Chủ nhật, 18-10-26 23:27:08
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពក្នុងការបង្រៀននិងរៀនអក្សរ Khmer និងអក្សរ Hoa នាឱកាសវិស្សមកាល

Báo Cà Mau លោក Huỳnh Công Thiệu ប្រធានការិយាល័យជនជាតិនៃមន្ទីរជនជាតិ និងសាសនាបានឱ្យថា ឱកាសវិស្សមកាលឆ្នាំនេះ បណ្ដាថ្នាក់បង្រៀននិងរៀនអក្សរ Khmer ត្រូវបានបណ្តាភូមិភាគរៀបចំបើកបង្រៀនកាលពីថ្ងៃទី៥ ខែមិថុនា ដោយរយៈពេល ២ខែ ក្នុងរដូវវិស្សមកាល។

អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិ និងសាសនាវាយតម្លៃតាមរយៈ ២ខែចាត់តាំងបង្រៀន និងរៀនអក្សរ Khmer និងអក្សរ Hoa ឱកាសវិស្សមកាលដែលសម្រេចជាមូលដ្ឋានតាមគម្រោងការដាក់ចេញ។

មានសាលាបង្រៀនសរុបចំនួន ២៣ កន្លែង​ ដោយមានលោកគ្រូចំនួន​ ២៧ អង្គ និងរូបចូលរួមបង្រៀនចំនួន ៣០ ថ្នាក់ (ថ្នាក់ទី១មាន ២១ ថ្នាក់ និងថ្នាក់ទី ២មាន៩ថ្នាក់) ដោយមានសិស្ស​រៀនចំនួន ៦៤០ នាក់។

ព្រះឧបជ្ឈាយ៍ Tăng Sa Vong អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត និមន្តចូលរួមផ្តល់យោបល់ក្នុងការបង្រៀនអក្សរ Khmer ដែលម្រេចលទ្ធផលខ្ពស់នារយៈពេលកន្លង។

សរុបថវិកាដែលបានអនុវត្តជំនួយឧបត្ថម្ភដល់គ្រូ​បង្រៀននិងទី​កន្លែងបង្រៀនជំនួយ​ឧបត្ថម្ភ​សៀវភៅសិក្សា សៀវភៅសរសេរ និងប៊ិចដល់ប្អូនដោយទឹកប្រាក់ប្រមាណជិត ​​៥០០​ លានដុង។ កន្លែងចាត់តាំងបណ្ដាថ្នាក់រៀនត្រូវបានភូមិភាគរៀបចំរៀននៅតាមវត្ត និងសាលា​ទាន សាលាបឋមសិក្សា អាគារវប្បធម៌ភូមិ អនុសង្កាត់ និងនៅតាមគ្រួសារក្នុងតំបន់​បងប្អូនជនជាតិភាគតិចផងដែរ។ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដល់ប្អូនសិស្សា​នុសិស្ស​ចូលរួម។

ដោយឡែកចំពោះការបង្រៀននិងរៀនអក្សរ Hoa នៅមជ្ឈមណ្ឌលភាសា Hoa Dục Tài ​(វត្ត Bà Thiên Hậu សង្កាត់ An Xuyên ត្រូវបានរក្សាជាប់រហូតដល់ ៩ ខែក្នុងមួយឆ្នាំ។ រួមមាន ៥ថ្នាក់ និងគ្រូ​បង្រៀន ៥ រូបបានចូលរួមបង្ហាត់បង្រៀន ដោយមានសិស្សចំនួន ៦៤ នាក់។

តាមអ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិ និងសាសនាវាយតម្លៃអំពីការបង្រៀនរយៈពេល ២ខែ ជាមូលដ្ឋានបានសម្រេចនូវខ្លឹមសារកម្មវិធីទាំងអស់តាមផែនការដាក់ចេញ ផ្តល់មកនូវ​លទ្ធផល​យ៉ាងសំខាន់ៗជាច្រើន។ ក្រៅពីការបង្រៀនភាសា និងអក្សរសាស្ត្រ គ្រូបង្រៀនទាំងឡាយតែង​ផ្តោតលើការអប់រំខាងសីលធម៌ បំណិន ពិធីប្រាស្រ័យទាក់ទងក៏ដូចជាការពន្យល់ឱ្យប្អូនៗដឹង​បន្ថែមពីលក្ខណៈវប្បធម៌ប្រពៃណីដ៏ពិសេសៗរបស់ជនជាតិ។

អ្នកស្រី Quách Kiều Mai ជូនលិខិតសរសើររបស់នាយកមន្ទីរដល់ ២០ បុគ្គលដែលមាន​ស្នាដៃឆ្នើមក្នុងបង្រៀនអក្សរ Khmer និងអក្សរ Hoa ឱកាសវិស្សមកាល ឆ្នាំ២០២៥។

“តាមរយៈការចាត់តាំងបង្រៀន និងរៀនអក្សរ Khmer និងអក្សរ Hoa នាឱកាសវិស្សមកាលបានជួយឱ្យប្អូនៗសិស្សានុសិស្សអាចអានបាន និងសរសេរបានយ៉ាងស្ទាត់ជំនាញនូវឃ្លា និងប្រយោគស័ព្ទដែលនិយមប្រើ អាចទំនាក់ទំនងជាមួយគ្នាដោយភាសា និងអក្សរសាស្ត្រ ​របស់ជន​ជាតិខ្លួន។ ទន្ទឹមនិងនោះ ជួយប្អូនៗលើកកម្ពស់ចំណេះដឹង និងការយល់ដឹងពីទំនៀម​ទម្លាប់ក្នុងការអភិរក្ស និងថែរក្សាភាសា អក្សរសាស្រ្តប្រពៃណីរបស់ជនជាតិខ្លួន”អ្នកស្រី Quách Kiều Mai បានឱ្យដឹងដូច្នេះ។

ក្នុងពិធីបិទវគ្គថ្នាក់បង្រៀនអក្សរ  Khmer ឱកាសវិស្សមកាល អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិ និងសាសនាក៏បានជូនអំណោយដល់ប្ងូនៗដែលរៀនបានពូកែទៀតផង។

ក្នុងសន្និបាតបូកសរុបដែលមន្ទីរជនជាតិ និងសាសនាបានរៀបចំឡើងកន្លងហើយ នា​យកមន្ទីរក៏បានជូនលិខិតសរសើរដល់ ៦ សមូហភាព និង ២០ បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារចលនានិងបង្រៀនអក្សរ Khmer និងអក្សរ Hoa ឱកាសវិស្សមកាល ឆ្នាំ២០២៥៕

Quỳnh Anh - Quốc Hùng

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។