រីកសាយភាយបណ្តាសារការពារបរិស្ថាន

16/12/2024

រីកសាយភាយបណ្តាសារការពារបរិស្ថាន

បណ្តាទម្រង់ទីផ្សារសម្រាប់បងប្អូនប្រជាជនកាត់បន្ថយកាកសំណល់ប្លាស្ទិក ឬក៏ដូរ សំរាមដើម្បីយកឧបករសិក្សា វិធីនេះហាក់បីដូចជាបង្កភាពស្និទ្ធស្នាលសម្រាប់មនុស្សម្នាជាទូទៅ ជាពិសេសបញ្ញវន្តជំនាន់ក្រោយ ដើម្បីមានស្មារតីយល់ដឹង និងយល់បានយ៉ាងច្បាបស់ថែមទៀតអំពីផលប្រយោជន៍នៃការបែងភាគរាល់ប្រភេទកាកសំណល់ និងកាត់បន្ថយកាកសំណល់ប្លាស្ទិកក្នុងសហគមន៍។ វិធីសាស្រ្តនេះត្រូវបានរក្សា និងអនុវត្តដោយកងកម្លាំងសម្ព័ន្ធយុវជនសង្កាត់៧ ក្រុង Cà Mau បន្តអនុវត្តក្នុងរយៈពេលកន្លង។

យកចិត្តទុកដាក់ និងអភិវឌ្ឍវិស័យអប់រំនៅតំបន់ជនជាតិភាគតិច

04/12/2024

យកចិត្តទុកដាក់ និងអភិវឌ្ឍវិស័យអប់រំនៅតំបន់ជនជាតិភាគតិច

បច្ចុប្បន្ន ទូទាំងខេត្តមានសិស្សសាលាប្រមាណជាង៨.៧០០រូបដែលជាកូនក្មួយជនជាតិភាគតិចកំពុងសក្សានៅតាមបណ្តាមូលដ្ឋានអប់រំផ្សេងៗ។ ក្នុងនោះ កម្រិតមតេយ្យមានជាង៩០០កុមារ កម្រិតបឋមសិក្សាមានជាង៤.៥០០រូប កម្រិតអនុវិទ្យាល័យជាង២.៣០០រូប និងកម្រិតវិទ្យាល័យជាង៩០០រូប។ ដោយឡែកសម្រាប់សាលាជនជាតិអន្តេវាសិកទាំង២សាលាវិញ មានសិស្សទាំងអស់ប្រមាណជាង៤០០រូបដែលជាកូនក្មួយជនរួមជាតិភាគតិច។

ជំនួយប្រជាជនមានដើមទុនដើម្បីបន្តផលិតឡើងវិញ

26/11/2024

ជំនួយប្រជាជនមានដើមទុនដើម្បីបន្តផលិតឡើងវិញ

អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និង តំបន់ភ្នំតំណាក់កាលទី១៖ ២០២១-២០២៥ (ហៅកាត់កម្មវិធី) ប៉ុន្មានឆ្នាំកន្លងមក នេះ ស្រុក U Minh បានផ្សព្វផ្សាយទម្រង់អភិវឌ្ឍន៍ផលិតតាមខ្សែសង្វាក់នៃតម្លៃ លើកដំបូងក៏មានប្រសិទ្ធភាពយ៉ាងសកម្ម។

ពន្លឺអគ្គិសនីផ្តើមពីបណ្តាសំណង់របស់យុវជន

22/11/2024

ពន្លឺអគ្គិសនីផ្តើមពីបណ្តាសំណង់របស់យុវជន

ប៉ុន្មានឆ្នាំកន្លងមកនេះ "ការអុជបំភ្លឺតាមដងផ្លូវជនបទ" គឺជាសំណង់មួយក្នុងចំណោមសំណង់ទាំងឡាយ និងការងាររបស់យុវជន Cà Mau ដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ដើម្បីរួមដៃគ្នាជាមួយគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំនាចភូមិភាគ បងប្អូនប្រជាជនក្នុងការកសាងជនបទថ្មី។

កូនសោរសម្រាប់បើកទ្វារចាក់ផុតពីភាពក្រីក្រ

14/11/2024

កូនសោរសម្រាប់បើកទ្វារចាក់ផុតពីភាពក្រីក្រ

ឃុំ Tân Lộc Bắc ស្រុក Thới Bình មាន១៦៥គ្រួសារជនជាតិភាគតិច ក្នុងនោះភាគច្រើនជាគ្រួសារ Khmer មានចំនួន១៥០គ្រួសារ។ អ្នកស្រី Lâm Thị Trúc Mai ប្រធានគណៈកម្មាធិការប្រជាជនឃុំ បានឱ្យដឹង៖ “ឃុំមានភូមិលេខ៧ ដែលជាភូមិជួបពិបាកពិសេស និងភូមិលេខ៤ ជាតំបន់ជនជាតិភាគតិចដែលមានជនរួមជាតិKhmer រស់នៅច្រើនកុះករ។ បច្ចុប្បន្នឃុំនេះមានគ្រួសារក្រីក្រចំនួន១៦គ្រួសារ និង១៣គ្រួសារក្បែរបន្ទាត់ក្រជាជនជាតិ Khmer បានបន្ថយចុះយ៉ាងសកម្មបើបៀបជាមួយតំណាក់កាលមុន។ ទោះបីជាជីវភាពរបស់មាមីងបងប្អូនមួយថ្ងៃកាន់តែមានភាពរីកចម្រើនក្តី តែក៏កំពុងប្រឈរមុខជាមួយការលំបាក ជាពិសេសសកម្មភាពនៃការលុបបំបាត់ក្រ កាត់បន្ថយភាពក្រីក្រ និងបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព”។

លើកកម្ពស់ចំណេះដឹងខាងច្បាប់ជូនជនរួមជាតិ

26/10/2024

លើកកម្ពស់ចំណេះដឹងខាងច្បាប់ជូនជនរួមជាតិ

ខ្លីសមល្ម សង្ខេប ងាយយល់ ងាយចងចាំ ងាយស្រួលអនុវត្ត និងត្រឹមត្រូវតាមច្បាប់ - ការឃោសនា និងផ្សព្វផ្សាយទូលំទូលាយខាងវិស័យសិក្សាអប់ច្បាប់ ក៏បានជួយបងប្អូនជនជាតិភាគតិចយល់ដឹងបានយ៉ាងច្បាស់លាស់ល្អអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។

បន្តការសម្រាលកូនមានកំណត់ដើម្បីលំនឹងចំនួនប្រជាជន

24/10/2024

បន្តការសម្រាលកូនមានកំណត់ដើម្បីលំនឹងចំនួនប្រជាជន

Cà Mau កំពុងឈរលំដាប់ទី១២ ក្នុងចំណោម២១ ខេត្ត ក្រុង ដែលមានអត្រាសម្រាល់កូនកម្រិតទាបទូទាំងប្រទេស ដោយអត្រានៃការសម្រាល់កូននាពេលបច្ចុប្បន្នគឺ១,៩ទារក និងម្តាយ។ លោក Đỗ Chí Hiền អនុប្រធានសាខានិយកដ្ឋានទទួលគ្រប់គ្រងបណ្តាជន និងផែនការគ្រួសារខេត្ត ឱ្យដឹង៖ “កម្រិតនៃការបង្កើតកូននឹងបន្ថយចុះយ៉ាងសកម្មចំពោះការរៀបចំចំនួនបណ្តាជននាពេលអនាគត ហើយក៏មានផលវិបាកយ៉ាងធំណាស់ដែរសម្រាប់ខាងវិស័យសេដ្ឋកិច្ច-សង្គម និងគោលនយោបាយសុខមាលភាពរបស់ខេត្តនិយាយដោយឡែក និងទូទាំងខេត្តនិយាយរួម”។

គិតគូរបុណ្យថ្វាយព្រះខែជូនប្អូនៗកុមារ Khmer

24/09/2024

គិតគូរបុណ្យថ្វាយព្រះខែជូនប្អូនៗកុមារ  Khmer

នៅឃុំ Tân Lộc Bắc ស្រុក Thới Bình ជីវភាពខាងស្មារតី និងសុខមាលភាពរបស់ប្អូនៗកុមារជាជនជាតិ Khmer តែងទទួលបានការយកចិត្តទុកដាក់ ពិសេសក្នុងឱកាសបុណ្យទានប្រពៃណីផ្សេងៗប្រចាំឆ្នាំ។

ជនរួមជាតិ Khmer រួមគ្នាការពាររប្រភពធនធានជលផល

22/09/2024

ជនរួមជាតិ Khmer រួមគ្នាការពាររប្រភពធនធានជលផល

រួមជាមួយប្រជាជនទូទាំងខេត្ត តាមរយៈការឃោសនាផ្សព្វផ្សាយ បងប្អូនជនជាតិភាគតិចទាំងឡាយលើភូមិសាស្ត្រតែងសកម្មចូលរួមអនុវត្តតាមសេចក្តីណែនាំលេខ ១៧-CT/TU របស់គណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត លើកកម្ពស់ស្មារតីយល់ដឹងក្នុងការទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងការចាប់ជលផលខុសច្បាប់ក្នុងទម្រង់នៃការបំផ្លាញ។ តួយ៉ាងដូចនៅឃុំ Tân Lộc ដែលជាភូមិភាគមានបងប្អូនជនរួមជាតិខ្មែររស់នៅច្រើនកុះកររបស់ស្រុក Thới Bình។

លំនឹងជឿជាក់លើអនាគតដ៏ភ្លឺស្វាង

13/09/2024

លំនឹងជឿជាក់លើអនាគតដ៏ភ្លឺស្វាង

ស្រុក Đầm Dơi មានជនជាតិជាបងប្អូនទាំងអស់៩ជនជាតិដែលរស់នៅលាយឡំជាមួយគ្នា ក្នុងនោះ ជនជាតិភាគតិចមាន១.៧៨៤គ្រួសារ ដោយមានប្រជាជនចំនួន៨.១៤៣នាក់ ស្រូបអត្រា៤.០៨% នៃចំនួនគ្រួសារសរុបទូទាំងស្រុក ច្រើនជាងគេគឺជនជាតិខ្មែរដែលមានចំនួន១.៦២៧គ្រួសារ និងមានចំនួនប្រជាជន៧.៩០៥នាក់។ ជនរួមជាតិខ្មែរទាំងឡាយស្រុក Đầm Dơi មានប្រពីណីសាមគ្គីក្នុងការប្រយុទ្ធប្រឆាំងជាមួយការឈ្លានពានទឹកដីរបស់ពួកខ្មាំងសត្រូវ គ្រប់គ្រងសម្បតិ្តធម្មជាតិ និងកសាងប្រទេសជាតិមាតុភូមិ។

ព័ណ៌សម្បុរនៃវប្បធម៌

06/09/2024

ព័ណ៌សម្បុរនៃវប្បធម៌

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលើកទី៤ ឆ្នាំ២០២៤ ទើបបានប្រព្រឹត្តិឡើងដោយមានយ៉ាងច្រើនសកម្មភាព មានដូចជា៖ ការតាំងពិព័ណ៌រូបភាពបណ្តាបេតិកភណ្ឌវប្បធម៌អរូបិយ និងបណ្តាពិធីបុណ្យទានប្រពៃណីរបស់បណ្តាបងប្អូនជនជាតិភាគតិច ព្រមទាំងឧបករភ្លេងពិណពាទ្យខ្មែរ និងសំលៀកបំពាក់របស់បណ្តាជនជាតិ៖ Kinh, Khmer, Hoa, Mường។ល។ ពិសេសមានការសម្តែងសិល្បៈដ៏ចំណាប់អារម្មណ៍ទៀតផង។

ពង្រីកគោលនយោបាយឥណទាននៅតំបន់ភូមិស្រុក

05/09/2024

ពង្រីកគោលនយោបាយឥណទាននៅតំបន់ភូមិស្រុក

នៅខេត្ត Cà Mau យោងតាមបណ្តាកម្មវិធីឥណទានអនុគ្រោះ ធនាគារគោលនយោបាយសង្គម រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខសង្គម និងកសាងជនបទថ្មី។

សហគមន៍ជនជាតិ Hoa សាមគ្គីកសាងមាតុភូមិ

29/08/2024

សហគមន៍ជនជាតិ Hoa សាមគ្គីកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គី និងប៉ិនសប្រសព្វក្នុងការផលិតកម្ម ជួញដូរ សហគមន៍ជនចាតិចិននៅឃុំ Phú Tân ស្រុក Phú Tân ក៏មានជីវភាពធូរធា ប្រសើរឡើង ហើយបានរួមកម្លាំងគ្នាកសាងមាតុភូមិទៀតផង។

ដើម្បីការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃតំបន់ជនជាតិភាគតិច

26/08/2024

ដើម្បីការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃតំបន់ជនជាតិភាគតិច

លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត Cà Mau ឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លងមកនេះ ពិសេសតំណាក់កាល ២០១៩-២០២៤ ការងារគ្រប់គ្រងរដ្ឋស្តីពីបញ្ហាជនជាតិ និងការអនុវត្តគោលនយោបាយជនជាតិទូទាំងខេត្តនិយាយរួម តំបន់ជនជាតិភាគតិចនិយាយដោយឡែក ក៏ត្រូវបានគ្រប់បណ្តាគណៈផ្នែក និងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ចង្អុលការណែនាំយ៉ាងសកម្ម និងស៊ីសង្វាក់គ្នាយ៉ាងមានប្រសិទ្ធភាព។

ដើម្បីជនរួមជាតិតាំងទីលំនៅ

15/08/2024

ដើម្បីជនរួមជាតិតាំងទីលំនៅ

សម្រាប់ការយកចិតកតទុកដាក់ និងគិតគូរចំពោះគ្រួសារខ្មែរ (Khmer) ដើម្បីតាំងទីលំនៅ គឺជាភារកិច្ចដ៏ចម្បងមួយដែលឃុំ Thanh Tùng ស្រុកĐầm Dơi អនុវត្តក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានយ៉ាងច្រើនវិធីសាស្ត្រដែល ផ្តល់ប្រសិទ្ធភាពជាក់ស្តែង។

ត្រៀមជាស្រេចសម្រាប់មហាសន្និបាត

12/08/2024

ត្រៀមជាស្រេចសម្រាប់មហាសន្និបាត

យោងតាមគម្រោងការមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្ត Cà Mau លើកទី​ IVឆ្នាំ ២០២៤ នឹងប្រព្រឹត្តឡើងក្នុងអំឡុងខែសីហា។នេះជាព្រឹត្តិការណ៍នយោបាយសង្គមដ៏សំខាន់ចាំបាច់ក្នុងជីវភាពរស់នៅរបស់បណ្តាជនជាតិភាគតិចបញ្ជាក់នូវការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះជនរួមជាតិភាគតិចទាំងឡាយផងដែរស្របឱកាសនោះក៏ធ្វើការបូកសរុប និងវាយតម្លៃបណ្តាលទ្ធផលជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយជនជាតិនិងកិច្ចការងារជនជាតិតំណាក់កាល២០១៩២០២៤ព្រមទាំងធ្វើការស្ងើចសរសើរដល់បណ្តាសមូហភាពឯកជនគំរូឆ្នើមក្នុងប្រពៃណីប្រឡងប្រណាំងស្នេហាជាតិលើគ្រប់វិស័យ។

ចំណុចភ្លឺស្វាងនៃការកាត់បន្ថយក្រ

05/08/2024

ចំណុចភ្លឺស្វាងនៃការកាត់បន្ថយក្រ

គោលនយោបាយជនជាតិដ៏ប្រសើរខ្ពង់ខ្ពស់ មនុស្សធម៌ និងស៊ីសង្វាក់គ្នារបស់បក្ស និងរដ្ឋបាននាំមកនូវសម្រស់ថ្មីសម្រាប់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅស្រុក U Minh។ ក្នុងរយៈកាល៥ឆ្នាំ (២០១៩-២០២៤) គឺជាគំនូសបញ្ជាក់អំពីល្បឿននៃដំណើរការអភិវឌ្ឍន៍របស់ភូមិភាគក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិ។

ភាពផ្លាស់ប្តូរអាស្រ័យការសម្រេចចិត្តនៃគោលនយោបាយ

30/07/2024

ភាពផ្លាស់ប្តូរអាស្រ័យការសម្រេចចិត្តនៃគោលនយោបាយ

ជាគម្រោង១ក្នុងចំណោមគម្រោងទាំង៣នៃការតាំងទីលំនៅព្រៃការពារឆ្នេរមាត់សមុទ្រខាងលិច តំបន់តាំងទីលំនៅថ្មី Lung Ranh (ភូមិលេខ១ ឃុំ Khánh hội ស្រុក U Minh) ជាទីតាំងដែលប្រមូលផ្តុំគ្រួសារខ្មែររស់នៅច្រើនកុះករ។ សព្វថ្ងៃ បងប្អូនប្រជាជនកំពុងតាំងលំនៅជាបណ្តើរៗនៅទីនេះ។

ជួបផលពិបាកក្នុងការអនុវត្តគោលនយោបាយតំបន់ជនជាតិ

07/07/2024

ជួបផលពិបាកក្នុងការអនុវត្តគោលនយោបាយតំបន់ជនជាតិ

យោងតាមផែនការ សរុបថវិកាដើមទុនសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៤ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រស្រុក Năm Căn រួមមានទាំងអស់៨៤៨លានដុង។ ដើម្បីអនុវត្តគម្រោងការទី១ (ដោះស្រាយករណីខ្វះដីធារសម្រាប់សង់ផ្ទះ និងផ្ទះស្នាក់នៅ ដីផលិត ទឹកប្រើប្រាស់) អនុគម្រោងទី២នៃគម្រោងការទី៣ (ឧបត្ថម្ភអភិវឌ្ឍន៍ ផលិតផ្តោតលើខ្សែសង្វាក់នៃតម្លៃ តំបន់មានដាំឱសថសំខាន់ៗ ជំរុញការជួញដូរ ផ្តើមអាជីព ព្រមទាំងទាក់ទាញវិនិយោគទុនតំបន់ជនជាតិភាគតិច។ អនុគម្រោងទី១នៃគម្រោងទី១របស់គម្រោងទី៤ (វិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំ បាច់ បម្រើការផលិត ជីវភាពរស់នៅតាមតំបន់ជនជាតិភាគតិច)។ ថ្វីត្បិតដូច្នេះ តែរហូតដល់ពេលនេះ ក៏មិនទាន់ដោះស្រាយថវិកាដើមទុនបាននោះដែរ។

សម្រេចបានជាមូលដ្ឋានកូតាមួយចំនួនដ៏ចាំបាច់ របស់កម្មវិធីគោលដៅនៃតំបន់ជនជាតិ

26/06/2024

សម្រេចបានជាមូលដ្ឋានកូតាមួយចំនួនដ៏ចាំបាច់
របស់កម្មវិធីគោលដៅនៃតំបន់ជនជាតិ

“ឆ្លងកាត់រយៈកាលជាង២ឆ្នាំផ្សព្វផ្សាយនិងចាត់តាំងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចតំណាក់កាល២០២១-២០២៥លើភូមិសាស្ត្រខេត្ត គិតមកទល់ពេលនេះ ក៏ឆ្លើយតបតម្រូវការខាងល្បឿន គោលដៅរបស់កម្មវិធី ព្រមទាំងគម្រោងការដែលគណៈកម្មាធិការប្រជាជនខេត្តបានដាក់ចេញ” លោកង្វៀង ថាញនីម អនុប្រធានគណៈជនជាតិខេត្ត ឲ្យដឹងដូច្នេះ។

ខិតខំដើម្បីចាកផុតក្រ

18/06/2024

ខិតខំដើម្បីចាកផុតក្រ

រយៈកាលកន្លង ឃុំង្វៀងវៀតខាយ ស្រុកភូតឹង ក៏បានយកចិត្តទុកដាក់អនុវត្តរាល់ដំណោះស្រាយក្នុងការឧបត្ថម្ភជីវភាពរស់នៅ ព្រមទាំងផ្ទះស្នាក់នៅតាមកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០៣០ (ហៅកាត់កម្មវិធី) ស្របពេលនោះក៏បាន ជួយស្តារជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិខ្មែរទាំងឡាយលើភូមិសាស្ត្រមានភាពរីកចម្រើន។

ជំនួយកម្លាំងដើម្បីចាកផុតក្រ គ្រប់ជ្រុងជ្រោយជូនជនរួមជាតិ

18/06/2024

ជំនួយកម្លាំងដើម្បីចាកផុតក្រ
គ្រប់ជ្រុងជ្រោយជូនជនរួមជាតិ

សង្កាត់១ ក្រុងកាម៉ាវ មានគ្រួសារខ្មែរទាំងអស់១៣៣គ្រួសារ ដោយមានចំនួនប្រជាជន៥៨៨នាក់។ កាលពីឆ្នាំ២០១៩ សង្កាត់មាន១៥គ្រួសារក្រីក្រ និង៤១គ្រួសារប្រកៀកក្រ ក្នុងនោះមាន៤គ្រួសារក្រនិង១៤គ្រួសារប្រកៀកក្រជាជនជាតិ ខ្មែរ។ បន្ទាប់៤ឆ្នាំក្រោយដែលខិតខំប្រឹងប្រែងអនុវត្តការងារ កាត់បន្ថក្រ សព្វថ្ងៃទូទាំងសង្កាត់ពោលគឺគ្មានគ្រួសារខ្មែរក្រនិងប្រកៀក ក្រដូចកាលពីមុនទៀតនោះទេ។

ជំនួយកម្លាំងដើម្បីជនរួមជាតិខ្មែរចាកផុតក្រ

12/06/2024

ជំនួយកម្លាំងដើម្បីជនរួមជាតិខ្មែរចាកផុតក្រ

ផ្តើមពីការជំនួយកម្លាំងនៃគោលនយោបាយជនជាតិដែលត្រូវបានភូមិភាគផ្សព្វផ្សាយអនុវត្តល្អ មាមីងបងប្អូនជនរួមជាតិខ្មែរនៅភូមិហ៊ីបហ្វាតី ឃុំង៉ុកចាន់ ស្រុកដឹមយើយ អនុវត្តទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពដើម្បីស្តារជីវភាពរស់នៅ។

ខ្វល់ខ្វាយចំពោះការកាត់បន្ថយក្រ

11/06/2024

ខ្វល់ខ្វាយចំពោះការកាត់បន្ថយក្រ

ប៉ុន្មានឆ្នាំកន្លង ឃុំខាញ់ឡឹម ស្រុកអ៊ូមិញបានផ្សព្វផ្សាយអនុវត្តល្អបណ្តាគោលនយោបាយរបស់បក្សនិងរដ្ឋចំពោះជនជាតិភាគតិច ផ្តើមពីនោះបានរួមចំណែកក្នុងការកែលម្អជីវភាពបងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រ។ តួយ៉ាងដូចជានៅភូមិលេខ៦ ជាភូមិដែលមានបងប្អូនខ្មែររស់នៅច្រើនកុះកររបស់ឃុំ។

គួរមានការជំនួយកម្លាំងឲ្យបានសមស្រប

10/06/2024

គួរមានការជំនួយកម្លាំងឲ្យបានសមស្រប

កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០៣០ នៃតំណាក់កាលទី១ ចាប់ពីឆ្នាំ២០២១-២០២៥ ដែលបានចេញការប្រកាសដាក់ឲ្យប្រើប្រាសតាមសេចក្តីសម្រេចចិត្តលេខ ១៧១៩/QÐ-TTg ចុះថ្ងៃទី១៤តុលា ឆ្នាំ២០២១របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល រួមមានទាំង អស់១០គម្រោង។ ក្នុងនោះ អនុគម្រោងទី១ត្រូវបានផ្សព្វផ្សាយសម្រាប់ដោះស្រាយករណីខ្វះដីធារសង់ផ្ទះ ផ្ទះស្នាក់នៅ ដីផលិត និងទឹកប្រើប្រាស់។ គម្រោងនេះ រួមមានទាំងអស់៤ខ្លឹមសារ ក្នុងនោះឧបត្ថម្ភផ្លាស់ប្តូរមុខរបរចំណុះដីផលិត។ ចាប់ពីឆ្នាំ២០២២-២០២៣ លើភូមិសាស្ត្រខេត្តកាម៉ាវមាន២១១គ្រួសារបាន អាស្រ័យផល។

គោលនយោបាយជនជាតិស៊ីជម្រៅក្នុងជីវភាព

05/06/2024

គោលនយោបាយជនជាតិស៊ីជម្រៅក្នុងជីវភាព

រយៈកាលកន្លង ស្រុកអ៊ូមិញបានខិតខំអនុវត្តល្អបណ្តាគោលនយោបាយជនជាតិ និងជីវភាពរស់នៅក្នុង សង្គម រួមចំណែកអនុវត្តមានប្រសិទ្ធភាពការងារកាត់បន្ថយក្រចីរភាពនៅភូមិភាគ សន្សឹមៗលើកកម្ពស់ការរស់នៅនិងស្មារតីសម្ភារជូនបងប្អូប្រជាជនគ្រប់រូប។

អស់ពីចិត្តគោរពស្រឡាញ់អ៊ំហូ

05/06/2024

អស់ពីចិត្តគោរពស្រឡាញ់អ៊ំហូ

ខែឧសភា គឺជាថ្ងៃខួបកំណើតអ៊ំ រួមជាមួយប្រជាជនទូទាំងខេត្ត បងប្អូនជនរួមជាតិខ្មែរឃុំហូធីគី ស្រុកធើយប៊ិញ សូមសម្តែងនូវការគោរពរំលឹកនឹកគុណអ៊ំដោយក្តីស្រឡាញ់មហិមាក្រៃលែងបំផុត។

បាក​លីវ​ ម្ចាស់​ការ​ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

02/01/2024

បាក​លីវ​ ម្ចាស់​ការ​ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

យោង​តាម​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ខេត្ត​បាក​លីវ​ រដូវ​ប្រាំ​ងឆ្នាំ​ ២០២៣​-២០២៤ ត្រូវ​បាន​ព្យា​ករណ៍​ថា​ កង្វះ​បរិមាណ​ទឹក​ភ្លៀង​ ទឹក​សាប​ស្រោច​ស្រព​មិន​គ្រប់​គ្រាន់​ ដូច្នេះ​ ផ្នែក​កសិកម្ម​ខេត្ត​បាក​លីវ​ បាន​មាន​វិធាន​ការ​ដើម្បី​បង្ការ​ ទប់​ស្កាត់​ភាព​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ​លើ​ភូមិ​សាស្ត្រ។​

កម្លាំង​ចលករ​សម្រាប់​សិស្ស​ និស្សិត​ក្រី​ក្ររៀន​ពូកែ​

02/01/2024

កម្លាំង​ចលករ​សម្រាប់​សិស្ស​ និស្សិត​ក្រី​ក្ររៀន​ពូកែ​

សិស្ស​ និស្សិត​ក្រី​ក្ររាប់​រយ​នាក់ បំ​ផុត​គឺសិស្ស​ និស្សិត​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ មាន​កម្លាំង​ចិត្ត​និង​ស្មារតី​បន្ថែម​ ដើម្បី​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ឈាន​ឡើង​រៀន​សូត្រ​បាន​ល្អ​ អា​ស្រ័យ​បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍។​

អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

02/01/2024

អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ពេល​បាន​វិនិ​យោគ​គ្រប់​សព្វ​តាំង​ពី​មូល​ដ្ឋាន​សម្ភារៈ បរិក្ខារ​ពេទ្យ​ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​រក្សា​សុខ​ភាព​ប្រ​ជា​ជន​ និង​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​នៅ​មូល​ដ្ឋាន។​