ពង្រីកតួនាទីរបស់បក្ខជន Khmer
16/08/2025
ឃុំ Khánh Bình មាន៣៨១ គ្រួសារជនជាតិភាគតិច ដែលច្រើនជាងគេគឺជនរួមជាតិ Khmer ។ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិតែងមានការអភិវឌ្ឍន៍មិនឈប់ឈរ មកទល់សព្វថ្ងៃនូវត្រឹម ២៣ គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ប៉ុណ្ណោះ។ ក្នុងដំណើរការអភិវឌ្ឍន៍នោះ កងកម្លាំងនៃបក្ខជនជាជនជាតិ Khmer ក៏បានរួមចំណែកយ៉ាងសកម្មផងដែរ។
ដំណើរការក្លាយជាគ្រូបង្រៀនភាសា Khmer របស់លោកគ្រូ Lâm Thanh Nhã
12/08/2025
ដោយមានចិត្តស្រលាញ់ខាងអក្សរសាស្ត្រKhmer Lâm Thanh Nhã ខិតខំសិក្សារៀនសូត្រដើម្បី សម្រេចក្តីសុបិន្តក្លាយជាគ្រូបង្រៀនភាសា Khmer។ បច្ចុប្បន្ន Thanh Nhã ត្រូវបានគេចាត់ទុកថាជាគ្រូបង្រៀនដែលមានបទពិសោធន៍ និងទេពកោសល្យ ក្នុងការបង្រៀនភាសា និងអក្សរសាស្ត្រKhmer នៅសាលាវិទ្យាល័យជនចាតិអន្តេវាសិក Bạc Liêu (សាលាវិទ្យាល័យជនជាតិអន្តេវាសិក xã Hoà Bình ខេត្ត Cà Mau)។
កូនយុទ្ធជនពលីជាមួយស្មារតីឈានមុខលើគ្រប់វិស័យសមរភូមិ
25/07/2025
ក្នុងដំណើរការកសាង និងការពារមាតុភូមិ មានយ៉ាងច្រើនកុលបុត្របានលះបង់សាច់ឈាមស្រស់ដើម្បីប្តូរយកនូវសុខសន្តិភាពដូចសព្វថ្ងៃ។ នៅពីក្រោយពួកគាត់ គឺជាអ្នកម្តាយ លោកឪពុក ភរិយា និងកូនចៅដែលបានស្ងៀមស្ងាត់ធ្វើចិត្តអំណត់បំបាត់ការឈឺចាប់នោះ។ បណ្តាគ្រួសារយុទ្ធជនពលីគ្រប់រូបមិនត្រឹមជានិម្មិតរូបសម្រាប់ផ្នែកខាងស្មារតីនៃការលះបង់ប៉ុណ្ណោះទេ ថែមទាំងគំរូឈានមុខក្នុងការពលកម្មផលិត និងសិក្សារៀនសូត្រ ពង្រីកសេដ្ឋកិច្ចគ្រួសារ ព្រមទាំងរួមចំណែកដល់សង្គមទៀតផង។ តួយ៉ាងដូចជាគ្រួសារលោក Kim Văn Dũng នៅភូមិ Đồng Tâm A ឃុំ Đầm Dơi ជាដើម។
គំរូដ៏ល្អនៃអ្នកមានប្រជាប្រិយ
23/07/2025
ខេត្ត Cà Mau មានជិត២០០នាក់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ដែលភាគច្រើនសុទ្ធសឹងជាជនជាតិ Khmer បន្ទាប់ពីនោះគឺជាជនជាតិ Kinh - Hoa - Chăm។ ពួកគេមិនត្រឹមពង្រីកល្អនូវតួនាទីជាស្ពានតភ្ជាប់រវាងបក្ស និងរដ្ឋ ព្រមទាំងជាគ្រាប់ពូជដែលរីកសាយភាយនៃផែនមហាសាមគ្គីសហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាគំរូដ៏ល្អក្នុងការពលកម្មផលិត និងសកម្មភាពសង្គម រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ភូមិស្រុកទៀតផង។
កសាងសហគមន៍គ្មានគ្រឿងញៀន
14/07/2025
សកម្មភាពនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងអប់រំច្បាប់ស្តីពីការបង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau បាននិងកំពុងត្រូវបានឆ្លុះឱ្យឃើញបណ្តាលទ្ធផលយ៉ាងជាក់ស្តែង រួមចំណែកយ៉ាងសំខាន់ក្នុងការលំនឹងនយោបាយ ធានាសន្តិសុខសង្គម។
អស់ពីចិត្តរួមកម្លាំង
08/06/2025
អស់រយៈកាលជាង១២ឆ្នាំំដែលទទួលតួនាទីមុខងារជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច លោក Danh Văn Đô ប្រធានគណៈកម្មការសាលាទានភូមិ Khánh Tư ឃុំ Đông Thới ស្រុក Cái Nước មិនត្រឹមជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចជាមួយបងប្អូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកម្លាំងដ៏អស់ពីចិត្តជាមួយមាមីងបងប្អូន រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពនិងបង្កើនភាពរីកសាយភាយនូវស្មារតីឆ្លងកាត់ការលំបាកក្នុងសហគមន។ លោក Đô ក៏បានមាមីងបងប្អូនក្នុងភូមិគោរពនិងជឿទុកចិត្តទៀតផង។
តួនាទីដ៏សំខាន់របស់អ្នកមានប្រជាប្រិយ
31/05/2025
ជាមួយកិត្យានុភាព ពាក្យពេចន៍ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចក៏ក្លាយជាស្នូលនៃការប្រមូល សាមគ្គី បង្កើនកម្លាំងសហគមក្នុងជនរួមជាតិភាគតិច។ តួយ៉ាងដូចជាអ្នកមីង Trương Thị Thu Hà អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនៅឃុំ Khánh Lâm ស្រុក U Minh ជាឧទាហរណ៍។
ទឹកចិត្តរបស់លោក Muôn
25/05/2025
ថ្វីត្បិតតែខ្លួនបានចូលនិវត្តន៍ តែលោកអ៊ំ Hà Văn Muôn អតីតអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ស្រុក Trần Văn Thời តែងចិត្តមួយថ្លើមមួយដើមតាមគោមាគ៌ារបស់បក្ស ខ្នះខ្នែងជួយមាមីងបងប្អូនជនរួមជាតិខ្មែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីរួចចាកក្រ។
លះបង់កម្លាំងវ័យក្មេងដើម្បីកសាងមាតុភូមិ
15/05/2025
អស់ពីចិត្តជាមួយសកម្មភាពការងារសម្ព័ន្ធយុវជននិងការច្នៃប្រតិដ្ឋក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន បងស្រី Danh Thị Mị លេខាសម្ព័ន្ធយុវជនឃុំ Khánh Hoà ស្រុក U Minh ក៏បានបំផុសស្មារតី “មិនចាំបាច់យុវជនមាន អ្វីដែលលំបាកគឺមានយុវជន” សម្រាប់សមាជិកសម្ព័ន្ធយុវជនទាំងឡាយគ្រប់រូប។ អាស្រ័យបែបនេះហើយ ទើបប្រពៃណីសម្ព័ន្ធយុវជននៅភូមិភាគមានភាពរីកចម្រើន រួមចំណែកយ៉ាងសំខាន់សម្រាប់លទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កសាងជនបទថ្មីមួយថ្ងៃកាន់តែផ្លាស់ប្តូរ។
យុទ្ធជនអ្នកផ្តល់សារដ៏ជំនាញ
28/04/2025
អនុសេនីយ៍ទោ Lý Phước Lợi (អាយុ២៥ឆ្នាំ ជាជនជាតិ Hoa) ជាងជួសជុលវិទ្យុនិងទូរទស្សន៍អាគ្គីសនីយ៍នៅកងសេនាធំផ្នែកខាងផ្តល់សារនៃការិយាល័យសេនាធិការ បញ្ជាការដ្ឋានកងទ័ពខេត្ត គឺជាមុខសញ្ញាមួយក្នុងចំណោម១៩មុខសញ្ញាដែលត្រូវបានសម្ព័ន្ធយុវជនខេត្តលើកសរសើរជាយុវជនឆ្នើមធ្វើតាមគំរូអ៊ំក្នុងឆ្នាំ២០២៥។ “កិត្តិយស និងមោទនភាពដ៏ក្រៃលែងទៀតនោះគឺខណៈពេលដែលខ្លួនបានតំណាងឱ្យយុវជនកងទ័ពដែលបានលើកសរសើរ ខ្ញុំគិតថា ខ្លួនត្រូវតែខិតខំតស៊ូថែមទៀតក្នុងការសិក្សារៀនសូត្រ ធ្វើការដើម្បីសក្តិសមជាមួយកិត្តិនាមនេះ” អនុសេនីយ៍ទោ Lý Phước Lợi បានចែករំលែកបែបនេះ។
មិត្តទាំងពីនាក់រួមគ្នាឈានទៅមុខ
18/04/2025
ជួយគ្នាក្នុងកាសិក្សារៀនសូត្រនិងចែករំលែកក្តីសប្បាយ និងទុក្ខព្រួយអំពីខ្សែជីវិត បន្ទាប់មកក៏រួមគ្នាឆ្លងកាត់រាល់គ្រប់ឧបស័គ្គសម្រាប៉អនាគតរៀងៗខ្លួន ទាំងនេះគឺជារឿងរ៉ាវដ៏គួរឱ្យចំណាប់អារម្មណ៍រវាងមិត្តរួមថ្នាក់ទាំងពីរនាក់ Dương Tấn Hưng និង Hồng Phú Hưng ជាសិស្សថ្នាក់ទី១១C3 នៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត។
អស់ពីចិត្តជាមួយអ្នកកើតជំងឺ HIV
11/04/2025
ចំពោះការងារ បង Lý Văn Thừa ជាបុគ្គលិកពេទ្យផ្នែកខាងពិនិត្យ ធ្វើរោគវិនិច្ឆ័យរូបថត និងតាមដានជំងឺ (មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្ត)។ ចំពោះអ្នកជំងឺ និងសាច់ញាតិមកមើលថែអ្នកជំងឺ បងតែងរាក់ទាក់ជួយមើលថែនិងជំនួយសព្វគ្រប់កិច្ចការ។
យុវជនពូកែខាងរបរវិជ្ជាជីវៈ រួមចំណែកកសាងមាតុភូមិ
08/04/2025
ជាមួយឆន្ទៈក្នុងការហានគិត ហានធ្វើរួមទាំងការខិតខំប្រឹងប្រែងក្នុងការពលកម្មផលិត បង Hữu Minh Tài (អាយុ៣១ឆ្នាំនៅភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình) បានប្តេជ្ញាចិត្តផ្តើមអាជីពជាមួយរបរចម្លាក់ឈើដែលជាទម្រង់មិនត្រឹមជួយគ្រួសារបងមានលក្ខណៈឈានឡើងរួចចាកក្រប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដោះស្រាយការងារធ្វើជូនយុវជននៅភូមិស្រុកទៀតផង។
កម្មាភិបាលសម្ព័ន្ធយុវជនខ្នះខ្នែង
21/03/2025
បង Hữu Quốc Thuận អនុលេខានៃសម្ព័ន្ធយុវជនឃុំ Tân Lộc ស្រុក Thới Bình មិនត្រឹមជាគំរូដ៏ល្អនិងចំហរមុខក្នុងរាល់សកម្មភាពរបស់សម្ព័ន្ធយុវជនប៉ុណ្ណោះទេ ថែមទាំងជាកម្មាភិបាលមួយរូបដែលតែងអស់ពីចិត្តជាមួយកិច្ចការងារសហគមទៀតផង។ កន្លងថ្មីនេះ បង Thuận ជាកម្មាភិបាលមួយរូបក្នុងចំណោមកម្មាភិបាលនៃសម្ព័ន្ធយុវជនខេត្តដែលទទួលបានការស្ងើចសរសើរជាបក្ខជនវ័យក្មេងដ៏ឆ្នើមរបស់ខេត្ត Cà Mau ក្នុងឆ្នាំ២០២៥។
នារីជនជាតិភាគតិចបញ្ជាក់ពីតួនាទីនិងមុខរងាររបស់ខ្លួន
08/03/2025
ក្នុងចំណោមបណ្តាគោលការណ៍ណែនាំនិងគោលនយោបាយបក្សនិងរដ្ឋយើងតែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះបងប្អូនជនជាតិភាគតិច ជាពិសេសបងប្អូននារី។ខេត្ត Cà Mau បានបញ្ជាក់ច្បាស់ពីបណ្តាកម្មវិធីនិងរាល់ទង្វើទាំងឡាយព្រមទាំងជំនួយបងប្អូននារីជនជាតិភាគតិចផ្លាស់ប្តូរគំនិតនិងរបៀបធ្វើព្រួតដៃគ្នាកសាងប្រទេសជាតិមាតុភូមិ។
ទឹកចិត្តរបស់គិលានុបដ្ឋាយិកា
07/03/2025
បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកខាងគិលានុបដ្ឋាក បងស្រី Thạch Thị Diện បានត្រឡប់មកធ្វើការនៅមន្ទីរពេទ្យបហុវិជ្ជា Cà Mau។ ក្នុងអំឡុង១៥ឆ្នាំជាមួយសំលៀកបំពាក់ព័ណ៌សនៃគិលានុបដ្ឋាកបងស្រីក៏ខិតខំតស៊ូសិក្សារៀនសូត្រលើកកម្ពស់ចំណេះដឹងខាងឯកទេសនិងគុណសម្បត្តិរបស់ខ្លួនបងស្រីតែងមានការទទួលខុសត្រូវទាំងស្រុងព្រមទាំងអស់ពីចិត្តជាមួយការងារទទួលបានការគោរពកោតសរសើរអំពីមិត្តរួមការងារនិងអ្នកជំងឺទៀតផង។
យុវវ័យរួមកម្លាំងច្នៃប្រតិដ្ឋ
27/02/2025
Huỳnh Trần Thiên Thanh សព្វថ្ងៃកំពុងជានិស្សិតឆ្នាំទី៣ផ្នែកគ្រប់គ្រងអាជីវកម្មនៃមហាវិទ្យាល័យ Bình Dương សាខា Cà Mau។ ទទួលបានពានរង្វាន់លេខ២ ចំនួន២រង្វាន់ក្នុងការប្រឡងច្នៃប្រតិដ្ឋវីដេអូឃ្លីប សម្រាប់ផ្សព្វផ្សាយខាងវិស័យទេសចរណ៍ Cà Mau - Cà Mau check និងពិធីប្រឡងខាងវិញ្ញាសាផ្លាស់ប្តូរគំនិត ច្នៃប្រតិដ្ឋដើម្បីផ្តើមអាជីព។
ប្រធានសាខាសមាគមនារីស្វាហាប់
16/02/2025
អស់រយៈពេល១៤ឆ្នាំទទួលបន្ទុកការងារជាប្រធានសាខាសមាគមនារីអនុសង្កាត់លេខ៦ ទីរួមស្រុកណាំកាំង ស្រុក Năm Căn បងស្រី Kim Hồng Út តែងជាគំរូចំហរមុខ ក្នុងបណ្តាប្រពៃណីរបស់សមាគម។ ទន្ទមឹនិងនោះផងដែរ បងស្រីថែមទាំងជាកម្មាភិបាលមួយរូបដ៏ស្វាហាប់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាស្ពានតភ្ជាប់ សម្រាប់ការចលនា និងជំនួយបងប្អូននារីដើម្បីរួមគ្នាឈានឡើងក្នុងការរស់នៅ។
លោកពូ Kim Hiên គំរូដ៏ភ្លឺស្វាងក្នុងការផលិតពូកែ
25/01/2025
ជាមួយទម្រង់ធ្វើស្រែ គួបផ្សំជាមួយចិញ្ចឹមត្រីទឹកសាប និងដាំឈើហូបផ្លែ លោកពូ Kim Hiên អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ភូមិលេខ១១ ឃុំ Khánh Lâm ស្រុក U Minh មានប្រភពប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។
កសិករខ្មែររួចចាកក្រ ឈានឡើងធ្វើមាន
13/01/2025
ប៉ុន្មានឆ្នាំកន្លង ប្រពៃណីកសិករប្រឡងប្រណាំងផលិត និងធ្វើពាណិជ្ជកម្មពីកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយក្រចីរភាព ក៏បានធ្វើឱ្យមានការផ្លាស់ប្តូរគំនិត និងការងារធ្វើរបស់ប្រជាកសិករ Khmer ជាច្រើនឃុំ Nguyễn Phích ស្រុក U Minh អ្នកហើយកសិករទាំងនោះក៏ឈានឡើងរួចចាកក្រ ធ្វើមានលើស្រុកកំណើតរបស់ខ្លួនផងដែរ។
ផ្តុំកម្លាំងដើម្បីមាតុភូមិ
11/12/2024
ដែលខ្លួនជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច តាំងពីឆ្នាំ២០១៦រហូតមកទល់ពេលនេះ លោកទ្រីវក្វាងតង នៅភូមិ Hiệp Hoà Tây ឃុំ Ngọc Chánh ស្រុក Đầm Dơi តែងបង្កភាពស្និទ្ធស្នាលជាមួយភូមិស្រុក ដើម្បីធ្វើការផ្សព្វផ្សាយ បកស្រាយរាល់សភាពការ ដើម្បីបងប្អូនជនរួមយលើបានច្បាស់លាស់ និងត្រឹមត្រូវចំពោះការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគសម្រាប់បងប្អូនជនរួមជាតិ។
នូវមានសមត្ថភាពគឺនូវតែរួមកម្លាំង
10/12/2024
លោក Lý Quang Cường ជាកម្មាភិបាល Khmer មួយរូបបានចូលនិវត្តន៍ សព្វថ្ងៃមានអាយុ៧១ឆ្នាំ លោកអ៊ំបានចែករំលែកថា ឌេលជាអ្នកភូមិ Khánh Bình Tây ស្រុក Trầ Văn Thời លោកអ៊ំតែងមានបំណងប្រាថ្នាចង់រួមកម្លាំងក្នុងការកសាងមាតុភូមិ។ ពីព្រោះថា ទោះបីជាខ្លួនបានចូលនិវត្តន៍ក្តី កម្លាំងអន់ខ្សោយ តែលោកអ៊ំតែងអស់ពីចិត្តចូលរួមរាល់បណ្តាសកម្មភាពរបស់ភូមិស្រុកផងដែរ។
រវាសរវៃក្នុងការផ្តល់ចំណេះដឹងជូនសិស្ស
02/12/2024
ជាមួយក្តីស្រឡាញអាជីព និងភាពក្លៀវក្លារបស់ខ្លួន អ្នកគ្រូ Đàm Thu Hà នាយករងនៃសាលាបឋមសិក្សា១ ឃុំ Tân Ân Tây ស្រុកNgọc Hiển មិនព្រមចុះចាញជាមួយការលំបាកឡើយ អ្នកគ្រូតែងតស៊ូ និងលះបង់ដើម្បីបុព្វហេតុខាងវិស័យសិក្សាអប់រំនៅតំបន់ដាច់ស្រយាលនៃស្រុកកំណើតទីពីររបស់ខ្លួននៅ Cà Mau នេះឯង។
គ្រូបង្រៀនអស់ពីចិត្ត
17/11/2024
រយៈពេល២០ឆ្នាំកន្លង តាំងពីចាប់ផ្តើមធ្វើជាគ្រូបង្រៀនរហូតមកដល់សព្វថ្ងៃ លោកគ្រូ Lý Văn Phi (វិទ្យាល័យជនជាតិអន្តេវាសិកខេត្ត) តែងមានមោទនៈភាពដែល បានជម្រើសខាងរបរដ៏ថ្លៃថ្នូរ ដើម្បីសាភ្ជាប់និងខ្សែជីវិតរបស់ខ្លួន។
ជនជាតិ Chăm ផ្តើមអាជីពនៅ Cà Mau
15/11/2024
នាពេលថ្មីៗនេះដែរ តាមដងផ្លូវ Võ Văn Kiệt ដែលស្ថិត នៅភូមិ Tắc Thủ ឃុំ Hồ Thị Kỷ ស្រុក Thới Bình មានហាងលក់ខោអាវជាច្រើនដែលមានឈ្មោះចម្លែកៗ ដូចជា៖ “Du Số” “9 Ru”។ល។ យោងតាមការសាកសួរទើបដឹងថា នេះគឺជាជួរផ្ទះទាំងឡាយរបស់បងប្អូនជនជាតិ Chăm ដែលទើបតែជួលសម្រាប់លក់ដូរដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ។
ប្រធានសាខា ធ្វើសេដ្ឋកិច្ចពូកែ
18/10/2024
ក្នុងតួនាទីជាប្រធានសាខាសមាគមនារីភូមិ Kinh Đứng BឃុំKhánh Hưngស្រុក Trần văn Thời។អ្នកមីងQuách Thị Kim Luông ជនជាតិ Khmer គឺជាកម្មាភិបាលម្នាក់ដ៏រហ័សរហួននិងអស់ពីចិត្តជាមួយបណ្តាប្រវេណីរបស់សមាគមព្រមទាំងបានសមាជិកទាំងឡាយកោតគោរពដែលខ្លួនជាគំរូក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងត្រៀមជួយចែករំលែកបទពិសោធក្នុងការរកស៊ីរបស់ខ្លួនដល់មានមាីងបងប្អូនក្នុងភូមិជានិច្ច។
តន្ត្រីករមានទេពកោសល្យ
14/10/2024
"វ័យនៅក្មេង ឈ្លាសវៃ រហ័សរហួនក្នុងការងារ" គឺជាការកត់សម្គាល់របស់លោក Hữu Trung ប្រធានក្រុមសិល្បៈ Khmerខេត្តទៅលើបង Thạch Bachs (កើតក្នុងឆ្នាំ ១៩៩១) ជាតន្ត្រីកររបស់ក្រុម។
បណ្តាកម្មាភិបាល Khmer គំរូ
13/10/2024
នៅឃុំ Tân Lộc Bắc ស្រុក Thới Bình មានគ្រួសារខ្មែរជាច្រើនតែងសកម្មក្នុងរាល់កិច្ចការងារ រួមចំណែកជាមួយអង្គភាព និងភូមិភាគសម្រេចជោគជ័យនូវរាល់ភារកិច្ចនយោបាយដែលបានប្រគល់ជូន។
អ្នកគ្រូបង្រៀនវ័យក្មេងអស់ពីចិត្ត
01/10/2024
ស្រស់ស្អាត ឆ្លាតវៃ ច្នៃប្រឌិត និងពោរពេញដោយភាពរាក់ទាក់ ទាំងនេះហើយគឺជាការកត់សម្គាល់របស់សមូហភាពនៃវិទ្យាល័យ Đầm Dơi ស្រុក Đầm Dơi ខណៈពេលដែលនិយាយអំពីអ្នកគ្រូវ័យក្មេង Thạch Thị Thu Hương ជាគ្រូបង្រៀនទទួលបន្ទុកខាងវិញ្ញាសាររូបសាស្ត្ររបស់សាលា។
ទឹកចិត្តសប្បុរសរបស់អ្នកមានប្រជាប្រិយ
15/09/2024
មកកាន់តំបន់ទីផ្សារនៃឃុំ Phú Tân ស្ថិតនៅភូមិ Cái Đôi Vàm ស្រុក Phú Tân សួររកលោកពូ Sáu Thôi (Quách Văn Thôi) នរណាក៏ដឹង ពីព្រោះថា ក្រៅពីបានអ្នកផងស្គាល់ថាជាជនជាតិ Hoa ជោគជ័យក្នុលើមុខរបរអាជីវកម្ម ចិញ្ចឹមកូនរៀនសូត្របានល្អលោកថែមទាំងជាអ្នកមានប្រជាប្រិយគមរូម្នាក់ក្នុងជនជាតិភាគតិច និងជាអ្នកមានការទទួលខុសត្រូវ ព្រមទាំងសកម្មចូលរួមទឹកចិត្តសប្បុរសធម៌នៅភូមិភាគទៀតផង។

Truyền hình


