Chủ nhật, 18-10-26 23:26:29
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រីកប្រភពទុននៃកម្មវិធីគោលដៅ

Báo Cà Mau គិតមកដល់ពេលនេះ បណ្តាគម្រោង និងអនុគម្រោងទាំងឡាយដែលបានប្រើប្រាស់ទុនសម្រាប់ប្រកបរបររកស៊ីស្ថិតក្នុងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត ពង្រីកប្រសិទ្ធភាពនិងសម្រចបាន រាល់បណ្តាគោលដៅ និងបទដ្ឋានជាក់លាក់។

ផ្តើមពីបណ្តាគម្រោងនិងអនុគម្រោងនៃការប្រើប្រាស់ប្រភពដើមទុនសម្រាប់ប្រកបមុខរបររកស៊ីក៏ពង្រីកប្រសិទ្ធភាពក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធគមនាគមជនបទគ្រប់បណ្តាឃុំនិងភូមិលំបាកពិសេសទាំងឡាយផងដែរ។

លោក Nguyễn Thành Niệm នាយករងនៃមន្ទីរជនជាតិ និងសាសនា ឱ្យដឹង៖ “នេះគឺជាគោលនយោបាយដ៏សំខាន់របស់បក្ស និងរដ្ឋ ស្របតាមស្ថានភាពជាក់ស្តែង ឆ្លើយតបតម្រូវការ និងសេចក្តីប្រាថ្នាស្រប ច្បាប់របស់បងប្អូនជនជាតិភាគតិច និងប្រជាជនដែលរស់នៅតាម បណ្តា ឃុំ ភូមិ និងសង្កាត់ដែលជួបការលំបាកខ្លាំងរបស់ខេត្ត ហើយត្រូវ បាន ប្រជាជនចូលរួមគាំទ្រទៀតផង។ ផ្តើមពីបណ្តាគម្រោង និងអនុ គម្រោងការប្រើប្រាស់ព្រភបទុនដើម្បីប្រកបរបររកស៊ីប្រកបដោយប្រសិទ្ធភាពក្នុងការស្តាពង្រីកមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធខាងបច្ចេកទេសនិងសង្គមនៅតាមគ្រប់បណ្តាឃុំ ភូមិនិងអនុសង្កាត់ដែលជួបលំបាកពិសេសនៃតំបន់ជនរួមជាតិភាគតិច”។

លោក Niệm បានលើកឡើងទៀតថា ខេត្តបានសម្រេចខ្លឹមសារគោលនយោបាយឧបត្ថម្ភបន្តផ្ទាល់សម្រាប់ ១៨៥/១៨៥ គ្រួសារ ដែលត្រូវបានរៀបចំឱ្យមានលំ នឹងខាងលំនៅឋានតាមទម្រង់នៃស្ថេរភាពនៅនឹងកន្លែង។ ដោះស្រាយករណីខ្វះប្រភពទឹកប្រើប្រាស់សម្រាប់ជនរួមជាតិ។ បងប្អូនជនជាតិភាគតិចបានចូលជិតខាងសេវាថែទាំសុខភាពតាមបែបទំនើប រួមទាំងការអប់រំ ពលកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមស្របតាមតម្រូវការ និងលក្ខណៈរបស់បងប្អូនជនជាតិ ភាគតិច ព្រមទាំងភាពដាច់ដោយឡែកសម្រាប់តំបន់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់    គ្រប់បណ្តាជនជាតិក៏ត្រូវបានបន្តថែរក្សា និងអនុវត្តយ៉ាងល្អផង ដែរ។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បណ្តាស្ថាប័ន អង្គភាព ភូមិភាគដែលត្រូវបានចាត់តាំងជាអធិបតីសម្រាប់រាល់គម្រោង និងអនុគម្រោងការក្រោមកម្មវិធីបានក៏អនុវត្ត និងដោះស្រាយផែនការដើមទុន ឆ្នាំ២០២៤ ចំនួន ១៩.៨២១លានដុង សម្រេចបានជាង ៨៤,៧% នៃគម្រោងផែនការដើមទុនសម្រាប់ឆ្នាំ២០២៤។ បង្គរនៃការដោះស្រាយដើមទុនសម្រាប់ប្រកបរបររកស៊ីនៃតំណាក់កាល ២០២២ - ២០២៤ មានចំនួន ៧១.០២១លានដុង សម្រេចបាន ៩៤,៣% នៃផែនការដើមទុន។

ជាមួយគោលដៅផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពគម្រោង អនុគម្រោង និងខ្លឹមសារនៃការប្រើប្រើប្រាស់ប្រភពទុនសម្រាប់ប្រកបរបររកស៊ី ក្រោមកម្មវិធីលើភូមិសាស្ត្រខេត្តឆ្នាំ២០២៥ ឆ្ពោះទៅសម្រេចគោលដៅនិងភារកិច្ចនៃកម្មវិធីតាមគម្រោងការដែលបានដាក់ចេញ ដល់ឆ្នាំ២០២៥ ព្រមទាំងគម្រោងការដើមទុនសម្រាប់ប្រកបមុខរបររកស៊ីនៃធនាគារជាតិបានធ្វើការចែកចាយអនុវត្តកម្មវិធីលើភូមិសាស្ត្រខេត្ត​ ឆ្នាំ២០២៥ គឺ៣៧.២៨៨លានដុង ក្នុងនោះថវិកាមជ្ឈិមមានចំនួន៣៣.៦៩៧លានដុង និងទុនរួមនៃថវិកាខេត្តចំនួន៣.៥៩១លានដុង។

មានគ្រួសារជនជាតិភាគតិចជាច្រើន រួមទាំងគ្រួសារដែលរស់នៅតំបន់ជនរួម ជាតិភាគតិចផងដែរ ទទួលបានការឧបត្ថម្ភអនុវត្តបណ្តាគម្រោងនៃការអភិវឌ្ឍ សេដ្ឋផលិត និងមានទម្រង់ផលិតយ៉ាងសម្បូរបែបក្នុងសហគម បង្កើតការងារធ្វើ បង្កើននូវប្រភពប្រាក់ចំណូលទៀតផង។


យោងតាមប្រសាសន៍របស់លោក Niệm ក្នុងនាមជាស្ថាប័នអចិន្ត្រៃយ៍ គ្រប់គ្រងកម្មវិធី មន្ទីរជនជាតិនិងសាសនា និងសាសនាបានសម្រប សម្រួលជាមួយបណ្តាស្ថាប័ន គណៈផ្នែកនិងភូមិភាគដែលពាក់ព័ន្ធ ដើម្បីចាត់តាំងផ្សព្វផ្សាយអនុវត្តកម្មវិធីរបស់ខេត្តឱ្យមានប្រសិទ្ធភាព ស្របតាមគោលដៅ និងភារកិច្ចដែលបានដាក់ចេញតាមគម្រោងការ។ តាមដាន ពិនិត្យ ណែនាំ ជំរុញទឹកចិត្ត និងត្រួតពិនិត្យជារឿយៗការអនុវត្តរបស់គ្រប់បណ្តាស្ថាប័ន អង្គភាព និងភូមិ ភាគ ដើម្បីសហការបានទាន់ពេល ព្រមទាំងធ្វើការណែនាំ ដោះស្រាយរាល់ការលំបាកប្រឈមមុខតាមសមិទ្ធសម្រេចឬក៏ការបូកសរុប រាយកាណ៍ សំណើរដល់គណៈកម្មាធិការប្រជាជនខេត្តពិនិត្យ និងចង្អុលការណែនាំតាមការកំណត់។ ទន្ទឹមនឹងនោះ រៀបចំគម្រោងការបានយ៉ាងល្អ ដើម្បីអនុវត្តនាប្រសិទ្ធភាពចំពោះរាល់គ្រប់គម្រោង អនុគម្រោង និងខ្លឹមសារនៃគម្មវិធីដែលបានប្រគល់ជូនឱ្យធ្វើជាអធិបតី។

“ខិតខំដោះស្រាយថវិកាសម្រេចបាន៩០%ឡើងទៅតាមគម្រោងការដើមទុនសម្រាប់ការប្រកបមុខរបររកស៊ីនៃធនាគាគោលនយោបាយជាតិក្នុងឆ្នាំ២០២៥ ព្រមទាំងរៀបចំចាត់ចែងសម្រាប់កម្មវិធីលើភូមិសាស្ត្រខេត្ត។ សម្រេច១០០% បទដ្ឋានតាមគម្រោងការដែលបានដាក់ចេញសម្រាប់រាល់បណ្តាគម្រោង អនុ គម្រោង និងខ្លឹមសារនៃប្រើប្រាស់ប្រភបដើមទុនសម្រាប់ប្រកបរបររកស៊ីស្ថិក្រោមកម្មវិធីដែលបានគ្រប់គ្រងសមស្របជាមួយទ្រង់ទ្រាយនៃប្រភពដើមទុនដែលបានប្រគល់ជូន ព្រមទាំងព្រមូលផ្តុំបន្ថែមរាល់បណ្តាប្រភពទុនផ្សេងទៀតដើម្បីបន្តអាទិភាពសម្រាប់បណ្តាខ្លឹមសានៃការជំនួយឧបត្ថម្ភ អនុវត្តលើភូមិ សាស្ត្រឃុំចំនួន៥ដែលស្ថិតនៅតំបន់ III រួមទាំង ៤៣ភូមិ និងអនុសង្កាត់ ជួបលំបាកពិសេសដែលជាតំបន់ជនរួមជាតិភាគតិច (ស្ថិតក្រៅឃុំតំបន់ III)។ ដើម្បីរួមចំណែកជំរុញខ្លាំងខ្លាការងារកាត់បន្ថយអត្រាគ្រួសារក្រ ក្នុងជនជាតិភាគតិចទូទាំងខេត្តចាប់ពី២%ឡើងទៅ ព្រមទាំងសម្រាប់បណ្តាភូមិភាគដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមជួបលំបាកពិសេសគឺចាប់ពី៣%ឡើងទៅ” លោក Niệm ឱ្យដឹងដូច្នេះ៕

 

Quỳnh Anh
 

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។