តំបន់ជនរួមជាតិអភិវឌ្ឍន៍យ៉ាងសកម្ម
13/05/2025
ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការយកចិត្តទុកដាក់វិនិយោគរបស់មជ្ឈិមនិងភូមិភាគ រួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជន វិស័យសេដ្ឋកិច្ច-សង្គមនៅតាមតំបន់ជនរួមជាតិភាគតិចទូទាំងខេត្តមានការផ្លាស់ប្តូរយ៉ាងសកម្ម សម្រេស់ជនបទមួយថ្ងៃកាន់តែស្រស់ស្អាត ជីវភាពមាមីងបងប្អូនក៏មានការវិវឌ្ឍសព្វគ្រប់បែបយ៉ាង។
ពង្រីកទូលាយសួនឱសថបុរាណ
06/05/2025
នៅស្រុក Thới Bình ស្ទើគ្រប់មណ្ឌលឃុំដែលសុទ្ធតែមានសួនឱសថបុរាណគមំរូ មានឃុំខ្លះទៀតមានដល់ទៅ៣-៤នៃសួនឱសថ។ បង្កើតនិងអភិវឌ្ឍន៍សួនឱសថបុរាណគំរូ គឺជាបទដ្ឋានសម្រាប់ឱ្យការវាយតម្លៃសកម្មភាពរបស់សមាគមសប្បុរសធម៌ចំពោះមូលដ្ឋាន។
ភាពសុខស្រួលនៅតាមតំបន់ជនរួមជាតិ
02/05/2025
ជនរួមជាតិភាគតិចនៅ Cà Mau មានប្រពៃណីសាមគ្គីក្នុងការជម្នះជាមួយគ្រោះធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានទឹកដីរបស់ខ្មាំងសត្រូវ ការពារ និងកសាងប្រទេសជាតិ។ ក្នុងរយៈកាល៥០ឆ្នាំ ចាប់តាំងពីប្រទេសជាតិបានរំដោះ ផ្តើមពីបណ្តាគោលនយោបាយគិតគូរបស់បក្សនិងរដ្ឋ រួមជាមួយការខិតខំប្រឹងប្រែងឈានឡើងរបស់បងប្អូនជនរួមជាតិ Khmer ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនរួមជាតិភាគតិចមួយថ្ងៃកាន់តែមានការលើកកម្ពស់ បងប្អូនជនរួមជាតិ Khmer តែងជឿជាក់លើការដឹកនាំរបស់បក្ស រស់នៅសាមគ្គីកសាងជីវភាពសុខក្សេមក្សាន្ត និងសុភមង្គល។
វិធីសាស្ត្រដើម្បីរួចចាកក្រព្រមគ្នា
23/04/2025
ប៉ុន្មានឆ្នាំកន្លង ឃុំ Khánh Bình Tây ស្រុក Trần Văn Thời បានផ្សព្វផ្សាយយ៉ាងច្រើនដំណោះស្រាយព្រមគ្នាទាំងស្រុង ជួយបណ្តាគ្រួសារគ្រួសារក្រីក្រដែលជាជនជាតិភាគតិចមានលក្ខណៈឈានឡើងរួចចាកក្រចីរភាព។
ជនរួមជាតិ Khmer នៅ Gò Công រីករាយទទួលបុណ្យចូលឆ្នាំ
19/04/2025
ស្រុក Phú Tân មានគ្រួសារជនជាតិភាគតិចសរុបទាំងអស់ជាង ៧៨០ គ្រួសារ ដោយមានចំនួនប្រជាជនប្រមាណជាង ៣.៤០០ នាក់ ប្រមូលផ្តុំនៅតាមបណ្តាឃុំនិងនិគមទូទាំងស្រុករួមមានដូចជាជនជាតិ៖ Khmer, Hoa, Thái, Mường, Nùng, Tày, Ê-đê, Dao, Lào ជាដើម។ ឃុំង្វៀតវៀតខាយ ជាឃុំមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះកររបស់ស្រុក Phú Tân។ ទូទាំងឃុំមាន១៣១គ្រួសារ Khmer និងមានចំនួនមនុស្ស ៥៨៧ នាក់ ក្នុងនោះភូមិហ្កកុងមានច្រើនជាងគេបង្អស់។
ត្រឡប់មកកាន់ “ភូមិមហាវិទ្យាល័យ”
09/04/2025
ភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình ជាភូមិមួយដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ តាំងពីយូរយាណាស់មកហើយគេតែងនិយមហៅថា “ភូមិមហាវិទ្យាល័យ” (Xóm đại học) ពីព្រោះបងប្អូនប្រជាជនទាំងឡាយនៅទីនេះមានប្រពៃណីខាងសិក្សារៀនសូត្រ និងព្យាយាមពលកម្ម ផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីលក្ខណៈនេះដែរ ក៏បានជួយឱ្យភូមិស្រុកដែលកាលពីមុនធ្លាប់ជាភូមិក្រលំបាកកាន់តែមានភាពផ្លាស់ប្តូរ វិស័យសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍន៍ បញ្ជាក់បានខាងចំណេះដឹងរបស់ការរស់នៅរបស់បងប្អូនប្រជាជន។
ខាញ់ប៊ិញ គ្មានគ្រួសារ Khmer ក្រីក្រនិងប្រកៀកបន្ទាត់ក្រទៀតទេ
30/03/2025
យោងតាមការផ្សព្វផ្សាយអនុវត្តយ៉ាងល្អគោលនយោបាយជនជាតិ រួមជាមួយបណ្តាដំណោះស្រាយជាក់ស្តែងជាច្រើន និងមានប្រសិទ្ធភាពផងនោះ ឃុំ Khánh Bình ស្រុក Trần Văn Thời ក៏បានជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិភាគតិមានលក្ខណៈឈានឡើងរួចចាកក្រចីរភាព។
រីកសាយភាយនៃស្មារតីការពារបរិស្ថាន
27/03/2025
ជាតិកក្វក់នៃកាកសំណល់ប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមមុខសម្រាប់បរិស្ថានដ៏ធំបំផុតមួយក្នុងចំនោមបញ្ហាបរិស្ថានទាំងបីទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ ការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិកគឺជាការប្រយុទ្ធប្រឆាំងដ៏យូរអង្វែង ហើយមិនមែនជាការសាមញ្ញធម្មតានោះទេ។ ដំបូងបង្អស់ រាល់ប្រជាពលរដ្ឋម្នាក់ៗត្រូវលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវចំពោះបរិស្ថាននៃការរស់នៅ លុបបំបាត់កាកសំណល់ប្លាស្ទិកចេញពីទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន។
អឹកធឹកនៃរដូវប្រមូលផលបង្គាទទួលបុណ្យ Tết
24/03/2025
ស្រុក Thới Bình ត្រូវបានចាត់ទុកជា “រដ្ឋានីបង្កង” របស់ខេត្ត។ ប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាកសិករចាប់ផ្តើមប្រមូលផលបង្កងក្នុងដីស្រែរបស់ខ្លួន។ សូរសម្លេងដ៏ក្អាកក្អាយ បងប្អូនកសិកររីករាយដោយរដូវអំណោយផល និងលក់បានតម្លៃខ្ពស់ទៀតផង មានប្រាក់ចំណូលសម្រាប់ទទួលបុណ្យចូលឆ្នាំ Tết ប្រកបដោយភាពកក់ក្តៅ និងសម្បូរសប្បាយ។
បាចអណ្តូងចាប់ត្រីទទួលបុណ្យ Tết
24/03/2025
ឱកាសចុងឆ្នាំ បងប្អូនកូនក្មួយទាំងឡាយក្នុងសង្គមគ្រួសារក៏បានមកជួបជុំគ្នាដើម្បីបាច់អណ្តូងចាប់ត្រី។ នៅផ្ទះរបស់បង Chín Long (Đường Hải Long នៃភូមិ Bảy Ghe ឃុំ Khánh Hải ស្រុក Trần Văn Thời) មានបងប្អូន៩នាក់។ រដូវបាច់អណ្តូងឆ្នាំនេះ បងប្អូនគាត់ក៏បានមកជួយចាប់ត្រីតែមួយពេលព្រឹកក៏រួចរាល់។
ផ្តើមអាជីពដោយរបរសាមញ្ញ
14/03/2025
បន្ទាប់ច្រើនឆ្នាំស្វែងយល់អំពីទិសដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច បងស្រី Trần Thị Tìm នៅភូមិ Hữu Thời ឃុំ Biển Bạch Đông ស្រុក Thới Bình ក៏បានក្លាហានបុលប្រាក់សម្រាប់វិនិយោគបង្កើតមូលដ្ឋានផលិតអំបោស។
ការផ្លាស់ប្តូរផ្តើមពីមនសិការ
03/03/2025
ឃុំ Lâm Hải ស្រុក Năm Căn មានគ្រួសារ Khmer ៥១គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូនជនរួមជាតិតែងសកម្មអភិវឌ្ឍន័សេដ្ឋកិច្ច រួមកម្លាំងកសាងជនបទថ្មីទៀតផង។
លើកកម្ពស់គុណភាពរស់នៅសម្រាប់ស្ត្រី និងកុមារ
17/02/2025
នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ស្រុក Trần Văn Thời មាន១៥៨គ្រួសារជនរជាតិ ភាគតិច ដែលភាគច្រើនជាអ្នកប្រកបរបរស៊ីឈ្នួល ដោយគ្មានដីផលិត។ តែអា ស្រ័យលើការខិតខំប្រឹងប្រែងមិនឈប់ឈររបស់រដ្ឋអំណាចភូមិភាគ និងអង្គ ការចាត់តាំងសង្គម ភូមិគិញឌឹង B ក៏សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការលើកកម្ពស់គុណភាពរស់នៅជូនបងប្អូនស្ត្រីនិងកុមារ។ ក្នុងចំណោមប្រការមួយដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរនៅភូមិគិញឌឹង B ថាជាការបង្កើតនូវសកម្មភាពរបស់ក្លឹបសារគមនាគមភូមិ ដែលត្រូវបានបង្កើតកាលពីខែធ្នូ ឆ្នាំ២០២២ ដោយមានសមាជិកចំនួន៩រូប។
ផ្លូវបេតុងទៅកាន់តំបន់លំបាក
27/01/2025
បងប្អូនប្រជាជននៅភូមិលេខ១៤ ឃុំ Khánh Lâm ស្រុក U Minh សប្បាយរីករាយ ខណៈពេលដែលមានផ្លូវថ្នល់ថ្មីចាក់បេតុងយ៉ាងត្រង់ភ្លឹង ឆ្លើយតបតម្រូវការធ្វើដំណើរទៅមករបស់បងប្អូនប្រជាជននិងសិស្សសាលាប្រផបដោយភាពងាយស្រួល។
ជំនួយជនរួមជាតិឈានឡើងជីវភាពសុខក្សេមក្សាន្ត
23/01/2025
ជាភូមិភាគដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ ឃុំ Khánh Bình Đông ស្រុក Trần Văn Thời តែងយកចិត្តទុកដាក់ដល់ការអនុវត្តប្រកបដោយភាពស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពនូវវិធានការគោលនយោបាយ របស់បក្ស និងរដ្ឋដោយយកចិត្តទុកដាក់លើគ្រប់ជ្រុងជ្រោយ។ ក្នុងចំណោមលទ្ធផលដែលគួរឱ្យចាប់អារម្មណ៍របស់ឃុំ Khánh Bình Đông គឺសកម្មភាពនៃការកាត់បន្ថយក្រចីរភាព និងកាត់បន្ថយក្រក្នុងជនជាតិភាគតិច។
បណ្តោយតាមខ្សែទឹក Kênh Kiểm
21/01/2025
Kênh Kiểm ជាប្រឡាយមួយដែលតភ្ជាប់ពីព្រែកប្រឡាយ Chắc Băng ដោយមានប្រវែង៤គីឡូម៉ែត្រ ឆ្លងកាត់បណ្តាឃុំ៖ Trí Phải, Trí Lực, Biển Bạch Đông នៃស្រុក Thới Bìnhi។ប្រឡាយ Kênh Kiểm គឺជាសក្សីមួយដែលកត់ត្រាគ្រប់សម័យកាលនៃប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូររបស់មាតុភូមិ។
ឃុំចុងបំផុតរបស់ស្រុកឆ្ពោះទៅគោលដៅនៃជនបទថ្មី
31/12/2024
លទ្ធផលនៃដំណើរការជាង១៣ឆ្នាំនៃការអនុវត្តកម្មវិធីកសាងជនបទថ្មី រួមជាមួយស្មារតីសាមគ្គី ប្តេជ្ញាចិត្តកសាងមាតុភូមិមួយថ្ងៃឱ្យកាន់តែមានការអភិវឌ្ឍន៍។ បក្ខភាគ និងប្រជាជនឃុំ Khánh Bình Tây ស្រុក Trần Văn Thời រីករាយខណៈពេលដែលឃុំសម្រេចជាមូលដ្ឋានបាន១៩/១៩បទដ្ឋានជនបទថ្មី។
ទីរួមស្រុកដែលស្ថិតនៅក្បែរច្រកទ្វារធំនៃមាត់សមុទ្រ
30/12/2024
ខេត្ត Cà Mau មានទាំងអស់៩ទីរួមស្រុក រួមមាន៖ Thới Bình, Trần Văn Thời (Rạch Gáng) Sông Đốc, Đầm Dơi, Cái Nước, Cái Đôi Vàm, Năm Căn, Rạch Gốc។ បណ្តាទីរួមស្រុកទាំងនេះមានចំណុចតែម្យ៉ាងរួមគ្នា គឺតំបន់ទីផ្សារសុទ្ធតែស្ថិតក្បែរដងព្រែកធំនិងមាត់សមុទ្រ លើសពីនោះថែមទាំងប្រកបដោយសោភ័ណភាពដ៏ស្រស់ស្អាតគួរជាទីចំណាប់អារមណ៍ បង្កប់ភាពស្រស់ឆើតឆាយ ក្នុងនោះ ដែលលេចធ្លោជាងគេគឺទីរួមស្រុក Năm Căn។
សកម្មរាល់កិច្ចការដែលមានផលប្រយោជន៍សម្រាប់ប្រជាជន
25/11/2024
សាខាសមាគមមិត្តភាព Việt Nam - Campuchia ក្រុមទី១នៃស្រុកTrần Văn Thời បានបង្កើតនូវឆ្នាំ ២០០៥។ សាខាប្រមូលផ្តុំកម្មាភិបាលចូលនិវត្តន៍ដែលកាលពីមុនធ្លាប់បម្រើកងទ័ពស្ម័គ្រចិត្តនៅសមរភូមិCampuchia អាជីកម្ម អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ។ល។ ដើម្បីរួមគ្នាផ្សព្វផ្សាយនូវគោលមាគ៌ា និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ផ្តោតលើស្មារតីសាមគ្គីមិត្តភាពរវាងប្រទេសតាំងពីរ រាល់បណ្តាសកម្មភាពជួយគ្នាទៅវិញទៅមក និងស្ម័គ្រចិត្ត រួមចំណែកកសាងប្រទេសជាតិ។
ខិតខំបន្តកាត់បន្ថយគ្រួសារក្រជាជនជាតិភាគតិច
11/11/2024
លោក Trần Hoàng Lê ប្រធានការិយាល័យជនជាតិស្រុក Thới Bình បានឲ្យដឹង៖ “នាប៉ុន្មានឆ្នាំកន្លង បងប្អូនជនរួមជាតិភាគតិចទូទាំងភូមិភាគក៏បានពង្រីកស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ក្នុដើម្បីឈានឡើងក្នុងការរស់នៅ និងប្តេជ្ញាចិត្តរួមជាមួយរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ អនុវត្តល្អភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ ជាពិសេស ស្រុកក៏សម្រេចបទដ្ឋាននៃការកាត់បន្ថយក្រក្នុងជនរួមជាតិភាគតិចចាប់ពី៣-៤%ផងដែរ”។
ខិតខំកាត់បន្ថយតំបន់ជួបលំបាកពិសេស
23/10/2024
ទិសដៅរួមសម្រាប់ការអនុវត្តកម្មវិធីគោលដៅជាតិរអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល២០២១-២០៣០ តំណាក់កាល១៖ ចាប់ពីឆ្នាំ២០២១-២០៣០ (ហៅកាត់កម្មវិធី) សម្រាប់ខេត្ត Cà Mau គឺដល់ឆ្នាំ២០២៥មានតិចបំផុត៤០%នៃចំនួនឃុំ (ស្មើនឹង២ឃុំ) និង៥១,២%នៃចំនួនភូមិ អនុសង្កាត់ (ស្មើនឹង២២ភូមិ និងអនុសង្កាត់) ចេញផុតពីតំបន់លំបាកពីសេស។
ផ្តើមអាជីព ដើម្បីកាត់បន្ថយក្រចីរភាព
02/10/2024
បញ្ជាក់ច្បាស់ការផ្តើមអាជីពគឺជាភារកិច្ចដ៏សំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច ដោយច្រើនវិធីដែលអាចបត់បែនបាន ឃុំ Ngọc Chánh ស្រុក Đầm Dơi ក៏បានយកចិត្តទុកដាក់ និងលើកកំពស់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិជាបណ្តើរៗផងដែរ។
ជនរួមជាតិ Khmer នៅតំបន់មាត់សមុទ្រឈានឡើងជីវភាពធូរធារ
16/09/2024
រយៈពេលកន្លង ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅនិគមSông Đốc ស្រុក Trần Văn Thời មួយថ្ងៃកាន់តែមានសម្រស់។ លទ្ធផលនេះក៏អាស្រ័យការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការផ្សព្វផ្សាយ អនុវត្តរាល់បណ្តាគោលនយោបាយជនជាតិ និងសន្តិសុខសង្គម ដោយហេតុនេះហើយ មួយថ្ងៃកាន់តែមានការលើកកម្ពស់ទាំងសម្ភារៈ និងស្មារតីសម្រាប់បងប្អូនជនរួមជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅភូមិភាគ។
សម្រស់ថ្មីនៅខាញ់ប៊ិញ
12/09/2024
ជាមួយគោលលំនាំ “ជនបទថ្មីមានត្រឹមតែចំណុខចាប់ផ្តើម គឺគ្មាន ចំណុចបញ្ចប់នោះទេ" បន្ទាប់ពីបានទទួលស្គាល់ជាឃុំសម្រេចកម្រិតជបបទថ្មីកាលពីឆ្នាំ២០១៦ ឃុំ Khánh Bình ស្រុក Trần Văn Thời បានប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូលចូលរួម។ ផ្សព្វផ្សាយ និងកៀរគរប្រជាជនដើម្បីរាល់បទដ្ឋាននៃការកសាងជនបទថ្មីប្រកបដោយនិរន្តរភាព ព្រមទាំងពង្រីកទូលំទូលាយអំពីរបៀបធ្វើ និងបណ្តាទម្រង់ល្អៗ។ល។ អាស្រ័យហេតុនេះហើយ ឃុំ Khánh Bình នាពេលបច្ចុប្បន្នក៏បំពាក់ដោយសម្រស់យ៉ាងស្រស់ត្រកាល ធានាគុណភាពក្នុងការរស់នៅរបស់បងប្អូនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ។