Thứ sáu, 8-5-26 04:48:30
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គោលនយោបាយដើម្បីប្រជាជនឃុំ Khánh Bình

Báo Cà Mau ដោយប្រកាន់យកប្រជាជនជាមជ្ឈមណ្ឌលអភិវឌ្ឍ ពេលកន្លងមក ឃុំ Khánh Bình បានប្រមូលផ្តុំអនុវត្តយ៉ាងសស្រាក់សស្រាំនូវគោលនយោបាយសុខុមាលភាពសង្គម បង្កឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនក្នុងភូមិភាគ។

លោក Pham Văn Chiến (ទីពីរគិតពីស្តាំ) ក្នុងផ្ទះតបស្នងគុណដែលភូមិភាគបានឧបត្ថម្ភសាងសង់ ។

លោក Lê Minh Toàn អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Bình បានឱ្យដឹង៖ ដោយកំណត់ថាការបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើ គឺជាដំណោះស្រាយគន្លឹះក្នុងការអនុវត្តគោលនយោបាយសង្គម ភូមិភាគបានផ្តល់អាទិភាពដល់ការអនុវត្តគោលនយោបាយការងារ ផ្សារភ្ជាប់ជាមួយដំណោះស្រាយជាក់ស្តែង ។ លទ្ធផល ក្នុងឆ្នាំ ២០២៥ ឃុំបានឧទ្ទេសការងារធ្វើជូនពលករចំនួន ១.៥០៧/១.២៧៦ នាក់ សម្រេចបាន ១១៦,៩% នៃផែនការ ។ អាស្រ័យហេតុនេះ ប្រជាជនជាច្រើនមានការងារធ្វើមានលំនឹង និងលើកកម្ពស់គុណភាពជីវិតជាលំដាប់ ។

ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច ការងារថែទាំគ្រួសារគោលនយោបាយ គ្រួសារក្រ និងមុខសញ្ញាគាំពារសង្គម បានឃុំអនុវត្តយ៉ាងពេញលេញ និងទាន់ពេលវេលាជូនមុខសញ្ញាជាង ១.៨០០ នាក់។ ក្នុងឱកាសពិធីបុណ្យទានផ្សេងៗ ភូមិភាគបានសហការរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ការជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយ។ល។ ដល់អ្នកក្រ ពិសេសគឺ វីរៈអ្នកម្តាយ Việt Nam គ្រួសារគោលនយោបាយ ដែលបង្ហាញពីសីលធម៌ "ផឹកទឹកនឹកដល់ប្រភព" យ៉ាងជ្រាលជ្រៅ ។

ការងារឃោសនា និងចលនាប្រជាជនចូលរួមធានារ៉ាប់រងសម្រេចបានលទ្ធផលវិជ្ជមាន។ ជាក់ស្តែង អត្រាចូលរួមធានារ៉ាប់រងសុខភាពសម្រេចបាន ១០០%, បង្កើនថ្មីចំនួន ៤៨៦ ប័ណ្ណ។ មានមនុស្សចំនួន ៧៨១ នាក់ ចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត រួមចំណែកធានាសុខុមាលភាពយូរអង្វែង ។

កម្មវិធីកាត់បន្ថយភាពក្រីក្រមានការវិវឌ្ឍយ៉ាងសកម្ម ដោយមានដំណោះស្រាយឧបត្ថម្ភជាក់ស្តែងសម្រាប់គ្រួសារនីមួយៗ ។ អត្រាគ្រួសារក្រថយចុះនៅត្រឹម ២៦ គ្រួសារ ស្មើនឹង ០,៣៣%, សម្រេចបាន ២៦០% បើធៀបនឹងផែនការ។ ជាពិសេស ឃុំបានសម្រេចការសាងសង់ផ្ទះ១០៧ ខ្នង សម្រាប់គ្រួសារដែលមានជីវភាពលំបាក តាមកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ជួយឱ្យគ្រួសារជាច្រើនមានជម្រកមានលំនឹង។

គ្រួសារបងស្រី Nguyễn Thị Trang នៅភូមិ ១៩/៥ គឺជាករណីតំណាងម្នាក់ ។ ដោយគ្មានដីផលិតកម្ម ប្តីធ្វើជាងសំណង់ ចំណែកបងស្រីធ្វើឈ្នួលកាត់ស្មៅ ចំណូលមិនទៀងទាត់ ជីវភាពខ្វះខាត និងផ្ទះសម្បែងទ្រុឌទ្រោមខ្លាំង ។ ក្នុងឆ្នាំ ២០២៥ គ្រួសារបងស្រីត្រូវបានរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភថវិកា ៦០ លានដុង ដើម្បីសាងសង់ផ្ទះថ្មី ។ បងស្រីត្រាងបានរៀបរាប់ទាំងរំភើបថា៖ "មិនដឹងនិយាយអ្វីឱ្យអស់ពីក្តីសប្បាយរីករាយរបស់ប្តីប្រពន្ធខ្ញុំទេ នៅពេលមានផ្ទះរឹងមាំបែបនេះ។ ឥឡូវមិនបាច់បារម្ភរឿងភ្លៀងខ្យល់ទៀតឡើយ យើងនឹងខិតខំធ្វើការដើម្បីលំនឹងជីវិត" ។

នៅភូមិ Lung Bạ គ្រួសារលោក Phạm Văn Chiến ជាគ្រួសារគោលនយោបាយ ក៏ បានឧបត្ថម្ភថវិកា ៦០ លានដុង សាងសង់ផ្ទះថ្មីផងដែរ ។ លោក Chiến មានប្រសាសន៍ទាំងក្តីរំភើបថា៖ "ក្នុងវ័យ ៧០ ឆ្នាំទៅហើយ មានផ្ទះបែបនេះ ប្តីប្រពន្ធខ្ញុំអស់ចិត្តហើយ" ។

បងស្រី NguyễN Thị Trang (ខាងស្តាំ) រីករាយនៅក្បែរផ្ទះថ្មីដ៏រឹងមាំដែលទទួលបានការឧបត្ថម្ភពីភូមិភាគ ។

ទោះបីជានៅមានភូមិជាច្រើនមានការលំបាកខ្លាំង និងមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនរបស់ឃុំ Khánh Bình នៅតែខិតខំកៀងគរប្រភពកម្លាំងសង្គម ។ ក្នុងឆ្នាំ ២០២៥ មូលនិធិ "តបស្នងសងគុណ" ចលនាបានជាង ១២០ លានដុង សម្រេចបាន ៩១,៨%។ មូលនិធិ "ដើម្បីអ្នកក្រីក្រ" បានជាង ៧៧ លានដុង សម្រេចបាន ៩៦,៩៤% ។ នេះគឺជាប្រភពកម្លាំងដ៏សំខាន់សម្រាប់មូលដ្ឋានបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅសុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ស្នាមញញឹមប្រកបដោយក្តីសុខ និងភាពកក់ក្តៅក្នុងផ្ទះនីមួយៗរបស់ប្រជាជនបានចាត់ទុកថាជាខ្នាតវាស់ស្ទង់ការបំពេញតួនាទីរបស់កម្មាភិបាលភូមិភាគ ។ ផ្ទះដ៏រឹងមាំដែលបានសាងសង់ឡើង និងការងារធ្វើដែលមានលំនឹង គឺជាគ្រឹះដ៏សំខាន់ជួយឱ្យឃុំ Khánh Bình បន្តបោះជំហានឈានរឹងមាំលើវិថីកសាងភូមិស្រុក ឱ្យកាន់តែសម្បូររុងរឿង៕

Thanh Hải

រីករាយបុណ្យចូលឆ្នាំក្នុងផ្ទះថ្មី

ប៉ុន្មានថ្ងៃនេះ បរិយាកាសដ៏សប្បាយរីករាយទទួលអំណរបុណ្យចូលឆ្នាំថ្មី កំពុងរីកសាយភាយពេញគ្រប់ច្រកល្ហកនៅតាមតំបន់ភូមិស្រុក នាំមកនូវក្តីសង្ឃឹមអំពីអនាគតដ៏ស្រស់បំព្រង។ វិសេសនោះ ចំពោះបណ្តាគ្រួសារជនជាតិ Khmer ដែលបានជួយឧបត្ថម្ភកសង់ផ្ទះ ក្តីរំភើបរីករាយរបស់ពួកគាត់ត្រូវបានកើនឡើងជាទ្វេដង ព្រោះឆ្នាំនេះបងប្អូនបានទទួលបុណ្យចូលឆ្នាំក្នុងផ្ទះដែលជាក្តីស្រមៃរបស់ខ្លួន។

ខិតខំលើកកម្ពស់ជីវភាពជូនជនរួមជាតិ Khmer

ដោយប្តេជ្ញាចិត្តកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពរស់នៅរបស់ជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិ Khmer និយាយដោយឡែក ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau បានអនុវត្តសមកាលកម្មនូវកម្មវិធី និងគម្រោងជាក់ស្តែងជាច្រើន។ ពីការឧបត្ថម្ភផ្ទះសម្បែង ដីធ្លី ហ្វឹកហ្វឺនវិជ្ជាជីវៈ រហូតដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ល។ គោលនយោបាយទាំងនេះបានជួយឱ្យបងប្អូនបានលំនឹងជីវភាព និងឈានឡើងជាលំដាប់ក្នុងជីវភាព។

លើកកម្ពស់ប្រសិទ្ធភាពនៃការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត

ផ្ទះសម្បែងដ៏រឹងមាំជំនួសឱ្យដំបូលស្លឹកបណ្តោះអាសន្ន រោងចិញ្ចឹមសត្វដែលត្រូវបានពង្រីកផលិតកម្ម បង្កើនប្រាក់ចំណូល។ល។ ជាសក្ខីភាពបញ្ជាក់ពីរបៀបខិតជិតថ្មីរបស់ខេត្ត Cà Mau ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រ។ មិនមែនជាការជួយបែបសាយភាយទៀតឡើយ ផ្នែកមុខងារបានចុះអង្កេតផ្ទាល់ពីលក្ខណៈរបស់គ្រួសារនីមួយៗ ដើម្បីជ្រើសរើសទម្រង់មុខរបរដែលសមស្រប ។ គោលដៅគឺបង្កើតមុខរបរចិញ្ចឹមជីវិតចីរភាព ជួយឱ្យប្រជាជនមានប្រាក់ចំណូលមានស្ថិរភាព និងបង្កើតទម្លាប់ផលិតមានផែនការ និងម្ចាស់ការ ។

ប្តេជ្ញាចិត្តផ្លាស់ថ្មីសម្រស់ជនបទនៃតំបន់ជនរួមជាតិ

សម្រាប់ដំណាក់កាល ២០២៦-២០៣០ ខេត្ត Cà Mau បានកំណត់ច្បាស់នូវស្មារតីដ៏សំខាន់ចំពោអការកសាង និងផ្លាស់ថ្មីមុខមាត់ជនបទនៃតំបន់ជនជាតិភាគតិចផងដែរ។ នេះមិនត្រឹម ជាភារកិច្ចខាងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការបំព្រួញគម្លាតនៃការអភិវឌ្ឍរវាងតំបន់ផ្សេងៗទូទាំងខេត្តទៀតផង។

ភូមិស្រុកផ្លាស់ថ្មី

បណ្តាផ្ទះដ៏រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានការអភិវឌ្ឍព្រមៗគ្នា និងទម្រង់ផលិតជាច្រើនដែលបង្កើតប្រាក់ចំណូលសមគួរ ព្រមទាំងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ Khmer គឺជាលក្ខណៈពិសេសលេចធ្លោនៃភូមិតំបន់ភូមិស្រុកនាពេលបច្ចុប្បន្នផងដែរ។ ការផ្លាស់ប្តូរជាវិជ្ជមាននេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃកម្មវិធី និងគម្រោងការរបស់បក្ស និងរដ្ឋ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជន Khmerនៅ Cà Mau ផងដែរសម្រាប់ក្នុងការកែលម្អជីវភាពរស់នៅ។

រដ្ឋអំណាចរួមដំណើរការតជាមួយ

ផែនមហាសាមគ្គីទូទាំងជនជាតិ គឺជាប្រពៃណីដ៏មានតម្លៃថ្លែថ្នូ និងជាកម្លាំងចលនាដ៏សំខាន់ ដើម្បីខេត្ត Cà Mau អនុវត្តសម្រេចជោគជ័យនូវរាល់គោលដៅខាងវិស័យសេដ្ឋកិច្ច - សង្គម។

អភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ជនជាតិភាគតិច

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ការលេចចេញនូវតំបន់ជនជាតិភាគតិចនៅខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ បញ្ជាក់ពីប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងរយៈពេល ២០២១-២០៣០ (កម្មវិធី)។

ពង្រីកតួនាទីរណសិរ្សក្នុងការថែទាំជីវភាពបងប្អូនជនរួមជាតិ

ប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Khánh Bình បានពង្រីកតួនាទីជាស្នូលយ៉ាងសកម្ម ក្នុងការប្រមូលផ្តុំ និងពង្រឹងផែនមហាសាមគ្គី ទូទាំងជនជាតិ ជាពិសេសគឺការយកចិត្តទុកដាក់ថែទាំដល់ជីវភាពរបស់បងប្អូនជនជាតិ Khmer ។

កសាងជីវភាពរស់នៅថ្កុំថ្កើង

ឃុំ Lương Thế Trân មានជនរួមជាតិ Khmer ១៣៣ គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ កាន់តែមានគ្រួសារ Khmer ជាច្រើនបានខិតខំប្រឹងប្រែងរកស៊ី ដើម្បីលំនឹងជីវភាព មិនត្រឹមតែមានការរីកសាយភាយខាងស្មារតីជម្នះការលំបាកក្នុងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងក្លាយជាគំរូដ៏ភ្លឺស្វាងក្នុងការរៀនសូត្រ និងធ្វើតាមលោកអ៊ំទៀតផង។

ឧបត្ថម្ភប្រជាជនដោយទម្រង់ជាក់ស្តែង

នៅឃុំ Phước Long តួនាទីរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ កំពុងបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការអនុវត្តព្រមៗគ្នានូវវិធានការឧបត្ថម្ភប្រជាជន។ ជំនួសឱ្យទម្រង់ឧបត្ថម្ភបជាណ្ដោះអាសន្ន រណសិរ្សមាតុភូមិឃុំបានផ្ដោតលើចំនុជដ៏សំខាន់ ២ យ៉ាងគឺ៖ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ខាងលំនៅឋាន និងផ្ដល់មុខរបរចិញ្ចឹមជីវិតដោយចីរភាព។