Chủ nhật, 18-10-26 23:27:07
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខេត្ត Cà Mau សម្រេច ១/២ បមាណីសំខាន់ៗ ដែលនាយករដ្ឋមន្ត្រីប្រគល់ឱ្យ

Báo Cà Mau បន្ទាប់ពីជាង ៣ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី ១៖ ២០២១-២០២៥ (កម្មវិធី) ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau បានលើកកម្ពស់យ៉ាងច្បាស់ក្រឡែត។

កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច រួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទ ជីវភាពបងប្អូនជនរួមជាតិភាគតិចនៅ Cà Mau កាន់តែមានស្ថិរភាព ប្រសើរឡើង។

ខេត្តបានផ្សព្វផ្សាយអនុវត្តយ៉ាងពេញលេញចំនួន ១០ គម្រោង ព្រមទាំង ១០/១៤ អនុគម្រោង និង ៣១/៣៦ ខ្លឹមសារសមាសភាគនៃកម្មវិធី ដោយមានទុនសរុបជិត ៤៤៥ ពាន់លានដុង។ មកទល់ពេលនេះ បានបើកថវិកាជាង ៣៤១ ពាន់លានដុង ស្មើនឹងជាង ៧៦,៧៣% នៃផែនការទុនសម្រាប់ដំណាក់កាល ២០២១-២០២៥ ក្នុងនោះអត្រាបើកប្រាក់ប្រចាំឆ្នាំសុទ្ធតែសម្រេចជាង ៩០%។ ជាពិសេស ខេត្ត Cà Mau បានសម្រេច ១/២ បមាណីសំខាន់ៗដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់ឱ្យ មានដូចជា៖ កាត់បន្ថយអត្រាគ្រួសារក្រជាជនជាតិភាគតិចជាមធ្យមជាង ២,៥% ក្នុងមួយឆ្នាំ។ បមាណីនៅសេសសល់ - ផ្តល់យ៉ាងតិចបំផុត ៤០% ចំនួនឃុំ និងជាង ៥០% ចំនួនភូមិ អនុសង្កាត់ ចេញពីតំបន់លំបាកពិសេស - គ្រោងនឹងសម្រេចនៅចុងឆ្នាំ ២០២៥។ ទន្ទឹមនឹងនោះ ខេត្តបានសម្រេច ៦/៨ ក្រុមគោលដៅ និងភាគច្រើននៃបមាណីសំខាន់ៗរបស់កម្មវិធី។

ទោះជាយ៉ាងណាក៏ដោយ ដំណើរការអនុវត្តនៅតែជួបការលំបាកមួយចំនួន។ ជាក់ស្តែង ល្បឿននៃការបែងចែកទុនជារឿយៗនូវមានការយឺតយ៉ាវ និងមានការកែសម្រួល បំពេញបន្ថែមជាច្រើនលើកនៅចុងឆ្នាំ ធ្វើឱ្យភូមិភាគមានការរអាក់រអួលក្នុងការអនុវត្តកម្មវិធី ជាពិសេសគឺថ្នាក់ឃុំ - កន្លែងដែលកម្លាំងសេនាធិការនៅមានកម្រិត និងទទួលបន្ទុកការងារច្រើន។ ប្រការនេះបានជះឥទ្ធិពលធំដល់ល្បឿននៃការបើកប្រាក់ទុន។ ទន្ទឹមនឹងនោះ គោលនយោបាយមួយចំនួនលែងសមស្របនឹងលក្ខខណៈភូមិភាគ ដូចជា៖ ការឧបត្ថម្ភដីនៅ ដីផលិត ក្នុងពេលដែលមូលនិធិដីស្ទើរតែលែងមាន។ ការឧបត្ថម្ភប្ដូរមុខរបរសម្រាប់គ្រួសារជនជាតិភាគតិចនៅមានកម្រិតទាប និងមិនទាន់បង្កើតបានមុខរបរចិញ្ចឹមជីវិតនឹងនរចីរភាព។ ក្រៅពីនេះ ការងារសម្របសម្រួល និងវាយតម្លៃវិស័យមួយចំនួននៅមានការយឺតយ៉ាវ។ ប្រព័ន្ធទិន្នន័យបម្រើការតាមដាន និងវាយតម្លៃកម្មវិធីមិនទាន់ស៊ីសង្វាក់គ្នា បង្កការលំបាកដល់ការបូកសរុបរបាយការណ៍ផ្សេងៗផងដែរ។

ផ្តើមពីកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច​ ហេដ្ឋារចនាសម្ព័ន្ធតំបន់ដែលមានជនរួមជាតិភាគតិចកុះករក្នុងខេត្ត ត្រូវបានវិនិយោគយ៉ាងស្រស់បំព្រង និងរឹងមាំល្អ។

លោក Huỳnh Công Thiệu ប្រធានការិយាល័យជនជាតិនៃមន្ទីរជនជាតិ និងសាសនាខេត្ត បានឱ្យដឹង៖ “ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ Cà Mau នឹងប្រមូលផ្តុំវិធានការជាច្រើន ដើម្បីពន្លឿនល្បឿនអនុវត្ត និងបើកប្រាក់ ជាពិសេសបន្ទាប់ពីខេត្តកែសម្រួល បំពេញបន្ថែមជាង ៣៦ ពាន់លានដុង (ផ្ទេរពីតំបន់ខេត្តបាកលីវចាស់ មកកាន់បណ្តាឃុំនៃខេត្ត Cà Mau (ចាស់) ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥។ មន្ទីរកំពុងជំរុញគ្រប់បណ្តាឃុំឱ្យប្រញាប់ប្រញាល់បញ្ចប់សំណុំឯកសារ និងបើកប្រាក់ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ។ គណៈកម្មាធិការប្រជាជនខេត្តក៏បានរៀបចំកិច្ចប្រជុំផ្ទាល់ជាមួយបណ្តាភូមិភាគទាំងឡាយ ដើម្បីពិនិត្យល្បឿន និងដោះស្រាយការលំបាក ធានាបើកប្រាក់ ១០០% នៃទុនវិនិយោគសម្រាប់ក្នុងឆ្នាំ ២០២៥”។

ទន្ទឹមនឹងនោះ ចំពោះអង្គភាពដែលមានអត្រាបើកប្រាក់ទាប គណៈកម្មាធិការប្រជាជនខេត្តក៏បានសំណូមពរឱ្យប្រមូលផ្តុំធនធាន និងពន្លឿនល្បឿនបណ្តាសំណង់ផ្សេងៗ ដើម្បីសម្រេចកម្រិតបើកប្រាក់ខ្ពស់បំផុតដែលអាចធ្វើបានក្នុងពេលវេលាដែលនៅសល់។ ផ្តើមពីនោះ “គណៈកម្មាធិការប្រជាជនខេត្តប្រគល់ឱ្យមន្ទីរជនជាតិ និងសាសនា សហការជាមួយមន្ទីរហិរញ្ញវត្ថុ ពិនិត្យ និងស្នើឱ្យមានការពន្យារពេលសម្រាប់អនុវត្តខ្លឹមសារនៃគម្រោងមួយចំនួនដែលចាំបាច់ពិតប្រាកដក្នុងឆ្នាំ ២០២៦។ ដោះស្រាយដាច់ស្រេចផ្នែកដើមទុននៃសកម្មភាពបន្តដែលលែងមានលទ្ធភាពចំណាយ អនុវត្តការសងត្រឡប់ថវិកាទៅតាមបទប្បញ្ញត្តិ” លោក Huỳnh Công Thiệu បានឱ្យដឹងបន្ថែមដូច្នេះ។

អាស្រ័យកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករជនបទត្រូវបានជំរុញយ៉ាងខ្លាំងខ្លា បង្កលក្ខណៈបង្កើនប្រភពប្រាក់ចំណូលទៀតផង។

ក្រៅពីនេះ ខេត្តបន្តធ្វើការពិនិត្យ ណែនាំគ្រប់បណ្តាភូមិភាគឱ្យឆាប់បញ្ចប់បណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធ ទម្រង់មុខរបរចិញ្ចឹមជីវិត ឧបត្ថម្ភសុខាភិបាល អប់រំ។ល។ ដើម្បីធានាផលប្រយោជន៍របស់បងប្អូនជនរួមជាតិភាគតិចត្រូវបានអនុវត្តយ៉ាងពេញលេញ មិនទុកឱ្យប្រភពធនធានរបស់កម្មវិធីត្រូវយឺតយ៉ាវជាដាច់ខាត។

ដោយការផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស៊ីសង្វាក់នូវបណ្តាវិធានការ ខេត្តខិតខំសម្រេចខ្ពស់បំផុតនូវផែនការអនុវត្ត និងបើកប្រាក់នៃកម្មវិធីក្នុងឆ្នាំ ២០២៥ ធានាប្រសិទ្ធភាព និងត្រឹមត្រូវតាមគោលដៅសម្រាប់បម្រើបងប្អូនជនរួមជាតិភាគតិច៕

Quỳnh Anh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។