Chủ nhật, 18-10-26 23:26:30
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដើមទុនគោលនយោបាយជួយលំនឹងការរស់នៅ

Báo Cà Mau អនុសង្កាត់លេខ៤ ទីរួមស្រុក Trần Văn Thời ជាភូមិភាគមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ជាមួយការចូលរួមយ៉ាងសកម្មរបស់អង្គការចាត់តាំងនយោបាយនិងសង្គមចំពោះសកម្មភាពនៃការបុលទុនអាទិភាពផ្តើមពីមូនិធិគោលនយោបាយក៏បានក្លាយជាបង្ទល់ដ៏សំខាន់សម្រាប់បងប្អូនប្រជាជនទាំងឡាយនៅទីនេះនិយាយរួមជាតិនិយាយដោយឡែកអភិវឌ្ឍន៍ សេដ្ឋកិច្ច ឈានឡើងលំនឹងជីវភាពរស់នៅជាសន្សឹមៗផងដែរ។

ជាច្រើនឆ្នាំកន្លងមកនេះ ជីវភាពសេដ្ឋកិច្ចរបស់គ្រួសារបងស្រី  Trần Kim Thuỷ នៅអនុសង្កាត់លេខ៤ ទីរួមស្រុក Trần Văn Thời ជួបលំបាកសព្វគ្រប់បែបយ៉ាងដោយគ្មានដីផលិត ប្តីប្រពន្ធបងត្រូវជួលដីស្រែគេធ្វើដើម្បីផ្គង់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ប៉ុន្តែក៏មិនបានយូរអង្វែងនោះដែរ ម្ចាស់ដីក៏យកដីវិញមិនទុកឱ្យជួលបន្តទៀតនោះទេ។

ជាមួយទឹកប្រាក់៥០លានដុងដែលខ្លួនបានបុលសម្រាប់​ឱ្យការផលិតជួញដូរនៅតាមតំបន់ជួបលំបាក បងស្រី Trần Kim Thuỷ ក៏បានបង្កើនការចិញ្ចឹម ដើម្បីទទួលបានប្រភពថវិកាសម្រាប់ទិញចំណីផ្គត់ផ្គង់ឱ្យការចិញ្ចឹមបន្ត។

ដោយយល់ថាការធ្វើស្រែមិនសូវមានប្រសិទ្ធភាព ម្យ៉ាងទៀតរស់នៅម្នាក់ឯង កូនៗទៅរកស៊ីនៅស្រុកឆ្ងាយអស់ ទើបបងស្រីធ្វីសម្រេចចិត្តបែរមកចិញ្ចឹមជ្រូកវិញ។

"សម្រាប់ហ្វូងជ្រូកដំបូងរបស់ខ្ញុំក៏ចំណេញបានប្រាក់រាប់សិបលានដុងផងដែរ តែដល់ហ្វូងបន្ទាប់ ដោយសារខ្វអបទពិសោធទើបបណ្តោយឱ្យហ្វូងជ្រូកត្រូវងាប់អស់រាប់សិបក្បាល។ សំណាងដែរដែលកាលពីមុនរដូវបុណ្យចូលឆ្នាំតេត ដោយបានឃើញខ្ញុំមានបំនងចង់ចិញ្ចឹមសាជាថ្មី រដ្ឋអំណាចភូមិភាគក៏បានជំនួួយឧបត្ថម្ភខ្ញុំចំនួនទឹកប្រាក់៥០លានដុងពីធនាគារគោលនយោបាយសង្គម ជួយឱ្យខ្ញុំមានលក្ខណចិញ្ចឹមសាជាថ្មីបន្តទៀត” បងស្រីធ្វី Thuỷ មានប្រសាសន៍បែបនេះ។ បងស្រីធ្វីបានបុលប្រាក់៥០លានដុងផ្តើមពីកម្មវិធីឱ្យបុលសម្រាប់ការផលិតជួញដូរតាមតំបន់ជួបលំបាក។

ខណៈពេលដែលមានដើមទុន បងស្រី Thuỷ ក៏បានសម្រេចចិត្តវិនិយោគចិញ្ចឹមជ្រូកមេ២ក្បាល។ ដកពិសោធឱ្យលើកចិញ្ចឹមដំបូង លើកនេះបងស្រីមិនប្រញ៉ាប់ប្រញាលក្នុងការទិញជ្រូកកូនសម្រាប់យកមកចិញ្ចឹមបោះទេ គឺបងឆ្លៀតពេលវេលាដើម្បីស្វែងយល់ឱ្យបានលម្អិតថែមទៀតពីប្រភពពូជជ្រូក ដើម្បីជៀសវាងជួបគ្រោះមហន្តរាយកើតឡើងទៀត។​ ក្នុងដំណើរការដែលអញវីៗសព្វគ្រប់បែបយ៉ាងកំពុងដំឡើងថ្លៃ ដើម្បីមានគ្រប់ដើមទុនសម្រាប់ជំនួយឧបត្ថម្ភបងស្រីបានទាន់ហេតុការណ៍ជាងអំពីការទិញចំណីឱ្យសម្រាប់សត្វចិញ្ចឹម។

ចំណែកគ្រួសារអ្នកមីង Lý Thị Hồng នៅអនុសង្កាត់លេខ៤ ទីរួមស្រុក Trần Văn Thời មានដៅស្រែមួយចំនួនដែរ បងក៏បានឆ្លៀតយកផ្ទៃដីទំនេរជុំវិញផ្ទះដើម្បីដាំបន្លែនិងចិញ្ចឹមសត្វ តែប្រាក់ចំណូលដែលទទួលបានក៏មិននឹងនរនោះដែរ។ តាំងពីប៉ុន្មានឆ្នាំមុនរហូតមក អ្នកមីង Hồng ក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារ Khmer ដែលបានអាស្រ័យផលពីកម្មវិធីឱ្យបុលប្រាក់លុបបំបាត់ក្រក្នុងតំបន់ជនរួមជាតិ គិតមកទល់ពេលនេះ ទោះបីជាបានរួចចាកក្រ លំនឹងជីវភាពរស់នៅយ៉ាងណាក្តី អ្នកមីងតែមានបំណងចង់បានបុលទុនជានិច្ច។

"សព្វថ្ងៃ ខ្ញុំក៏បានសម្តែងនូវក្តីបំណងប្រាថ្នារបស់ខ្លួនចំពោះអនុសង្កាត់និងគ្រប់បណ្តាម្នាគណៈផ្នែកសើម្បីមានប្រភពទុនសម្រាប់ពង្រីកកសិដ្ឋានចិញ្ចឹមសត្វ។ ខ្ញុំពិតជាត្រូវការចង់បានជម្រើសឱ្យបុលទុនខ្លាំងណាស់ ពីព្រោះជ្រូកមេក៏ជិតកើតដែរហើយ រដូវនេះ ការចិញ្ចឹមដាំដុះក៏មិនសូវសម្បូរណាស់ដែរ ដូច្នេះហើយទើបអ្នករាល់គ្នាក្នុងសង្គមគ្រួសារបានត្រឹមពឹងលើការចិញ្ចឹមសត្វដើម្បីលំនឹងប្រភពប្រាកើចំណូល” អ្នកមីង Hồng ឱ្យដឹងដូច្នេះ។

ថ្វីត្បិតការផលិតតាមលក្ខណៈពហុបែប តែអ្នកមីង Lý Thị Hồng តែងសង្ឃឹមចង់បានចូលប្រកៀកការបុលប្រាក់ដើម្បីពង្រីកទូលាយកសិដ្ឋានចិញ្ចឹមរបស់ខ្លួន។

ក្នុងចំណោម៩អនុសង្កាត់នៃទីរួមស្រុក Trần Văn Thời ដោយឡែកអនុសង្កាត់លេខ៤​ភូមិភាគបានអាទិភាពប្រមូលផ្តុំប្រភពទុនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនរួមជាតិភាគតិច។  បន្ទាប់ពីផ្សព្វផ្សាយបាន២ឆ្នាំ ប្រភពទុនបុលសម្រាប់ឱ្យការផលិតជួញដូរនៅតាមតំបន់ជួបលំបាកក៏បានបង្កលក្ខណៈសម្រាប់២០គ្រួសារ Khmer បានបុលទុនផងដែរ។

លោក Tô Quốc Vững ប្រធានសមាគមកសិករទីរួមស្រុក Trần Văn Thời ឱ្យដឹង៖ បច្ចុប្បន្នទូទាំងអនុសង្កាត់លេខ៤ មាន២ក្លឹបដែលជំនួយឱ្យការបុកទុន តួនាទីរបស់ក្លឹបទាំង២នេះគឺរួមជាមួយសមាគមកសិករទៅដល់គ្រប់គ្រួសារដើម្បីធ្វើការជម្រើសបណ្តាទម្រង់ទាំងឡាយ។ យោងតាមទ្រង់ទ្រាយនីមួយៗនឹងធ្វើការពិនិត្យជម្រើសឱ្យបុលចំនួនទឹកប្រាក់ចាប់ពី៤០-៩០លានដុងក្នុងមួយគ្រួសារដើម្បីមានមីងបងប្អូនមានលក្ខណៈក្នុងការចិញ្ចឹមដាំដុះ។ នេះជាប្រភពធនធានដ៏សំខាន់សម្រាប់ភូមិភាគរួមកម្លាំងកាត់បន្ថយអត្រាគ្រួសារក្រ ជួយមាមីងបងប្អូនមានគ្រប់សមត្ថភាពក្នុងការពលកម្ម តែគ្មានដីផលិតសម្រាប់អនុវត្តបណ្តាទម្រង់សេដ្ឋកិច្ចនៅតាមគ្រួសារ មិនចាំបាច់ចំណាកស្រែ ចំណាកស្រុកនោះទេ”៕

 

Yến Nhi - Hữu Nghĩa

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។