Chủ nhật, 18-10-26 23:27:07
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មានច្រើនសកម្មភាពសួរសុខទុក្ខ និងជូនអំណោយជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

Báo Cà Mau ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ និងត្រូវបានប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២១-២៣ ខែកញ្ញា) ត្រូវនឹងថ្ងៃ ១៤រោច ខែភទ្តបទ រហូតដល់ថ្ងៃ ១កើត ខែអាស្សុជ។

ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់បងប្អូនជនរួមជាតិ Khmer។

ដើម្បីផ្តល់នូវអត្ថន័យជាក់ស្តែងក្នុងពិធីបុណ្យប្រពៃណីជាតិ Khmer ក្នុងរយៈពេលប្រព្រឹត្តឡើង បណ្តាប្រតិភូថ្នាក់ដឹកនាំខេត្ត  មន្ទីរជនជាតិ និងសាសនាបានសហការជាមួយគ្រប់បណ្តាស្ថាប័ន​និងអង្គភាពពាក់ព័ន្ធ ព្រមទាំងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ នឹងចាត់តាំងក្រុមទៅអញ្ជើញសួរសុខទុក្ខ និងប្រគេនអំណោយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វត្ត Khmer ទាំង ២៨ វត្តទូទាំងខេត្ត រួមទាំង Công Đức Lâm Phật Tự ព្រមទាំងសាលទានទាំង១០លើភូមិសាស្ត្រខេត្ត។ ទន្ទឹមនិងនោះ ក្រុមក៏អញ្ជើញទៅសួរសុខទុក្ខ និងប្រគេនអំណោយព្រះសង្ឃគ្រប់វត្ត ព្រមទាំងអ្នកម្តាយ Việt Nam វិរៈភាព យុទ្ធជនពិការ គ្រួសារអ្នកម្តាយ Việt Nam វីរភាព គ្រួសារមានគោរពបូជាយុទ្ធជនពលី និងអ្នកមានកិត្យានុភាពដែលជាជនរួមជាតិ Khmer។

លោក Phạm Thành Ngại អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រគេនអំណោយព្រះសង្ឃវត្ត Rạch Cui ឃុំ Khánh Bình Đông ដែលបច្ចុប្បន្នជាឃុំ Khánh Bình ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំស្រុក Đầm Dơi ជូនអំណោយអ្នកមានកិត្យានុភាព ព្រមទាំងគណៈកម្មការសាលាទានឃុំ (សព្វថ្ងៃជាឃុំ Quách Phẩm) នាឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៤។

សកម្មភាពសួរសុខទុក្ខ ប្រគេន និងជូនអំណោយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ក៏បានបន្តបញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះបងប្អូនជនរួមជាតិ Khmer ផងដែរ។ ផ្តើមពីនោះ ជំរុញទឹកចិត្តបងប្អូនជនរួមជាតិឱ្យបន្តការខិតខំថែរក្សា អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីជាតិ ព្រមទាំងសកម្មចូលរួមរាល់បណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ និងពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកជាមួយគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់​ រួមតាំងរដ្ឋអំណាចភូមិភាគអនុវត្តល្អនូវរាលើភារកិច្ចនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធនាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមលើភូមិសាស្ត្រខេត្តឱ្យបានល្អប្រសើរផងដែរ។

Quỳnh Anh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។