Chủ nhật, 18-10-26 23:27:07
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឃុំ Long Điền:

សកម្មក្នុងការគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer

Báo Cà Mau ការជួយឧបត្ថម្ភបងប្អូនជនរួមជាតិ Khmer នៅលើភូមិសាស្រ្ត ឱ្យកាន់តែមានភាពប្រសើរឡើងជាសន្សឹមៗ ព្រមទាំងលើកកម្ពស់គុណភាពរស់នៅ គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ៗដទៃទៀត ដែលបក្ខភាគ និងរដ្ឋអំណាចភូមិភាគឃុំឡុងដៀន យកចិត្តទុកដាក់អនុវត្ត។ អាស្រ័យហេតុនេះ មានគ្រួសារជាច្រើនដែលពីមុនជួបការលំបាក ឥឡូវមានកន្លែងស្នាក់នៅស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍ ជីវភាពកាន់តែបានលើកកម្ពស់។

កម្មាភិបាលឃុំ Long Điền អញ្ជើញទៅសួរសុខទុក្ខគ្រួសារអ្នកមីង Sơn Thị Duyên។

ឃុំ Long Điền គឺជាភូមិភាគដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ។ បន្ទាប់ពីការរៀបចំអង្គភាពរដ្ឋបាល បរិមាណការងារក៏កើនឡើង ប៉ុន្តែគោលនយោបាយសម្រាប់ជនរួមជាតិ Khmer លើភូមិសាស្រ្ត នៅតែបានឃុំយកចិត្តទុកដាក់ផ្សព្វផ្សាយយ៉ាងព្រមៗគ្នា និងទាន់ពេលវេលា ព្រមទាំងមានប្រសិទ្ធភាពទៀតផង។

យោងតាមនោះ ឃុំក៏បានប្រមូលផ្តុំអនុវត្តគោលនយោបាយផ្សេងៗរបស់រដ្ឋ ដើម្បីលើកកម្ពស់ជីវភាពជូនបងប្អូនជនរួមជាតិ Khmer  ដូចជា៖ ឧបត្ថម្ភផ្ទះស្នាក់នៅ ដីធារ ដើមទុនផលិតសម្រាប់គ្រួសារក្រ និងប្រកៀកបន្ទាត់ក្រ។ ទន្ទឹមនឹងនោះ ខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ លើភូមិសាស្រ្តត្រូវបានវិនិយោគ បង្កើនប្រសិទ្ធភាព ជាពិសេសគឺប្រព័ន្ធគមនាគមន៍ជនបទ ធារាសាស្ត្រ សាលារៀន។ល។ បង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ។ សភាពការណ៍ខាងសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្តឃុំ ក៏តែងត្រូវបានរក្សាខ្ជាប់ខ្ជួនផងដែរ។

តាំងពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន ផ្តើមពីប្រភពទុននៃការឧបត្ថម្ភដីធារ ឃុំក៏បានពិនិត្យឱ្យបុលប្រាក់សម្រាប់ ៧ គ្រួសារ ដោយមានថវិកាសរុប ៣២២ លានដុង។ ទន្ទឹមនឹងនោះ ឧបត្ថម្ភផ្ទះនៅសម្រាប់ ៣៨ គ្រួសារ ដោយទឹកប្រាក់ ១,៩ ពាន់លានដុង។ឧបត្ថម្ភប្តូរមុខរបរជូន ១២៩ គ្រួសារ ដោយថវិកាប្រមាណជិត ១,៣ ពាន់លានដុង។ ដោយសារបានអាស្រ័យផលពីបណ្តាគោលនយោបាយរបស់រដ្ឋ រួមជាមួយស្មារតីខិតខំប្រឹងប្រែងឈានឡើង ជីវភាពរបស់គ្រួសារ Khmer ជាច្រើននៅឃុំឡុងដៀន មានការផ្លាស់ប្តូរយ៉ាងច្បាស់សកម្ម។

អ្នកមីង Thạch Thị Phiel នៅភូមិ Thạnh trị ឃុំ Long Điền បានចែករំលែកថា៖ “រដ្ឋអំណាចភូមិភាគមិនត្រឹមគិតគូរដល់គ្រួសារខ្ញុំឱ្យមានផ្ទះស្នាក់នៅនឹងនរប៉ុណ្ណោះទេ ថែមទាំងបានឧបត្ថម្ភដើមទុនដើម្បីចិញ្ចឹមសត្វ និងអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។ នេះគឺជាប្រភពកម្លាំង ជួយយើងខ្ញុំកាន់តែខិតខំរកស៊ី ដើម្បីឈានឡើងក្នុងការរស់នៅ”។

ស្រដៀងគ្នានេះដែរ គ្រួសារអ្នកមីង Sơn Thị Duyên ក៏ជាគ្រួសារបានភូមិភាគឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីកាលពីឆ្នាំ ២០២៤ ជំនួសឱ្យផ្ទះទ្រុឌទ្រោមពីមុន។ ទន្ទឹមនឹងនោះ ថែមទាំងបង្កលក្ខណៈសម្រាប់អ្នកមីង Duyên បានបុលទុនចំនួន ៤០ លានដុង ដើម្បីធ្វើជាដើមទុនលក់ដូរកំប៊ិចកំប៉ុក។

ក្តីសប្បាយរីករាយចំពោះការឧបត្ថម្ភទាន់ពេលវេលានេះ អ្នកមីង Sơn Thị Duyên បានឱ្យដឹង៖  “ពីមុន ស្ថានភាពគ្រួសារខ្ញុំជួបការលំបាកខ្លាំងណាស់។ ឥឡូវត្រូវទទួលបានការឧបត្ថម្ភផ្ទះសម្រាប់ស្នាក់នៅ និងបុលទុន ផ្តល់ប័ណ្ណធានារ៉ាប់រងខាងសុខាភិបាល។ល។ ជីវភាពក៏បានធូរធារជាងមុនច្រើន ខ្ញុំពិតជាដឹងគុណបក្ស និងរដ្ឋខ្លាំងណាស់” ។

ផ្លូវគមនាគមន៍ជនបទនៅភូមិ Thạnh Trị ឃុំ Long Điền ត្រូវបានចាក់បេតុងសព្វគ្រប់ជួយឱ្យការធ្វើដំណើរទៅមក និងដឹកជញ្ជូនរបស់បងប្អូនប្រជាជនប្រកបដោយភាពងាយស្រួល។

អាចបញ្ជាក់ឃើញថា សកម្មភាពជាក់ស្តែងនៃការគិតគូរដល់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំឡុងដៀន បានរួមចំណែកយ៉ាងសំខាន់ជាមួយគ្រប់បណ្តាគណៈផ្នែកក្នុងការអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយសុខមាលភាពសង្គម ជួយគ្រួសារខ្មែរក្រីក្រមានលក្ខណៈឈានឡើងជាសន្សឹមៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

លោក Lâm Minh Quang ប្រធានសាខាបក្ស និងជាប្រធានភូមិ Thạnh Trị ឃុំ Long Điền បានឱ្យដឹងថា៖ "អនុវត្តគោលនយោបាយនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម មកដល់ពេលនេះ ស្ទើរតែគ្រប់គ្រួសារជនរួមជាតិ Khmer ទូទាំងភូមិ មានផ្ទះស្នាក់នៅស្ថិរភាព។ បណ្តាសំណង់សំខាន់ៗជាច្រើនដទៃទៀត ដូចជា៖ សាលារៀន អាគារវប្បធម៌ អគ្គិសនីសម្រាប់បំភ្លឺ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ល។ ក៏ទទួលបានយកចិត្តទុកដាក់វិនិយោគយ៉ាងសព្វគ្រប់ផងដែរ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីសម្រាប់មាមីងបងប្អូនប្រជាជន"៕

Nguyễn Linh

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។