Chủ nhật, 18-10-26 23:26:37
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តុំកម្លាំងដើម្បីកាត់បន្ថយក្រ

Báo Cà Mau ការកាត់បន្ថយភាពក្រីក្រ និងលុបបំបាត់ក្រក្នុងជនរួមជាតិភាគតិច គឺជាទិសដៅដ៏ធំនៃសេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋ ជាមួយការប្តេជ្ញាចិត្តនៃគោលនយោបាយដ៏អស្ចារ្យដ៏អស្ចារ្យពីគោលការណ៍ណែនាំ និងគោលនយោបាយគម្រោងការផ្សេងៗ។ ជាក់ស្តែងបានឱ្យឃើញថា មានតែបង្កភាពជិតស្និទ្ធជាមួយបងប្អូនជនរួមជាតិភាគតិច យល់ដឹងច្បាស់អំពីគោលបំណងថានៅខ្វះអ្វី ត្រូវការអ្វីនិងរបៀបឧបត្ថម្ភបែបណាដើម្បីមានការសមស្រប និងត្រឹមត្រូវតាមគោល បំណងប្រាថ្នារបស់បងប្អូនប្រជាជនទើបអាចទទួលបានលទ្ធផលជាក់ស្តែង និងចីរភាព។ ភស្ដុតាងដូចជារឿងរ៉ាវខ្លះៗនៅឃុំ Nguyễn Việt Khái ស្រុក Phú Tân។

ឃុំ Nguyễn Việt Khái មានជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។ លោក Lữ Hoàng Hiền ប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖ "សកម្មភាពនៃការកាត់បន្ថយក្ររបស់ភូមិភាគទទួលបានលទ្ធផលយ៉ាងសំខាន់ៗ។ ប្រសិនបើកាលពីឆ្នាំ២០២១ចំនួនគ្រួសារក្រសរុបទាំងអស់របស់ឃុំមាន១០៤គ្រួសារ ក្នុងនោះមានគ្រួសារជនជាតិភាគតិច១៩គ្រួសារផងនោះ រហូតមកដល់ឆ្នាំនេះ ឃុំនូវត្រឹម៣៨គ្រួសារក្រប៉ុណ្ណោះ ក្នុងនោះមាន៤គ្រួសារក្រជាជនជាតិភាគតិចផងដែរ”។

គ្រួសារអ្នកមីង Kim Muôl ជាគ្រួសារបានរួចចាកក្រ សព្វថ្ងៃកំពុងចិញ្ចឹមទាមួយហ្វូងដោយមានទាំងអងស់ចំនួន៤៥ក្បាលដែលរដ្ឋអំណាចភូមិភាគបានជំនួយឧបត្ថម្ភ ដើម្បីបង្កើនប្រភពប្រាក់ចំណូល។

នៅភូមិ Gò Công បច្ចុប្បន្នជាភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើនកុះកររបស់ឃុំ Nguyễn Việt Khái ដោយមាន៥៦គ្រួ សារសរុបចំនួន៤៣៣គ្រួសារទូទាំងភូមិ។ មានពេលខ្លះ បងប្អូនជនជាតិភាគតិចស្ទើតែទាំងអស់សុទ្ធសឹងជាគ្រួសារក្រ ប្រកៀកបន្ទាត់ ក្រ និងគ្រួសារជួបលំបាក។ សព្វថ្ងៃ ភូមិ Gò Công ក៏លុបបំបាត់ក្រក្នុងជនរួមជាតិអស់ដែរ។

អ្នកមីង Kim Muôl ជាជនជាតិ Khmer នៅភូមិ Gò Công បានឱ្យដឹង៖ "ខ្ញុំរួមជាមួយបងប្អូន Khmer ដទៃជាច្រើនទៀតដែលរស់នៅច្រកសមុទ្រនៃភូមិ Gò Công ក៏បានរួចចាកផុតពីភាពក្រីក្រ ជីវភាពមួយថ្ងៃកាន់តែបានលំនឹងអាស្រ័យការយកចិត្តទុកដាក់ជំនួយឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ។ សព្វថ្ងៃ គ្រួសារខ្ញុំកំពុងប្រមូលផ្តុំកម្លាំងចិញ្ចឹមថែទាំហ្វូងទាមួយហ្វូងដែលទទួលបានពីការឧបត្ថម្ភ។ បងប្អូនមាមីង Khmer ទាំងឡាយនៅទីនេះ​ក៏មានស្មារតីខិតខំព្យាយាមពលកម្មផលិត ដើម្បីជីវភាពបានធូរធារប្រសើរឡើង។

ជាច្រើនទម្រង់នៃការចិញ្ចឹមជីវិត ដោះស្រាយការងារធ្វើ បង្កើនប្រាក់ចំណូលសម្រាប់បងប្អូនប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឆ្ពោះទៅកាន់ទិសដៅនៃគារកាត់បន្ថយក្រ លុបបំបាត់ក្រ ក៏ត្រូវាបនឃុំផ្សព្វផ្សាយជាមូលដ្ឋានច្បាស់លាស់ផងដែរ ផ្តល់មកនូវលទ្ធផល និងលំនឹងសន្តិសុខសង្គម រីកសាយភាយចំពោះភាបជាក់ស្តែងក្នុងការរស់នៅ។ ផ្តើមពីរបរតម្បាញ ផលិតងៀត នេសាទសមុទ្រ ដាំដុះ ចិញ្ចឹមសត្វ និងលក់ដូរកំប៊ិចកំប៉ុក។ល។​ ក៏មានគ្រួសារជនជាតិភាគតិចជាច្រើននៅភូមិភាកបានរួចចាកក្រ មានការងារធ្វើនឹង នរប្រចាំថ្ងៃទៀតផង។

អ្នកមីង Lê Thị Mỹ (ទី២គិតពីឆ្វេង) មានប្រភពចំណូលប្រមាណ១៥០-២០០ពាន់ដុង/ថ្ងៃដោយរបរត្បាញមងក្តាមសេះ។

តួយ៉ាងដូចគ្រួសារអ្នកមីង Lê Thị Mỹ ជាជនជាតិ Khmer នៅភូមិ Gò Công។ ជាមួយការជំនួយឧបត្ថម្ភរបស់ភូមិភាគ រួមទាំងការតខិតខំប្រឹងប្រែងឈានឡើងរបស់ខ្លួន ពេលព្រឹកលក់ដូរកំប៊ិចកំប៉ុក ចំណែកពេលល្ងាចតាមបងប្អូនៗនារីក្នុងភូមិប្រកបរបរត្បាញមងក្តាមសេះ អាស្រ័យដូច្នេះហើយទើបគ្រួសារបានរួចចាកក្រ។

ទោះបីជាមានទ្រង់ទ្រាយតូចក៏ដោយ តែរបរត្បាញមងក្តាមសេះក៏ផ្តល់ប្រាក់ចំណូលនឹងនរសម្រាប់បងប្អូននារីរាប់សិបអ្នកនៅភូមិ Gò Công។ បងប្អូននារីធ្វើការតាមការកាម៉ង់របស់ភ្ញៀវអតិថិជន មធ្យមប្រាក់ចំណូលដែលរកបានសម្រាប់ម្នាក់ៗចាប់ពី១៥០-២០០ដុង/ថ្ងៃ។

របរត្បាញមងក្តាមសេះកំពុងមានការអភិវឌ្ឍ ដូច្នេះហើយទើបការកាម៉ងប្រព្រឹត្តិទៅយ៉ាថរលូន ផ្តើមពីនោះ បងប្អូននារីក៏មានការងារ ធ្វើជារឿយៗ។ សម្រាប់របរនេះ ទម្រង់និងប្រភពចំណូលមិនច្រើនណាស់ណាក្តី តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺវាមានការសមស្របជាមួយលក្ខណៈនិងកម្លាំងសមត្ថភាពរបស់បងប្អូននារីនៅតំបន់េឆ្នរសមុទ្រ។

បណ្តាទម្រង់នៃការរស់នៅ ដោះស្រយការងារធ្វើ បង្កើនប្រាក់ចំណូលសម្រាប់បងប្អូននារី ក្នុងនោះក៏មានបងប្អូននារីជនជាតិភាគតិចផងដែរ ដែលត្រូវបានឃុំ Nguyễn Việt Khái ផ្សព្វផ្សាយជាមូលដ្ឋាន សម្រេចលទ្ធផលជាក់ស្តែង។ (ក្នុងរូបថត៖ ក្រុមនារីភូមិ Gò Công ជាមួយរបរត្បាញមងក្តាមសេះ)។

អ្នកស្រី ដាវធីថាញអាង ប្រធានសមាគមសហព័ន្ធនារីឃុំ Nguyễn Việt Khái  មានប្រសាសន៍៖ "ដើម្បីដោះស្រាយការងារធ្វើ បង្កើតប្រភបប្រាក់ចំណូលសម្រាប់បងប្អូនានរី ក្នុងនោះមានបងប្អូននារីជនជាតិភាគតិចផងដែរ សមាគមតែងចលនានិងផ្សព្វផ្សាយរាល់បណ្តាក្លិបបងប្អូននារី ប្រមូលផ្តុំរួមគ្នាប្រកបរបរដែលសមស្រប និងមានប្រសិទ្ធភាពបំផុត ដូចជា៖ ប៉ះដេរមងត្រី ចិញ្ចឹមសត្វ ដាំបន្លែ។  ប្រ ការដែលគួរឱ្យចាប់ងារម្មណ៍ជាងគេនោះគឺ បណ្តាទម្រង់ដែលនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ផ្តើមពីនោះ ក៏មានបងប្អូននារីជាច្រើនមានទំនុកចិត្តចូលរួម អាស្រ័យដូច្នេះហើយ ទើបជីវភាពបងប្អូននារីទាំងឡាយនៅតំបន់ឆ្នេរសមុទ្រ Nguyễn Việt Khái តែងមានភាពល្អប្រសើរឡើងឥតឈប់ឈរ"៕

 

Quốc Rin - Hữu Nghĩa

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។