Chủ nhật, 18-10-26 23:26:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សម្រាប់ការផ្តល់ឱ្យគឺនៅស្ថិតស្ថេជានិច្ចនិរន្តរ៍

Báo Cà Mau

រីកសាយភាយសម្រាប់តម្លៃនៃទឹកចិត្តមនុស្សធម៌ អស់ពីចិត្តជាមួយការងារសន្តិសុខសង្គមដើម្បីចែករំលែករាល់ការលំបាក បង្កើនប្រ ភពកម្លាំងសម្រាប់មុខសញ្ញាជួបលំបាកទាំងឡាយមានលក្ខណៈឈានឡើងក្នុងសង្គម។ល។ នោះគឺជាទង្វើដ៏មានអត្ថន័យដែលត្រូវបានអង្គការចាត់តាំងគ្រប់បណ្តាគណៈផ្នែកនិងឯកជន អាជីវកម្មទូទាំងខេត្តអនុវត្តជារឿយៗនិងមានប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ឆ្នាំ២០២៤ត្រូវបានចាត់ទុកជាសកម្មភាពដែលលេចធ្លោរបស់ការិយាល័យការងារសង្គមនៃមន្ទីរពេទ្យសម្ភពកុមារ Cà Mau ។ ជាមួយតួនាទីជាស្ពានតភ្ជាប់រវាងបណ្តាវេជ្ជសាស្ត្រដែលបានធ្វើការអំពាវនាវដើម្បីជំនួយឧបត្ថម្ភការីណីកើតមានជំងឺដ៏គ្រោះថ្នាក់ តែត្រូវការចំណាយខ្ពស់។ (ក្នុងរូបថត៖ ប្អូន Lý Văn Hồng ជាកុមារកើតមានជំងឺដែលត្រូវបានមូលនិធិតភ្ជាប់នៃក្តីស្រឡាញ់របស់ការិយាល័យការងារសង្គមបានផ្តើមចលនា ដើម្បីជំនួយឧបត្ថម្ភព្យាបាលដោយទឹកប្រាក់ជាង១០០លានដុង។​ បន្ទាប់ពីទូទាត់រួច ប្អូនរួមជាមួយគ្រួសារទទួលបានមកវិញដោយទឹកប្រាក់ជាង១០លានដុងដែលផ្តើមពីប្រភពនៃការរួមចំណែករបស់សប្បុរសជនផងដែរ)។

ទូខោអាវដោយមិនគិតប្រាក់របស់ការិយាល័យការងារសង្គម (មន្ទីរពេទ្យសម្ភព-កុមារ) ចែករំលែកនៃក្តីស្រឡាញ់ជាមួយស្រ្តីមានផ្ទៃពោះ។

សមាគមកាកបាទក្រហមស្រុក Phú Tân ជាមួយទម្រង់ទឹកចិត្តមនុស្សធម៌បំផុសចលនាសាងសង់ផ្ទះនិងជូនសម្ភារៈប្រើប្រាស់ផ្សេងៗជំនួយឧបត្ថម្ភបណ្តាគ្រួសារគោលនយោបាយ យុទ្ធជនពិការ និងគ្រួសារយុទ្ធជនកើតមានជំងឺ ដើម្បីលំនឹងជីវភាពរស់នៅ។

ដំណើរសាច់រឿង “អ្នកម្តាយផ្ជុងផ្តើម” របស់បងស្រី Nguyễn Thị An ប្រធានសមាគមសហព័ន្ធនារីឃុំ Nguyễn Việt Khai ស្រុក Phú Tân បង្កើតបានប្រព័ន្ធរីកសាយភាយក្នុងសហគម។ ខណៈពេលដែលជិតចូលនិវត្តន៍ បងស្រី An ក៏នូវតែបន្តចូលរួមដំណើរការជាមួយប្អូនៗកុមារ ដើម្បីជំនួយពួកគេមានទីពឹងពាក់​​ អនាគតនឹងក្លាយជាអ្នកមានផលប្រយោជន៍សម្រាប់សង្គម។

ជាមួយគោលគំនិត “សម្រាប់ការផ្តល់ឱ្យគឺនៅស្ថិតស្ថេជានិច្ចនិរន្តរ៍” បណ្តាប្រភពនៃការឧបត្ថម្ភទាន់ហេតុការណ៍ និងត្រឹមត្រូវចំពោះបុគ្គលនីមួយៗក៏បានជួយអ្នកក្រខ្សត់ ឥតសំណាងទាំងឡាយយ៉ាងច្រើនមានលក្ខណៈឈានឡើងក្នុងសង្គមប្រ កបដោយភាពល្អប្រសើរ៕

 

Anh Tuấn - Hữu Nghĩa

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។