Chủ nhật, 18-10-26 23:26:59
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនរួមជាតិ Khmer យល់ស្របជាមួយគោលនយោបាយធំ

Báo Cà Mau ដំណើរការបដិវត្តន៍នៃការរៀបចំសម្រិតសម្រាំងអង្គភាពរដ្ឋបាលថ្នាក់ឃុំ អង្គការចាត់តាំងរដ្ឋអំណាចភូមិភាគទាំង២ថ្នាក់ និងការរួមបញ្ចូលគ្នារវាងខេត្ត Cà Mau - Bạc Liêu កំពុងដំណើរការយ៉ាងសកម្ម ដើម្បីលើកម្ពស់គុណភាព ប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់រដ្ឋអំណាចនិងបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មី លើកតម្កើងប្រទេសជាតិឈានចូលយុគសម័យនៃការអភិវឌ្ឍន៍ជនជាតិ។

បងប្អូនជនរួមជាតិ Khmer សង្ឃឹមថាបន្ទាប់ពីការរួមបញ្ចូលគ្នា រដ្ឋអំណាចឃុំថ្មីនឹងបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន។

ក្នុងចំណោមការប្តេជ្ញាចិត្តបង្កើតបានភាពជោគជ័យរបស់គោលនយោបាយនៃប្រវត្តិសាស្ត្រនេះគឺជាការយល់ស្របផ្តើមពីកម្មាភិបាល បក្ខជននិងគ្រប់ស្រទាប់វណ្ណៈប្រជាជន។ អាស្រ័យដូច្នេះហើយ ខេត្តបានជំរុញយ៉ាងខ្លាំងខ្លាការផ្សព្វផ្សាយស្តីពីគោលនយោបាយ​ ទស្សនៈ​ដំណោះស្រាយក្នុងការណែនាំ ក៏ដូចជាការចាំបាច់នៃការរៀបចំសម្រិតសម្រាំងអង្គភាពរដ្ឋបាល។ យោងតាមនោះ គណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ និងទីរួមស្រុកក៏បានចាត់តាំងកិច្ចប្រជុំថ្នក់ភូមិ អនុសង្កាត់ដើម្បីយកមតិយោបល់អ្នកបោះឆ្នោតតំណាងឱ្យគ្រួសារ។ លទ្ធផល អត្រាអ្នកបោះឆ្នោតស្របយោបល់ជាមួយគម្រោងការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំរបស់ខេត្ត Cà Mau  (រៀបចំ១០០អង្គភាពរដ្ឋបាលថ្នាក់ឃុំដើម្បីបង្កើត៣៩អង្គភាព) សម្រេច៩៨,៩៥% អត្រាអ្នកបោះឆ្នោតស្របមតិយោបល់ជាមួយគម្រោងការរៀបចំបញ្ចូលគ្នារវាងខេត្តទាំង២ Cà Mau - Bạc Liêu គឺ៩៩,៦៤%។ ចំនួនលេខទាំងនេះបានបញ្ជាក់ឱ្យឃើញថាការស្របយោបល់ខ្ពស់របស់បងប្អូនប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិចជាមួយគោលនយោបាយ។

យោងតាមគម្រោងការ ស្រុក Trần Văn Thời ផ្តើមពី១៣អង្គភាពរដ្ឋបាលគ្រប់ថ្នាក់ឃុំនឹងកាត់បន្ថយនូវត្រឹម៥អង្គភាពរដ្ឋបាល ក្នុងនោះ ឃុំ Khánh Bình Đồng រៀបបញ្ចូលគ្នាជាមួយឃុំ Khánh Bình យកឈ្មោះ Khánh Bình។  ក្នុងនាមជាប្រជាពលរដ្ឋឃុំ Khánh Bình Đông លោក Trần Văn Cươl ជាជនជាតិ Khmer បានឲ្យដឹង៖ រយៈពេលថ្មីៗនេះ លោកនិងប្រជាជនទាំងឡាយក្នុងភូមិតែងយកចិត្តទុកដាក់តាមដានព័ត៌មានកាសែតនិងទូរទស្សន៍ ព្រមទាំងសារព័ត៌មានស្តីពី គោលនយោបាយរៀបចំសម្រិតសម្រាំងអង្គភាពរដ្ឋបាល ទើបមាមីងបងប្អូនតែងយល់ច្បាស់និងខណៈដែលរដ្ឋអំណាចភូមិភាគបានមកដល់ផ្ទះយកមតិយោបល់ មាមីងបងប្អូនក៏ឯកភាពសញ្ញេឈ្មោះយល់ព្រមទាំងស្រុង។

បងប្អូនប្រជាជនស្របយោបល់ជាមួយគោលនយោបាយរួមបញ្ចូលឃុំ រួមបញ្ចូលខេត្តនិងរីករាយជាមួយគោលនយោបាយឆ្នាំសិក្សា២០២៥-២០២៦ដោយមិនបង់ថ្លៃសាលា។

លោក Trần Văn Cươl ចែករំលែក៖ ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ខ្ញុំតែងយកចិត្តទុកដាក់ផ្សព្វផ្សាយចលនាមាមីងបងប្អូនឱជឿទុកចិត្តលើគោលនយោបាយ និងគោលមាគ៌ារបស់បក្ស។ យើងខ្ញុំសង្ឃឹមថា បន្ទាប់ពីរៀបចំអង្គភាពរដ្ឋបាលរួចរាល់ រដ្ឋអំណាចឃុំថ្មីនឹងបន្តវិនិយោគហេដ្ឋរចនាសម្ព័ន្ធជនបទ គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន ជាពិសេសធានាល្អក្នុងការដោះស្រាយរាល់ឯកសាររដ្ឋបាលយ៉ាងមានរៀបរៀបរយនិងឆាប់រហ័សទៀតផង។

ការរៀបចំសម្រិតសម្រាំងសម្រាប់អង្គភាពរដ្ឋបាល ​មិនត្រឹមបង្កលក្ខណៈសម្រាប់ភូមិភាគទាំងឡាយអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័សនិងចីរភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការសម្រិតសម្រាំងអង្គភាពរដ្ឋបាល ប្រឹតសំចៃថវិកា បង្កើនប្រភពធនធានវិនិយោគសង្គម។ លោក Diệp Sa Rươl ជាជនជាតិ Khmer នៅសង្កាត់១ ក្រុងកាម៉ាវ រីករាយ​៖​ “ខ្ញុំពិតជាស្របមតិជាមួយគោលនយោបាយនៃការរួមបញ្ចូលគ្នារវាងឃុំនិងខេត្តដើម្បីពង្រីកទូលាយលំហអាវកាសអភីវឌ្ឍន៍ថែមទៀតនិងមានផលប្រយោជន៍ដល់ប្រជាជន។ ជាក់ស្តែងចាប់ពីឆ្នាំសិក្សា២០២៥-២០២៦សិស្សសាលាទាំងឡាយបានសិក្សាដោយមិនបង់ថ្លៃប្រាក់ទៀតឡើយ ដោយបានដឹងថា នាពេលខាងមុខនេះ ប្រជាពលរដ្ឋគ្រប់រូបបានពិនិត្យព្យាបាលជំងឺដោយមិនគិតប្រាក់ទៀតផង។ យើងខ្ញុំសង្ឃឹមថា ប្រភពថវិកាដែលប្រឹតសំចៃនឹងត្រូវបានវិនិយោគសម្រាប់បណ្តាកម្មវិធីសន្តិសុខសង្គម អភិវឌ្ឍន៍តំបន់ជនជាតិភាគតិច”។

ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះកំពុងផ្តល់មកនៅខ្យល់ជំនោរថ្មីគ្រប់ទិសទីលើមាតុភូមិ Cà Mau។

មិនសម្រិតសម្រាំង គឺគ្មានការអភិវឌ្ឍន៍បាននោះទេ។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះនឹងនាំមកនូវខ្យល់ជំនោរអាកាសថ្មីសម្រាប់មាតុភូមិ​ Cà Mau ទាំង ស្រុង។​ បងប្អូនប្រជាជនបានដាក់ក្តីសង្ឃឹមយ៉ាងច្រើនលើការអភិវឌ្ឍន៍សន្ទុះ ផ្តើមពីឧត្តមភាពដែលមានស្រាប់ ក៏បានផ្តល់ឱកាលជាពិសេសខាងប្រភពកម្លាំងសាមគ្គី។ អនាគតមាតុភូមិ Cà Mau នឹងសម្បូររុងរឿង ជីវភាពរបស់បងប្អូនប្រជាជនមួយថ្ងៃកាន់តែសម្បូសប្បាយនិងសុភមង្គល៕

 

Mộng Thường

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។