វត្ត Khmer ដែលមានព្រះពុទ្ធបដិមាករច្រើនជាងគេនៅ Bạc Liêu
22/02/2025
នោះគឺវត្ត ប្រជុំមានជ័យសិរីរតនារាម Hộ Phòng Mới មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ អនុសង្កាត់លេខ១ សង្កាត់ Hộ Phòng ទីរួមខេត្ត Giá Rai ក្រុងBạc Liêu។
ទិដ្ឋភាពវត្តជ្រោយទឹមថ្មី
13/02/2025
វត្តឥន្ទកោសី ហៅ Trà Tim Mới ត្រូវបានកសាងនូវឆ្នាំ១៨៦០ មានទី តាំងស្ថិតនៅភូមិ Tâm Kiên ឃុំ Đại Tâm ស្រុក Mỹ Xuyên ខេត្ត Sóc Trăng។ នេះជាវត្តមួយក្នុងចំណោមវត្តខ្មែរដទៃទៀតដែលប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណិត។ គិតមកទល់ពេលនេះ វត្តត្រូវបានឆ្លងកាត់ព្រះចៅអធិការ១៣ជំនាន់ដែរហើយ។
ជនរួមជាតិ Hoa សាមគ្គីអនុវត្តល្អការេងារសុខមាលភាព
03/02/2025
សហគមន៍ជនជាតិ Hoa នៅឃុំ Quách Phẩm ស្រុក Đầm Dơi បានពង្រីកល្អនូវស្មារតីជួយគ្នាទៅវិញទៅមកក្នុងការប្រកបសេដ្ឋកិច្ច រួមចំណែកលំនឹងការងារសុខមាលភាព អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
បណ្តាវត្ត Khmer ដ៏ត្រចះត្រចង់
02/02/2025
ក្រៅពីស្ថាបត្យកម្មប្រពៃណី និងក្បូរក្បាច់រចនាបទដ៏ប្រណិត វត្ត Khmer ទាំងឡាយថែមទាំងត្រូវបានតុបតែងលម្អដោយពណ៌សម្បុរយ៉ាងត្រចះត្រចង់ បង្កើតបានទៅជាបរិយាកាសដ៏ភ្លឺចិញ្ចាច ទាក់ទាញអារម្មណ៍នៃភ្ញៀវទេសចរទាំងឡាយមកចូលរួមទស្សនា និងគោរពបូជា។
ពុទ្ធសាសនា Cà Mau ព្រួតដៃគ្នាដើម្បីសហគមន៍
15/01/2025
សមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត Cà Mau បច្ចុប្បន្នមានទាំងអស់៥៣វត្ត និងមានទីសក្ការៈបូជាប្រមូលផ្តុំចំនួន៥ទីតាំង។ ជាមួយបាវចនា “សាសនា - ជនជាតិ - សង្គមនិយម” គណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau បានរៀបចំចាត់ចែងសកម្មភាពពុទ្ធសាសនិក សម្រេចបានសមិទ្ធិផលពេញលេញ បង្កលក្ខណៈសម្រាប់ ព្រះពុទ្ធសាសនាខេត្តលំនឹងស្ថិរភាព សាមគ្គី អភិវឌ្ឍន៍ រួមចំណែកកសាងសាមគ្កីទូទាំងជនជាតិ ជាពិសេសបានរួមចំណែកយ៉ាងជាក់ស្តែងក្នុងសកម្មភាពសន្តិសុខសង្គម។
បរិយាកាសដ៏ទូលំទូលាយនៃវត្តមហាពោធិវ័ន
11/01/2025
វត្តមហាពោធិវ័ន (Tà Thiêu) ត្រូវបានកសាងនៅឆ្នាំ១៩៦៧ វត្តមានទីធ្លារធូទូលាយដោយផ្ទៃដីប្រមាណ៣៩.៥០០ម៉ែត្រការេ ស្ថិតនៅភូមិ Chùa Phật ឃុំ Hoà Ân ស្រុកCầu Kè ខេត្ត Trà Vinh។
ប្រជាកាតូលិករួមកម្លាំងកសាងប្រទេសជាតិ
06/01/2025
រស់នៅ "ល្អជាតិ ល្អសាសនា" ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន អ្នកកាន់សាសនាកាតូលិក និងប្រូតេស្តង់ (Tin Lành) នៅទូទាំងក្រុង Cà Mau បានរួមចំណែកយ៉ាងសកម្មខាងកិច្ចការងារសន្តិសុខសង្គម និងកសាងជនបទថ្មី រួមកម្លាំងកសាងប្រទេសជាតិមួយថ្ងៃកាន់ជឿនលឿន។
ព្រះសហគមន៍កាតូលិក Hoà Thành៖ អនុវត្ត “៧ល្អជាតិ ៣ល្អសាសនា”
27/12/2024
ព្រះសហគមន៍កាតូលិក (ឃុំ Hoà Thành ក្រុង Cà Mau) ទើបនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៨០ឆ្នាំនៃការបង្កើត។ នេះគឺ២៤ព្រះសហគមន៍មួយក្នុងចំណោម២៤សហគមន៍ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់នៃការបង្កបង្កើតនៅ Cà Mau។
សាលាដ៏ពិសេសមួយនៅតំបន់ Nam Bộ
26/12/2024
សាលាបំពេញវិជ្ជាបាលី Nam Bộ ខេត្ត Sóc Trăng ត្រូវបានសាងសង់តាមលក្ខណៈនៃវត្ត Khmer។ សាលាមានបង្រៀនកម្មវិធីអប់រំផង និងបង្រៀនវិជ្ជាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងភាសាបាលី និងអក្សរសាស្រ្ត Khmer កម្រិតមធ្យមផងដែរ។ សិក្ខាកាមទាំងឡាយរបស់សាលាសុទ្ធសឹងជាព្រះសង្ឃដែលនិមន្តមកពីបណ្តាខេត្តទូទាំងតំបន់។ សាលាបានបណ្តុះបណ្តាបញ្ញវន្ត Khmer ជាច្រើនរូបទូទាំងតំបន់ Nam Bộ និយាយរួម និងខេត្ត Sóc Trăng និយាយដោយឡែក រួមចំណែកអភិវឌ្ឍប្រភពធនធានសម្រាប់តំបន់ជនជាតិភាគតិច។
ទិដ្ឋភាពវត្តសិរីមុនីសង្កែរ
13/12/2024
វត្តសិរីមុនីសង្កែ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦០ នៃឃុំ Trường Khánh ស្រុក Long Phú ខេត្ត Sóc Trăng។ មកកាន់ឃុំ Trường Khánh យើងនឹងបានឃើញនូវស្ថាបត្យកម្មដែលមានព័ណ៌លឿងដ៏ត្រចះត្រចង់នៃសម្រស់វត្ត Khmer មួយដ៏ស្រស់ស្អាត នោះគឺវត្តសិរីមុនីសង្កែ (ហៅវត្តសង្កែ)។
ទស្សនាវត្តបុរាណដែលមានដាំដូងខ្ទិះដំបូងបង្អស់
18/11/2024
នោះគឺវត្តបុទុមសាគរ (Chùa Chợ) មានទីតាំងស្ថិតនៅអនុសង្កាត់លេខ៥ ទីរួមស្រុក Cầu Kè ស្រុក Cầu Kè ខេត្ត Trà Vinh។ ជាវត្តបុរាណដែលមានដាំដើមដូងខ្ទិះដំបូងបង្អស់នៅ Việt Nam។ បន្ទាប់ពីដើមដូងងាប់ គល់ដូងក៏ត្រូវបានព្រះសង្ឃបំពាក់ស្បង់ចីវរ ព្រមទាំងដាក់តាំងសម្រាប់គោរពបូជាទៀតផង។
វត្តអំពូយារ (Nhu Gia) កន្លែងផ្សារភ្ជាប់រវាងសហគមបណ្តាជនជាតិជាបងប្អូន
08/11/2024
វត្តសិរីនគរជុំ អំពូយារ (Nhu Gia) កសាងនូវឆ្នាំ១៩១១ មានទីតាំងស្ថិតនៅឃុំ Thạnh Phú ស្រុក Mỹ Xuyên ខេត្ត Sóc Trăng។ គិតមកទល់សព្វថ្ងៃ វត្តត្រូវបានឆ្លងកាត់ជាច្រើនជំនាន់ចៅអាធិការផងដែរ។ បណ្តាចៅធិការនីមួយៗសុទ្ធតែមានស្នាព្រះហស្ថក្នុងការកសាងវត្តអារាម។
វត្តសេរីពោធិដើមពោធិ៍
30/10/2024
វត្តសេរីពោធិដើមពោធិ៍ (chùa Lâm Dồ) ត្រូវបានកសាងក្នុងឆ្នាំ១៩៤២ មានទីតាំងស្ថិតនៅភូមិ Lâm Dồ ឃុំ Đại Ân 2 ស្រុក Trần Đề ខេត្ត Sóc Trăng។ ស្រុក Trần Đề បច្ចុប្បន្នមានវត្ត Khmer ចំនួន១៤វត្ត ក្នុងនោះវត្តសេរីពោធិដើមពោធិ៍ ត្រូវបានចាត់ទុកជាវត្តមួយដ៏លេចធ្លោ ពិព្រោះវត្តនេះមានព្រះសង្ឃគង់អាស្រ័យសិក្សាច្រើនជាងគេក្នុងចំណោមវត្តដទៃទៀតទូតាំងស្រុក ដោយមានជិត៣០អង្គ ហើយវត្តនេះដែរក៏មានបើកថ្នាក់បង្រៀនភាសា Khmer ធម្មវិន័យជារៀងរាល់ឆ្នាំ ទាក់ទាញព្រះសង្ឃ និងកូនក្មួយជនរួមជាតិចូលរួមរៀនសូត្រយ៉ាងច្រើនកុះករផងដែរ។
សម្បូរបែបនៃស្ថាបត្យកម្មទីតាំងគោរពបូជា
17/10/2024
បច្ចុប្បន្ន ទូទាំងខេត្ត Cà Mau មានសាសនាសំខាន់ៗចំនួន៦សាសនា ដែលកំពុងដំណើរការយ៉ាងស្របច្បាប់ រួមមាន៖ ព្រះពុទ្ធសាសនា កាតូលិក ដំណឹងល្អ Cào Đài, Phật giáo Hoà Hảo, Tịnh độ Cư sĩ Phật hội Việt Nam ដោយមានបរិស័ទប្រមាណជាង៣៧០នាក់។ ស្ទើតែគ្រប់ភូមិភាគទូទាំងខេត្តសុទ្ធតែមានទីតាំងសម្រាប់គោរពបូជាតាមជំនឿនៃសាសនារបស់ខ្លួន ហើយរាល់ទីតាំងនីមួយៗក៏មានលក្ខណៈស្ថបត្យកម្មដាច់ដោយឡែករបស់ខ្លួនផងដែរ។
គយគន់សម្រស់វត្តកំពង់ជ្រៃ
08/10/2024
វត្តកំពង់ជ្រៃ ឬហៅវត្ត (chùa Hang) ជាវត្ត Khmerដ៏ល្បីឈ្មោះ មានទីតាំងស្ថិតនៅអនុសង្កាត់ លេខ៣ និគម Châu Thành ខេត្ត Trà Vinh។ វត្តនេះត្រូវបានកសាងឡើងក្នុងឆ្នាំ១៦៣៧ និងបាន ឆ្លងកាត់ ចៅអធិការអស់ចំនួន២២ជំនាន់ហើយដែរ។ ឆ្នាំ១៩៦៨ ឆ្នាំក្នុងព្រឹត្តិការណ៍ (tết Mẫu Thân) វត្តក៏ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រាប់បែកនិងគ្រាប់កាំភ្លើង។ ឆ្នាំ១៩៧៧ ព្រះចៅអធិការ Thạch Suông ដែលជាចៅអធិការជំនាន់ទី២៣ បានចលនាសាងសង់វត្តឡើងវិញ។ តាំងពីពេលនោះមក តាមរយៈការជួសជុលជាច្រើនលើកច្រើនសារ វត្តក៏មានសភាពធំទូលាយស្អាតដូចសព្វថ្ងៃនេះឯង។
វត្តសិរីគង្គាគ្រួញូង អនុវត្តល្អការងារសុខមាលភាពសង្គម
14/09/2024
វត្តសិរីគង្គា គ្រញូង (Cà Nhung) ត្រូវបានផ្តើមកសាងនូវថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៧៩០ មានទីតាំងស្ថិតនៅភូមិ Môn ខណ្ឌ Gò Quao ខេត្ត Rạch Giá (បច្ចុប្បន្ន ជាភូមិ Hoà Tạo ឃុំ Đạnh Hoà ស្រុក Gò Quao ខេត្ត Kiên Giang ចម្ងាយពីក្រុង Rạch Gía ប្រហែល៣០គីឡូម៉ែត្រ ស្ថិតក្បែរផ្លូវជាតិលេខ៨០។ ដោយបានព្រះតេជគុណ Tăng Óc ចៅអធិការវត្ត ផ្តើមកសាងដំបូងបង្អស់។ គិតមកទល់បច្ចុប្បន្ន វត្តត្រូវបានឆ្លងកាត់ព្រះចៅអធិការ៩ជំនាន់ហើយដែរ។ ចៅអធិការសព្វថ្ងៃ គឺព្រះឧបជ្ឈាយ៍ Danh Đổng ព្រះអង្គបានឡើងកាន់កាប់វត្តតាំងពីឆ្នាំ១៩៨៩រហូតដល់សព្វថ្ងៃ។
ទស្សនាវត្តគីរីសុខុមថ្មី
10/09/2024
វត្តគីរីសុខុមថ្មី មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៩១ ចម្ងាយពីច្រកទ្វារព្រំដែនអន្តរាជាតិ Tịnh Biên ប្រហែល២គីឡូម៉ែត្រ ស្ថិតនៅសង្កាត់ Xuân Phú ទីរួមស្រុក Tịnh Biên ខេត្ត An Giang។ យោងតាមឯកសារកត់ត្រាទុកមក វត្តគិរីសុខុមថ្មី ត្រូវបានផ្តើមកសាងមុននេះជាង១៤០ឆ្នាំ ជាកន្លែងសម្រាប់សកម្មភាពវប្បធម៌ ជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ក្នុងតំបន់ ហើយក៏ជាកន្លែងដែលមិនគួរមើលរំលងផងដែរសម្រាប់ភ្ញៀវទេសចរពេលដែលបានអញ្ជើញមកទស្សនាកម្សាន្តតំបន់ព្រំដែន។
ទស្សនាវត្តខ្មែរបុរាណ គោកត្រែង
14/08/2024
យោងតមការនិទានតៗគ្នាមកថា ដែលវត្តមាននាមជាគោកត្រែង គឺកាលដំបូងឡើយវត្តត្រូវបានកសាងនៅក្បែរស្រះមួយដ៏ធំ ដោយមានដើមត្រែងជាច្រើនដុះជុំជិត នេះក៏ជាស្រះដែលព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងស្រុកនិយមប្រើទឹកស្រះជាប្រចាំផងដែរ។ តែរយៈកាលក្រោយមក ស្រះក៏ត្រូវរីកស្ងួត មិនអាចមានទឹកប្រើប្រាស់ដូចកាលមុនទៀត ប្រជាពុទ្ធបរិស័ទក៏និយមហៅវត្តនេះថា វត្តគោកត្រែង រហូតមកទល់សព្វថ្ងៃ។
សាសនារួមដំណើរការកសាងមាតុភូមិ
16/07/2024
ទោះបីជាមានក្តីជំនឿ ប្រព័ន្ធគោលលទ្ធិសាសនា និងវិន័យធម៌ខុសគ្នាក៏ដោយ តែបណ្តាអង្គការសាសនាទាំងឡាយលើភូមិសាស្ត្រក្នុងខេត្ត Cà Mau តែងមានចំ ណុកស្របគ្នាចំពោះស្មារតីជនជាតិ និងក្នុងបាវចនានៃការរស់នៅល្អជាតិ ល្អសាសនា។ អាស្រ័យហេតុនេះហើយ ទើបបណ្តាសាសនាជាទូទៅបានបង្កើតកម្លាំងសាមគ្គី រួមដំណើរការជាមួយរដ្ឋអំណាចភូមិភាគអនុវត្តយ៉ាងល្អខាងវិស័យការងារសន្តិសុខសង្គម រួមចំណែកកសាងមាតុភូមិ។
មកទស្សនាវត្តខ្មែរនៅតំបន់ព្រំដែន
09/07/2024
An Giang ត្រូវបានគេស្គាល់ថាជាខេត្តដែលជនរួមជាតិខ្មែររស់នៅយូរជំនាន់ ហើយក៏ជាខេត្តមួយដែលមានវត្តខ្មែរយ៉ាងច្រើនផងដែរ (ឈរចំណាត់ថ្នាក់ទី៤ បន្ទាប់ពីខេត្ត Trà Vinh, Sóc Trăng និង Kiên Giang)។ រស់នៅប្រមូលផ្តុំច្រើនបំផុតនៅស្រុក Tri Tôn និង Tịn Biên ដែលមានទាំងអស់វត្តជិត៧០វត្ត។ វត្តនិមួយៗមិនត្រឹមតែមានសោភ័ណភាពបុរាណរៀង ៗខ្លួនប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរក្សានូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរណាមបូនិយាយរួម និងវត្តរាជទស្សនារាម ស្តេចទត ផងដែរ។
ព្រះសង្ឃនិងពុទ្ធបរិស័ទ រួមកម្លាំងសាមគ្គីស្នេហាជាតិ
27/06/2024
ប៉ុន្មានឆ្នាំកន្លង ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទខ្មែរនៅកាម៉ាវតែងរួមដំណើរការជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អបណ្តាប្រពៃណីស្នេហាជាតិ កសាងជីវភាពវប្បធម៌ ព្រមទាំងផ្សព្វផ្សាយគោលនយោបាយបក្ស និងក្រឹត្យច្បាប់ របស់រដ្ឋដល់បងប្អុនជនរួមជាតិ។ ផ្តើមពីនោះ ក៏បានរួមចំណែកយ៉ាងធំចំពោះការពង្រឹងផែនមហាសាមគ្គី និង បង្កើនទំនុកចិត្តរបស់បងប្អូនជនរួមជាតិខ្មែរជាមួយបក្សនិងរដ្ឋ ព្រមទាំងជំនួយកម្លាំងយ៉ាងសកម្មដើម្បីបងប្អូនខ្មែរឈានឡើងលំនឹងជីវភាព។
ទស្សនាវត្តខ្មែរអមដោយព័ណ៌ដ៏ចម្លែកភ្នែក
19/06/2024
តាមធម្មតា វត្តបណ្តាវត្តខ្មែរទាំងឡាយតែងនិយមប្រើព័ណ៌លឿងលាយក្រហមដើម្បីតុបតែងលម្អ។ ថ្វីត្បិត ប្រសិនបើយើងមានឱកាសបានទៅ ទស្សនាវត្តស្វាយសនៅតំបន់បៃនូយ ខេត្តអាងយ៉ាង យើងនឹងមានការភ្ញាក់ផ្អើលជាក់ជាមិនខាន ដោយព្រះវិហារនិងកុដិ សាលានានារបស់វត្តនេះសុទ្ធតែត្រូវបានលាបព័ណ៌ផ្កាឈូកគួរឲ្យចំណាប់អារម្មណ៍។
មកអាងយ៉ាងទស្សនាវត្តព្រែវែង
16/06/2024
អាយ៉ាងជាតំបន់ពោរពេញដោយក្តីជំនឿខាងផ្លូវចិត្ត មានដូចជាអាស្រមដូនចួសឺភ្នំស្វាម (ចូវដុក) ភ្នំកឹម (ទិញបៀង) និងភ្នំតាប៉ា (ទ្រីតូង)។ល។ ដែលសុទ្ធសឹងជាកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះ ទាក់ទាញភ្ញៀវមកស្រាវជ្រាវនិងលំហែរកាយយ៉ាងច្រើនកុះករទៀតផង។ ក្នុងនោះមានវត្តព្រៃវែង ដែលជាវត្តខ្មែរ បានមានអាយុកាលយូរឆ្នាំ ស្ថិតនៅដងវិថី ត្រឹងហឹងដាវ ទីរួមស្រុកទ្រីតូង ខេត្តអាយ៉ាង។
មោទនភាពក្នុងការសាងផ្នួសតបគុណ
13/06/2024
សាងផ្នួសតបគុណជាលក្ខណៈប្រពៃណីបុរាណរបស់ជនរួមជាតិខ្មែរណាមបូនិយាយរួម នៅកាម៉ាវនិយាយដោយឡែក តែងបានចាត់តាំងនា ឱកាសបុណ្យចូលឆ្នាំថ្មីឬក៏ក្រោយបុណ្យចូលឆ្នាំ លើកលែងតែក្នុងរដូវ ព្រះសង្ឃកាន់ព្រះវស្សា។ នេះជារយៈពេលដ៏សមស្របបំផុតសម្រាប់កំ ណត់រដូវកាលក្នុងការសាងផ្នួសបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា។
ឆ្លើយតបក្តីបំណងប្រាថ្នារបស់បងប្អូនជនរួមជាតិ
12/06/2024
ប៉ុន្មានឆ្នាំកន្លង រួមជាមួយការគិតគូរដល់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិខ្មែរ គ្រប់បណ្តាគណផ្នែកទូទាំងខេត្តតែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះសកម្មភាពនៃការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ថ្លៃថ្នូររបស់ជនរួមជាតិខ្មែរ ក្នុងនោះមានការវិនិយោគកសាង និងកែជួស ជុលវត្តអារាម សាលាទាន ដើម្បីឆ្លើយតបតាមក្តីបំណងប្រាថ្នារបស់បងប្អូនមាមីងខ្មែរមានទី កន្លែង សមរម្យសម្រាប់ចាត់តាំងរាល់សកម្មភាពជំនឿសាសនា។
ស្លាកស្នាមវត្តកំពង់ក្របី
10/06/2024
វត្តសិរីសួស្តី កំពង់ក្របី កសាងនូវឆ្នាំ១៦៦២ មានទីតាំងស្ថិតនៅភូមិហ្វាប៊ិញ ឃុំថើយហ្វាង ស្រុកហ្កក្វាវ ខេត្តគៀងយ៉ាង។ នេះជាវត្តខ្មែរបុរាណដែលមានអាយុកាលជាង៣០០ឆ្នាំ។ គិតមកទល់សព្វថ្ងៃ វត្តត្រូវបានឆ្លងកាត់ចៅអធិការ២១ជំនាន់ផងដែរ។
ជនជាតិចិនអភិរក្សសិល្បៈចំរៀងល្ខោនបុរាណ
05/06/2024
ជាមួយកាយសម្ហតែងតាមបែបសរុប រាល់ចង្វាក់រាំ ច្រៀងយ៉ាងរៀបរយដែលយោងតាមសម័យកាល សិល្បៈច្រៀងរាំ និងរឿងល្ខោនបុរាណគឺជាចំណីខាងស្មារតីមិនអាចខ្វះបានក្នុងជីវភាពរស់នៅនៃវប្បធម៌សហគមរបស់ជនជាតិចិន។
បាកលីវ ម្ចាស់ការទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុអភិរក្សវិញ្ញាសាកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរ
02/01/2024
បុណ្យអកអំបុក-ប្រណាំងទូក-ងប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង បានក្លាយជាផលិតផលវប្បធម៌ ទេសចរណ៍ដ៏ពិសេស កំពុងបានខេត្តសុកត្រាំងអភិរក្សនិងលើកតម្កើង។
កម្លាំងចលករសម្រាប់សិស្ស និស្សិតក្រីក្ររៀនពូកែ
02/01/2024
សិស្ស និស្សិតក្រីក្ររាប់រយនាក់ បំផុតគឺសិស្ស និស្សិតជនជាតិខ្មែរនៅខេត្តសុកត្រាំង មានកម្លាំងចិត្តនិងស្មារតីបន្ថែម ដើម្បីជឿជាក់លើខ្លួនឯង ឈានឡើងរៀនសូត្របានល្អ អាស្រ័យបានឧបត្ថម្ភអាហារូបករណ៍។
អនុវត្តល្អការងារបង្ការទប់ស្កាត់ជំងឺឆ្លងរាលដាល និងថែទាំសុខភាពប្រជាជន
02/01/2024
ប៉ុន្មានឆ្នាំកន្លង ពេលបានវិនិយោគគ្រប់សព្វតាំងពីមូលដ្ឋានសម្ភារៈ បរិក្ខារពេទ្យ គ្រូពេទ្យ វេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាលឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ អនុវត្តបានល្អនូវការងារថែរក្សាសុខភាពប្រជាជន និងបង្ការទប់ស្កាត់ជំងឺឆ្លងរាលដាលនៅមូលដ្ឋាន។

Truyền hình


