ផ្ទះថ្មី ជីវភាពគ្រួសារបានលំនឹងល្អ។

ដោយឡែកឆ្នាំ២០២៤ មាន៨គ្រួសារត្រូវបានឧបត្ថម្ភសង់ផ្ទះស្នាក់នៅ ដោយសរុបទឹកប្រាក់ជាង៣៥០លានដុង។ គម្រោងស្វានម៉ាស៊ីនទឹកស្អាតក៏ត្រូវបានសាងឡើង ដោយ​ធានា​​ផ្គត់ផ្គង់​ទឹក​ស្អាត​គ្រប់គ្រាន់​សម្រាប់​គ្រួសារប្រើប្រាស់ចំនួន៣៣គ្រួសារផងដែរ។ ទន្ទឹមនិងនោះ មាន៧គ្រួសារទទួលបានការឧបត្ថម្ភការរស់នៅដែលយោងតាមទម្រង់ចិញ្ចឹមជូ្រកលក់សាច់ សរុបទឹកប្រាក់ជាង១៥០លានដុង។ សម្រាប់ការជំនួយឧបត្ថម្ភតាំងនេះ ក៏បានជួយគ្រួសារជាច្រើនមានលក្ខណៈឆ្លងកាត់លំបាក លំនឹងជីវភាពរស់នៅ។

ចែករំលែកអំពីការផ្លាស់ប្តូរដ៏សកម្មនេះ លោក Thạch Văn Bé នៅភូមិ Đồng Tâm A ឱ្យដឹង៖ កាលពីមុនប្តីប្រពន្ធខ្ញុំប្រកបរបរស៊ីឈ្នួលជាប្រចាំ ជីវភាពជួបលំបាកខ្លាំងណាស់។ តែអាស្រ័យការឧបត្ថម្ភអំពីកម្មវិធីគោលដៅជាតិ យើងខ្ញុំក៏មានលក្ខណៈសង់បានផ្ទះថ្មីយ៉ាងធំទូលាយស្អាតដោយសរុបតម្លៃទឹកប្រាក់ជាង១០០លានដុង ក្នុងនោះ រដ្ឋជំនួយ៤៤លានដុង ចំណែកនៅសល់គ្រួសារខ្ញុំបុលធនាគារគោលនយោបាយសង្គមបន្ថែមចំនួន៤០លានដុង រួមទាំងប្រាក់ដែលគ្រួសារសន្សំបានខ្លះទៀតផង។ សព្វថ្ងៃ ប្តីប្រពន្ធខ្ញុំបាននាំគ្នាទៅស្ទួចត្រី អណ្តែងពុយ រកបានប្រាក់ចំណូលគ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនិងនោះ នាឱកាសបុណ្យទានប្រពៃណីម្តងៗ យើងខ្ញុំថែមទាំងទទួលបានការឧបត្ថម្ភអំណោយផ្សេងៗមានដូចជាអង្ករជាដើម ជួយជីវភាពបានលំនឹងល្អថែមទៀតផងដែរ។

ក្រៅពីស្ទូចត្រីអណ្តែងពុយ បង Thạch Văn Bé ថែមទាំងចិញ្ចឹមជ្រូកដើម្បីស្តារជីវភាពគ្រួសារ។

ដែលជាអ្នកទើបទទួលបានការជំនួយឧបត្ថម្ភជ្រូកពូជសម្រាប់ចិញ្ចឹម រួមទាំងចំណីផងនោះ បង Lý Văn Tòng នៅភូមិ Đồng Tâm A មានប្រសាសន៍៖ ជារៀងរាល់ឆ្នាំ ខ្ញុំប្រកបរបរស៊ីឈ្នួលដើម្បីចិញ្ចឹមសមាជិកក្នុងគ្រួសារ ដោយខ្ញុំមានកូននៅតូច២នាក់ ដូច្នេះហើយ ប្រពន្ធខ្ញុំត្រូវនៅផ្ទះជាប្រចាំដើម្បីមើលថែកូនៗ។ អាស្រ័យដូចនេះ ជីវភាពនូវមានការជួបលំបាកច្រើន សព្វថ្ងៃ គ្រួសារកំពុងរស់នៅក្នុងផ្ទះដ៏តូចចង្អៀត។ តែដោយបានឮដំណឹងថារដ្ឋអំណាចនឹងជំនួយឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារ ប្តីប្រពន្ធខ្ញុំមានក្តីរំភើបខ្លាំងណាាស់។  សង្ឃឹមថាការជំនួយឧបត្ថម្ភនេះនឹងបានអនុវត្តក្នុងពេលឆាប់ៗនេះ ដើម្បីគ្រួសារខ្ញុំមានផ្ទះស្នាក់នៅយ៉ាងសមរមដូចគេឯង។ ខ្ញុំពិតជាអរគុណរដ្ឋអំណាចខ្លាំងណាស់ សម្រាប់រយៈពេលកន្លងដែលតែងយកចិត្តទុកដាក់ជំនួយឧបត្ថម្ភគ្រួសារខ្ញុំក្នុងឱកាសបុណ្យទានជារៀងរាល់ឆ្នាំ ក៏ដូចជាឧបត្ថម្ភការសិក្សារៀនសូត្ររបស់កូនៗខ្ញុំ។

បណ្តាកម្មវិធីគោលដៅជាតិនៅឃុំ Tân Duyệt មិនត្រឹមជួយបងប្អូនជនរួមជាតិភាគតិចលើកកំពស់ជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការកសាងសហគមន៍ឯកភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ បណ្តាលទ្ធផលដែលសម្រេចបាននាពេលថ្មីៗនេះ គឺជាភ័ស្តុតាងយ៉ាងច្បាស់លាស់ស្តីពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះតំបន់ជនជាតិភាគតិច ផ្តើមពីនោះ ក៏បង្កើតប្រ ភពកម្លាំងសម្រាប់បងប្អូនប្រជាជនមានលក្ខណៈឈានឡើង កសាងជីវភាពរស់នៅកាន់តែសម្បូរសប្បាយ។៕

 

Phúc Duy - Trầm Nghĩ

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។