សិល្បៈចម្លាក់ដ៏អស្ចារ្យនៅតាមវត្ត Khmer Nam Bộ

04/02/2026

សិល្បៈចម្លាក់ដ៏អស្ចារ្យនៅតាមវត្ត Khmer Nam Bộ

មានឱកលាសបានទស្សនាវត្ត Khmer ទាំងឡាយ អ្នកណាក៏ងាយនឹងលង់អារម្មណ៍ នឹងលំហសិល្បៈដ៏ចំណាប់អារម្មណ៍នេះដែរ។ រាល់ខ្នាតបន្ទាត់នីមួយៗ គឺជាចំណុចកំពូលនៃការលះបង់ និងទេពកោសល្យ ដែលសិប្បករទាំងឡាយបានផ្ញើនូវដួងព្រលឹងខាងវិស័យសិល្បៈដ៏ក្តៅគគុករបស់ខ្លួនសម្រាប់លក្ខណៈមួយៗ។ ចម្លាក់មិនត្រឹមតែបានបង្កើតសម្រស់ខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវទស្សនវិជ្ជានៃព្រះពុទ្ធសាសនាថេរវាទ ដែលឆ្លុះបញ្ចាំងពីគោលគំនិតនៃការរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សជាតិ ធម្មជាតិ និងសកលលោកផងដែរ។

សម្រស់ព្រះវិហារវត្តមហាទប់

03/02/2026

សម្រស់ព្រះវិហារវត្តមហាទប់

បើវត្តមហាទប់ (chùa Dơi) គឺជាព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់នៃវិញ្ញាណក្ខន្ធនោះព្រះវិហារគឺជា “បេះដូង” ជាចំណុចគំនូសស្ថាបត្យកម្មដ៏ភ្លឺត្រចះត្រចង់ កណ្តាលពណ៌បៃតងនៃជួរដើមឈើទាលបុរាណ។ គ្រាន់តែឈរពីទីធ្លាវត្តសម្លឹងមើលទៅលើ ភ្ញៀវទេសចរអាចទទួលអារម្មណ៍បានពេញលេញនូវភាពអង់អាច ហ្មត់ចត់នៃសំណង់មួយដែលពោរពេញដោយទស្សនវិជ្ជា និងសោភ័ណភាពរបស់ជនជាតិ Khmer Nam Bộ។

ពង្រីកតម្លៃនៃតន្ត្រីពិធីរបស់ជនរួមជាតិ Hoa

01/02/2026

ពង្រីកតម្លៃនៃតន្ត្រីពិធីរបស់ជនរួមជាតិ Hoa

និយាយដល់ពិធីបុណ្យប្រពៃណីរបស់សហគមន៍ជនជាតិ Hoa មិនអាចរំលងបាននូវតន្ត្រីពិធីដែលជាកត្តាដើរតួនាទីយ៉ាងសំខាន់ រួមចំណែកបង្កើតបាននូវតម្លៃ និងភាពស័ក្តិសិទ្ធិនៃពិធីជំនឿ និងវប្បធម៌។

ពុទ្ធសាសនាខេត្ត Cà Mau រួមដំណើរការជាមួយសុខុមាលភាពសង្គម

30/01/2026

ពុទ្ធសាសនាខេត្ត Cà Mau រួមដំណើរការជាមួយសុខុមាលភាពសង្គម

ប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau តែងលើកកម្ពស់តួនាទី និងទំនួលខុសត្រូវសង្គម ចូលរួមយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងការងារសុខុមាលភាពសង្គម រួមចំណែកថែទាំជីវភាពរបស់បងប្អូនប្រជាជន ជាពិសេសអ្នកទន់ខ្សោយក្នុងសង្គម។

បូកសរុបលទ្ធផលនៃការប្រឡងពុទ្ធិកបឋមសិក្សា ឆ្នាំ ២០២៥ - ២០២៦

18/01/2026

បូកសរុបលទ្ធផលនៃការប្រឡងពុទ្ធិកបឋមសិក្សា ឆ្នាំ ២០២៥ - ២០២៦

ថ្មីៗនេះ គណៈកម្មការវត្តគម្ភីរសាគរ ព្រែកជ្រៅ (Xiêm Cán) ស្ថិតនៅសង្កាត់ Hiệp Thành បានរៀបចំពិធីបូកសរុប និងប្រកាសលទ្ធផលនៃប្រឡងសម្រាប់ថ្នាក់ ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦។ នេះគឺជាព្រឹត្តិការណ៍អប់រំដ៏សំខាន់ ដែលកត់សម្គាល់នូវជំហាននៃការរីកចម្រើននៅលើដំណើរការសិក្សារៀនសូត្រធម៌វិន័យរបស់សមណសិស្ស។

យាយខ្មៅក្នុងជំនឿរបស់បងប្អូន Khmer

16/01/2026

យាយខ្មៅក្នុងជំនឿរបស់បងប្អូន Khmer

ពេលឈានជើងចូលក្នុងបរិវេណវត្ត Khmer បុរាណ ដូចជាវត្តមហាទប់ (chùa Dơi) ទីក្រុង Cần Thơ ឬវត្តពុតធ្លេចាស់ (Hoà Bình cũ) ខេត្ត Cà Mau និងវត្ត Khmer -ដទៃទៀត នៅក្បែរព្រះវិហារដ៏ស្កឹមស្កៃដែលតម្កល់ព្រះពុទ្ធបដិមា គេតែងជួបប្រទះឃើញអាស្រមតូចៗ សម្រាប់បូជាទេពធីតាមួយអង្គដែលមានសម្បុរខ្មៅ។ បងប្អូន Khmer តែងហៅថា "នាងខ្មៅ" ឬ "យាយខ្មៅ"។ នេះគឺជាលក្ខណៈជំនឿដ៏ពិសេសមួយ ដែលឆ្លុះបញ្ចាំងពីការលាយផ្សំយ៉ាងរលូនរវាងព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer និងជំនឿអ្នកតាម្ចាស់ស្រុក។

វត្ត Khmer រក្សាស្លាកស្នាមបដិវត្តន៍

09/01/2026

វត្ត Khmer រក្សាស្លាកស្នាមបដិវត្តន៍

មកដល់ភូមិអណ្តូងចេក (Đìa Chuối) ឃុំ Vĩnh Mỹ សាកសួររកវត្តអណ្ដូងចេកគ្រប់គ្នាសុទ្ធតែស្គាល់។ វត្តមិនត្រឹមតែជាទីសក្ការៈបូជាខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ ក្នុងសម័យតស៊ូទាំង ២ លើក ប្រឆាំងបរទេសឈ្លានពានរបស់ជនជាតិទៀតផង។ កណ្តាលបរិយាកាសដ៏ស្ងប់ស្ងាត់ វត្តលេចចេញរូបរាងយ៉ាងស្ងៀមស្ងាត់ រក្សាទុកនូវអនុស្សាវរីយ៍ដ៏អង់អាចក្លាហាន តាមរយៈសរសៃឈើ និងក្បឿងដំបូលដែលដុះសរាយពេលវេលា។

រក្សាសម្រស់វប្បធម៌តាមរយៈកីឡាប្រពៃណី

06/01/2026

រក្សាសម្រស់វប្បធម៌តាមរយៈកីឡាប្រពៃណី

ពិធីប្រណាំងទូក.ងរបស់បងប្អូនជនរួមជាតិ Khmer ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះមិនត្រឹមតែជាសកម្មភាពកីឡាដែលមានលក្ខណៈសហគមន៍យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពិសេសខាងវប្បធម៌ និងជំនឿវិញ្ញាណចំពោះបងប្អូនជនរួមជាតិ Khmer Nam Bộ ទៀតផង ។

គ្រឿងរណ្តាប់សែនព្រេន ប្រកបដោយទឹកចិត្ត

01/01/2026

គ្រឿងរណ្តាប់សែនព្រេន ប្រកបដោយទឹកចិត្ត

រូបភាពនៃទូកក្បូនដើមចេក ដ៏សាមញ្ញ បានក្លាយជានិមិត្តរូបវប្បធម៌ជំនឿដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ ជាពិសេសក្នុងពិធីបុណ្យសែនដូនតា និងពិធីបុណ្យកំសាន្តជាដើម។

ផ្សារភ្ជាប់សាសនា និងជីវិត

22/12/2025

ផ្សារភ្ជាប់សាសនា និងជីវិត

ប៉ុន្មានឆ្នាំកន្លងមកនេះ គណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau តែងរួមដំណើរជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និងរណសិរ្សមាតុភូមិ Việt Nam គ្រប់លំដាប់ថ្នាក់ ក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជីវភាពវប្បធម៌ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសខាងការងារសប្បុរសធម៌ មនុស្សធម៌ ជួយឧបត្ថម្ភគ្រួសារក្រីក្រ រួមចំណែកធានាសុខមាលភាពសង្គម។

ទីបង្អែកខាងជំនឿ និងសុខុមាលភាព

17/12/2025

ទីបង្អែកខាងជំនឿ និងសុខុមាលភាព

វត្តពោធិ៍ថ្លឹង (Tập Rèn) មានទីតាំងស្ថិតនៅក្នុងឃុំ Thới An Hội ទីក្រុង Cần Thơ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៨៨៩ នេះជាវត្ត Khmer បុរាណមួយក្នុងចំណោមវត្ត Khmer ដទៃទៀតរបស់ស្រុកខ្សាច់ (Kế Sách) ខេត្ត Sóc Trăng (ចាស់)។

ស្លាធម៌ លក្ខណៈសក្ការៈក្នុងវប្បធម៌ Khmer

12/12/2025

ស្លាធម៌ លក្ខណៈសក្ការៈក្នុងវប្បធម៌ Khmer

ក្នុងឱកាសពិធីបុណ្យទាន អាពាពិពាហ៍ ឬពិធីសាសនារបស់បងប្អូន Khmer Nam Bộ តែង មានប៉មផ្កាដ៏ស្រស់ត្រកាល ដែលបានកែច្នៃយ៉ាងផ្ចិតផ្ចង់អំពីដើមចេក និងផ្កា ដោយដាក់តាំងយ៉ាងសមរម្យនៅលើអាសនៈ។ នោះគឺ “ស្លាធម៌” - ជាគ្រឿងសក្ការៈបូជាដ៏សំខាន់បំផុត ដែលបានចាត់ទុកថាជា "ព្រលឹង" ក្នុងជីវភាពជំនឿរបស់ជនរួមជាតិ Khmer ។

គួរឱ្យជ្រះថ្លាជាមួយបណ្តាព្រះពុទ្ធបដិមាដ៏ធំមហិមា

04/12/2025

គួរឱ្យជ្រះថ្លាជាមួយបណ្តាព្រះពុទ្ធបដិមាដ៏ធំមហិមា

វត្ត Khmer ជាច្រើនមិនត្រឹមតែសម្បូរទៅដោយស្ថាបត្យកម្មដ៏ពិសេសៗ និងគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងមានព្រះពុទ្ធបដិមាដ៏ធំមហិមាយ៉ាងច្រើន បង្កើតបាននូវភាពលេចធ្លោទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឱ្យមកគោរពបូជាទៀតផង។

ចំណុចភ្លឺស្វាងនៃការងារសប្បុរសជន

04/12/2025

ចំណុចភ្លឺស្វាងនៃការងារសប្បុរសជន

មិនត្រឹមជាទីបង្អែកសម្រាប់ខាងផ្លូវចិត្តរបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ខេត្ត Cà Mau) ថែមទាំងបានគេដឹងឮថាជាចំណុចដ៏ភ្លឺស្វាង ក្នុងសកម្មភាពការងារសប្បុរសធម៌ តភ្ជាប់ក្តីស្រឡាញ់ដល់សម្រាប់អ្នកដែលជួបលំបាក។

វត្ត Khmer: ស្នាមគំនូសនៃបដិវត្តន៍នៅកណ្តាលភូមិស្រុក

17/11/2025

វត្ត Khmer: ស្នាមគំនូសនៃបដិវត្តន៍នៅកណ្តាលភូមិស្រុក

ស្ថិតនៅកណ្តាវាលស្រែខ្ទឹមក្រហមដ៏ធំល្វឹងល្វើយ និងអមដោយម្លប់ដើមឈើបុរាណដ៏ត្រជាក់ វត្ត Khmer មិនត្រឹមតែជាមជ្ឈមណ្ឌលនៃសកម្មភាពសាសនា ជាកន្លែងសម្រាប់អភិក្សអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងជាប្រភពដើមនៃការចលនាបដិវត្តន៍ក្នុងអំឡុងពេលនៃការតស៊ូប្រឆាំងពួកសត្រូវឈ្លានពានទឹកដីទៀតផង។ ក្នុងចំណោមវត្តមួយក្នុដ៏ឆ្នើមជាងគេនោះគឺវត្ត សិរីក្រសាំង (Cà Săng) កសាងនូវឆ្នាំ ១៥៧៦ ដែលមានទីតាំងស្ថិតនៅសង្កាត់ Vĩnh Châu ទីក្រុង Cần Thơ។

ព្រះសង្ឃ និងដូនជីជាមួយបេសកកម្មជាតិល្អ - សាសនាបរវ

07/11/2025

ព្រះសង្ឃ និងដូនជីជាមួយបេសកកម្មជាតិល្អ - សាសនាបរវ

ក្នុងលំហូរនៃការអភិវឌ្ឍប្រទេសជាតិ ព្រះសង្ឃ និងដូនជីវ័យក្មេងមួយថ្ងៃមិនត្រឹមគិតគូរពីការសិក្សាធម៌វិន័យប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មចំពោះសកម្មភាពសន្តិសុខសង្គម កសាងជីវភាពវប្បធម៌ និងស្មារតីយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។ នៅ Cà Mau រូបភាពព្រះសង្ឃ និងដូនជីវ័យក្មេងដែលមានភាពស្វាហាប់ និងរួសរាយចំពោះសហគមន៍បានក្លាយជាចំណុចដ៏ភ្លឺស្វាង ដោយបានផ្សព្វផ្សាយនូវតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅទៀតផង។

វត្តពុទ្ធសាសនា Khmer ផ្សារភ្ជាប់រដ្ឋអំណាចភូមិភាគជាមួយប្រជាជន

04/11/2025

វត្តពុទ្ធសាសនា Khmer  ផ្សារភ្ជាប់រដ្ឋអំណាចភូមិភាគជាមួយប្រជាជន

រួមជាមួយអង្គការសាសនាដទៃទៀត ព្រះពុទ្ធសាសនាថេរវាទ Khmer នៅ Cà Mau តែងអនុវត្តល្អរាល់បណ្តាគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ រស់នៅល្អជាតិ ល្អសាសនា និងចូលរួមកិច្ចការងារសន្តិសុខសង្គម។ល។ រួមចំណែកកសាងផែនមហាសមាគ្គីទូទាំងជនជាតិទៀតផង។

តភ្ជាប់សហគមន៍ជនជាតិ Hoa ដើម្បីអនុវត្តការងារសុខមាលភាពសង្គម

02/11/2025

តភ្ជាប់សហគមន៍ជនជាតិ Hoa ដើម្បីអនុវត្តការងារសុខមាលភាពសង្គម

ដោយមិនអាចកាត់ផ្តាច់ចេញពីផែនមហាសាមគ្គីទូទាំងជនជាតិបាន សហគមន៍ជនជាតិ Hoa មានការរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍភូមិភាគលើវិស័យជាច្រើន ជាក់ស្តែងដូចជា៖ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជីវភាពវប្បធម៌ ការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងជនបទថ្មី។ល។ ក្រៅពីនោះ ពួកគាត់ថែមទាំង ជាកម្លាំងស្នូលដ៏ពិសេសសម្រាប់ខាងសកម្មភាពសុខុមាលភាពសង្គមលើភូមិសាស្ត្រទៀតផង។

និមិត្តរូបសត្វទន្សាយក្នុងស្មារតីជនរួមជាតិ Khmer

01/11/2025

និមិត្តរូបសត្វទន្សាយក្នុងស្មារតីជនរួមជាតិ Khmer

ក្នុងជីវភាពវប្បធម៌ និងជំនឿសាសនារបស់ប្រទេសជាច្រើន និងគ្រប់ជាតិសាស្ត្រនិយាយរួម ពេលរំលឹកអំពីរូបភាពនៃសត្វទន្សាយ យើងគិតភ្លាមមួយរំពេចអំពីព្រេងសំណាង និងរឿងដែលល្អៗ ហើយវាជានិមិត្តរូបនៃបង្កបង្កើតប្រភពធនធានមនុស្សភាពស្លូតបូត ក្តីស្រលាញ់ និងគួរឱ្យស្រឡាញ់។

ធ្វើបុណ្យសង្ឃភត្ត ដើម្បីសាងកុសលផលបុណ្យ

29/10/2025

ធ្វើបុណ្យសង្ឃភត្ត ដើម្បីសាងកុសលផលបុណ្យ

ក្នុងជីវិតរស់នៅដែលពោរពេញទៅដោយការព្រួយបារម្ភ ហើយដែលមានឱកាសបានប្រគេនចង្ហាន់ព្រះសង្ឃជាផលបុណ្យមួយដ៏អស្ចារ្យផងដែរ។ នោះមិនមែនជាទង្វើសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃសិក្សារៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជាឧបនិស្ស័យជាមួយព្រះរតនត្រ័យ និងដើម្បីកសាងផលបុណ្យសម្រាប់ជាតិខាងមុខ។

ដាស់ភ្ងោកសក្តានុពលទេសចរណ៍ដែលផ្តើមពីបណ្តាវត្តអារាម Khmer

17/10/2025

ដាស់ភ្ងោកសក្តានុពលទេសចរណ៍ដែលផ្តើមពីបណ្តាវត្តអារាម Khmer

ខេត្ត Cà Mau ជាតំបន់ដីចុងបញ្ចប់នៃមាតុភូមិ មិនត្រឹមតែបានគេដឹងស្គាល់មានប្រព័ន្ធធម្មជាតិព្រៃកោងកាង និងព្រែកទន្លេប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរក្សាទុកនូវបេតិកភណ្ឌវប្បធម៌វិញ្ញាណនិយមដ៏ពិសេស តាមរយៈវត្ត Khmer បុរាណចំនួន ២៨ វត្តទៀតផង។ សំណង់ទាំងនេះគឺជាភស្តុតាងរស់រវើកនៃប្រវត្តិសាស្រ្តនៃការកកើត និងអភិវឌ្ឍន៍របស់សហគមន៍ Khmer នៅទីនេះ ដោយមានសក្តានុពលទេសចរណ៍ដ៏ធំធេង ប៉ុន្តែមិនទាន់បានរុករកឱ្យសក្តិសមនៅឡើយ។

អ្នកកាន់សាសនាកាតូលិករស់នៅ "ល្អជាតិ ល្អសាសនា"

16/10/2025

អ្នកកាន់សាសនាកាតូលិករស់នៅ "ល្អជាតិ ល្អសាសនា"

ប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយគោលលំនាំរស់នៅ “ល្អជាតិ ល្អសាសនា” អ្នកកាន់សាសនាកាតូលិកខេត្ត Cà Mau បានពង្រីកកម្លាំងសាមគ្គីទូទាំងជនជាតិ ព្រមទាំងបានរួមចំណែកជាច្រើនក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គម ជាពិសេសរួមដំណើរជាមួយខេត្តខាងកិច្ចការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

មកទស្សនាវត្តរម្ភាវណ្ណក្បាលក្រពើ (Đầu Sấu)

15/10/2025

មកទស្សនាវត្តរម្ភាវណ្ណក្បាលក្រពើ (Đầu Sấu)

មានទីតាំងស្ថិតនៅឃុំ Hồng Dân វត្តរម្ភាវណ្ណក្បាលក្រពើ (Đàu Sấu) ជាស្ថាបត្យកម្មសាសនាដ៏ពិសេស និងជាមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ជំនឿខាងសាសនារបស់មាមីងប្រជាពុទ្ធបរិស័ទ Khmer នៅទីនេះផងដែរ។

សាមគ្គីជនជាតិ និងសាសនាដើម្បីកសាងមាតុភូមិ

12/10/2025

សាមគ្គីជនជាតិ និងសាសនាដើម្បីកសាងមាតុភូមិ

Cà Mau ជាតំបន់ភូមិភាគដែលមានជនរួមជាតិភាគតិច និងអ្នកកាន់សាសនារស់នៅយ៉ាងច្រើនកុះករផងដែរ។ ប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូនជនជាតិភាគតិច និងអ្នកកាន់សាសនាទូទាំងខេត្តតែងសាមគ្គី ផ្សារភ្ជាប់និងសកម្មរួមចំណែកក្នុងការកសាង និងការពារប្រទេសជាតិ។

ពង្រឹងសាមគ្គីភាព

09/10/2025

ពង្រឹងសាមគ្គីភាព

សាលាទាន (អាគារសកម្មភាពវប្បធម៌សហគមន៍ Khmer) គឺជាកន្លែងដ៏សំខាន់សម្រាប់ជនជាតិភាគតិចក្នុងការរៀបចំសកម្មភាពវប្បធម៌ ចាត់តាំងពិធីបុណ្យទានផ្សេងៗ និងការដោះដូរ ជួបជុំ និងចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមក។ អាស្រ័យហេតុនេះហើយក៏បានរួមចំណែកក្នុងការពង្រឹងសាមគ្គីភាពក្នុងភូមិស្រុកទៀតផង។

ឆ្ពោះទៅគ្មានតំបន់ជួបលំបាកពិសេសទៀត

07/10/2025

ឆ្ពោះទៅគ្មានតំបន់ជួបលំបាកពិសេសទៀត

ក្រោយរយៈពេល ៥ ឆ្នាំដែោលបានផ្សព្វផ្សាយអនុវត្ត (២០២១-២០២៥) កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច បានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនបទដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករទូទាំងខេត្ត Cà Mau ជួយគ្រួសារជាច្រើនមានលក្ខណៈលំនឹងជីវភាព ឈានឡើងចាកផុតពីភាពក្រីក្រ។

ជាមណ្ឌលវប្បធម៌ជំនឿសាសនារបស់ជនរួមជាតិ Khmer

04/10/2025

ជាមណ្ឌលវប្បធម៌ជំនឿសាសនារបស់ជនរួមជាតិ Khmer

ត្រូវបានផ្តើមកសាងក្នុងឆ្នាំ ១៩៥២ វត្តសិរីវង្សា ពុធធ្លេថ្មី (Hoà Bình Mới) ស្ថិតនៅឃុំ Hoà Bình មិនត្រឹមជាសំណង់នៃស្ថាបត្យកម្មព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmerដ៏ស្រស់បំព្រង និងចម្រុះដោយពណ៌ប៉ុណ្ណោះទេ ថែមទាំងត្រូវបានចាត់ទុកថាជា “បេះដូង” នៃវប្បធម៌ជំនឿ ដែលតែងផ្សារភ្ជាប់រវាងសហគមន៍របស់បងប្អូនជនរួមជាតិ Khmerទាំងឡាយនៅទីនេះទៀតផង រួមចំណែកធ្វើឱ្យកាន់តែសម្បូរបែបថែមទៀតខាងលក្ខណៈវប្បធម៌ប្រពៃណីរួមរបស់ខេត្ត្ត Cà Mau។

វត្ត Khmer: “សារមន្ទីររស់” នៅកណ្តាលភូមិស្រុក

28/09/2025

វត្ត Khmer: “សារមន្ទីររស់” នៅកណ្តាលភូមិស្រុក

សម្រាប់តំបន់ភោគផលដូចជាខេត្ត Cà Mau បណ្តាវត្ត Khmer ទាំងឡាយ មិនត្រឹមតែជាសំណង់សាសនាដ៏សក្តិសិទ្ធប៉ុណ្ណោះទេ ថែមទាំងជា "សារមន្ទីររស់" ដ៏វិសេសវិសាល និងជាកន្លែងអភិរក្ស និងពង្រីកនូវព្រលឹងនៃអត្តសញ្ញាណវប្បធម៌សម្រាប់បញ្ញវន្តគ្រាប់ជំនាន់ទៀតផង។

លក្ខណៈដ៏ប្រពៃនៃពិធីបុណ្យសែនដូនតា

24/09/2025

លក្ខណៈដ៏ប្រពៃនៃពិធីបុណ្យសែនដូនតា

ប្រព្រឹត្តឡើងចាប់ពីថ្ងៃ ១៤រោច ខែភទ្របទ រហូតដល់ ថ្ងៃ ១កើត ខែអាស្សុជ បុណ្យភ្ជុំបិណ្ឌសែនដូនតា ដែលជាពិធីបុណ្យប្រពៃណីដ៏ធំ និងមានអត្ថន័យសំខាន់មួយរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ។

វត្តឃោសិតារាម - សារមន្ទីរសិល្បៈ

22/09/2025

វត្តឃោសិតារាម - សារមន្ទីរសិល្បៈ

ស្ថិតនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីមណ្ឌលនៃសង្កាត់ Bạc Liêu (ចាស់) វត្តឃោសិតារាម (មានទីតាំងស្ថិតនៅភូមិ Cù Lao ឃុំ Hưng Hội) ប្រៀបបាននឹងសារមន្ទីរដែលរស់រវើកសម្រាប់ផ្នែកខាងសិល្បៈនៃស្ថាបត្យកម្ម Khmer ដែលត្រូវបានថែរក្សា និងអភិរក្សអស់រយៈពេលជាង ១៦០ ឆ្នាំកន្លងមកហើយ។