Thứ bảy, 29-8-26 02:30:25
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភូមិស្រុកទំនើប ពោរពេញដោយអត្តសញ្ញាណ

Báo Cà Mau ស្របតាមការអភិវឌ្ឍរបស់ខេត្ត តំបន់ដែលមានប្រជាជនខ្មែរស់នៅរច្រើនកំពុងមានការផ្លាស់ប្តូរយ៉ាងសកម្ម។ សម្រស់ភូមិស្រុកមួយថ្ងៃកាន់តែមានភាពទំនើប ស៊ីវិល័យ និងប្រកបដោយអត្តសញ្ញាណជាតិ។

ពិធីប្រណាំងទូក.ងលើកទី ១ ដែលត្រូវបានឃុំ Phước Long ចាត់តាំងបន្ទាប់ពីការរួមបញ្ចូលខេត្ត។

ភូមិស្រុកផ្លាស់ថ្មី

បន្ទាប់ពីការរៀបចំឡើងវិញនូវរដ្ឋបាល ឃុំ Phước Long មានគ្រួសារ Khmer ជាង ៦៤០ គ្រួសារ ស្រូបអត្រាជិត ៦% នៃចំនួនប្រជាជនសរុបទូទាំងឃុំ ប្រមូលផ្តុំច្រើនតាមបណ្តាភូមិ៖ Vĩnh Lộc, Vĩnh Phú B និង Long Đức។ ក្នុងដំណើរឆ្ពោះទៅរកការកសាងសង្កាត់ស៊ីវិល័យ និងទំនើប ឃុំក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍតំបន់ដែលមានប្រជាជនខ្មែររស់នៅច្រើនកុះករ។ ឆ្នាំ ២០២៦ ឃុំ Phước Long បានរៀបចំសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយសរុបថវិកាចំនួន ៥,៦ ពាន់លានដុង។ ទន្ទឹមនិងនោះ បណ្តាគណៈផ្នែក អង្គការមហាជនជាទូទៅតែងសកម្មជំនួយឧបត្ថម្ភសាងសង់ផ្ទះមេត្តាធម៌ និងប្រព័ន្ធអគ្គិសនីបំភ្លឺនៅតាមតំបន់ប្រជុំជន ជួយបងប្អូនជនរួមជាតិ Khmer មានទីលំនៅសមរម្យ ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ទៀតផង។

លោក Trần Anh Khiêm អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phước Long បានមានប្រសាសន៍ថា៖ “ក្នុងរយៈពេលថ្មីៗនេះ មូលដ្ឋានតែងផ្តល់អាទិភាពដល់ធនធានវិនិយោគសម្រាប់តំបន់ដែលមានប្រជាជន Khmer រស់នៅច្រើន។ នេះរួមបញ្ចូលទាំងការផ្តោតលើបញ្ហាសំខាន់ៗដូចជា៖ ការដឹកជញ្ជូន លំនៅដ្ឋាន ទឹកស្អាតប្រើប្រាស់ និងការផ្ទេរបច្ចេកវិទ្យា ក្នុងគោលបំណងលើកកម្ពស់គុណភាពរស់នៅរបស់បងប្អូនប្រជាជន និងអភិវឌ្ឍតំបន់ជនបទរីកចម្រើន និងទំនើប”។

ស្រដៀងគ្នានេះដែរ សម្រស់ជនបទឃុំ Hưng Hội កាន់តែមានភាពទាក់ទាញ ដោយសារការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលមូលដ្ឋាន និងប្រជាជន។ ផ្លូវជាច្រើននៅភូមិ Cái Giá និងនឿកមាំង ត្រូវបានធ្វើឱ្យប្រសើរឡើង និងពង្រីកតាមរយៈទម្រង់ “រដ្ឋ និងប្រជាជនរួមគ្នាធ្វើ” ធ្វើឱ្យផ្ទាំងគំនូរជនបទភ្លឺស្វាង ឆ្លើយតបតម្រូវការដឹកជញ្ជូន និងពាណិជ្ជកម្មរបស់ប្រជាជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

ប្អូនៗយុវេជន Khmer រួមគ្នាថែរក្សារបាំប្រពៃណីក្នុងឱកាសបុណ្យទាន។

រក្សាការពារព្រលឹងស្នូលរបស់ភូមិស្រុក

ក្នុងនិន្នាការនៃការធ្វើសមាហរណកម្ម និងការអភិវឌ្ឍទម្រង់វប្បធម៌បែបទំនើប ការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។ ក្នុងតួនាទីជា «ស្ថាប័នវប្បធម៌» របស់សហគមន៍ វត្តអារាម Khmer ទាំងឡាយមិនត្រឹមតែជាកន្លែងសម្រាប់សកម្មភាពសាសនាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សភាសា សិល្បៈ និងបណ្តាលក្ខណៈដ៏ពិសេសសម្រាប់ផ្នែកខាងវប្បធម៌ដ៏ល្អផូរផង់របស់បងប្អូនជនរួមជាតិផងដែរ។

ក្នុងថ្ងៃបុណ្យទានប្រពៃណីម្តងៗ នៅតាមវត្ត Khmer ជាច្រើន ដូចជា៖​ វត្តខ្វែងបបែលកណ្តាល(Cái Giá Giữa) ខ្វែងបបែលចាស់ (Cái Giá) ឃុំ Hưng Hội វត្តព្រែកជ្រៅ (Xiêm Cán) សង្កាត់ Hiệp Thành វត្តខ្វែងដង្ហិត (Đìa Muồng) ឃុំ Phước Long វត្តក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc… សុទ្ធតែមានភាពអឹកធឹកក្នុងការរៀបចំសកម្មភាពជាច្រើន រួមទាំងការប្រណាំងទូក.ង សម្តែងសិល្បៈ និងសំលៀកបំពាក់ប្រពៃណី លេងល្បែងប្រជាប្រិយ។ល។ ដើម្បីរក្សាភាពរស់រវើកនៃវប្បធម៌ប្រពៃណី។ ក្នុងរដូវវិស្សមកាល វត្តអារាមជាច្រើនបានក្លាយជាសាលារៀនឥតគិតប្រាក់ មានទាំងបង្រៀនអក្ខរកម្ម និងរបាំជូនប្អូនៗកុមារជនជាតិភាគតិច រួមចំណែកដល់ការអប់រំស្មារតីមោទនភាព ឆន្ទៈ និងការទទួលខុសត្រូវក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌សម្រាប់យុវជនជំនាន់ក្រោយ។

ព្រះឧបជ្ឈាយ៍ Tăng Sà Vong ព្រះចៅអធិការវត្តខ្វែងបបែលចាស់ មានថេរដីការថា៖ “វប្បធម៌គឺជាព្រលឹងនៃភូមិស្រុក ដូច្នេះវត្តអារាមនីមួយៗ រួមទាំងពុទ្ធបរិស័ទគ្រប់រូបតែងរួបគ្នាថែរក្សា និងអភិរក្សយ៉ាងណាឱ្យមានការសមស្របតាមច្បាប់ និងការអភិវឌ្ឍសង្គមសម័យទំនើប។ ពីព្រោះការអភិរក្សវប្បធម៌មិនមែនគ្រាន់តែជាការថែរក្សាតម្លៃចាស់ៗនោះទេ ថែមទាំងបង្កើតការលើកទឹកចិត្តខាងវិញ្ញាណដើម្បីធ្វើការរួមគ្នាសម្រាប់ការអភិវឌ្ឍភូមិស្រុកប្រកបដោយចីរភាពផងដែរ”។

ការរួមបញ្ចូលគ្នាដ៏សុខដុមរមនានៃការអភិវឌ្ឍជនបទសម័យទំនើបជាមួយនឹងការអភិរក្សវប្បធម៌ប្រពៃណីបានបង្កើតមុខមាត់ថ្មីសម្រាប់ភូមិស្រុក។ ផ្តើមពីនោះ បង្កើតបានជាមូលដ្ឋានសម្រាប់កែលម្អគុណភាពរស់នៅរបស់ប្រជាជន រួមចំណែកដល់ការពង្រឹងទេសភាពវប្បធម៌ជនជាតិនៅលើមាតុភូមិខេត្ត Cà Mau៕

Hữu Thọ

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

នាំយក "ទីផ្សារឌីជីថល" ទៅកាន់ទីផ្សារជនបទ

ដើម្បីបង្កើនល្បឿននៃដំណើរការផ្លាស់ប្តូរឌីជីថល ទម្រង់ "ទីផ្សារឌីជីថល" កំពុងបង្កើតរលកថ្មីមួយនៅតំបន់ជនបទនៃខេត្ត Cà Mau។ ការប្រើលេខកូដ QR សម្រាប់ទូទាត់ជំនួសឱ្យសាច់ប្រាក់មិនត្រឹមតែរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ខាងវិស័យសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាទំនើបឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

លំនៅឋាន «៣ រឹងមាំ» សម្រាប់ជនរួមជាតិ

មានគ្រួសារក្រ និងប្រកៀកបន្ទាត់ជាជនជាតិភាគតិចជាច្រើននៅឃុំ Khánh Hưng កំពុង ទទួលយកនូវក្តីសប្បាយរីករាយខណៈដែលមានលំនៅឋានថ្មី។ រាល់លំនៅឋាន «៣ រឹងមាំ » នីមួយៗមិនត្រឹមតែផ្តល់ទីជម្រកមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងបម្រើជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ ដើម្បីសន្សឹមៗឈានឡើងក្នុងការរស់នៅទៀតផង។ ជាមួយការប្តេជ្ញាចិត្តបញ្ចប់គម្រោងមុនកាលកំណត់ Khánh Hưng កំពុងបង្កើនល្បឿនដើម្បីលំនៅឋាននៃក្តីមេត្តាទាំងនេះឆាប់បានសម្រេច។

«បង្កើតស្នាដៃបន្ថែម» ដើម្បីរក្សាសន្តិសុខនៅមូលដ្ឋាន

ចាប់តាំងពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមក ប្រពៃណីចលនា ទូទាំងប្រជាជនការពារសន្តិសុខជាតិនៅលើភូមិសាស្ត្រខេត្តក៏បានបន្តអភិវឌ្ឍយ៉ាងសកម្មណាស់ដែរ។ បណ្តាទម្រង់ និងវិធីសាស្រ្តជាច្រើនដែលមានប្រសិទ្ធភាពបានទាញយកអត្ថប្រយោជន៍ពីកម្លាំងរបស់មហាជន ដោយបង្កើតឥរិយាបថសន្តិសុខប្រជាជនដ៏រឹងមាំនៅកម្រិតមូលដ្ឋានទៀតផង។

បន្តប្រពៃណី គិតគូរដល់មនុស្សជំនាន់មុន

ក្នុងសម័យសង្គ្រាមតស៊ូដ៏យូរអង្វែង ២ លើកប្រឆាំងនឹងអាណានិគម និងចក្រពត្តិនិយមឈ្លានពានទឹកដី Cà Mau គឺជាមូលដ្ឋានបដិវត្តន៍មួយដ៏អង់អាចក្លាហានក្នុងការតស៊ូប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមចំណែកដល់ជ័យជម្នះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១០៧៥ រំដោះប្រទេសជាតិ ឯកភាពទឹកដី។ ប្រវត្តិសាស្ត្រដ៏រុងរឿងនៃតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស ត្រូវបានត្បាញជាមួយនឹងការលះបង់កម្លាំងញើសឈាមរបស់បងប្រជាជនគ្រប់គ្រប់សម័យកាល ដើម្បីឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ រួមទាំងការលះបង់វីរភាពរបស់បងប្អូនជនជាតិភាគតិច និងសាសនានិកផងដែរ។