Thứ bảy, 29-8-26 04:36:10
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

Báo Cà Mau យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

សម្រាប់ស្មារតីខិតខំតស៊ូពលកម្ម និងការរួមដំណើរការនៃគោលនយោបាយក៏បានជួយគ្រួសារជនរួមជាតិភាគតិចជាច្រើនមានលក្ខណៈឈានឡើងលំនឹងជីវភាព ឈានឡើងរួចចាកក្រចីរភាព។

យោងតាមមន្ទីរជនជាតិ និងសាសនា ក្នុងត្រីមាសទី II នៃឆ្នាំ២០២៦ ការគ្រប់គ្រងរបស់រដ្ឋស្តីពីជនជាតិ ជំនឿ និងសាសនានៅតែបន្តអនុវត្តយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ខេត្តបានអនុវត្តគម្រោងយ៉ាងសកម្មដើម្បីឧបត្ថម្ភការរស់នៅសម្រាប់គ្រួសារអ្នកទទួលផលគោលនយោបាយដែលជួបការលំបាក គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិចក្នុងដំណាក់កាល ឆ្នាំ២០២៦-២០២៧។

ក្នុង ៦ ខែដើមឆ្នាំ ទម្រង់ជីវភាពរស់នៅសាកល្បងចំនួន ៥ ត្រូវបានអនុវត្តតាមនានាឃុំក្នុងតំបន់ III ដោយជំនួយឧបត្ថម្ភគ្រួសារជនជាតិភាគតិចចំនួន ៥០ គ្រួសារដោយថវិកាសរុបទាំងអស់ជាង ១,២៣ ពាន់លានដុង។ ទន្ទឹមនិងនោះ កិសកម្មភាពនៃការឃោសនាផ្សព្វផ្សាយក៏ត្រូវបានជំរុញខ្លាំងខ្លាដើម្បីបង្កើនចំណេះដឹង និងស្តារឡើងវិញនូវស្មារតីខិតខំឈានឡើង និងពង្រីកតួនាទីជាម្ចាស់របស់បងប្អូនប្រជាជនក្នុងការកាត់បន្ថយក្រចីរភាព។

ស្មារតីនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈរឿងរ៉ាវរបស់បងស្រី Sơn Thị Quyên នៅភូមិ Cả Vĩnh ឃុំ Hưng Hội។ ជាស្តី្រមេម៉ាយដែលបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំដោយសារភាពក្រីក្រ កាលពីឆ្នាំ២០២៥ គាត់ត្រូវបានរដ្ឋឧបត្ថម្ភផ្ទះមួយខ្នងផងដែរ។ ផ្ទះថ្មីមិនត្រឹមតែធ្វើឱ្យជីវិតគ្រួសារមានលក្ខណៈស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងជួយឱ្យបងស្រីមានទំនុកចិត្តក្នុងការរស់នៅ ពលកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច។

ជារៀងរាល់ថ្ងៃ បងស្រីធ្វើការនៅរោងចក្រផលិតតៅហ៊ូមួយកន្លែងដែលមានចម្ងាយពីរបីគីឡូម៉ែត្រពីផ្ទះរបស់ខ្លួន ដោយរកចំណូលបានប្រហែល ៦ លានដុងក្នុងមួយខែ។ ទោះបីជាមិនច្រើនក៏ដោយ ចំនួននេះគឺគ្រប់គ្រាន់ដើម្បីគ្របដណ្តប់លើការចំណាយសម្រាប់ការរស់នៅរបស់គាត់ផងដែរ និងចិញ្ចឹមកូនសិក្សារៀនសូត្រទៀតផង។

"ដោយបានឧបត្ថម្ភផ្ទះមួយខ្នងដ៏រឹងមាំ ខ្ញុំក៏មានកម្លាំងចិត្តកាន់តែខ្លាំងថែមទៀតក្នុងការខិតខំរកស៊ីដើម្បីឈានឡើងរួចចាកក្រ ពោលគឺមិនទន្ទឹងរង់ចាំការឧបត្ថម្ភរបស់បក្ស និងរដ្ឋទៀតនោះទេ" បងស្រី Quyên មានប្រសាសន៍បែបនេះ។

លោក Thạch Mít ប្រធានភូមិ Cả Vĩnh ឱ្យដឹង៖ បច្ចុប្បន្នភូមិនេះនូវមានគ្រួសារក្រីក្រត្រឹមតែ ១ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ៣ គ្រួសារក្នុងប៉ុណ្ណោះក្នុងចំណោមគ្រួសារជនជាតិភាគតិច។ រដ្ឋអំណាចភូមិភាគកំពុងបន្តចលនាទឹកចិត្តបងប្អូនប្រជាជនឱ្យលើកកម្ពស់ស្មារតីពឹងផ្អែកលើខ្លួនឯង ខណៈពេលដែលធ្វើសមាហរណកម្មគោលនយោបាយឧបត្ថម្ភលំនៅដ្ឋាន និងជីវភាពរស់នៅ ដើម្បីជួយគ្រួសារឱ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ បងស្រី Sơn thị Quyên កាន់តែមានកម្លាំងចិត្តដើម្បីឈានឡើងក្នុងការរស់នៅ។

ឃុំ Hưng Hội គឺជាឃុំមួយដែលមានប្រជាជន Khmer រស់នៅច្រើន ដោយមានទាំងអស់ ២.០៧០ គ្រួសារ និងចំនួនប្រជាជនប្រមាណជាង ៩.០០០ នាក់។ យោងតាមលោក Nguyễn Hoàng Em អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hưng Hội ភូមិភាគនេះកំពុងផ្តោតលើប្រភពធនធានជាច្រើនសម្រាប់ការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងជនរួមជាតិភាគតិច។ បច្ចុប្បន្ន ទូទាំងឃុំមានគ្រួសារក្រីក្រចំនួន ៣០ គ្រួសារ រួមទាំងគ្រួសារ Khmer ១៩ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ៩៤ គ្រួសារ រួមទាំងគ្រួសារខ្មែរចំនួន ២៧ គ្រួសារផងដែរ។ ក្រៅពីការគាំទ្រជីវភាពរស់នៅ ឃុំបានចាត់តាំងសមាជិកបក្សឱ្យជួយគ្រួសារក្រីក្រ និងពង្រីកតួនាទីចាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិច ចលនាបងប្អូនប្រជាជនឱ្យផ្លាស់ប្តូរផ្នាត់គំនិត និងម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច។  គោលដៅដល់ឆ្នាំ២០៣០ ឃុំ Hưng Hội មិនមានគ្រួសារក្រីក្រក្នុងជនរួមជាតិទៀតនោះទេ។

ការបង្កើនកម្លាំងផ្ទៃក្នុងជនរួមជាតិភាគតិច មិនត្រឹមតែជាគោលដៅនៃកម្មវិធីកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងតំបន់ជនជាតិភាគតិចឱ្យកាន់តែមានការអភិវឌ្ឍខ្លាំងឡើងទៀតផង។ នៅពេលដែលគោលនយោបាយឧបត្ថម្ភត្រូវបានផ្សំជាមួយនឹងឆន្ទៈក្នុងការកែលម្អរបស់បុគ្គលម្នាក់ៗ ប្រសិទ្ធភាពនៃការកាត់បន្ថយភាពក្រីក្រនឹងកាន់តែមាននិរន្តរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅខេត្ត Cà Mau ក្នុងដំណាក់កាលថ្មី៕

Kiều Nương

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

នាំយក "ទីផ្សារឌីជីថល" ទៅកាន់ទីផ្សារជនបទ

ដើម្បីបង្កើនល្បឿននៃដំណើរការផ្លាស់ប្តូរឌីជីថល ទម្រង់ "ទីផ្សារឌីជីថល" កំពុងបង្កើតរលកថ្មីមួយនៅតំបន់ជនបទនៃខេត្ត Cà Mau។ ការប្រើលេខកូដ QR សម្រាប់ទូទាត់ជំនួសឱ្យសាច់ប្រាក់មិនត្រឹមតែរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ខាងវិស័យសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាទំនើបឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

លំនៅឋាន «៣ រឹងមាំ» សម្រាប់ជនរួមជាតិ

មានគ្រួសារក្រ និងប្រកៀកបន្ទាត់ជាជនជាតិភាគតិចជាច្រើននៅឃុំ Khánh Hưng កំពុង ទទួលយកនូវក្តីសប្បាយរីករាយខណៈដែលមានលំនៅឋានថ្មី។ រាល់លំនៅឋាន «៣ រឹងមាំ » នីមួយៗមិនត្រឹមតែផ្តល់ទីជម្រកមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងបម្រើជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ ដើម្បីសន្សឹមៗឈានឡើងក្នុងការរស់នៅទៀតផង។ ជាមួយការប្តេជ្ញាចិត្តបញ្ចប់គម្រោងមុនកាលកំណត់ Khánh Hưng កំពុងបង្កើនល្បឿនដើម្បីលំនៅឋាននៃក្តីមេត្តាទាំងនេះឆាប់បានសម្រេច។

«បង្កើតស្នាដៃបន្ថែម» ដើម្បីរក្សាសន្តិសុខនៅមូលដ្ឋាន

ចាប់តាំងពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលមក ប្រពៃណីចលនា ទូទាំងប្រជាជនការពារសន្តិសុខជាតិនៅលើភូមិសាស្ត្រខេត្តក៏បានបន្តអភិវឌ្ឍយ៉ាងសកម្មណាស់ដែរ។ បណ្តាទម្រង់ និងវិធីសាស្រ្តជាច្រើនដែលមានប្រសិទ្ធភាពបានទាញយកអត្ថប្រយោជន៍ពីកម្លាំងរបស់មហាជន ដោយបង្កើតឥរិយាបថសន្តិសុខប្រជាជនដ៏រឹងមាំនៅកម្រិតមូលដ្ឋានទៀតផង។

បន្តប្រពៃណី គិតគូរដល់មនុស្សជំនាន់មុន

ក្នុងសម័យសង្គ្រាមតស៊ូដ៏យូរអង្វែង ២ លើកប្រឆាំងនឹងអាណានិគម និងចក្រពត្តិនិយមឈ្លានពានទឹកដី Cà Mau គឺជាមូលដ្ឋានបដិវត្តន៍មួយដ៏អង់អាចក្លាហានក្នុងការតស៊ូប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមចំណែកដល់ជ័យជម្នះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១០៧៥ រំដោះប្រទេសជាតិ ឯកភាពទឹកដី។ ប្រវត្តិសាស្ត្រដ៏រុងរឿងនៃតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស ត្រូវបានត្បាញជាមួយនឹងការលះបង់កម្លាំងញើសឈាមរបស់បងប្រជាជនគ្រប់គ្រប់សម័យកាល ដើម្បីឯករាជ្យ និងសេរីភាពសម្រាប់មាតុភូមិ រួមទាំងការលះបង់វីរភាពរបស់បងប្អូនជនជាតិភាគតិច និងសាសនានិកផងដែរ។