Thứ bảy, 29-8-26 02:30:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជំនួយសិស្សក្រីក្រទៅសាលា

Báo Cà Mau ដើម្បីជំនួយឧបត្ថម្ភសិស្សក្រីក្រលំនឹងក្នុងការទៅសាលា និងបន្តសម្រេចក្តីស្រមៃរបស់ខ្លួន សម្រាប់អនាគត សម្ព័ន្ធយុវជនឃុំ Vĩnh Phước កំពុងអនុវត្តទម្រង់ "កូនចិញ្ចឹមរបស់សម្ព័ន្ធយុវជន"។

គណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំ Vĩnh Phước បានមកដល់ផ្ទះដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងជំនួយឧបត្ថម្ភតាមការកំណត់ដល់ប្អូន Phạm Minh Nhật។

ប្អូន Phạm Minh Nhật ជាសិស្សថ្នាក់ទី ២ សាលាបឋមសិក្សា Vĩnh Phú A ត្រូវបានសម្ព័ន្ធយុវជន ឃុំទទួលយកធ្វើជាកូនចិញ្ចឹម។ Minh Nhật និងប្អូនស្រីរបស់ខ្លួនរស់នៅជាមួយម្តាយក្នុងផ្ទះដ៏តូចចង្អៀតមួយដែលទើបសាងសង់លើដីធារបស់សាច់ញាតិ។ ម្តាយរបស់ Nhật ធ្វើការជាអ្នកបម្រើការងារផ្ទះ ប្រាក់ចំណូលរកបានក៏តិចតួច។ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ Minh Nhật និងប្អូនស្រីរបស់ខ្លួនតែងតែជាសិស្សដែលមានអាកប្បកិរិយាល្អ និងរៀនបានយ៉ាងល្អផងដែរ។

ដោយឃើញពីស្ថានភាពលំបាកនេះ និងស្មារតីខិតខំឈានឡើងសិស្សវ័យក្មេងម្នាក់នេះ សម្ព័ន្ធយុវជនឃុំ Vĩnh Phước បានទទួលយក Minh Nhật ធ្វើជាកូនចិញ្ចឹម។ ជារៀងរាល់ខែ Minh Nhật ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥០០ ពាន់ដុង អាចជួយកាត់បន្ថយការចំណាយខាងថវិកាគ្រួសារបានខ្លះផងដែរ។

បងស្រី Đinh Thị Tuyết ម្តាយរបស់ Phạm Minh Nhật បានចែករំលែកថា៖ «ដោយមានការឧបត្ថម្ភ ពីយុវជន ខ្ញុំ និងកូនៗរបស់ខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងដើម្បីជម្នះលើការលំបាក និងជីវភាពរស់នៅ។ ខ្ញុំតែងតែលើកទឹកចិត្តកូនៗរបស់ខ្លួនឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីកុំធ្វើឱ្យខកបំណងអ្នកដែលជួយពួកគេ»។

ទន្ទឹមនិងនោះ សម្ព័ន្ធយុវជនឃុំតែងទៅសួរសុកទុក្ខ ជជែកលេង និងក្តាប់គោលបំណងប្រាថ្នាដើម្បីរួមដំណើរការជាមួយ Minh Nhật ទាំងការសិក្សា និងការរស់នៅផងដែរ។ ដូច្នេះហើយ ប្អូនមិនត្រឹមមានលក្ខណៈសម្ភារៈកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងមានទីបង្អែកសម្រាប់ខាងស្មារតីដើម្បីរឹងមាំជាងមុនក្នុងដំណើរការវិវឌ្ឍខ្លួន។ បណ្តាទង្វើទាំងនេះ ក៏បានផ្តល់នូវភាពកក់ក្តៅ ចិញ្ចឹមបីបាច់ព្រលឹង និងបណ្តុះបេះដូងដ៏ជាទីស្រលាញ់ចំពោះក្មេងប្រុសម្នាក់ដែលឆ្លាតវៃឧស្សាហ៍ព្យាយាម និងពោរពេញដោយឆន្ទៈយ៉ាងមុះមុតទៀតផង។

បណ្តា "បងៗចិញ្ចឹម" ជាមួយសំលៀកបំពាក់ព័ណ៌បៃតងតែងមកសួរសុខទុក្ខ​ ្ហតាប់យោបល់ និងរួមដំណើរការជាមួយ Minh Nhật ក្នុងការសិក្សារៀនសូត្រ និងការរស់នៅផងដែរ។

ប្អូន Phạm Minh Nhật បានរៀបរាប់ថា៖ «ប្អូនតែងស្រមៃចង់ក្លាយជាគ្រូពេទ្យម្នាក់ ដើម្បីព្យាបាលជំងឺជូនមនុស្សជាច្រើន ជាពិសេសអ្នកដែលមានជីវភាពជួបលំបាកដូចប្អូន។ ប៉ុន្តែគ្រួសារប្អូនក្រពេក ម្តាយធ្វើការយ៉ាងលំបាក ហើយប្អូនខ្លាចតែមិនអាចសម្រេចក្តីស្រមៃរបស់ខ្លួនបាននោះទេ។ ឥឡូវ បានបងៗសម្ព័ន្ធយុវជនទទួលយកចិញ្ចឹម ប្អូននឹងខិតខំព្យាយាមរៀនសូត្រឱ្យបានល្អ ដើម្បីឱ្យម្តាយ និងបងៗសម្ព័ន្ធយុវជនសប្បាយរីករាយដែលបានជួយចិញ្ចឹមមើលថែប្អូន»។

បងស្រី Nguyễn Thị Hồng Diễm លេខាសម្ព័ន្ធយុវជនឃុំ Vĩnh Phước បានឱ្យដឹង៖ “បច្ចុប្បន្ន ការឧបត្ថម្ភដល់ Minh Nhật ត្រូវបានដកចេញពីមូលនិធិនៃការចលនាសប្បុរសជន និងការចួលរួមជាវិភាគទានរបស់សម្ព័ន្ធយុវជនដែលស្ថិតក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធយុវជនឃុំ។ សម្ព័ន្ធយុវជនឃុំក៏កំពុងសកម្មចលនាដើម្បីបង្កើតប្រភពមូលនិធិទទួលចិញ្ចឹមបន្ថែមសម្រាប់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រ បង្កលក្ខណៈដើម្បីប្អូនៗលំនឹងទៅសាលាសម្រេចក្តីស្រមៃរបស់រៀងខ្លួន”។

ទម្រង់ “កូនចិញ្ចឹមរបស់សម្ព័ន្ធយុវជន” នៅឃុំ Vĩnh Phước បានពង្រីកតួនាទីជាអ្នកស្ម័គ្រចិត្តនៃសមាជិកសម្ព័ន្ធយុវជន រួមកម្លាំងជាមួយសហគមន៍ដើម្បីផ្តល់ការឧបត្ថម្ភខាងស្មារតី និងសម្ភារៈមួយចំនួន ដើម្បីឱ្យសិស្សក្រីក្រអាចបន្តសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការសិក្សារៀនសូត្រ៕

Thiên Hương - Nguyễn Linh

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

នាំយក "ទីផ្សារឌីជីថល" ទៅកាន់ទីផ្សារជនបទ

ដើម្បីបង្កើនល្បឿននៃដំណើរការផ្លាស់ប្តូរឌីជីថល ទម្រង់ "ទីផ្សារឌីជីថល" កំពុងបង្កើតរលកថ្មីមួយនៅតំបន់ជនបទនៃខេត្ត Cà Mau។ ការប្រើលេខកូដ QR សម្រាប់ទូទាត់ជំនួសឱ្យសាច់ប្រាក់មិនត្រឹមតែរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ខាងវិស័យសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាទំនើបឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

លំនៅឋាន «៣ រឹងមាំ» សម្រាប់ជនរួមជាតិ

មានគ្រួសារក្រ និងប្រកៀកបន្ទាត់ជាជនជាតិភាគតិចជាច្រើននៅឃុំ Khánh Hưng កំពុង ទទួលយកនូវក្តីសប្បាយរីករាយខណៈដែលមានលំនៅឋានថ្មី។ រាល់លំនៅឋាន «៣ រឹងមាំ » នីមួយៗមិនត្រឹមតែផ្តល់ទីជម្រកមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងបម្រើជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ ដើម្បីសន្សឹមៗឈានឡើងក្នុងការរស់នៅទៀតផង។ ជាមួយការប្តេជ្ញាចិត្តបញ្ចប់គម្រោងមុនកាលកំណត់ Khánh Hưng កំពុងបង្កើនល្បឿនដើម្បីលំនៅឋាននៃក្តីមេត្តាទាំងនេះឆាប់បានសម្រេច។

«បង្កើតស្នាដៃបន្ថែម» ដើម្បីរក្សាសន្តិសុខនៅមូលដ្ឋាន

ចាប់តាំងពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមក ប្រពៃណីចលនា ទូទាំងប្រជាជនការពារសន្តិសុខជាតិនៅលើភូមិសាស្ត្រខេត្តក៏បានបន្តអភិវឌ្ឍយ៉ាងសកម្មណាស់ដែរ។ បណ្តាទម្រង់ និងវិធីសាស្រ្តជាច្រើនដែលមានប្រសិទ្ធភាពបានទាញយកអត្ថប្រយោជន៍ពីកម្លាំងរបស់មហាជន ដោយបង្កើតឥរិយាបថសន្តិសុខប្រជាជនដ៏រឹងមាំនៅកម្រិតមូលដ្ឋានទៀតផង។

បន្តប្រពៃណី គិតគូរដល់មនុស្សជំនាន់មុន

ក្នុងសម័យសង្គ្រាមតស៊ូដ៏យូរអង្វែង ២ លើកប្រឆាំងនឹងអាណានិគម និងចក្រពត្តិនិយមឈ្លានពានទឹកដី Cà Mau គឺជាមូលដ្ឋានបដិវត្តន៍មួយដ៏អង់អាចក្លាហានក្នុងការតស៊ូប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមចំណែកដល់ជ័យជម្នះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១០៧៥ រំដោះប្រទេសជាតិ ឯកភាពទឹកដី។ ប្រវត្តិសាស្ត្រដ៏រុងរឿងនៃតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស ត្រូវបានត្បាញជាមួយនឹងការលះបង់កម្លាំងញើសឈាមរបស់បងប្រជាជនគ្រប់គ្រប់សម័យកាល ដើម្បីឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ រួមទាំងការលះបង់វីរភាពរបស់បងប្អូនជនជាតិភាគតិច និងសាសនានិកផងដែរ។