Thứ bảy, 29-8-26 02:30:24
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពរីករាយជាមួយលំនៅឋានថ្មី

Báo Cà Mau ប៉ុន្មានឆ្នាំកន្លង គ្រួសារ Khmer ជាច្រើននៅក្នុងឃុំ Vĩnh Phước បានទទួលយកនូវក្តីសប្បាយរីករាយនៃការតាំងទីលំនៅថ្មីដ៏ធំទូលាយ និងរឹងមាំ។ ផ្ទះទាំងនេះ ត្រូវបានសាងសង់ដោយផ្តោតលើកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម មិនត្រឹមតែជួយបងប្អូនប្រជាជនឱ្យមានស្ថិរភាពាងជីវិតរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងសម្តែងពីការយកចិត្តទុកដាក់ និងការចែករំលែករបស់រដ្ឋអំណាចភូមិភាគ និងសហគមន៍ អ្នកដែលជួបលំបាកផងដែរ។

អ្នកមីង Tăng Thị Kim Thanh រកប្រាក់ចិញ្ចឹមជីវិតដោយរបរហាន់ឆាយពៅនៅក្បែរផ្ទះដែលទើបនឹងសាងសង់ថ្មីរបស់ខ្លួន។

គ្រួសារអ្នកមីង​ Tăng Thị Kim Thanh នៅភូមិ Phước Thọ Tiền គឺជាករណីមួយក្នុងចំណោមករណីជួបការលំបាកខ្លាំងដែលទទួលបានការឧបត្ថម្ភលំនៅដ្ឋាន។ គ្មានដីផលិត ប៉ុន្មានឆ្នាំកន្លង អ្នកមីងរួមជាមួយស្វាមីរបស់ខ្លួនត្រូវចាកចេញពីស្រុកកំណើត​ដើម្បីទៅធ្វើការជាកម្មករនៅខេត្ត Trà Vinh។ ប្រាក់ចំណូលមិនស្ថិតស្ថេរ នៅឆ្នាំ ២០២០ ប្តីប្រពន្ធអ្នកមីងក៏បានត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ ហើយរស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោម។

ឆ្នាំ ២០២៣ ប្តីអ្នកមីងបានទទួលមរណភាព អ្នកមីងត្រូវរស់នៅជាមួយចៅពីរនាក់។ ដោយសារឈឺសន្លាក់ឆ្អឹង មិនអាចធ្វើការងារធ្ងន់បាន ប្រាក់ចំណូលប្រចាំថ្ងៃរបស់គាត់ពឹងផ្អែកតែលើការហាន់ឆាយពៅស៊ីឈ្នួលប៉ុណ្ណោះ ប្រាក់ដែលរកបានប្រចាំថ្ងៃត្រឹមតែរាប់សិបពាន់ដុងប៉ុណ្ណោះ។ ជីវភាពមានមុខខ្វះក្រោយ ធ្វើឱ្យការជួសជុលផ្ទះទ្រុឌទ្រោមរបស់ខ្លួនមិនអាចដំណើរការទៅរួច។ ដូច្នេះហើយ នៅពេលដែលរដ្ឋអំណាចភូមិភាគបានជំនួយឧបត្ថម្ភសាងសង់ផ្ទះថ្មីដោយសរុបតម្លៃទឹកប្រាក់ ៦០ នដុង អ្នកមីងមានក្តីសប្បាយរីករាយជាខ្លាំង ពីព្រោះបន្ទាប់ពីការលំបាកអស់រយៈកាលជាច្រើនឆ្នាំ ទីបំផុតអ្នកមីងក៏មានកន្លែងសម្រាប់រស់នៅសមរម្យល្អផងដែរ។

“ពីមុន ផ្ទះនេះពេលដែលមានភ្ញៀងធ្លាក់ធំម្តងៗក៏ត្រូវលេចគ្រប់ទីកន្លែង ខ្ញុំភ័យខ្លាចថាវានឹងដួលរលំបណ្តោយឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ចៅៗខ្ញុំទៀតផង។ ឥឡូវនេះ ជាមួយនឹងដំបូលដ៏រឹងមាំ វាមិនត្រឹមតែផ្តល់ទីជម្រកធានាសុវត្ថិភាពសម្រាប់ខ្ញុំ និងចៅៗរស់នៅប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងចិត្តបន្ថែមទៀតដើម្បីធ្វើការយ៉ាងលំបាក និងផ្គត់ផ្គង់អ្វីដែលប្រសើរជាងមុនសម្រាប់ខ្ញុំ”​ អ្នកមីង Thanh បានរៀបរាប់ដូច្នេះ។

គ្រួសារអ្នកមីង Bùi Thị Dọn នៅភូមិ Phước Thọ Hậu ជាគ្រួសារប្រកៀកបន្ទាត់ក្រ  ជីវភាពេរស់នៅជាពិសេសពឹងផ្អែកលើកម្លាំងពលកម្មស៊ីឈ្នួល។ ដូច្នេះ ប្តីប្រពន្ធគាត់មិនអាចមានសមត្ថភាពដើម្បីកែជួសជុលផ្ទះដែលទ្រុឌទ្រោមយ៉ាងខ្លាំងបាននោះឡើយ។ នៅដើមឆ្នាំ ២០២៥ អាស្រ័យការឧបត្ថម្ភរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Vĩnh Phước គ្រួសារអ្នកមីងក៏បានទទួលផ្ទះសាមគ្គីមួយខ្នង ដូច្នេះគ្រួសារអ្នកមីងក៏មានទីកន្លែងរស់នៅស្ថេរភាពផងដែរ។

យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Vĩnh Phước ការអនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ចាប់ពីឆ្នាំ២០២៥ រហូតមកទល់បច្ចុប្បន្ន ភូមិភាគបាឧបត្ថម្ភសាងសង់ និងជួសជុលផ្ទះចំនួន ៤៧ ខ្នងសម្រាប់គ្រួសារអ្នកអាស្រ័យផលគោលនយោបាយ និងគ្រួសារក្រីក្រ ព្រមទាំងគ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារជនជាតិភាគតិចនៅភូមិភាគ។

ទន្ទឹមនិងការឧបត្ថម្ភលំនៅដ្ឋាន រដ្ឋអំណាចភូមិភាគក៏បានចលនាអង្គការ និងសប្បុរសជនដើម្បីជំនួយឧបត្ថម្ភសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងដើមទុនសម្រាប់ចិញ្ចឹមជីវភាពគ្រួសារ ជួយបងប្អូនប្រជាជនឱ្យមានស្ថិរភាពក្នុងការរស់នៅ ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចជាសន្សឹមៗទៀតផង។

អ្នកមីង Bùi Thị Dọn បោសសម្អាត និងរៀបចំតុបតែងផ្ទះថ្មីរបស់ខ្លួន។

លោក Trần Văn Mãnh អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Vĩnh Phước បានមានប្រសាសន៍ថា៖ “នៅពេលខាងមុខ ភូមិភាគនឹងបន្តសម្របសម្រួលការពិនិត្យឡើងវិញចំពោះគ្រួសារជនរួមជាតិ Khmer ដែលជួបលំបាកផ្នែកខាងលំនៅដ្ឋាន ជាពិសេសគ្រួសារដែលមានផ្ទះទ្រុឌទ្រោម ឬខូចខាត ដើម្បីចលនាទឹកចិត្តសប្បុរសជនឱ្យឧបត្ថម្ភសាងសង់ផ្ទះថ្មីដើម្បីជួយបងប្អូនប្រជាជនមានលក្ខណៈរស់នៅស្ថិរភាព”។

សម្រាប់ផ្ទះថ្មីទាំងនេះមិនត្រឹមតែបានផ្តល់លំនៅដ្ឋានធានាសុវត្ថិភាព និងស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតទំនុកចិត្តសម្រាប់បងប្អូនប្រជាជន Khmer ឱ្យជំនះការលំបាក និងខិតខំដើម្បីជីវិតកាន់តែប្រសើរឡើង។ នៅក្នុងផ្ទះទើបសាងសង់ឡើងដោយក្តីមេត្តាករុណា មិនត្រឹមតែជាសេចក្តីរីករាយនៃការមានទីជម្រកដ៏សមរម្យប៉ុណ្ណោះទេ ថែមទាំងជាក្តីស្រមៃ និងការចែករំលែករបស់សហគមន៍ចំពោះអ្នកដែលខ្វះខាតទៀត៕

Tú Quyên - Trường Giang

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

នាំយក "ទីផ្សារឌីជីថល" ទៅកាន់ទីផ្សារជនបទ

ដើម្បីបង្កើនល្បឿននៃដំណើរការផ្លាស់ប្តូរឌីជីថល ទម្រង់ "ទីផ្សារឌីជីថល" កំពុងបង្កើតរលកថ្មីមួយនៅតំបន់ជនបទនៃខេត្ត Cà Mau។ ការប្រើលេខកូដ QR សម្រាប់ទូទាត់ជំនួសឱ្យសាច់ប្រាក់មិនត្រឹមតែរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ខាងវិស័យសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាទំនើបឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

លំនៅឋាន «៣ រឹងមាំ» សម្រាប់ជនរួមជាតិ

មានគ្រួសារក្រ និងប្រកៀកបន្ទាត់ជាជនជាតិភាគតិចជាច្រើននៅឃុំ Khánh Hưng កំពុង ទទួលយកនូវក្តីសប្បាយរីករាយខណៈដែលមានលំនៅឋានថ្មី។ រាល់លំនៅឋាន «៣ រឹងមាំ » នីមួយៗមិនត្រឹមតែផ្តល់ទីជម្រកមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងបម្រើជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ ដើម្បីសន្សឹមៗឈានឡើងក្នុងការរស់នៅទៀតផង។ ជាមួយការប្តេជ្ញាចិត្តបញ្ចប់គម្រោងមុនកាលកំណត់ Khánh Hưng កំពុងបង្កើនល្បឿនដើម្បីលំនៅឋាននៃក្តីមេត្តាទាំងនេះឆាប់បានសម្រេច។

«បង្កើតស្នាដៃបន្ថែម» ដើម្បីរក្សាសន្តិសុខនៅមូលដ្ឋាន

ចាប់តាំងពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមក ប្រពៃណីចលនា ទូទាំងប្រជាជនការពារសន្តិសុខជាតិនៅលើភូមិសាស្ត្រខេត្តក៏បានបន្តអភិវឌ្ឍយ៉ាងសកម្មណាស់ដែរ។ បណ្តាទម្រង់ និងវិធីសាស្រ្តជាច្រើនដែលមានប្រសិទ្ធភាពបានទាញយកអត្ថប្រយោជន៍ពីកម្លាំងរបស់មហាជន ដោយបង្កើតឥរិយាបថសន្តិសុខប្រជាជនដ៏រឹងមាំនៅកម្រិតមូលដ្ឋានទៀតផង។

បន្តប្រពៃណី គិតគូរដល់មនុស្សជំនាន់មុន

ក្នុងសម័យសង្គ្រាមតស៊ូដ៏យូរអង្វែង ២ លើកប្រឆាំងនឹងអាណានិគម និងចក្រពត្តិនិយមឈ្លានពានទឹកដី Cà Mau គឺជាមូលដ្ឋានបដិវត្តន៍មួយដ៏អង់អាចក្លាហានក្នុងការតស៊ូប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមចំណែកដល់ជ័យជម្នះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១០៧៥ រំដោះប្រទេសជាតិ ឯកភាពទឹកដី។ ប្រវត្តិសាស្ត្រដ៏រុងរឿងនៃតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស ត្រូវបានត្បាញជាមួយនឹងការលះបង់កម្លាំងញើសឈាមរបស់បងប្រជាជនគ្រប់គ្រប់សម័យកាល ដើម្បីឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ រួមទាំងការលះបង់វីរភាពរបស់បងប្អូនជនជាតិភាគតិច និងសាសនានិកផងដែរ។