Chủ nhật, 18-10-26 23:27:07
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

Khánh Hưng ផ្លាស់ថ្មី

Báo Cà Mau Khánh Hưng ជាឃុំដែលមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ដោយមានប្រមាណជាង ៤០០ គ្រួសារ រួមមានទាំងអស់ ៧/២៦ ភូមិតំបន់ជនជាតិភាគតិច។ សម្រាប់ខាងវិស័យសេដ្ឋកិច្ច-សង្គមនូវមានការជួបលំបាកខ្លាំង។ ប៉ូន្មានឆ្នាំកន្លងមកនេះ អាស្រ័យការខិតខំរបស់រដ្ឋអំណាចភូមិភាគ រួមជាមួយការអនុវត្តល្អរាល់បណ្តាគោលនយោបាយជនជាតិ ជីវភាពបងប្អូនប្រជាជនទូទាំងឃុំនិយាយរួម ក្នុងនោះមានជនរួមជាតិភាគតិចផងដែរមួយថ្ងៃកាន់តែប្រសើរឡើង។

ថ្នាក់ដឹកនាំឃុំ Khánh Hưng តែងយកចិត្តទុកដាក់ និងឧបត្ថម្ភទាន់ពេលសម្រាប់ការឧបត្ថម្ភគ្រួសារដែលមានជីវភាពជួបលំបាក គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រ ដើម្បីមានលក្ខណៈឈានឡើងក្នុងការរស់នៅ។ រូបតថត៖ លោក Hồ Song Toàn ប្រធានគណៈកម្មាធិការប្រជាជនឃុំ ជូនអំណោយមាមីងបងប្អូននៅភូមិ Kinh Đứng B។ 

អនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ (កម្មវិធី) ពីដើមទុនដែលបានបែងចែកជាង ៦,៧ ពាន់លានដុង ឃុំ Khánh Hưng បានអនុវត្តគម្រោង និងអនុគម្រោង ដោយខ្លឹមសារនិងបំណែកស្តីពីការវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើជីវភាពរស់នៅ និងការផលិត ព្រមទាំងឧបត្ថម្ភលំនៅឋាន បង្កើតជីវភាពរស់នៅ និងឧបត្ថម្ភឧបករណ៍ស្តុកទឹកសម្រាប់ប្រើប្រាស់។ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ។ល។ ផ្តើមពីនោះ រួមបញ្ចូលជាមួយកម្មវិធីផ្សេងទៀត ដើម្បីអនុវត្តកាន់តែមានប្រសិទ្ធភាព។

លោក Nguyễn Vũ Bằng អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ បានឱ្យដឹង៖ “ការអនុវត្តកម្មវិធីតែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេសពីគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំ អនុវត្តដំណាលគ្នានូវដំណោះស្រាយជាច្រើន ចាប់ពីឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្ន សម្រេចបានច្រើនលទ្ធផលជាវិជ្ជមានផងដែរ ជួយបងប្អូនប្រជាជនមានលក្ខណៈផលិត ជួញដូរ និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ អត្រាគ្រួសារក្រត្រូវបានបន្ថយចុះជាសន្សឹមៗរៀងរាល់ឆ្នាំ ប្រភពប្រាក់ចំណូលមធ្យមនៃមនុស្សម្នាក់ៗក៏មានការកើនឡើងផងដែរ ចំណងសាមគ្គីភាពក្នុងសហគមក៏បានពង្រឹងល្អ សម្រស់បរិស្ថានកាន់តែមានភាពស្រស់ស្អាត”។

ក្នុងដំណើរការអនុវត្តកម្មវិធី ឃុំបានផ្តោតសំខាន់លើការឧបត្ថម្ភជនជាតិភាគតិចនៅតំបន់ជួបលំបាក ដើម្បីពង្រីកផលិត និងជួញដូរ ធ្វើពិពិធកម្មជីវភាពរស់នៅ ពង្រីកទូលាយទម្រង់ផលិត និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្តោតលើមូលដ្ឋានទាញយកសក្តានុពល និងគុណសម្បត្តិរបស់ភូមិភាគ ជាពិសេសលើវិស័យនៃការចិញ្ចឹមបសុសត្វ និងដាំដំណាំផ្សេងៗជាដើម។ ផ្តើមពីនោះ លើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនប្រជាជនផងដែរ។ ទន្ទឹមនិងនោះ ធនាគារគោលនយោបាយសង្គមក៏បានសហការជាមួយគ្រប់សមាគម និងអង្គការមហាជនធ្វើការពិនិត្យ និងបូកសរុប អនុម័តលើបញ្ជីចំពោះមុខសញ្ញាអាស្រ័យផលទាំងឡាយដើម្បីបានចូលជិតកម្មវិធីបុលទុន ជំនួយបងប្អូនជនរួមជាតិភាគតិចមានប្រភពដើមទុនសម្រាប់អភិវឌ្ឍន៍ផលិត​ផ្លាស់ប្តូរមុខរបរវិជ្ជាជីវៈ លំនឹងការរស់នៅ ឈានឡើងរួចចាកក្រចីរភាព។

លោក Diệp Đức Tài ប្រធានសមាគមកសិករភូមិ Kinh Đứng B បានអះអាងថា៖ “តាមរយៈការអនុវត្តកម្មវិធីគោលដៅជាតិ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចនៅតំបន់ជួបលំបាកនេះក៏មានការផ្លាស់ប្តូរ។ ជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរជាងពេលមុន មុខមាត់ជនបទក៏មានសម្រស់ បណ្តាផ្លូវថ្នល់ដ៏ធំទូលាយស្អាត និងអមដោយរបងផ្កាលម្អបៃតងបង្កើតសោភ័ណភាព រួមទាំងពន្លឺអាគ្គិសនីព្រះអាទិត្យបំភ្លឺរៀងរាល់រាត្រី ធានាសន្តិសុខ និងសណ្តាប់ធ្នាប់ភូមិភាគ។

ស្ពានជនបទនៅភូមិ Kinh Đứng A កំពុងសាងសង់ដោយប្រភពទុនរបស់កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។

ទន្ទឹមនិងនោះ ឃុំក៏បានផ្តល់អាទិភាពលើការវិនិយោគសម្រេចជាស្ថាពរក្នុងការបំពេញ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើដល់ការផលិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាជន។ ជាមូលដ្ឋាន បណ្តាដងផ្លូវចាក់កាវស៊ូឬក៏បេតុង និង១០០% ភូមិ​មានអាគារ​សហគមន៍។ ដោយផ្តោតលើការដោះស្រាយបញ្ហាបន្ទាន់ប្រកបដោយប្រសិទ្ធភាពខាងដីធារសង់ផ្ទះ និងផ្ទះស្នាក់នៅ ដីផលិត ព្រមទាំងទឹកស្អាតសម្រាប់ប្រើប្រាស់ផងដែរ។ ក្នុងនោះមានប្រមាណ ៦៩,១៣% គ្រួសារបានប្រើប្រាសើទឹកស្អាត អត្រាគ្រួសារបានប្រើប្រាស់ប្រព័ន្ធអាគ្គិសនីធានាសុវត្ថិភាពជាង ៩៩,៩%​។ ការងារកាត់បន្ថយភាពក្រីក្រត្រូវបានចង្អុលណែនាំយ៉ាងម៉ឺងម៉ាត់ អត្រាគ្រួសារក្របានថយចុះនូវត្រឹម ០,៧២% ពោលគឺគ្មានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រដែលជាគ្រួសារគោលនយោបាយ និងអ្នកមានសគុណទៀតនោះទេ នៅមាន ១៥/២៦ ភូមិដែលគ្មានគ្រួសារក្រទៀត។

បងស្រី Thạch Tuyết Phương នៅភូមិ Kinh Đứng B បានចែករំលែកថា៖ “ដោយទទួលបានការឧបត្ថម្ភផ្ទះ គ្រួសារខ្ញុំពិតជាសប្បាយចិត្តចច្លាំងណាស់ មិនចាំបាច់ព្រួយប្រារម្ភភ័យខ្លាចពេលដែលមានព្យុះភ្លៀងបណ្តោយឱ្យលេចលង់ដូចកាលពីមុនទៀតនោះទេ លំនឹងចិត្តក្នុងការរស់នៅ ងាយស្រួលសម្រាប់ការលក់ដូរផងដែរ។ ប្តីប្រពន្ធខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងសម្រាប់រដ្ឋអំណាចភូមិភាគ ហើយសន្យាថានិងខិតខំព្យាយាមពលកម្មផលិតដើម្បីឈានឡើងក្នុងការរស់នៅ”។

លទ្ធផលនៃការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋ-កិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំឆ្នាំ ២០២១-២០២៥ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឃុំ Khánh Hưng បន្តបង្កើតទម្លុះទម្លាយ ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចក្នុងដំណាក់កាលថ្មី។

“សម្រាប់ឆ្នាំបន្តទៀត ឃុំនឹងបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជនបទ ពង្រីកទម្រង់ចិញ្ចឹមជីវភាព ផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើជូនបងប្អូនជនរួមជាតិភាគតិច” លោក Nguyễn Vũ Bằng បានចែករំលែកដូច្នេះ៕

Quỳnh Anh - Hoàng Vũ

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។