Chủ nhật, 18-10-26 23:26:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពផ្តើមពីគម្រោងទី៦

Báo Cà Mau ខេត្ត Cà Mau មានវត្ត Khmer ទាំងអស់ចំនួន៦វត្ត និង១១សាលាទាន។ ប៉ុន្មានឆ្នាំកន្លង សកម្មភាពនៃការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាបងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រខេត្តក៏មានការផ្លាស់ប្តូរយ៉ាងសកម្ម ជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់េជីវភាពរស់នៅខាងវប្បធម៌ស្មារតីរបស់បងប្អូនជនជាតិភាគតិចនៅភូមិភាគ។

ដែលជាអង្គភាពដែលត្រូវបានគណៈកម្មាធិការប្រជាជនខេត្តបញ្ជាឱ្យផ្សព្វផ្សាយអនុវត្តគម្រោងទី៦ “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រ ពៃណីដ៏ល្អផូរផង់របស់បណ្តាបងប្អូនជនជាតិភាគតិច ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍ទេសចរណ៍” (ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាលI៖ ឆ្នាំ ២០២១-២០២៥។ ៣ឆ្នាំកន្លង មន្ទីរវប្បធម៌ កីឡោនិងទេសចរណ៍​ បានអនុវត្តជាមូលដ្ឋានសម្រាប់គោលដៅ និងបណ្តាសេចក្តីណែនាំទាំងឡាយដែលបានប្រគល់ជូន។

ក្នុងអំឡុង៣ឆ្នាំ ផ្តើមពីប្រភពទុននៃគម្រោងការទី៦ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ក៏បានវិនិយោគកែជួសជុលទូក-ង១គ្រឿងសម្រាប់វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình។

ជាក់ស្តែង ក្នុងរយៈកាល៣ឆ្នាំ (២០២៣-២០២៤) ជាមួយគម្រោងការដើមទុនដែលត្រូវបានចែកចាយមានជាង៩,៧ពាន់លានដុង មន្ទីរក៏បានអនុវត្តជោគជ័យនូវភារកិច្ចមួយចំនួនដូចជា៖ ជួសជុលវត្ត Khmer ចំនួន២វត្ត និងឧបត្ថម្ភកែជួសជុលទូក-ង ១ទូក វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ព្រមទាំងបោះថ្មី២ទូក សម្រាប់២វត្ត (វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) និង វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ស្រុក Thới Bình ឧបត្ថម្ភវង់ភ្លេងពិណពាទ្យចំនួន៤វង់ សម្រាប់៤វត្ត ជ្រុងខ្មែរ (Rạch Giồng) វត្តក្របីឃ្លៀច (Cao Dân) វត្តដូវណាយ (Đầu Nai) និងតាមហ៊ីប (Tam Hiệp) ឃុំ Trần Hợi, huyện Trần Văn Thời) ព្រមទាំង៣វង់សម្រាប់សាលាអន្តេវាសិកទាំង៣សាលា និងសាលាដែលមានសិស្សជាកូនក្មួយជនជាតិភាគតិចសិក្សាច្រើន។ ចាត់តាំងហ្វឹកហាត់សម្រាប់ក្រុមកីឡាទូក-ងចូលរួមពីធីប្រណាំងប្រពៃណី Khmer នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình។ ចាត់តាំងបាន៤ថ្នាក់ហ្វឹកហាត់ បណ្តុះបណ្តាលខាងវង់ភ្លេងពិណពាទ្យ Khmer នៅតាមបណ្តាវត្ត។ រៀបចំស្តារឡើងវិញនូវពិធីបុណ្យប្រពៃណី Khmer ចំនួន២អត្ថបទ និងចាត់តាំងកម្មវិធីពិធីបង្ហាញសំលៀកបំពាក់ប្រពៃណីបានចំនួន១៥លើក។ រួមបញ្ចូលជាមួយកម្មវិធីសិល្បៈរបស់អង្គភាពក្នុងបណ្តាលើកសម្តែងនៅតាមសាលាអន្តេវាសិក។ ឧបត្ថម្ភឧបករខាងវិស័យវប្បធម៌សម្រាប់តំបន់ជនជាតិភាគតិច។ល។ ផ្តើមពីនោះ ក៏អនុវត្តដោះស្រាយថវិកាបានចំនួន៦.០២៤លានដុង គម្រោងការដើមទុនដែលនូវសល់ក៏កំពុងបន្តអនុវត្តផ្សព្វផ្សាយ។

វត្តដូវណាយ (Đầu Nai) ឃុំ Tân Lộc Bắc ស្រុក Thới Bình ទទួលបានការកែជួសជុល និងកសាងថ្មីយោងតាមគម្រោងគម្រោងទី៦ ដើម្បីញាំងឱ្យវត្តកាន់តែមានសោភ័ណភាព។

លោក Nguyễn Văn Quynh អនុប្រធានការិយាល័យទទួលបន្ទុកខាងវប្បធម៌ និងគ្រួសារនៃមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ឱ្យដឹង៖ “យោងតាមការអនុវត្តរាល់បណ្តាភារកិច្ចដែលស្ថិតក្នុងគម្រោងទី៦ ប្រព័ន្ធចាំបាច់ខាងវិស័យវប្បធម៌តាំងពីខេត្តរហូតដល់មូលដ្ឋានកំពុងបន្តទទួលបានការយកចិត្តទុកដាក់វិនិយោគ និងមានយ៉ាងច្រើនសកម្មភាពដ៏សកម្ម។ ភូមិភាគក៏ដូចជាបងប្អូនប្រជាជនតែងមានការយកចិត្តទុកដាក់ និងលើកកម្ពស់ស្មារតីក្នុងការអភិរក្ស និងពង្រីកបណ្តាបេតិកភណ្ឌវប្បធម៌ដ៏យូរអង្វែង បង្កើតភាពរីកសាយភាយក្នុងសហគមខាងការអភិវឌ្ឍន៍ប្រពៃណីវប្បធម៌ សិល្បៈ កីឡា ទាក់ទាញបានការយកចិត្តទុកដាក់យ៉ាងច្រើនអំពីមហាជន”។

ផ្តើមពីគម្រតោងទី៦ ផ្នែកខាងវប្បធម៌ កីឡានិងទេសចរណ៍ ថែមទាំងបានចាត់តាំង៤ថ្នាក់ហ្វឹកហ្វឺន បណ្តុះបណ្តាលខាងវង់ភ្លេងពិណពាទ្យ Khmerសម្រាប់បណ្តាវត្ត៖ ជ្រុងខ្មែរ (Rạch Giồng) ក្របីឃ្លៀច (Ca Dân) ដូវណាយ (Đầu Nai) ស្រុក Thới Bình និងវត្តតាមហ៊ីប (Tam Hiệp) ឃុំ Trần Hợi ស្រុក Trần Văn Thời។

ការអនុវត្តគម្រោងទី៦ ជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ ខាងវិស័យវប្បធម៌ និងបណ្តាភូមិភាគបន្តអនុវត្តការងារអភិរក្ស និងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិភាគតិច រួមចំណែកផ្លាស់ប្តូររូបភាពតំបន់ជនជាតិភាគតិចង។ ជាពិ សេស បណ្តាខ្លឹមសារសម្រាប់ការវិនិយោគ និងជំនួយឧបត្ថម្ភដែលទាក់ទងផ្ទាល់ជាមួយបងប្អូនប្រជាជនក៏បាននាំមកនូវប្រសិទ្ធភាពយ៉ាងសកម្មផងដែរ លើកកម្ពស់ប្រជាបញ្ញា និងជីវភាព សម្ភារៈ និងស្មារតី រួមចំណែកដ៏សំខាន់ក្នុងការអភិរក្ស និងពង្រីកលក្ខណៈវប្បធម៌ដ៏ល្អផូរផង់របស់ជនរួមជាតិ។

“ផ្តោតលើមូលដ្ឋាននៃបណ្តាលទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំ២០២៥ ផ្នែកខាងទទួលបន្ទុកយើងខ្ញុំនឹងបន្តធ្វើការវិនិយោគកែជួសជុលបន្ថែមវត្ត Khmer ចំនួន៣វត្តទៀត។ តាមគម្រោងការនឹងវិនិយោគបោះទូក-ងខ្នាតតូចចំនួន៧ទូកទៀតសម្រាប់បង្កើតប្រវេណីប្រ ណាំងទូក-ងខ្នាតតូចលើភូមិសាស្ត្រខេត្ត រួមជាមួយបណ្តាសកម្មភាពវប្បធម៌ សិល្បៈដែលប្រកបដោយអតត្តសញ្ញាណជាតិ” លោក Nguyễn Văn Quynh បានឱ្យដឹងបន្ថែមដូច្នេះ៕

 

Quỳnh Anh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។