Thứ bảy, 29-8-26 05:03:59
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពនៃការងារជនជាតិបន្ទាប់ពីការរួមបញ្ចូលគ្នា

Báo Cà Mau បន្ទាប់រយៈពេល ១ ឆ្នាំនៃការរួមបញ្ចូលខេត្ត និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ ការផ្លាស់ប្តូរវិជ្ជមានសម្រាប់កិច្ចការងារជនជាតិនៅ Cà Mau មួយថ្ងៃកាន់តែច្បាស់ឡើង។ បណ្តាគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គ្រឹត្យច្បាប់របស់រដ្ឋចំពោះបងប្អូនជនរួមជាតិភាគតិចកំពុងត្រូវបានអនុវត្តតាមរយៈគម្រោងជាក់ស្តែង និងទម្រង់ប្រកបដោយប្រសិទ្ធភាព និងច្នៃប្រតិដ្ឋថ្មីក្នុងការបម្រើប្រជាជន។

បន្ទាប់រយៈពេល ១ ឆ្នាំនៃការរួមបញ្ចូលខេត្ត បណ្តាការផ្លាស់ប្តូរដ៏សកម្មក្នុងជីវភាពរស់នៅដែលនាំមកនូវទំនុកចិត្តសម្រាប់បងប្អូនជនរួមជាតិភាគតិចចំពោះរដ្ឋអំណាចភូមិភាគ។

នៅឃុំ Hưng Hội ជាភូមិភាគដែលមានប្រជាជន Khmer រស់នៅច្រើន ការដាក់ពង្រាយកម្មាភិបាលជាជនជាតិភាគតិចដើម្បីទទួល ណែនាំ និងដំណើរការនីតិវិធីរដ្ឋបាលបានលុបបំបាត់ឧបសគ្គខាងភាសា ទំនៀមទម្លាប់ប្រពៃណី ជួយបងប្អូនប្រជាជនកាន់តែងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ។

យោងតាមលោកស្រី Nguyễn Thị Thanh Thuỷ នាយិកាមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ Hưng Hội កម្មាភិបាលជាជាតិភាគតិចមិនត្រឹមតែដោះស្រាយជំនាញប៉ុណ្ណោះទេ ថែមទាំងផ្តល់ការឧបត្ថម្ភខាងបកប្រែនៅពេលចាំបាច់ផងដែរ។ ដូច្នេះហើយ បងប្អូនជនរួមជាតិភាគតិច ជាពិសេសមនុស្សចាស់ អាចបំពេញនីតិវិធីរដ្ឋបាលបានយ៉ាងងាយស្រួល។ អត្រានៃការដាក់ពាក្យតាមអ៊ីនធឺណិតនៅថ្នាក់មូលដ្ឋានបានកើនឡើងពី ៨៨,៤៨% នៅចុងឆ្នាំ ២០២៥ ដល់ ៩៩.៩៥% ក្នុងខែមិថុនា ឆ្នាំ២០២៦។ លទ្ធផលនេះបង្ហាញថា កំណែទម្រង់រដ្ឋបាលមិនត្រឹមតែអំពីការច្នៃប្រតិដ្ឋនៃដំណើរការប៉ុណ្ណោះទេ ថែមទាំងស្តីពីការច្នៃប្រតិដ្ឋវិធីដែលសេវាកម្មត្រូវបានផ្តល់ជូន ដោយនាំរដ្ឋាភិបាលឱ្យកាន់តែខិតជិតប្រជាជន ដើម្បីឱ្យគោលនយោបាយទៅដល់សហគមន៍ជនជាតិភាគតិចយ៉ាងពិតប្រាកដ។

បង Sơn Quang Bình នៅភូមិ Năm Căn បានឱ្យដឹង៖ បន្ទាប់ពីការរួមបញ្ចូលគ្នា គ្រួសារបងទទួលបានការឧបត្ថម្ភផ្នែកលំនៅដ្ឋាន បង្កលក្ខណៈសម្រាប់ការផ្លាស់ប្តូរជីវភាពរស់នៅ ឈានឡើងលំនឹងជីវភាពជាសន្សឹមៗ និងរួចចាកពីភាពក្រីក្រទៀតផង។ ទន្ទឹមនិងនោះ ការដោះស្រាយនីតិវិធីរដ្ឋបាលកាន់តែមានភាពងាយស្រួល ដោយសារប្រជាជនតែងតែទទួលបានការណែនាំដ៏យកចិត្តទុកដាក់ពីកម្មាភិបាលមូលភូមិភាគ។

ដើម្បីប្រមូលផ្តុំប្រភពធនធានវិនិយោគប្រកបដោយប្រសិទ្ធភាព ខេត្ត Cà Mau បានអនុម័តបញ្ជីឃុំចំនួន ១២ ឃុំនៃតំបន់ជនជាតិភាគតិចសម្រាប់រយៈពេល ២០២៦-២០៣០ រួមទាំងឃុំចំនួន ៧ ដែលស្ថិតក្នុងតំបន់ III ឃុំចំនួន ៣ ស្ថិតក្នុងតំបន់ II និងឃុំចំនួន ២ ដែលស្ថិតក្នុងតំបន់ I ។ នេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអនុវត្តគោលនយោបាយជនជាតិភាគតិច  និងការកាត់បន្ថយភាពក្រីក្រ សន្តិសុខសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលសមស្របទៅនឹងតំបន់នីមួយៗ។

បច្ចុប្បន្ននេះ ក្នុងចំណោមគ្រួសារជនជាតិភាគតិចជាង ៣៥.៦០០ គ្រួសារជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត និងគ្រួសារក្រស្រូបអត្រាត្រឹមតែ ២,០៥% ចំណែកគ្រួសារប្រកៀកបន្ទាត់ក្រវិញនូវត្រឹម ៣,១៧% ប៉ុណ្ណោះ។ តួលេខទាំងនេះបានបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយក្នុងការថែទាំ និងការឧបត្ថម្ភបងប្អូនជនជាតិភាគតិចក្នុងរយៈពេលជាច្រើនឆ្នាំមកហើយដែរ។

ផ្តោតលើលទ្ធផលដែលសម្រេចបាន នៅចុងឆ្នាំ២០២៥ ខេត្ត Cà Mau បានចេញផែនការលេខ ០២៦២ ដើម្បីអនុវត្តយុទ្ធសាស្ត្រកិច្ចការជនជាតិសម្រាប់រយៈពេល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥ និងផែនការលេខ ០២៧០ ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់រយៈពេល ២០២៦-២០៣០។ ចំណុចសំខាន់គឺការអភិវឌ្ឍដ៏ទូលំទូលាយ និងប្រកបដោយចីរភាពនៃតំបន់ជនជាតិភាគតិច បង្រួមគម្លាតនៃប្រាក់ចំណូល ជីវភាពរស់នៅ និងការទទួលបានសេវាសង្គម និងក្នុងពេលដំណាលគ្នាលើកកម្ពស់ការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ព្រមទាំងរក្សាអត្តសញ្ញាណវប្បធម៌ និងពង្រឹងចំណងសាមគ្គីទូទាំងជនជាតិ។ ដល់ឆ្នាំ២០៣០ ខេត្តមានគោលបំណងកាត់បន្ថយចំនួនគ្រួសារក្រីក្រយ៉ាងច្រើន និងលុបបំបាត់តំបន់ដែលជួបការលំបាកទាំងអស់។

យោងតាមលោក Nguyễn Kiến Chúc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Lâm មេរៀនដ៏សំខាន់ដែលបានរៀនបន្ទាប់ពីការរួមបញ្ចូលខេត្តរយៈពេលមួយឆ្នាំគឺការប្រើប្រាស់កម្លាំងរួមគ្នានៃប្រព័ន្ធនយោបាយទាំងមូល និងដាស់ស្មារតីនៃការពឹងផ្អែកលើខ្លួនឯង និងការកែលម្អខ្លួនឯងក្នុងចំណោមប្រជាជន ជាពិសេសជនជាតិភាគតិច បង្កើតសន្ទុះដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។

បណ្តាការផ្លាស់ប្តូររបស់តំបន់ជនជាតិភាគតិចបញ្ជាក់ពីប្រសិទ្ធភាពគោលនយោបាយនៃការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ និងអង្គការចាត់តាំងក្បាលម៉ាស៊ីន។ នៅពេលដែលរដ្ឋាភិបាលកាន់តែខិតជិតប្រជាជន ប្រភពធនធានត្រូវបានប្រមូលផ្តុំប្រកបដោយប្រសិទ្ធភាព ហើយគោលនយោបាយត្រូវបានអនុវត្ត ជនជាតិភាគតិចមានការលើកទឹកចិត្តកាន់តែខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ លើកកម្ពស់ជីវភាពរស់នៅ និងព្រួតដៃគ្នាដើម្បីកសាងមាតុភូមិ Cà Mau ឱ្យកាន់តែសម្បុរដ៏រុងរឿង៕

Kiều Nương - Chiêu Vương

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

នាំយក "ទីផ្សារឌីជីថល" ទៅកាន់ទីផ្សារជនបទ

ដើម្បីបង្កើនល្បឿននៃដំណើរការផ្លាស់ប្តូរឌីជីថល ទម្រង់ "ទីផ្សារឌីជីថល" កំពុងបង្កើតរលកថ្មីមួយនៅតំបន់ជនបទនៃខេត្ត Cà Mau។ ការប្រើលេខកូដ QR សម្រាប់ទូទាត់ជំនួសឱ្យសាច់ប្រាក់មិនត្រឹមតែរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ខាងវិស័យសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាទំនើបឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

លំនៅឋាន «៣ រឹងមាំ» សម្រាប់ជនរួមជាតិ

មានគ្រួសារក្រ និងប្រកៀកបន្ទាត់ជាជនជាតិភាគតិចជាច្រើននៅឃុំ Khánh Hưng កំពុង ទទួលយកនូវក្តីសប្បាយរីករាយខណៈដែលមានលំនៅឋានថ្មី។ រាល់លំនៅឋាន «៣ រឹងមាំ » នីមួយៗមិនត្រឹមតែផ្តល់ទីជម្រកមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងបម្រើជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ ដើម្បីសន្សឹមៗឈានឡើងក្នុងការរស់នៅទៀតផង។ ជាមួយការប្តេជ្ញាចិត្តបញ្ចប់គម្រោងមុនកាលកំណត់ Khánh Hưng កំពុងបង្កើនល្បឿនដើម្បីលំនៅឋាននៃក្តីមេត្តាទាំងនេះឆាប់បានសម្រេច។

«បង្កើតស្នាដៃបន្ថែម» ដើម្បីរក្សាសន្តិសុខនៅមូលដ្ឋាន

ចាប់តាំងពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមក ប្រពៃណីចលនា ទូទាំងប្រជាជនការពារសន្តិសុខជាតិនៅលើភូមិសាស្ត្រខេត្តក៏បានបន្តអភិវឌ្ឍយ៉ាងសកម្មណាស់ដែរ។ បណ្តាទម្រង់ និងវិធីសាស្រ្តជាច្រើនដែលមានប្រសិទ្ធភាពបានទាញយកអត្ថប្រយោជន៍ពីកម្លាំងរបស់មហាជន ដោយបង្កើតឥរិយាបថសន្តិសុខប្រជាជនដ៏រឹងមាំនៅកម្រិតមូលដ្ឋានទៀតផង។

បន្តប្រពៃណី គិតគូរដល់មនុស្សជំនាន់មុន

ក្នុងសម័យសង្គ្រាមតស៊ូដ៏យូរអង្វែង ២ លើកប្រឆាំងនឹងអាណានិគម និងចក្រពត្តិនិយមឈ្លានពានទឹកដី Cà Mau គឺជាមូលដ្ឋានបដិវត្តន៍មួយដ៏អង់អាចក្លាហានក្នុងការតស៊ូប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមចំណែកដល់ជ័យជម្នះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១០៧៥ រំដោះប្រទេសជាតិ ឯកភាពទឹកដី។ ប្រវត្តិសាស្ត្រដ៏រុងរឿងនៃតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស ត្រូវបានត្បាញជាមួយនឹងការលះបង់កម្លាំងញើសឈាមរបស់បងប្រជាជនគ្រប់គ្រប់សម័យកាល ដើម្បីឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ រួមទាំងការលះបង់វីរភាពរបស់បងប្អូនជនជាតិភាគតិច និងសាសនានិកផងដែរ។