Chủ nhật, 18-10-26 23:27:07
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នាំមកនូវភាពកក់ក្តៅក្នុងឱកាសបុណ្យ Tết ជូនជនរួមជាតិ

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ធានារ៉ាប់រងសង្គម Việt Nam រួមជាមួយសន្តិសុខសង្គមខេត្ត Cà Mau បានអនុវត្តកម្មវិធី "បុណ្យតេតកក់ក្តៅជូនប្រជាជន" ផ្តល់នូវប័ណ្ណធានារ៉ាប់រងសុខាភិបាលប្រកបដោយទឹកចិត្តមេត្តាធម៌សម្រាប់មាមីងបងប្អូនដែលមានជីវភាពជួបលំបាក ជាពិសេសជនរួមជាតិភាគតិចដែលមិនទាន់គ្រប់លក្ខណៈបានចូលរួមធានារ៉ាប់រងសុខភាពដោយខ្លួនឯង។

លោក​ Nguyễn Thanh Đông នាយកធានានរ៉ាប់រងសុខភាពសង្គមសាខា Bạc Liêu ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពជូនបងប្អូនប្រជាជនជួបលំបាកនៅសង្កាត់ Hiệp Thành។

និទាឃរដូវឆ្នាំនេះ នៅសង្កាត់ Hiệp Thành កម្មវិធី "ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពជូនប្រជាជនដែលជួបលំបាក - នាំមកនូវបុណ្យ Tết ដ៏កក់ក្តៅដល់អ្នកក្រ" បានប្រគល់ប័ណ្ណធានារ៉ាប់រងសុខភាពចំនួន ២៨៥ ប័ណ្ណដល់ប្រជាជន រួមទាំងគ្រួសារជនជាតិភាគតិចជាច្រើនផងដែរ រួមចំណែកចែករំលែកការលំបាកមុនរដូវបុណ្យចូលឆ្នាំថ្មី។

កាន់ក្នុងដៃនូវប័ណ្ណធានារ៉ាប់រងសុខភាពដែលទើបទទួលបាន លោក Trần Được មកពីភូមិ Biển Đông A សង្កាត់ Hiệp Thành បានចែករំលែកពីអារម្មណ៍ដ៏រំជួលចិត្តថា៖ “គ្រួសារខ្ញុំកំពុងជួបការលំបាក គ្មានសមត្ថភាពនឹងទិញប័ណ្ណធានារ៉ាប់រងសុខភាពបាន។ ដែលទទួលបានប័ណ្ណក្នុងខណៈនេះ គឺជាក្តីសប្បាយដ៏ធេងខ្លាំងណាស់សម្រាប់ខ្ញុំ បានជួយឱ្យខ្ញុំ ព្រមទាំងបងប្អូនប្រជាជនដទៃទៀតលំនឹងចិត្តក្នុងខណៈដែលកើតមានជម្ងឈដង្កាត់ផ្សេងៗដោយមិនចាំបាច់បង់ខាតប្រាក់កាសច្រើនសម្រាប់ព្យាបាលនោះទេ”។

ក្តីរីករាយរបស់លោក Được ក៏ជាក្តីសប្បាយរួមរបស់រាប់រយគ្រួសារដទៃទៀតនៅទីនេះផងដែរ។ បណ្តាប័ណ្ណតូចៗបែបនេះ ទោះបីជាបង្គាប់ដោយការយកចិត្តទុកដាក់ ការពាររបស់សហគមន៍ ជួយមាមីងបងប្អូនឱ្យកាន់តែមានកម្លាំងចិត្តថែមទៀតដើម្បីបង្កើនទំនុកចិត្តក្នុងការរស់នៅរបស់រៀងខ្លួន។

យោងតាមប្រសាសន៍របស់លោក Lý Tỷ ប្រធានគណៈកម្មាធិការរណសិរ្សភូមិ Biển Đông A ការចែកចាយប័ណ្ណធានារ៉ាប់រងសុខភាពជូនជនរួមជាតិភាគតិច និងប្រជាជនដទៃទៀតដែលស្ថិតក្នុងស្ថានភាពលំបាក មិនត្រឹមតែផ្តល់ការឧបត្ថម្ភភ្លាមៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ចំណេះដឹងរបស់បងប្អូនប្រជាជនអំពីតួនាទីនៃការធានារ៉ាប់រងសុខភាពក្នុងការថែទាំសុខមាលភាពផងដែរ។ ដោយទទួលបានការឧបត្ថម្ភទាន់ពេលវេលា បងប្អូនប្រជាជនក៏មានទំនុក ចិត្តកាន់តែខ្លាំងក្នុងការខិតខំដើម្បីជីវិតកាន់តែប្រសើរឡើង។

កម្មវិធីនេះផ្តោតលើឃុំ និងសង្កាត់ដែលមិនទាន់ត្រូវបានកំណត់ជាតំបន់ធានាសុវត្ថិភាព ជាកន្លែងដែលគ្រួសារជាច្រើននៅតែប្រឈមមុខនឹងការលំបាកខ្លាំង ប្រាក់ចំណូលមិននឹងនរ ព្រមទាំងមិនទាន់គ្រប់លក្ខណៈចូលរួមធានារ៉ាប់រងសុខភាព។

អ្នកស្រី Huỳnh Thị Liên នាយិការងធានារ៉ាប់រងសុខភាពសង្គមសាខា Bjac Liêu អញ្ជើញទៅដល់ផ្ទះដើម្បីជូនប័ណ្ណធានារ៉ាប់រងសុខភាពដល់គ្រួសារលោក Trần Được នៅអនុសង្កាត់ Biển Đông A។

លោក Trịnh Trung Kiên នាយកមន្ទីរធានារ៉ាប់រងសង្គមខេត្ត Cà Mau បានឱ្យដឹង៖ “មន្ទីរបានកៀរគរថវិកាប្រមាណ ១,៣ ពាន់លានដុងពីវិភាគទានសង្គម ដើម្បីអនុវត្តកម្មវិធីចែកចាយប័ណ្ណធានារ៉ាប់រងសុខភាពជូនប្រជាជនដែលមានជីវភាពលំបាកក្នុងឃុំ និងសង្កាត់ជាច្រើនទៀត។ ចំពោះមុខសញ្ញាទទួលអាទិភាពត្រូវបានផ្តល់ជូនគ្រួសារដែលមិនត្រូវបានចាត់ទុកជាគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រ ប៉ុន្តែប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងជីវភាពរស់នៅ ដូចជា៖ គ្រួសារមានសមាជិកច្រើន មានប្រភពចំណូលមិននឹងនរ មិនទាន់គ្រប់លក្ខណៈចូលរួមធានារ៉ាប់រងសុខមាលភាពសង្គម។ តាមគម្រោងការនិងផ្តល់ជូនប្រមាណជាង ៤.០០០​ ប័ណ្ណធានារ៉ាប់រងសុខភាពសម្រាប់បងប្អូនប្រជាជនដែលមានជីវភាពជួបលំបាកទូទាំងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំតេត”។

និទាឃរដូវថ្មីកំពុងខិតជិតមកដល់ប្រកបដោយភាពកក់ក្តៅ ការធានារ៉ាប់រងសុខភាពនៅតែបន្តចែកចាយ ដែលបង្កើតក្តីសង្ឃឹម និងផ្តល់ការធានាឡើងវិញដល់ប្រជានិទាឃរដូវកំពុងជិតចូលមកដល់ ក្នុងឱកាសនិទាឃរដូវដ៏កក់ក្តៅ បណ្តាប័ណ្ណធានារ់ាប់រងសុខភាពនឹងហបន្តផ្តល់ជូន អុជបំភ្លឺក្តីសង្ឃឹម​ ដើម្បីបងប្អូនប្រជាជនដែលជួបលំបាកកាន់តែមានទំនុកចិត្តថែមទៀតក្នុងការថែទាំងសុខភាព។ នេះមិនមែនគ្រាន់តែជាអំណោយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាសារនៃការចែករំលែក និងទទួលខុសត្រូវរបស់សហគមន៍ផងដែរ រួមចំណែកដល់ញាំងឱ្យថ្ងៃបុណ្យ Tết ឱ្យកាន់តែកក់ក្តៅ ពេញបរិបូណ៌ និងបង្គាប់ដោយអត្ថន័យខ្លឹមសារ៕

Kim Trúc

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។