រួមគ្នាជំនះការលំបាក
12/10/2024
ឃុំ Thanh Tùng ស្រុក Đầm Dơi ជាភូមិភាគដែលមានបងប្អូនជនរួមជាតិរស់នៅច្រើន កុះករ ស្ថិតក្នុងតំបន់ភូមិភាគ III ហើយកំពុងមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
ជំនួយស្រី្ត និងកុមារ ចូលជិតសេវាសុខាភិបាលទំនើប
11/10/2024
រយៈពេលកន្លង ការថែទាំសុខភាពសម្រាប់ម្តាយ និងកុមារនៅតំបន់ជនជាតិភាគតិច ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងជាក់ស្តែងផហដែរអំពីបណ្តាគណៈផ្នែកគ្រប់លំដាប់ថា្នក់។ ផ្តើម ពីនោះក៏បានជួយឱ្យអ្នកម្តាយ និងកុមារមានលទ្ធភាពទទួលបានសេវាខាងថែទាំសុខភាពទំនើប រួមចំណែកដល់ការកែលម្អកម្ពស់ និងកម្លាំងរាងកាយរបស់កុមារទៀតផង។ តួយ៉ាងដូចនៅឃុំ Khánh Hoà ស្រុក U Minh ដែលជាភូមិភាគមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករផងដែរ។
រួមគ្នារស់នៅប្រកបដោយភាពសុខដុមរមនាលើតំបន់ដែនដី Cà Mau
10/10/2024
ទូទាំងខេត្ត Cà Mau បច្ចុប្បន្នមានជនជាតិភាគតិចចំនួន២១ជនជាតិ ក្នុងនោះដែលមានច្រើនគឺជនជាតិ Khmer និង Hoa ចំណែកជនជាតិដទៃទៀត រួមមានដូចជា៖ Mường, Tày, Thái, Nùng, Chăm, Gia Rai, Ê Đê, Si La, Cơ Ho, S’tiêng, Chu Ru… ។ បណ្តាជនជាតិជាបងប្អូនទាំងឡាយតែងរស់នៅសាមគ្គី រួមកម្លាំងគ្នា កសាងប្រទេសជាតិ មាតុភូមិ Cà Mau ឱ្យកាន់តែមានភាពរីកចម្រើនឆ្ពោះទៅមុខជានិច្ច។
Khánh Hưng: បង្កើនទំនុកចិត្តសម្រាប់ជីវភាពថ្មី
06/10/2024
Khánh Hưng ជាឃុំមួយនៃតំបន់ទឹកសាបរបស់ស្រុក Trần Văn Thời។ ទូទាំងឃុំមានទាំងអស់ ១៥ភូមិ ដោយមានចំនួន៤.៣៣៩គ្រួសារ និង ចំនួនប្រជាជន១៨.០៨១នាក់ ក្នុងនោះមានគ្រួសារជនជាតិភាគតិចចំនួន៤១៦គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងរដ្ឋអំណាចភូមិភាគតែងខិតខំយកចិត្តទុកដាក់បានយ៉ាងល្អចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាជននិយាយរួម ជន រួមជាតិភាគតិចនិយាយដោយឡែក។
ភូមិស្រុកឈានចូលរដូវប្រមូលផលស្រូវវស្សា
24/09/2024
ប៉ុន្មានថ្ងៃនេះ កសិករតំបន់ជនជាតិ Khmerកំពុងប្រញាប់ប្រញាល់ប្រមូលផលស្រូវរដូវវស្សា។ ភាពរីករាយនៃការប្រ មូលផលគឺអាចមើលឃើញយ៉ាងច្បាស់ដែលបង្ហាញលើទឹកមុខរបស់មាមីងបងប្អូនប្រជាកសិករគ្រប់រូប។
ចម្លើយសម្រាប់វិស័យកសិកម្មនិរន្តរភាព
19/09/2024
ប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យកសិកម្មបានអនុវត្តយន្តូបនីយកម្ម និងបច្ចេកវិទ្យាលើផ្ទៃដីផលិតស្រូវតាំងពីការរៀបចំដី សាបព្រួស បាញ់ថ្នាំ រហូតដល់ការច្រូតកាត់។ល។ រួមចំណែកកាត់បន្ថយកម្លាំងពលកម្ម និងប្រាក់ចំណាយ បង្កើនការផលិតមានប្រសិទ្ធភាពសេដ្ឋកិច្ច។
សារនៃក្តីស្រលាញ់
18/09/2024
កន្លងជិត១០ឆ្នាំនៃការបង្កើត ចំនួន២០លើកដែលបានចាត់តាំងកម្មវិធី មានប្រមាណ៥ពាន់អង្គភាពដែលបានបរិច្ចាគតំណក់ឈាមសម្រាប់ធនាគារលោហិតស្រស់ នោះហើយគឺជាចំនួនលេខដែលកត់ត្រាសកម្មភាពដ៏មានអត្ថន័យ និងមនុស្សធម៌របស់ក្លឹបបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៃសាកលវិទ្យាល័យ Bình Dương សាខា Cà Mau។
ជម្រកសម្រាប់មនុស្សចាស់ឯកោ
17/09/2024
ខ្វះខាតទាំងសម្ភារៈ និងស្មារតី តែពេលដែលមកមណ្ឌលគាំពារសង្គមខេត្ត បណ្តាមសុស្សចាស់ជរាឯកោទាំងឡាយ ហាក់បីដូចជាត្រូវបានផ្តល់បំពេញចន្លោះខ្វះខាតមកវិញ។ នេះក៏ដូចជាអាគាររួម លំនៅឋានទីពីរដែលជួយមនុស្សចាស់ទាំងឡាយលំនឹងចិត្តសម្រាប់វ័យចាស់ជរារបស់ខ្លួន។ បច្ចុប្បន្ន មជ្ឈមណ្ឌលគាំពារសង្គមខេត្ត កំពុងទទួលមើលថែទាំមនុស្សចាស់ចំនួន៤០នាក់ ក្នុងនោះមានមុខញ្ញាចាស់ៗដែលជាបុគ្គលគោលនយោបាយផងដែរ។ នៅទីនេះ អ្នកមានវ័យចាស់គ្រប់រូបក៏ទទយលបានការយកចិត្តទុកដាក់ ថែទាំយ៉ាងអស់ពីចិត្ត តាំងពីការហូបចុករហូតដល់ការសម្រាកដេកពួន និងសុខភាពទៀតផង។
បណ្តាស្នាដៃដែលមានទេពកោសល្យ
13/09/2024
ទទួលខុសត្រូវរួមជាមួយនឹងភាពប៉ិនប្រសប់ ដែលផ្តើមពីស្នាដៃនៃកម្មករដ៏ស្មោះត្រង់ដែលធ្វើសិប្បកម្ម រហូតដល់អ្នកបំពេញការងារដែលមានជំនាញខ្ពស់។ល។ ទាំងអស់នេះ សុទ្ធតែបានបង្កើតព័ណ៌យ៉ាងភ្លឺត្រជះក្នុងជីវភាពរស់នៅ។
បង្កលក្ខណៈដើម្បីបន្តរក្សាថ្នាក់បង្រៀនអក្សរKhmer
11/09/2024
ក្នុងឱកាសវិស្សមកាលកន្លងហើយ នៅតាមឃុំទាំង៣ ដែលជាឃុំមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះកររបស់ស្រុក Trần Văn Thời ក៏បានចាត់តាំងបើកថ្នាក់បង្រៀនអក្សរ Khmer ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
ទីផ្សារតាមដងព្រែក
06/09/2024
នោះគឺជាបណ្តាទូក កាណូតដែលមានដឹកជញ្ជូនរាល់មុខទំនិញផ្សេងៗ ព្រមទាំងគ្រឿងសម្ភាប្រើប្រាស់ក្នុងផ្ទះ រួមទាំងម្ហូបអាហារ បន្លែបង្ការជាដើម។ល។ តែងបណ្តែតតាមខ្សែទឹកចាប់ពីដងព្រែកមួយរហូតដល់ដងព្រែកមួយមិនឈប់ឈរ។
វិទ្យាល័យជនជាតិអន្តេវាសិក មានទំនុកចិត្តឈានចូលឆ្នាំសិក្សាថ្មី
06/09/2024
ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ក៏បានចាប់ផ្តើមជាផ្លូវការដែរហើយ។ រួមជាមួយបណ្តាសាលាដទៃទៀតក្នុងខេត្ត តាំងពីការត្រៀមរៀបចំបានល្អ និងធានាលក្ខណៈងាយស្រួលផងនោះ វិទ្យាល័យជនជាតិអន្តេវាសិកខេត្តក៏ត្រៀមរួចជាស្រេចសម្រាប់អនុវត្តល្អរាល់គោលដៅអភិវឌ្ឍន៍វិស័យសិក្សាអប់រំ និងលើកកម្ពស់គុណភាពបង្រៀន និងរៀន។
ជនជាតិ Hoa នៅសង្កាត់២ សកម្មចូលរួមការងារសុខមាលភាពសង្គម
06/09/2024
ក្រុង Cà Mau មានបងប្អូនជនជាតិចិនរស់នៅយ៉ាងច្រើនកុះករ ដោយមានជិត១.៦០០ គ្រួសារ ក្នុងនោះប្រមូលផ្តុំភាគច្រើននៅសង្កាត់២ ដោយមានទាំងអស់ចំនួន៤០៣គ្រួសារ។ ដូច្នេះហើយ ទូទាំងភូមិសាស្ត្រសង្កាត់សរុបទាំងអស់មានប្រមាណ៥០០មូលដ្ឋានអាជីវកម្មតូចធំរបស់បងប្អូនជនជាតិ Hoa។ ភាគច្រើនអ្នករាល់គ្នាសុទ្ធតែមានជីវភាពធូរធារល្អ ផ្តើមពីនោះ ក៏រួមចំណែកយ៉ាងសកម្មជាមួយរដ្ឋអំណាចសង្កាត់២ក្នុងការលុបបំបាត់ក្រទាំងស្រុងរបស់សង្កាត់កាលពីឆ្នាំ២០២១ស្តីពីការងារសុខមាលភាពសង្គម។
សមភាពភេទ ផ្លាស់ប្តូរផ្នត់គំនិត្យ និងរបៀបធ្វើ
02/09/2024
ក្នុងរយៈពេល៣ ឆ្នាំ (២០២១-២០២៣) អនុវត្តគម្រោងទី៨ "អនុវត្តសមភាពភេទ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" (ស្ថិតក្នុងកម្មវិធីគោលដៅជាតិ សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល I ៖ ២០២១-២០២៥) ។ សមាគមសហព័ន្ធនារីខេត្ត បានរៀបចំចាត់តាំងយ៉ាងច្រើន ថ្នាក់ហ្វឹកហ្វឺន និងសកម្មភាពយុទ្ធនាការខាងសារគមនាគមន៍ ពង្រឹងរាល់បណ្តាទម្រង់នៃអាសយដ្ឋានផ្តល់ទំនុកចិត្តសម្រាប់សហគមន៍ ព្រមទាំងបង្កើតក្លឹប មេបញ្ជាការ សម្រាប់ការផ្លសប្តូរនៅតាមសាលារៀន។ ជំហានដំបូង មានការផ្លាស់ប្តូរយ៉ាងសកម្មជាវិជ្ជមាន និងលើកកម្ពស់ខាងចំណេះដឹង សមត្ថភាព បំណិន និងវិធីសាស្រ្តរៀបចំ សម្រាប់ កម្មាភិបាលសមាគមន៍គ្រប់លំដាប់ថ្នាក់ និងរដ្ឋអំំណាចភូមិភាគ រួមទាំងអ្នកមានប្រជាប្រិយក្នុងជនរួមាជាតិភាគតិចផងដែរ។
Biển Bạch Đông ទីតាំងសម្បូរដោយបរិស្ថាននៃវប្បធម៌ជនបទ
30/08/2024
ឃុំ Biển Bạch Đông ស្រុក Thới Bình មាន៣៤គ្រួសារជនរួមជាតិខ្មែរ។ Khmer ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តវិនិយោគរបស់គ្រប់បណ្តាគណៈផ្នែក រួមទាំងបណ្តាកម្មវិធីគម្រោងការ និងការខិតខំព្យាយាមដើម្បីឈានឡើងរបស់គ្រួសារជនរួមជាតិខ្មែរ។ ឃុំ Biển Bạch Đôngបានចាត់ទុកជាទីតាំងគំរូដ៏ភ្លឺស្វាងស្តីពីបណ្តាទម្រង់អភិវឌ្ឍន៍ជនបទគ្រប់ជ្រុងជ្រោយ។
ធានាច្រកចេញ ពេលដែលបងប្អូននារីរៀនរបរវិជ្ជាជីវៈ
21/08/2024
យោងតាមគម្រោងការបណ្តុះបណ្តាលមុខរបវិជ្ជាជីវៈជូនកម្មករខេត្ត Cà Mau ឆ្នាំ២០២៤ បានសង្កត់ធ្ងន់ និងអនុវត្តការជំនួយឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈជូនកម្មករក្នុងវ័យ ពលកម្ម ដែលជាមុខសញ្ញាដូចខាងក្រោម៖ កម្មករជាជនជាតិភាគតិច មានទាំងជនជាតិ (Khmer) គិញ (Kinh) ដែលជាគ្រួសារក្រីក្រ និងប្រកៀកក្រកំពុងរស់នៅលើភូមិសាស្ត្រគ្រប់បណ្តាស្រុកស្ថិត ក្នុងតំបន់ជនរួមជាតិភាគតិចដែលបានអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០៣០។
ប្រសិទ្ធភាពផ្តើមពីប្រភពទុនអនុគ្រោះ
18/08/2024
ផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិកាត់បន្ថយក្រចីរភាព មានគ្រួសារក្រ និងប្រកៀកក្រជាច្រើន ព្រមទាំងគ្រួសារទើបរួចចាកក្រថ្មីៗក៏មានឱកាសបានចូលជិតគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍន៍ ផលិត និងឈានឡើងជាសន្សឹមៗ រួមចំណែកចូលក្នុងទិសដៅនៃការកាត់បន្ថយក្រចីរភាព។
ក្តីសង្ឃឹមដើម្បីលើកកម្ពស់ឋានៈរបស់ជនជាតិភាគតិច
03/08/2024
គម្រោងទី៧ ស្តីពីការថែទាំសុខមាលភាពជូនប្រជាជន លើកកម្ពស់កាយសុខភាព និងឋានៈរបស់បងប្អូនជនរួមជាតិភាគតិច ព្រមទាំងការពារករណីខ្វះជាតិបំប៉នជូនកុមារភាព ក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល២០២១-២០២៥ កំណត់ទិសដៅសម្រាប់កែលម្អសុខភាពជូនបងប្អូនជនជាតិភាគតិចស្តីពីកាយសប្បទានិងស្មារតី ឋានៈ អាយុកាល។ ទន្ទឹមនិងនោះគឺបង្កើនសកម្មភាពផ្នែកខាងសុខាភិបាលមូលដ្ឋាន ដើម្បីជនរួមជាតិភាគតិចបានចូលជិត បណ្តាសេវាថែទាំសុខភាពតាមបែបទំនើប ព្រមទាំងបន្តគ្រប់គ្រង និង លុបបំបាត់បន្តិចម្តងៗចំពោះជំងឺរាតត្បាតនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។
Khánh Bình Tây: ភាពផ្លាស់ថ្មីនៃតំបន់ឃុំកោះ
31/07/2024
អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ យោងតាមបណ្តាគោលនយោបាយឧបត្ថម្ភ រួមជាមួយនឹងប្រ ពៃណីសាមគ្គី ប្រឡងប្រណាំងស្នេហាជាតិ បងប្អូនជនជាតិភាគតិចនៅឃុំ Khánh Bình Tây ស្រុក Trần Văn Thời ក៏បានឆ្លងកាត់ការលំបាក ខិតខំតស៊ូដើម្បីឈានឡើងក្នុងការរស់នៅ រួមចំណែកកសាងប្រទេសជាតិមាតុភូមិ។
សម្រស់ថ្មីនៅតំបន់ជនបទស្រុក Trần Văn Thời
29/07/2024
រយៈកាល៥ ឆ្នាំកន្លង មធ្យមរៀងរាល់ឆ្នាំ ស្រុក Trần Văn Thời បានកាត់បន្ថយក្រក្នុងជនជាតិភាគតិចចាប់ពី៣-៤%។ តំបន់ជនជាតិភាគតិចរបស់ស្រុកមានការថយចុះចំនួន២ឃុំនៃភូមិភាគIII ចំនួន៦ឃុំនៃភូមិភាគII និង២០ភូមិ សង្កាត់លំបាកពិសេសប្រៀបជាមួយតំណាក់កាលមុន។
គម្រោងឧបត្ថម្ភផលិតជាក់ស្តែង
08/07/2024
ស្រុក U Minh មានឃុំចំនួន២ ដែលចំណុះតំបន់III និងមាន៧ភូមិដែលជួបលំបាកពិ សេសស្ថិតខាងក្រៅឃុំចំណុះតំបន់III។ មានគ្រួសារជនជាតិភាគតិច១.៤៨០គ្រួសារ ដោយចំនួនប្រជាជន៦.៦៩២នាក់។ គ្រួសារជនជាតិភាគតិចដែលក្រីក្រមាន១៩៣គ្រួសារ និងគ្រួសារជនជាតិភាគតិចប្រកៀកក្រ៦០គ្រួសារ។ យោងតាមកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាលទីI (២០២១-២០២៥)ស្រុក U Minh កំពុងជំរុញល្បឿននៃការអនុវត្តគម្រោងទី៣(គម្រោងឧបត្ថម្ភអភិវឌ្ឍន៍ផលិតសហគមន៍) ដំបូងទទួលបានលទ្ធផលគួរឲ្យកត់ សម្គាល់។
បង្កើនល្បឿនអភិវឌ្ឍន៍វិស័យសិក្សាអប់រំវិជ្ជាជីវៈសម្រាប់តំបន់ជនជាតិភាគតិច
02/07/2024
ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ នឹងខិតខំអនុវត្តកម្មវិធីគោលដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំលើភូមិសាស្ត្រខេត្តឆ្នាំ២០២៤ពិសេសខាងវិស័យសិក្សាអប់រំវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើជូនពលករទាំងឡាយដែលជាមុខសញ្ញា។មន្ទីរការងារយុទ្ធជនពិការនិងសង្គមបានផ្សព្វផ្សាយអនុវត្តគម្រោងដោយមាន៤ភារកិច្ចសំខាន់ៗរួមមាន៖ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតការងារធ្វើបង្កើនប្រាក់ចំណូលជូនពលករឆ្លើយតបតម្រូវការអភិវឌ្ឍន៍សេដ្កិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំរួមចំណែកក្នុងការបង្វែហេដ្ឋរចនាសម្ព័ន្ធផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចបម្រើបុព្វហេតុឧស្សាហូបនីយយកម្មនិងជនបទលើភូមិសាស្ត្រខេត្ត។
ជំហរមុខក្នុងការប្រឡងប្រណាំងសេ្នហាជាតិ
24/06/2024
ឃុំដុងថើយ ស្រុកកៃនឿកមានជនជាតិខ្មែរ២០១គ្រួសារ។ អាស្រ័យការយកចិត្តទុកដាក់របស់ភូមិភាគ រួមជាមួយការខិតខំប្រឹងប្រែងរបស់ខ្លួន ជីវភាពរស់នៅ របស់មាមីងបងប្អូនមួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍។ ទន្ទឹមនិងនោះ បងប្អូនជនរួមជាតិខ្មែរថែមទាំងសកម្មចូលរួមប្រពៃណីកសាងគ្រួសារវប្បធម៌ ផ្តល់ក្តីសុខសន្តិភាពជូនភូមិស្រុកទៀតផង។
គោរពស្រឡាញ់ភាសាខ្មែរ
15/06/2024
រយៈកាលកន្លង សកម្មភាពបង្រៀនភាសាខ្មែរដល់កូនក្មួយ ជនរួមជាតិក៏ត្រូវបានអនុវត្តយ៉ាងល្អប្រសើរណាស់ដែរ។ ទន្ទឹមជាមួយការយកចិត្តទុកដាក់បណ្តុះបណ្តាល និងបំប៉ន ផ្តួចផ្តើមកងជួរ គ្រួបង្រៀនអក្សរសាស្ត្រខ្មែររបស់ភូមិភាគ រាល់គ្រូបង្រៀនអក្សរ ខ្មែរទាំងឡាយតែងខិតខំខ្នះខ្នែងអស់ពីចិត្តក្នុងការបង្ហាត់បង្រៀន ដោយក្តីស្រឡាញ់ពេញចិត្តមុខរបរនិងភាសាខ្មែរ ទប់ស្កាត់រាល់ ការលំបាកផ្សេងៗ ដើម្បីរួមចំណែកអភិរក្សភាសា និងអក្សរ សាស្ត្ររបស់ជាតិខ្លួន។
ផ្តើមអាជីពជោគជ័យដោយផលិតផលប្រចាំតំបន់
14/06/2024
ដោយចាប់ឱកាសផ្តើមពីអំណោយផលឧត្តមភាពនិងសក្តានុភាពរបស់ភូមិភាគ ដែលជាតំបន់ចិញ្ចឹមត្រីកន្ធច្រើនបំផុតទូទាំងខេត្ត បងថាច់វុំាងនិញ នៅភូមិលេខ៧ ឃុំខាញ់ប៊ិញដុង ស្រុកត្រឹងវុំាងថើយ ក៏បានជម្រើសផ្តើមអាជីពដោយចិញ្ចឹមត្រីកន្ធ ផ្តល់ប្រាក់ចំណូលខ្ពស់សម្រាប់គ្រួសារ ផ្តើមពីនោះថែមទាំងរួមចំណែកបន្តការអភិវឌ្ឍន៍ផលិតផលប្រចាំតំបន់ទៀតផង។
ខិតខំព្យាយាមរកស៊ី ពឹងផ្អែកលើជំនួយឧបត្ថម្ភ
12/06/2024
ប៉ុន្មានឆ្នាំថ្មីៗនេះ ជីវភាពបងប្អូនជនរួមជាតិខ្មែរលើភូមិសាស្ត្រស្រុក ង៉ុកហៀងក៏មានការប្តូរផ្លាស់គួរឲ្យកត់សម្គាល់ ព្រមទាំងមានគ្រួសារជាច្រើនខិតខំពលកម្មផលិត រកស៊ីដើម្បីឈាន ឡើងលំនឹងជីវភាព។
ជីវភាពបងប្អូនខ្មែរមួយថ្ងៃកាន់តែរីកចម្រើន
10/06/2024
ក្នុងរយៈកាល៥ឆ្នាំកន្លង ផ្តើមពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមជាមួយការខិតខំប្រឹងប្រែងឈានឡើងរបស់បណ្តាជនជាតិ ជីវភាពជនរួមជាតិភាគតិចទាំងឡាយលើភូមិសាស្ត្រក្រុងកាម៉ាវមួយថ្ងៃកាន់តែមានភាពរីកចម្រើនគ្រប់វិស័យ អត្រាគ្រួសារក្រក្នុងជនរួមជាតិភាគតិចបានបន្ថយចុះគួរឲ្យកត់សម្គាល់។
ផ្សព្វផ្សាយច្បាប់ដល់ប្រជាជនតំបន់ព្រំដែនសមុទ្រ
02/01/2024
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានកំណត់ច្បាស់ការឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់ដល់ប្រជាជនតំបន់ព្រំដែន ជាការងារជាប្រចាំនិងជាប់ជានិច្ច។ ផ្តើមពីនោះ កម្មាភិបាល យុទ្ធជនក្នុងអង្គភាពសកម្មផ្សព្វផ្សាយអនុវត្ត ដើម្បីជួយប្រជាជនតំបន់ព្រំដែនសមុទ្រ គោរពតាមសេចក្តីកំណត់របស់ច្បាប់។
មកទស្សនាជ្រោះ Dray Sap ដើម្បីស្វែងយល់ពីសេចក្តីស្នេហា
02/01/2024
តីង្វៀង មិនត្រឹមអស្ចារ្យដោយសារក្រុងបួងម៉េថួកដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ថែមទាំងល្បីល្បាញដោយសារមានជ្រោះ Dray Sap ស្រស់ស្អាតទៀតផង។ តំបន់ជ្រោះនេះ មានរឿងរ៉ាវដ៏កម្សត់អំពីសេចក្តីស្នេហាដែលញុាំងឱ្យភ្ញៀវទេសចររំជួយចិត្ត។
បំពាក់បំប៉ន លើកកម្ពស់គុណភាពប្រើប្រាស់ភាសាខ្មែររបស់កម្មាភិបាល យុទ្ធជនប៉ូលិសចល័ត
02/01/2024
ក្លឹបភាសាខ្មែររបស់កងវរសេនាធំប៉ូលិសចល័តតីណាមបូ ទើបចុះហត្ថលេខាលើលក្ខន្តិកៈ សហការជាមួយនឹងសាលាជនជាតិអន្តេវាសិកកឹងធើ និងរៀបចំសកម្មភាពប្រធានបទជំនាញដំបូងរបស់ក្លឹប។