Thứ bảy, 29-8-26 02:30:32
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កក់ក្តៅនៃចំណងមិត្តភាពរវាងកងទ័ពនឹងប្រជាជនតំបន់ព្រំដែន

Báo Cà Mau ផ្តើមពីកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម រហូតដល់ការឧបត្ថម្ភលំនៅដ្ឋានសម្រាប់គ្រួសារអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ល។ រយៈពេលកន្លង កម្មាភិបាល យុទ្ធជនកងកម្លាំងការពារព្រំដែនសមុទ្រ Cà Mau តែងសកម្មចលនាបណ្តាប្រភពធនធានដើម្បីសាងសង់ផ្ទះមេត្តាធម៌ជូនមាមីងបងប្អូនក្រីក្រនៅតាមតំបន់ព្រំដែនសមុទ្រ។ បណ្តា "លំនៅឋានដ៏កក់ក្តៅនៃតំបន់ព្រំដែន" ទាំងនេះមិនត្រឹមតែជួយប្រជាជនឱ្យមានលក្ខណៈតាំងទីលំនៅប៉ុណ្ណោះទេ ថែមទាំងបង្កើនចំណងមិត្តភាពរវាងកងទ័ព និងប្រជាជននៅតំបន់ជួរមុខនៃមាតុភូមិកាន់តែកក់ក្តៅផងដែរ។

ប៉ុស្តិ៍ការពារព្រំដែនខាញ់ហូយសហការជាមួយគណៈកម្មាធិការប្រជាជនឃុំខាញ់ឡឹម ផ្តើមពិធីបើកការដ្ឋានសាងសង់ផ្ទះមហាសាមគ្គីជូនគ្រួសារលោក ផានវុំាងគីម នៅភូមិលេខ ២៥ ឃុំខាញ់ឡឹម។

ជារៀងរាល់ឆ្នាំ កងកម្លាំងការពារព្រំដែនបានចលនាវ្រភពធនធានដើម្បីសង់ផ្ទះមេត្តាធម៌ជាច្រើនខ្នងសម្រាប់មាមីងបងប្អូនតំបន់ព្រំដែនសមុទ្រ។ ថ្មីៗនេះដែរ ប៉ុស្តិ៍ការពារព្រំដែន Nhà Mát បានផ្តើមសាងសង់ផ្ទះពីរខ្នងជូនគ្រួសារអ្នកមីង Lý Thị Út អនុសង្កាត់ Nhà Mát និងគ្រួសារលោក Phan Ngọc Khôn ភូមិ Giồng Giữa សង្កាត់ Hiệp Thành ដោយសរុបថវិកា ៦០ លានដុងសម្រាប់ផ្ទះមួយខ្នង។ ក្នុងពេលជាមួយគ្នានេះដែរ ប៉ុស្តិ៍ការពារព្រំដែន Khánh Hội ក៏បានសហការផ្តើមសាងសង់ផ្ទះថ្មីមួយខ្នងជូនគ្រួសារលោក Phan Văn Kiếm ឃុំ Khánh Lâm ផងដែរ។ «លំនៅឋានដ៏កក់ក្តៅនៃតំបន់​ព្រំដែន» គឺជាទីបង្អែកសម្រាប់បងប្អូនប្រជាជនតាំងទីលំនៅឋាន និងអភិវឌ្ឍសេដ្ឋកិច្ច។

លោក Phan Văn Kiếm បានចែករំលែកដោយក្តីរីករាយថា៖ «ពីមុន ផ្ទះរបស់ខ្ញុំសង់ជាបណ្ដោះអាសន្នប៉ុណ្ណោះ ដោយដំបូលប្រក់ស្លឹក និងសរសឈើធម្មតាមានស្រាប់ក្នុងស្រុក ហើយរយៈពេលយូរៗទៅវាកាន់តែទ្រុឌទ្រោម ខ្ញុំក៏គ្មានប្រាក់ដើម្បីកែជួសជុលនោះដែរ។ ឥឡូវនេះ បានកងកម្លាំងការពារព្រំដែនសមុទ្រជំនួយឧបត្ថម្ភទឹកប្រាក់ ៦០ លានដុង សម្រាប់សង់ផ្ទះថ្មី គ្រួសារខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រមទាំងសូមអរគុណចំពោះការយកចិត្តទុកដាក់របស់កងទ័បការពារព្រំដែន»។

មិនត្រឹមដោយឡែកចំពោះគ្រួសារលោក Kiếm នោះងទេ។ គ្រួសារជាច្រើនដទៃទៀតដែលជួបការលំបាកលើភូមិសាស្ត្រឃុំ Khánh Lâm ក៏ត្រូវបានកម្មាភិបាល យុទ្ធជនបុ៉ស្តិ៍ការពារព្រំ Khánh Hội ផ្តើមចលនាដើម្បីសាងសង់ផ្ទះថ្មី និងកែជួសជុលផ្ទះទ្រុឌទ្រោមផងដែរ។ ផ្តើមពីនោះ រួមជាមួយរដ្ឋអំណាចភូមិភាគគិតគូរយ៉ាងល្អជូនមាមីងបងប្អូនប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរព្រំដែនសមុទ្រ។

លោក Trần Công Mười អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Lâm បានចែករំលែកថា៖ «ដើម្បីគិតគូរជូនគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយ ចាប់តាំងពីដើមឆ្នាំរហូតមក ឃុំបានគៀរគរសប្បុរសជន និងអ្នកឧបត្ថម្ភទាំងក្នុង និងក្រៅខេត្ត ដើម្បីជំនួយឧបត្ថម្ភខាងលំនៅដ្ឋាន។ រហូតមកដល់បច្ចុប្បន្ន ឃុំបានសាងសង់ផ្ទះថ្មីចំនួន ១៥ ខ្នង ដែលក្នុងនោះគណៈកម្មាធិការប្រជាជនឃុំបានសហការជាមួយប៉ុស្តិ៍ការពារព្រំដែនខា Khánh Hội ធ្វើការពិនិត្យជាក់ស្តែង និងសង់ផ្ទះមួយខ្នងសម្រាប់គ្រួសារក្រមានទីលំនៅនឹងនរ និងមានលក្ខណៈឈានឡើងក្នុងការរស់នៅផងដែរ”។

ដើម្បីធានាគោលនយោបាយឧបត្ថម្ភមានប្រសិទ្ធភាព ស៊ីជម្រៅ និងត្រឹមត្រូវចំពោះមុខសញ្ញានីមួយៗ ប៉ុស្តិ៍ការពារព្រំដែន Khánh Hội បានម្ចាស់ការសម្របសម្រួលយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ ដើម្បីពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវគ្រួសារដែលជួបការលំបាក ដោយធានាថាផ្ទះនីមួយៗត្រូវបានផ្តល់ជូនយ៉ាងទាន់ពេលវេលា។

ប៉ុស្តិ៍ការពារព្រំដែន Nhà Mát សហការជាមួយសម្ព័ន្ធយុវជនសង្កាត់ Hiệp Thành លើកធារផ្ទះជូនគ្រួសារលោក Phan Ngọc Khôn នៅអនុសង្កាត់ Giồng Giữa សង្កាត់ Hiệp Thành ។

វរសេនីយ៍ទោ Đinh Thanh Hải ប្រធានមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន Khánh Hội នៃឃុំ Khánh Lâm បានឱ្យដឹង៖ “ថ្មីៗនេះ ប៉ុស្តិ៍ការពារព្រំដែនខាញ់ហូយ បានសហការជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ ស្ទង់មើលករណីលំបាកមួយចំនួនលើភូមិសាស្ត្រ ដើម្បីផ្តល់ការឧបត្ថម្ភ។ ក្នុងនោះមានការឧត្ថម្ភសាងសង់ផ្ទះ ផ្តល់អំណោយសម្ភារៈផ្សេងៗក្នុងឱកាសបុណ្យទានធំៗប្រចាំឆ្នាំ។ល។ ជួយគ្រួសារជាច្រើនដែលជួបលំបាកលំនឹងជីវផាពរស់នៅ និងកាន់តែរឹតបន្តឹងចំណងសាមគ្គីមិត្តភាពរវាងកងទ័ព និងប្រជាជននៅតំបន់ជួរមុខនៃមាតុភូមិ”។

បណ្តា “លំនៅឋានដ៏កក់ក្តៅនៃតំបន់ព្រំដែន” នៅតាមបណ្តោយព្រំដែនឆ្នេរសមុទ្រ Cà Mau មិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភក្តីភាព មនោសញ្ចេតនា និងការទទួលខុសត្រូវរបស់ទាហានស្លៀកពាក់ឯកសណ្ឋានពណ៌បៃតងចំពោះបងប្អូនប្រជាជនផងដែរ។ បណ្តាផ្ទះនីមួយៗដែលបានសាងសង់ ក៏បានអុជបំភ្លឺនូវពន្លឺពោរពេញដោយភាពកក់ក្តៅសម្រាប់កងទ័ព និងប្រជាចនតំបន់ព្រំដែនផងដែរ។ មនោសញ្ចេតនានេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រជាជនលំនឹងស្មារតីច្បាមសមុទ្រ និងរួមដំណើរការជាមួយកងកម្លាំងការពារព្រំដែនពង្រឹងសន្តិសុខការពារជាតិយ៉ាងរឹងមាំ៕

Thuỳ Liên

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

នាំយក "ទីផ្សារឌីជីថល" ទៅកាន់ទីផ្សារជនបទ

ដើម្បីបង្កើនល្បឿននៃដំណើរការផ្លាស់ប្តូរឌីជីថល ទម្រង់ "ទីផ្សារឌីជីថល" កំពុងបង្កើតរលកថ្មីមួយនៅតំបន់ជនបទនៃខេត្ត Cà Mau។ ការប្រើលេខកូដ QR សម្រាប់ទូទាត់ជំនួសឱ្យសាច់ប្រាក់មិនត្រឹមតែរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ខាងវិស័យសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាទំនើបឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

លំនៅឋាន «៣ រឹងមាំ» សម្រាប់ជនរួមជាតិ

មានគ្រួសារក្រ និងប្រកៀកបន្ទាត់ជាជនជាតិភាគតិចជាច្រើននៅឃុំ Khánh Hưng កំពុង ទទួលយកនូវក្តីសប្បាយរីករាយខណៈដែលមានលំនៅឋានថ្មី។ រាល់លំនៅឋាន «៣ រឹងមាំ » នីមួយៗមិនត្រឹមតែផ្តល់ទីជម្រកមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងបម្រើជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ ដើម្បីសន្សឹមៗឈានឡើងក្នុងការរស់នៅទៀតផង។ ជាមួយការប្តេជ្ញាចិត្តបញ្ចប់គម្រោងមុនកាលកំណត់ Khánh Hưng កំពុងបង្កើនល្បឿនដើម្បីលំនៅឋាននៃក្តីមេត្តាទាំងនេះឆាប់បានសម្រេច។

«បង្កើតស្នាដៃបន្ថែម» ដើម្បីរក្សាសន្តិសុខនៅមូលដ្ឋាន

ចាប់តាំងពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមក ប្រពៃណីចលនា ទូទាំងប្រជាជនការពារសន្តិសុខជាតិនៅលើភូមិសាស្ត្រខេត្តក៏បានបន្តអភិវឌ្ឍយ៉ាងសកម្មណាស់ដែរ។ បណ្តាទម្រង់ និងវិធីសាស្រ្តជាច្រើនដែលមានប្រសិទ្ធភាពបានទាញយកអត្ថប្រយោជន៍ពីកម្លាំងរបស់មហាជន ដោយបង្កើតឥរិយាបថសន្តិសុខប្រជាជនដ៏រឹងមាំនៅកម្រិតមូលដ្ឋានទៀតផង។

បន្តប្រពៃណី គិតគូរដល់មនុស្សជំនាន់មុន

ក្នុងសម័យសង្គ្រាមតស៊ូដ៏យូរអង្វែង ២ លើកប្រឆាំងនឹងអាណានិគម និងចក្រពត្តិនិយមឈ្លានពានទឹកដី Cà Mau គឺជាមូលដ្ឋានបដិវត្តន៍មួយដ៏អង់អាចក្លាហានក្នុងការតស៊ូប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមចំណែកដល់ជ័យជម្នះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១០៧៥ រំដោះប្រទេសជាតិ ឯកភាពទឹកដី។ ប្រវត្តិសាស្ត្រដ៏រុងរឿងនៃតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស ត្រូវបានត្បាញជាមួយនឹងការលះបង់កម្លាំងញើសឈាមរបស់បងប្រជាជនគ្រប់គ្រប់សម័យកាល ដើម្បីឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ រួមទាំងការលះបង់វីរភាពរបស់បងប្អូនជនជាតិភាគតិច និងសាសនានិកផងដែរ។