Chủ nhật, 18-10-26 23:26:28
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កើនទ្វេដងបណ្តាប្រការដ៏សមប្រកប

Báo Cà Mau ផ្តើមពីកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម ជាមួយលក្ខណៈសម្បត្តិដ៏សមគួរ “អ្នកណា មានអីជួយនោះ” ជាច្រើនគេហដ្ឋានថ្មីត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់មិនត្រឹមជាលំនៅឋាន សម្រាប់អ្នកទទួលផលប៉ុណ្ណោះទេ ថែមទាំងជាភាពសប្បាយរីករាយរួមរបស់ភូមិស្រុក និងរដ្ឋអំណាចភូមិភាគទៀតផង។

ក្នុងគេហដ្ឋានថ្មីដ៏ធំទូលាយស្អាត អ្នកមីង Nguyễn Thị Nguyệt នៅភូមិលេខ១៤ ឃុំ Khánh Hoà ស្រុកU Minh មិនអាចលាក់បាននូវក្តីរំភើបរបស់ខ្លួន។ ដែលជាគ្រួសារក្រ ខណៈពេលដែលបានរដ្ឋអំណាចភូមិភាគពិនិត្យជំនួយឧបត្ថម្ភផ្ទះ អ្នកមីងបែរជាមិនយល់ព្រម ពីព្រោះមានការខ្មាស់អៀនខ្លាចក្រែងប៉ះពាល់ដល់អ្នកដទៃ បើទោះបីជាផ្ទះរបស់ខ្លួនមានការទ្រុឌទ្រោមយ៉ាងណាកដោយ ខ្លួនត្រូវរស់នៅក្នុងផ្ទះបណ្តោះអាសន្ននិងទ្រុឌទ្រោមអស់រយៈកាលជិត២០ឆ្នាំ ហើយខ្លួនក៏គ្មានសមត្ថភាពអាចសង់ថ្មីបានយ៉ាងល្អត្រឹមត្រូវនោះដែរ។

ផ្ទះរបស់បង Chiến កំពុងត្រូវបានសាងសង់នៅលើដីធាររបស់លោក Phuôn ដែលបានឱ្យខ្ចី។

“លោក Trần Văn Thới ប្រធានភូមិលេខ១៤ ឱ្យដឹង៖ ស្ថានភាពគ្រួសារអ្នកមីង Nguyệt មានការជួបលំបាកខ្លាំង។ ប្តីស្លាប់ចោល អ្បកមីងត្រូវរស់នៅជាមួយកូន សព្វថ្ងៃ អ្នកមីងរស់នៅជាមួយកូនៗប្រុសពៅនិងចៅជីដូន កូនប្រុសប្រកបរបរលីសែង ប្រាក់ចំណូលមិននឹងនរ បានត្រឹមគ្រប់ហូបប្រចាំថ្ងៃ។ គ្រួសារមានដីស្រែជិត១កុង តែក៏ត្រូវបញ្ចាំអស់សម្រាប់យកប្រាក់ព្យាបាលជំងឺឱ្យអ្នកមីង។ ទោះបីជាជួបគ្រោះអាក្រក់ តែលើកដំបូងអ្នកមីងមិនព្រមទទួលការឧបត្ថម្ភនោះទេ។ ចលនាអ្នកមីង Nguyệt មិនបាន ខ្ញុំក៏បានរង់ចាំកូនៗរបស់អ្បកមីងវោលត្រឡប់មកផ្ទះវិញដើម្បីដោះដូរ តែកូនៗរបស់អ្នកមីងសុទ្ធតែឯក ភាពគ្នាទាំងស្រុង។ នេះក៏ជាលើកទី៤ដែរហើយដែលបានចលនា អ្នកមីងទើបយល់ព្រមទទួលការឧបត្ថម្ភ”។

លោក Thới បានប្រមូលផ្តុំសាច់​ញាតិដើម្បីជំនួយកម្លាំង និងប្រាក់ ហើយមានអ្នកខ្លះបានឱ្យខ្ចីមាសដើម្បីគ្រប់ចំនួន៦០លានដុងសម្រាប់សង់ផ្ទះ។

ក្នុងវ័យ៨១ឆ្នាំ អ្នកមីង Nguyệt ក៏ដែលហានគិតថាខ្លួននឹងមានផ្ទះថ្មីដ៏ធំទូលាយស្អាតបែបនេះដែរ។

​អ្នកមីង Nguyệt និយាយដោយរអាក់រអួលថា៖ ខ្ញុំ​មាន​បំណង​សុំ​ឈើ​ខ្លះ​ដើម្បីកែលម្អផ្ទះចាស់ ពោលគឺមិនគ្មានបំណងគិតដល់ការសាងសង់ផ្ទះថ្មី ឬក៏ពង្រឹង​ផ្ទះ​ចាស់ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​គិត​ចង់​បាន​ផ្ទះ​ថ្មី​ដូចបែប​នេះ​ទេ។ ខ្ញុំ​ពិតជាដឹង​គុណរដ្ឋអំណាចភូមិភាគ រួមទាំងមាមីងបងប្អូនអ្នកស្រុកអ្នកភូមិខ្លាំងណាស់។

ក៏ជាអ្នកមានជីវភាពជួបលំបាកដូចគ្នាដែរ អ្នកមីង Lý Thị Phước នៅភូមិលេខ៦ ឃុំ Khánh Hoà។ អ្នកមីងជាជនពិការ មិនអាចធ្វើការងារធ្ងន់បាន ប្រាក់ចំណូលគ្រួសារពឹងលើតែការជំនួយឧបត្ថម្ភប៉ុណ្ណោះ។ ខណៈពេលដែលភូមិភាគបានធ្វើការពីនិត្យឧបត្ថម្ភ អ្នកមីងមានក្តីសប្បាយរីករាយជាខ្លាំង។

លោក Danh Hoài Riêm ប្រធានភូមិលេខ៦ ឱ្យដឹង៖ ខ្ញុំបានខិតខំទាក់ទងជាមួយសាច់ញាតិអ្នកមីងដែលនៅឆ្ងាយដើម្បីចលនា មានអ្នកនៅខេត្ត Bình Dương អ្នកខ្លះទៀតនៅទីក្រុង Hồ Chí Minh ហើយក៏មានអ្នកខ្លះជំនួយទឹកថ្នាំព័ណ៌ជាដើម។ ដោយបានដឹងថាអ្នកមីងរស់នភឯកោម្នាក់ឯង គ្រប់បណ្តាអង្គការមហាជន សម្ព័ន្ធយុវជន និងសមាគមនារីក៏បានចូលរួមវិភាគទានផងដែរ។

នៅភូមិលេខ៦ ជាច្រើនគ្រួសារដែលគ្មានប្រាក់សម្រាប់កែជួសជ្ទះ រដ្ឋអំណាចភូមិភាគក៏បានធ្វើការចលនាមេសំណង់ដើម្បីបញ្ចុះតម្លៃ។ បងស្រី Lý Thị Huệ ជាជាងកំបោរឈរជំហរសង់ផ្ទះឱ្យអ្នកមីង Phương បានរៀបរាប់ឱ្យដឹងថា៖ ខ្ញុំត្រូវជាចៅ​របស់អ្នកមីង Phương។ ទោះបីជាមានការជួបលំបាកយ៉ាងណាក្តី ត្រូវស៊ីឈ្នួលជួលព័ទ្ធប្រចាំថ្ងៃក៏ដោយ តែជីវភាពរបស់ប្តីប្រពន្ធខ្ញុំយកតម្លៃត្រឹមតែ១០លានដុងប៉ុណ្ណោះ ហើយក៏មិនចាំបាច់សងភ្លាមនោះដែរ កាលណាមីងមានអាចសងបាន។

លោក Riêm រំភើប៖ តម្លៃសម្រាប់ជាងក្នុងការសង់ផ្ទះនាពេលសព្វថ្ងៃ គិតតាមម៉ែត្រជ្រុង ផ្ទះមួយខ្នងដូចបែបនេះធម្មតាតម្លៃជាង២២លានដុងសម្រាប់ចំ ណាយឱ្យជាង។ ទឹកចិត្តមនុស្សធម៌របស់ចៅគឺប្រសើរខ្លាំងណាស់។

ជាមួយស្មារតី “អ្នកណាមានកម្លាំងជួយកម្លាំង មានទ្រព្យជួយទ្រព្យ” មានគ្រួសារជួបលំបាកជាច្រើនក៏មានលំនៅឋានសមរម្យនឹងនរល្អ។ នោះគឺជាលទ្ធផលនៃការរួមកម្លាំង ជួយគ្នាទៅវិញទៅមក” ​លោក Phạm Hồng Ngự អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Hoà សង្ឃឹមដូច្នេះ។

ឃុំ Khánh Hoà មានផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមចំនួន១៣១ខ្នង រហូតមកទល់ពេលនេះ ឃុំក៏សាងសង់សម្រេចបានជិត៩០% យោងតាមគម្រោងការ មានទាំងអស់ចំនួន១១៦ខ្នងដែលត្រូវបានសាងសង់។ បណ្តាផ្ទះដែលនៅសល់នឹងបន្តផ្សព្វផ្សាយ គម្រោងការគិតជាមុននឹងសម្រេចជាស្ថាពរមុនថ្ងៃទី១៦ ខែមិថុនា។

ចំពោះស្មារតី “មានអ្វីជួយនោះ” មិនត្រឹមបានរួមកម្លាំង រួមទ្រព្យធន ប៉ុណ្ណោះទេ ថែមទាំងមានតាមតំបន់ជាច្រើន បងប្អូនប្រជាជនបានខ្ចីដីធាអ្នកដទៃសម្រាប់សង់ផ្ទះទៀតផង។​ តួយ៉ាងដូចជាគ្រួសារ Nguyễn Văn Phuôn នៅភូមិ Rạch Vẹt ឃុំ Hiệp Tùng ស្រុក Năm Căn តែងត្រៀមលក្ខណៈសម្រាប់ជួយឧត្ថម្ភអ្នកមានជីវភាពក្រលំបាក។

ជាមួយស្មារតី “អ្នកណាមានអីជួយនោះ” ប្តីប្រពន្ធបងស្រី Huệ ក៏បានជំនួយកម្លាំងពលកម្មដើម្បីសង់ផ្ទះជូនអ្នកមីង Phương មានផ្ទះថ្មីសម្រាប់ស្នាក់នៅ។

គ្រួសារលោក Trương Văn Trang ជាច្រើនឆ្នាំកន្លង ត្រូវបានលោក Phuôl ភួនឱ្យដីធារស្នាក់នៅ។ ខណៈពេលដែលមានគោលនយោបាយលុបបំបាត់ផ្ទះបណ្តោះអាសន្ន លោក Phuôl ក៏បានឱ្យខ្ចីបន្តទៀតសម្រាប់សង់ផ្ទះថ្មី ព្រមទាំងឱ្យខ្ចីដីធារបន្ថែមសម្រាប់កូនប្រុសរបស់លោក Trần  គឺបង Trương Văn Chiến ដើម្បីសង់ផ្ទះ។ បង Chiến ពិការភ្នែកម្ខាង ប្រពន្ធក៏កើតមានជំងឺទឹកនោមផ្អែមទៀត ត្រូវកាត់ជើងចោលម្ខាង។

បណ្តាគេហដ្ឋានដែលកំពុងត្រូវបានសាងសង់ជាបន្តបន្ទាប់ មិនត្រឹមសាងសង់ដោយឥដ្ឋគ្បឿងថ្មប៉ុណ្ណោះទេ ថែមទាំងជាទឹកចិត្តសម្រាប់អ្នកភូមិផងរបងជាមួយទៀតផង។ នោះគឺជាលទ្ធផលនៃការសាមគ្គីរួមកម្លាំងគ្នារបស់រដ្ឋអំណាចនិងបងប្អូនប្រជាជន រួមចំណែកសម្រេចជោគជ័យគោលដៅនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម នាំមកលំ|នៅឋានដ៏ធំទូលាយសមរម្យយសម្រាប់អ្នកមានជីវភាពក្រលំបាកទាំងឡាយផងដែរ៕

 

Kim Cương

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។