Chủ nhật, 18-10-26 23:26:28
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គ្មានផ្ទះបណ្តោះអាសន្ន គ្មានភាពក្រក្សត់

Báo Cà Mau ឃុំ Tân Lộc ស្រុក Thới Bình បច្ចុប្បន្នមាន២៨៥ គ្រួសារជនរួមជាតិភាគតិចរស់នៅ។ ភាគច្រើនបងប្អូនជនរួមជាតិសុទ្ធសឹងជាអ្នកប្រកបរបរខាងកសិករ កម្មករ ជីវភាពជួបលំបាកខ្លាំងដោយសារខ្វះដីផលិត គ្មានការងារធ្វើ លំនៅឋានក៏ទ្រុឌទ្រោម។ រដ្ឋអំណាចភូមិភាគបាននិងកំពុងបានធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយជាកើស្តែង ផ្តល់មកនូវភាពផ្លាស់ប្តូរយ៉ាងសកម្មក្នុងជីវភាព និងស្មារតីសម្ភាររបស់បងប្អូនប្រជាជន។

ប្តីប្រពន្ធលោក Danh Riêng និងអ្នកមីង Nguyễn Thị Liên ចែករំលែកក្តីសប្បាយក្នុងគេហដ្ឋានថ្មី។

ក្នុងចំណោមភារកិច្ចដ៏ចម្បងរបស់ឃុំ Tân Lộc គឺការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់បងប្អូនជនជាតិភាគតិច រួមចំណែកអនុវត្តក្នុងការកាត់បន្ថយគ្រួសារក្រចីរភាព ព្រមទាំងលើកកម្ពស់គុណភាពរស់នៅជូនបងប្អូនប្រជាជន។ ជាមួយការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ការខិតខំខ្នះខ្នែងរបស់រដ្ឋអំណាចភូមិភាគ ក៏មានគ្រួសារជាច្រើនទទួលបានការឧបត្ថម្ភសង់ផ្ទះស្នាក់នៅយ៉ាងធំទូលាយស្អាតទៀតផង។

លោក Lâm Thu ប្រធានទទួលបន្ទុកការងារខាងរណសិរ្សភូមិលេខ៧ ក៏ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិផងដែរ លោកបានចែករំលែកថា៖ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ខណៈពេលដែលបានចូលរួមអនុវត្តគោលនយោបាយឧបត្ថម្ភរបស់រដ្ឋសម្រាប់ជនរួមជាតិ។ មាមីងបងប្អូនក៏អនុវត្តល្អរាល់បទបញ្ញាតិ មិនតែមិននោះខ្ញុំតែងពិនិត្យតាមដាន និងឃោសនាចលនាបងប្អូន ដើម្បីជំនួយឧបត្ថម្ភសាងសង់ផ្ទះស្នាក់នៅដោយសង្ឃឹមថាអ្នករាល់គ្នានិងបានលំនឹងជីវភាពរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត កូនក្មួយបានសិក្សារៀនសូត្រយ៉ាងល្អត្រឹមត្រូវគ្រប់ៗគ្នាទៀតផង។

ដែលជាអ្នកទើបទទួលបានការឧបត្ថម្ភសង់ផ្ទះថ្មី ប្តីប្រពន្ធលោក Danh Riêng និង អ្នកមីង Nguyễn Thị Liên នៅភូមិលេខ មិនអាចលាក់បាននូវក្តីរំភើប៖ គ្រួសារខ្ញុំពិតជាដឹងគុណរដ្ឋអំណាចភូមិភាគខ្លាំងណាស់ មានផ្ទះថ្មី យើងខ្ញុំក៏លំនឹងចិត្តក្នុងការខិតខំរកស៊ីដើម្បីឈានឡើងក្នុងជីវភាព។

ចំណែកគ្រួសារលោក Trịnh Xuân Mến ជាអ្នកភូមិដូចគ្នា សប្បាយចិត្តខ្លាំងណាស់ដោយទាំងមិនដែលគិតថានឹងមានផ្ទះថ្មីបែបនេះនោះទេ “ភ្លៀងលេច ខ្យល់បកប៉ើង ប្រកត់ជាក់នឹងត្រូវដួលរលំមិនខាន ឥឡូវមានផ្ទះថ្មី ប្តីប្រពន្ធ និងកូនៗរបស់ខ្លុំពិតជាសប្បាយគ្មានអ្វីប្រៀបបាននោះទេ។

អ្នកស្រី Mai Tú Nhi អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Lộc ឱ្យដឹង៖ ខណៈពេលដែលមិនទាន់មានគោលនយោយបាយឧបត្ថម្ភរបស់នាយករដ្ឋមន្ត្រី មាមីងបងប្អូនជាច្រើនមានការជួបលំបាកខ្លាំងណាស់ តាំងពីលំនៅឋានរហូតដល់ការផលិតពោលគឺសុទ្ធតែខ្វះខានសព្វគ្រប់បែបយ៉ាងទាំងអស់។

ស្ថានភាពដែលមានច្រើនការផ្លាស់ប្តូរជាវិជ្ជមាន ខណៈពេលដែលបណ្តាកម្មវិធីជំនួយឧបត្ថម្ភត្រូវបានអនុវត្តស្របគ្នា។ បណ្តាខ្លឹមសារដូចជា៖ ការជំនួយឧបត្ថម្ភផ្ទះស្នាក់នៅ ដីធារសង់ផ្ទះ និងទឹកស្អាតសម្រាប់ប្រើប្រាស់ ពូជឈើដាំ សត្វចិញ្ចឹម ខ្សែសង្វាក់ផលិត... ​​បានធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាជនមានភាពប្រសើរឡើង។ មិនត្រឹមជំនួយឧបត្ថម្ភខាងសម្ភារៈស្មារតីប៉ុណ្ណោះទេ​រដ្ឋអំណាចភូមិភាគថែមទាំងប្រមូលផ្តុំ បង្កើនចំណេះដឹង និងបច្ចេកវិទ្យាជូនបងប្អូនប្រជាជនទៀតផង ព្រមទាំងចាត់តាំងវគ្គហ្វឹកហ្វឺន ពិគ្រោះយោបល់ខាងសមភាពយេនឌ័រ ផ្សព្វផ្សាយច្បាប់ និងអនុវត្តបណ្តាទម្រង់សេដ្ឋកិច្ចបែបថ្មីទំនើប ជំនួយរថយន្តសម្រាប់នាំប្រជាពលរដ្ឋទៅធ្វើការតាមរដូវ... មាមីងបងប្អូនកាន់បង្កើនចំណេះដឹង និងបំណិនក្នុងការរស់នៅ ដើម្បីលើកកម្ពស់ប្រភពប្រាក់ចំណូល លំនឹងជីវភាពរស់នៅ។

ជាមួយបាវចនា “មិនទុកឱ្យអ្នកណានៅពីក្រោយ” ឃុំ Tân Lộc បានបន្តធ្វើការពិនិត្យឡើងវិញ ព្រមទាំងចលនាប្រភពធនធានដើម្បីធានា១០០%គ្រួសារជន ជាតិភាគតិចដែលត្រូវបានជំនួយឧបត្ថម្ភផ្ទះស្នាក់នៅធានាសុវត្ថិភាព និងស្ថេរភាព។ ផ្ត់មពីនោះ ភូមិភាពតែងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលមុខ របរវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ និងអភិវឌ្ឍន៍រាល់បណ្តាទម្រង់សេដ្ឋកិច្ចដ៏សមស្រប និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជនជាសន្សឹមៗផង ដែរ។

ប្តីប្រពន្ធលោក Trịnh Xuân Mến បោសសំអាតទីធ្លារមុខផ្ទះថ្មីរបស់ខ្លួនដែលទើបសង់រួចរាល់។

សកម្មភាពនៃការគិតគូរជីវភាពរស់នៅជូនបងប្អូនជនរួមជាតិភាគតិចនៅឃុំ Tân Lộc មិនត្រឹមជាការអនុវត្តគោលការណែនាំ និងគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ច មនោសញ្ចេតនា និងការជួយចែករំលែកគ្នាទៅវិញទៅមកដែលប្រកបដោយទឹកចិត្តមនុស្សធម៌របស់ប្រព័ន្ធនយោបាយ រួមគ្នាឆ្ពោះទៅកាន់គោលដៅរួម កសាងភូមិស្រុកដ៏ជាទីស្រឡាញ់ ពោលគឺមិនទុកឱ្យមានផ្ទះបណ្តោះអាសន្ន គ្មានអ្នកក្រខ្សត់ទៀត៕

 

Huỳnh My - Gia Hưng

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។