Chủ nhật, 18-10-26 23:26:30
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សាមគ្គី ផ្សារភ្ជាប់កសាងប្រទេសជាតិ

Báo Cà Mau ទូទាំងខេត្ត Cà Mau មានទាំងអស់២១ជនជាតិភាគតិច ដោយមាន១២.១៥៤គ្រួសារ មានចំនួនប្រជាជនប្រមាណជាង៥០.៦៥០នាក់។ ក្នុងនោះ ជនរួមជាតិ Khmer ស្រូបអត្រា៨១% និងជនជាតិ Hoa ស្រូបអត្រា១៧% ចំណែកនៅសល់គឺបណ្តាជនជាតិដទៃដូចជា៖ Mường, Tày, Thái, Nùng, Chăm។ល។ ក្នុងដំណើរការប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ បងប្អូនជនរួមជាតិ Khmer តែងពង្រីកស្មារតីសាមគ្គី ផ្សារភ្ជាប់រវាងបណ្តាជនជាតិ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ មាតុភូមិ។

បញ្ជាក់នូវតួនាទីដ៏សំខាន់នៃធ្លុងមហាសាមគ្គីរវាងបណ្តាជនជាតិចំពោះបុព្វហេតុបដិវត្តន៍ រយៈកាលកន្លង បក្ស និងរដ្ឋក៏បានដាក់ចេញយ៉ាងច្រើនសរាចរស្តីពីគោលនយោបាយដើម្បីកសាង អភិវឌ្ឍន៍តំបន់ជនរួមជាតិ៖ កសាងហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភដីធារសម្រាប់សង់ផ្ទះ ដីផលិត ឱ្យបុលទុន ឧបត្ថម្ភទិញឧបករផលិត បណ្តុះបណ្តាលមុខរបរ និងដោះស្រាយការងារធ្វើ...។

ស្មារតីសាមគ្គីភាពជាតិរបស់បងប្អូន Khmer តែងបានពង្រឹងនៅក្នុងបណ្តាពីធីថ្ងៃបុណ្យធំៗរបស់ជនរួមជាតិ។

អាស្រ័យហេតុនេះ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer តែងលើកកម្ពស់អត្រាគ្រួសារក្រចាប់ពី២-៣%/ឆ្នាំ។ ជាច្រើនគ្រួសារមានប្រភពចំណូលសមគួរ ហើយក៏មានគ្រួសារខ្លះទៀតមានលក្ខណៈឈានឡើងធ្វើមានទៀតផង។ មានយ៉ាងច្រើនគោលនយោបាយដូចជា៖ ឧបត្ថម្ភសិស្សក្រីក្រ រួមចំណែកយ៉ាងធំក្នុងការបណ្តុះបណ្តាលប្រភពធនធានសម្រាប់តំបន់ជនជាតិ។

១០០%គ្រួសារ Khmer ក្រីក្រត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល។ បណ្តាគោលនយោបាយដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់បងប្អូនជនរួមជាតិ Khmer ក៏ទទួលបានការយកចិត្តទុកដាក់។ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមតំបន់ជនរួមជាតិក៏បានលំនឹង ធ្លុងមហាសាមគ្គីទូទាំងជនជាតិបន្តពង្រីកល្អ។

បណ្តាគោល​នយោបាយ​យ៉ាងត្រឹមត្រូវរបស់បក្ស និងរដ្ឋ ក៏បានបង្កើនកម្លាំងសាមគ្គីទូទាំងជនជាតិ។ បងប្អូនជនរួមជាតិ Khmer សាមគ្គី ឯកភាពគ្នារួមជាមួយប្រជាជនជាទូទៅ ជំរុញខ្លាំងខ្លានូវបុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ មក​ដល់​ពេល​នេះ នៅតាមបណ្តាឃុំដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករក៏សុទ្ធតែមានផ្លូវថ្នល់តភ្ជាប់ពីឃុំមួយទៅឃុំមួយ​ព្រមទាំងមានប្រពន័ន្ធអាគ្គីសនីសម្រាប់បម្រើក្នុងការប្រើប្រាស់ និងផលិតទៀតផង។ មា មីងបងប្អូនតែងខិតខំព្យាយាមបង្កើនការផលិត រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគក្នុងការកសាងប្រទេសជាតិឱ្យកាន់តែសម្បូររុងរឿង។

​លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត៖ “កន្លងមកនេះ ក្រៅពីការអនុវត្តលល្អតាមគោលមាគ៌ា និងគោលនយោបាយរបស់បក្ស និងរដ្ឋ បងប្អូនជនរួមជាតិ Khmer តែងលើកកម្ពស់ស្មារតីសាមគ្គីជនជាតិ យកចិត្តទុកដាក់ជំនួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការរស់នៅ ព្រមទាំងពង្រីកល្អនូវតួនាទីក្នុងសង្គម ពោលគឺមិនពឹងលើការឧបត្ថម្ភរបស់រដ្ឋតែម្យ៉ាងនោះទេ បងប្អូនតែងមានស្មារតីខិតខំប្រឹងប្រែងឈានឡើងដោយកម្លាំងខ្លួនឯក”។

ដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ក៏ដូចជាលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិ កម្មាភិបាលភូមិភាគតែងចុះទៅតាមគេហដ្ឋានដើម្បីធ្វើការផ្សព្វផ្សាយ ស្របឱកាសនោះក៏ស្វែងយល់ពីការរស់នៅ និងក្តីបំណងប្រាថ្នារបស់បងប្អូនជនរួមជាតិទៀតផង។

បណ្តាលលទ្ធផលដែលលេខធ្លោក្នុងការអនុវត្តគោលនយោបាយជនជាតិ និងសាសនារបស់បក្ស និងរដ្ឋ បានបង្កើនទំនុកចិត្តរបស់បងប្អូនប្រជាជនលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។ សម្រាប់ការផ្លាស់ប្តូរខាងវិស័យសេដ្ឋកិច្ច-សង្គមរបស់បងប្អូនជនរួមជាតិ Khmer លើគ្រប់វិស័យ មិនត្រឹមរួមចំណែកពង្រឹង និងបង្កើនធ្លុងមហាសាមគ្គីជនជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតបាននូវប្រភពធនធានយ៉ាងធំសម្រាប់អនុវត្តជោគជ័យនៃបុព្វហេតុខាងឧស្សហូបនីយកម្ម​និងទំនើបកម្ម កសិកម្មជនបទនៅ Cà Mau នាពេលបច្ចុប្បន្ននេះ៕

 

 Lâm Đươl

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។