Chủ nhật, 18-10-26 23:27:07
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឃុំ Đá Bạc - ខិតខំដើម្បីគ្មានគ្រួសារក្រជាជនជាតិភាគតិចទៀត

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ឃុំ Đá Bạc ក៏មានការផ្លាស់ប្តូរយ៉ាងសកម្មខាងការងារកាត់បន្ថយក្រ ជាពិសេសសម្រាប់ជនជាតិភាគតិច ផ្តើមពីផ្ទះស្នាក់នៅបណ្តោះអាសន្នរហូតដល់ការរស់នៅប្រកបដោយស្ថិរភាព ពីគ្រួសារខ្វះខាត រហូតដល់ក្លាយជាគ្រួសារគំរូក្នុងការផលិតប្រកបដោយប្រសិទ្ធភាព។ ទាំងអស់បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋអំណាចភូមិភាគ ព្រមទាំងការខិតខំឈានឡើងរបស់បងប្អូនប្រជាជន។ គោលដៅដល់ឆ្នាំ ២០៣០ ពោលគឺគ្មានគ្រួសារក្រីក្រជាជនជាតិភាគតិចទៀតទេសម្រាប់ភូមិភាគ។

អ្នកមីង Danh Ngọc Dân រីករាយពីព្រោះជីវភាពបានសុខក្សេមក្សាន្ត។

នាពេលថ្មីៗនេះ ឃុំ Đá Bạc ក៏បានអនុវត្តគោលនយោបាយសន្តិសុខសង្គមយ៉ាងស៊ីសង្វាក់គ្នា ដោយផ្តោតលើការជំនួយឧបត្ថម្ភតាមតម្រូវការជាក់ស្តែង។ តាមរយៈកម្មវិធីគោលដៅជាតិ គ្រួសារជនជាតិភាគតិចជាច្រើនបានទទួលការឧបត្ថម្ភផ្ទះសម្រាប់ស្នាក់នៅ បុលទុនអនុគ្រោះ ណែនាំបច្ចេកទេសក្នុងការផលិតសមស្របជាមួយលក្ខណៈភូមិភាគ។

បងស្រី Thị Lợi (ជនជាតិ Khmer ) រស់នៅភូមិ Đá Bạc A ដែលធ្លាប់ជាគ្រួសារក្រីក្រ បានចែករំលែកថា៖ “កាលពីមុន គ្រួសារខ្ញុំរស់នៅផ្ទះប្រក់ស្លឹក រាល់ភ្លៀងខ្យល់ម្តងៗ ខ្ញុំមានការភ័យខ្លាចខ្លាំងណាស់។ តែអាស្រ័យបានការឧបត្ថម្ភសង់ផ្ទះថ្មី និងអភិវឌ្ឍន៍របរផលិតងៀតត្រីកន្ធ ជីវភាពគ្រួសារក៏បានលំនឹងល្អប្រសើរជាមុនណាស់ដែរ”។

ដូច​គ្នា​នេះដែរ គ្រួសារ​របស់​អ្នកមីង Danh Ngọc Dân នៅ​ភូមិ Cơi ៥B ក៏​ជួប​ការ​លំបាក​​ច្រើន​ដែរ។ “ពីមុនខ្ញុំរស់នៅផ្ទះបណ្ដោះអាសន្ន រាល់រដូវមានភ្លៀងខ្យល់បក់មកម្តងៗ ខ្ញុំដេកមិនលក់ ឥឡូវរដ្ឋបានឧបត្ថម្ភផ្ទះ ប្តីប្រពន្ធខ្ញុំ បង្កើតមូលដ្ឋានផលិតងៀតត្រីកន្ធទើបជីវភាពបាននឹងនរល្ធ” អ្នកមីងយឹន បានឱ្យដឹងដូច្នេះ។

ដោយសារការអន្តរាគមន៍យ៉ាងខ្លាំងរបស់រដ្ឋអំណាចភូមិភាគ និងស្មារតីនៃការខិតខំឈានឡើងរបស់បងប្អូនប្រជាជន ដល់ចុងឆ្នាំ ២០៣០ អត្រានៃគ្រួសារក្រីក្រទូទាំងឃុំបន្ថយចុះនូវត្រឹម ១,៧៤%ប៉ុណ្ណោះ ក្នុងនោះគ្រួសារក្រជាជនជាតិភាគតិចស្រូបអត្រាទាបបំផុត។

កម្មករជាច្រើនមានការងារធ្វើនឹងនរពេលដែលរដ្ឋអំណាចភូមិភាគពង្រីករបរផលិតងៀតត្រីកន្ធ។

លោកស្រី Tô Hồng Chính អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដាបាក បានមានប្រសាសន៍ថា៖ "យើងខ្ញុំកំណត់ការកាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិភាគតិជាភារកិច្ចដ៏សំខាន់ខ្លាំងណាស់។ ក្រៅពីការឧបត្ថម្ភលំនៅដ្ឋាន ភូមិភាគក៏តែងផ្តោតលើជីវភាពរស់នៅប្រកបដោយនិរន្តរភាព ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ និងការជំនួយឧបត្ថម្ភខាងផលិតជាដើម"។

ដើម្បីសម្រេចបាននូវគោលដៅនៃចុងឆ្នាំ ២០៣០គ្មានគ្រួសារក្រីក្រជាជនជាតិភាគតិចទៀត ឃុំក៏បានធ្វើការផ្សព្វផ្សាយជាច្រើនវិធីសាស្ត្រ៖ បន្តការជំនួយឧបត្ថម្ភផ្ទះស្នាក់នៅសម្រាប់គ្រួសារក្រលំបាក ព្រមទាំងពង្រីកនូវរាល់បណ្តាទម្រង់ផលិតសមស្រប ដូចជារ​បរផលិតងៀតត្រីកន្ធ ដាំផ្សិត ចិញ្ចឹមជ្រូកធានាសុវត្ថិភាព​និងលក់ដូរកំប៊ិចកំប៉ុក។ល។ ចាត់តាំងការបណ្តុះបណ្តាលមយខរបរវិជ្ជាជីវៈផ្សារភ្ជាប់ជាមួយតម្រូវការទីផ្សារពលកម្ម។ ផ្តើមពីនោះ អំពាចវនាវអាជីកម្ម សប្បុរសជនដើម្បីរួមដៃគ្នាអនុវត្តគោលនយោបាយសន្តិសុខសង្គម។ ទន្ទឹមនិងនោះ ក៏យកចិត្តទុកដាក់ថែមទៀតដើម្បីកាត់បន្ថយខាងចិត្តសាស្ត្រ និងការពឹងផ្អែកលើជំនួយនៃការឧបត្ថម្ភ។

ផ្តើមពីផ្ទះដ៏រឹងមាំ និងបណ្តាគំរូខាងវិស័យសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពរហូតដល់ការផ្លាស់ប្តូរជីវភាពរស់នៅរបស់បងប្អូនប្រជាជន ភូមិ Đá Bạc កំពុងបញ្ជាក់ពីតួនាទីរបស់ខ្លួនជាតំបន់ឈានមុខគេក្នុងការគិតគូរជីវភាពជូនបងប្អូនជនរួមជាតិភាគតិច។ ជាមួយការប្តេជ្ញាចិត្តខ្ពស់ និងរបៀបធ្វើដ៏ត្រឹមត្រូវ រួមជាមួយការឯកភាពរួមដំណើរការទូទាំងប្រព័ន្ធនយោបាយ គោលដៅគ្មានគ្រួសារក្រីក្រជាជនជាតិភាគតិចនៅដាបាក ពោលគឺមិនមែនជាក្តីស្រមៃដ៏វែងឆ្ងាយទៀតនោះទេ ថែមទាំងកំពុងសន្សឹមៗក្លាយជាការពិតទៀតផង៕

Nguyễn Đào

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។