Chủ nhật, 18-10-26 23:26:30
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កាត់បន្ថយក្រ លើកកម្ពស់ជីវភាពបងប្អូនជនរួមជាតិ

Báo Cà Mau សម្រាប់ក្នុងការអនុវត្តគោលនយោបាយជនជាតិ ស្រុក U Minh តែងយកចិត្តទុកដាក់ខាងការងារកាត់បន្ថយក្រ និងលើកកម្ពស់សម្ភារៈស្មារតីជូនបងប្អូនប្រជាជនតំបន់ជនរួមជាតិភាគតិច ចាត់ទុកនេះជាភារកិច្ចដ៏សំខាន់និងទៀតទាត់ជាទីបំផុត។

លោក Đinh Công Hoà អនុប្រធានការិយាល័យមហាផ្ទៃស្រុក ឱ្យដឹង៖ សម្រាប់ការកំណត់ទិសដៅ និងខ្លឹមសារនៃការផ្សព្វផ្សាយខាងការងារកាត់បន្ថយក្ររបស់ស្រុកក៏បានពង្រីកប្រសិទ្ធភាព រួមចំណែកកាត់បន្ថយក្រនៅភូមិភាគ។ បណ្តាគ្រួសារ Khmer ជាច្រើនមានឆន្ទៈខិតខំឈានឡើង កសាងជីវភាពគ្រួសារសុខសាន្តនិងសុភមង្គល។

ថ្នាក់ដឹកនាំស្រុក U Minh រួមជាមួយរដ្ឋអំណាចភូមិភាគឃុំ Khánh Lâm ប្រគល់ផ្ទះជូនគ្រួសារអ្នកមីង Danh Thị Huệ ជាជនជាតិខ្មែរនៅភូមិលេខ៦។

ស្រុក U Minh មានជាង១.៤០០គ្រួសារជនជាតិភាគតិច ក្នុងនោះនូវមាន១៣៤គ្រួសារក្រីក្រ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ស្រុកបានអនុវត្តរួមបញ្ចូលរាល់បណ្តាកម្មវិធីគោលដៅជាតិ មានដូចកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយក្រចីរភាព និងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិ ភាគតិច និងតំបន់ភ្នំ តំណាក់កាល២០២១-២០២៥។ ដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រ និងគ្រួសារដែលទើបបានរួចចាកក្រ។ “ទន្ទឹមនិងនោះ ផ្តើមពីបណ្តាគម្រោងការ គម្រោងការកសាងបណ្តាទម្រង់ចិញ្ចឹមសត្វ ដាំដុះសម្រាប់គ្រួសារក្រីក្រអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្រៅពីនោះ មាមីងបងប្អូនតំបន់ជនរួមជាតិថែមទាំងមានការលើកកម្ពស់ស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាអភិវឌ្ឍន៍ ដោយមានយ៉ាងច្រើនវិធីសាស្ត្រដ៏ល្អៗ អ្នកណាមមានទ្រព្យជួយទ្រព្យ មានប្រភេទពូជឈើដាំ សត្វចិញ្ចឹមជួយពូជ អ្នកណាមានកម្លាំងពលកម្មជួយកម្លាំង ឬក៏ចែករំលែកអំពីបទពិសោធក្នុងការប្រកបរបររកស៊ី និងរបៀបផលិតដែលផ្តល់ប្រសិទ្ធភាពនាំមកនូវប្រភពប្រាក់ចំណូលជូនគ្រួសារ។ ផ្តើមពីនោះ ក៏មានយ៉ាងច្រើនគ្រួសារជនជាតិភាគតិចមានយ៉ាងច្រើនជនជាតិភាគតិចបាន ឈានឡើង បើយោងតាមការគិតដោយឡែកក្នុងឆ្នាំ២០២៤ ក៏បន្ថយចុះបានជាង១០០គ្រួសារក្រជាជនជាតិភាគតិចផងដែរ” លោក Đinh Công Hoà រីករាយឱ្យដឹងដូច្នេះ។

តួយ៉ាងដូចជាឃុំ Khánh Lâm ដែលជាឃុំស្ថិតក្នុងតំបន់ III របស់ខេត្ត។ ទូទាំងឃុំមានគ្រួសារជនជាតិភាគតិចចំនួន៥៥៦គ្រួសារ ក្នុងនោះគ្រួសារក្រីក្រជាជនជាតិភាគតិចនូវមាន៧០គ្រួសារ។ អាស្រ័យភូមិភាគមានការគិតគូរបានល្អ និងរវាសរវៃក្នុងការអនុវត្តគម្រោងការ ព្រមទាំងអនុគម្រោងការ និងខ្លឹម សារដែលស្ថិតក្នុងបណ្តាកម្មវិធីគោលដៅជាតិ មានដូចជាការជំនួយឧត្ថម្ភសង់ផ្ទះស្នាក់នៅ ផ្លាស់ប្តូរមុខរបរការងារធ្វើ និងឧបត្ថម្ភការអភិវឌ្ឍផលិត និងប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់... ជីវភាពបងប្អូនប្រជាជនក៏មានការអភិវឌ្ឍមិនឈប់ឈរផងដែរ ឆ្នាំ២០២៤ ក៏បន្ថយចុះនូវត្រឹម២៧គ្រួសារក្រីក្រជាជន ជាតិភាគតិច។

លោក Lê Thanh Mãi អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖ ឆ្នាំ២០២៥ ភូមិភាគបានបន្តជំុំរុញយ៉ាងខ្លាំងខ្លាការងារកាត់បន្ថយក្រក្នុងតំបន់ជនរួមជាតិភាគតិច។ ភូមិភាគនឹងខិតខំប្រឹងប្រឹងឱ្យអស់ពីសមត្ថភាព អនុវត្តមានប្រសិទ្ធភាពចំពោះប្រភពទុនដែលផ្តើមពីបណ្តាកម្មវិធី ដើម្បីជំនួយឧបត្ថម្ភមាមីងបងប្អូនប្រជាជនអំពីផ្ទះស្នាក់នៅ ដើមទុនផលិត។ ជាមួយការប្តេជ្ញាចិត្តយ៉ាងខ្ពស់ ភូមិភាគនឹងខិតខំសម្រេចជាស្ថាពរចំពោះការឧបត្ថម្ភសាងសង់ផ្ទះចំនួន៤៤ខ្នងសម្រាប់គ្រួសារក្រីក្រជាជនជាតិភាគតិច។ ពីព្រោះមានលំនៅឋាននឹងនរល្អទើបអាចមានលក្ខណៈដើម្បីផ្តើមអាជីពបាន ហើយខណៈដែលមានលំនៅឋាននឹងនរល្អ មាមីងបងប្អូនទើបសុខសាន្តចិត្តក្នុងការប្រកបរបររកស៊ី ឈានឡើងរួចចាកក្រ ពោលគឺមិនទន្ទឹងរង់ចាំជំនួយឧបត្ថម្ភរបស់រដ្ឋទៀតនោះទេ។

ទទួលយើងខ្ញុំក្នុងគេហដ្ឋានថ្មី អ្នកមីង Danh Thị Huệ ជាជនជាតិ Khmer នៅភូមិលេខ៦ ឃុំ Khánh Lâm មានប្រសាសន៍៖ ដោយទទួលបានការឧបត្ថម្ភផ្ទះថ្មី គ្រួសារខ្ញុំមានក្តីសប្បាយនិងរំភើបខ្លាំងណាស់ ពីព្រោះយូរឆ្នាំណាស់មកហើយដែលយើងខ្ញុំត្រូវរស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោម និងតែងជួបផលពិបាកខ្លាំងពេលដែលមានព្យុះភ្លៀងម្តងៗ។ ពេលនេះបានរដ្ឋជំនួយឧបត្ថម្ភទឹកប្រាក់៦០លានដុង រួមជាមួយប្រាក់ដែលខ្ញុំសន្សំបានខ្លះទៀតនោះ រួមបញ្ចូលដើម្បីសាងសង់បានផ្ទះថ្មីមួយខ្នងយ៉ាងធំទូលាយស្អាត ព្រមទាំងលឹមនឹងចិតក្នុងការរកស៊ីទៀតផង។ ខ្ញុំនឹងខិតខំព្យាយាមតស៊ូដើម្បីឈានឡើងជីវភាពធូរធា។

ក្រៅពីអនុវត្តការរួមបញ្ចូលគ្នារវាងបណ្តាកម្មវិធីគោលដៅជាតិជាមួយបណ្តាខ្លឹមសារនៃការជំនួយឧបត្ថម្ភផ្ទះ និងផ្លាស់ប្តូរមុខរបរការងារធ្វើ អភិវឌ្ឍន៍ផលិត ស្រុក U Minh ថែមទាំងបានយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលមុខរបរវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករទៀតផង។

ជាមួយបណ្កាគោលនយោបាយយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភអ្នកក្រីក្ររបស់បក្សនិងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិ ការងារកាត់បន្ថយក្រនៅស្រុក U Minh ក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។ មានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈកសាងជីវភាពគ្រួសារនឹងនរប្រសើរឡើង។ លោក Đinh Công Hoà ឱ្យដឹង៖ ឆ្នាំ២០២៥ ស្រុកនឹងខិតខំខំប្រឹងប្រែងកាត់បន្ថយក្រ៣%គ្រួសារក្រីក្រជាជនជាតិភាគតិច ស្មើនឹង៨០គ្រួសារ។ ដើម្បីសម្រេចគោលដៅនេះ ស្រុកក៏បន្តការរួមបញ្ចូលរាល់បណ្តាកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយក្រ អភិវិវឌ្ឍ័សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ធានាទទួលបានលទ្ធផលខ្ពស់។ ទន្ទឹមនិងនោះផងដែរ ស្រុកក៏បានចាត់វិធានការសម្រាប់រាល់បណ្តាគណៈផ្នែកទាំងឡាយធ្វើការពិនិត្យឡើងវិញនូវអត្រាគ្រួសារក្រ និងជំនួយឧបត្ថម្ភដោយផ្ទាល់គ្រប់បណ្តាភូមិដែលជួបលំបាកពិសេសដែលមានអត្រាគ្រួសារជនជាតិភាគតិចក្រីក្រស្រូបខ្ពស់។ ចាត់ឱ្យបក្ខជនមួយរូបទទួលជំនួយឧបត្ថម្ភមួយគ្រួសារ ក្រ ផ្សព្វផ្សាយចលនាមាមីងបងប្អូនឱ្យខិតខំព្យាយាមពលកម្មផលិត ព្រមទាំងណែនាំអំពីរបៀបរកស៊ី និងទម្រង់ជាក់ស្តែងដើម្បីផលិត។ ជាពិសេសកម្មវិធី លុតបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម រួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយក្រ ពីព្រោះផ្តើមពីការមានលំនៅឋាននឹងនរ បណ្តាគ្រួសារក្រទាំងឡាយនឹងសុខសាន្តចិត្ត សកម្មក្នុងការពលកម្មផលិត៕

 

Quỳnh Anh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។